ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Monday, April 29, 2013
សម្តេចតេជោ ហ៊ុន សែន ជាអធិបតីទទួលជំនួយថវិកាពីរដ្ឋាភិបាលជប៉ុននាព្រឹកនេះ
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៣ ម៉ោង ០៨:២៦
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់-ទទួលជំនួយថវិកាពី រាជរដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ដែលពិធីនេះរៀបចំឡើងនាព្រឹក ថ្ងៃទី៣០ មេសា ២០១៣ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា ឆ្លើយតបទៅនឹងសំណើរសុំរបស់រាជរដ្ឋាភិបាលកម្ពុជា និងដោយឈរនៅលើទស្សនៈដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយកម្ចីសម្បទានប្រាក់យ៉េន ជប៉ុនចំនួន៨.៨៥២.០០០.០០០យ៉េន (ប្រាំបីពាន់ប្រាំបីរយហាសិបពីរលានយ៉េន) ស្មើនឹងប្រហែលកៅសិបលានដុល្លារអាមេរិក (USD90.000.000) ជូនដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់អនុវត្តគម្រោងកែលម្អ ផ្លូវជាតិលេខ៥ (កំណាត់ផ្លូវបាត់ដំបង-សិរីសោភ័ណ) ។
សារលិខិតប្តូរនឹងត្រូវចុះហត្ថលេខាក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រវាងលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកគូម៉ាម៉ារ៉ុ យូជិ (KUMAMARU Yuji) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ មេសា ២០១៣ វេលាម៉ោង៩ព្រឹក នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៕
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!