ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Tuesday, April 30, 2013
នាយប្រតិបត្តិ BlackBerry និយាយថា BlackBerry Q10 នឹងលក់បាន ៧០លានគ្រឿង
ក្រុមហ៊ុនផលិត ទូរស័ព្ទដៃ កាណាដា BlackBerry បានប្រកាសថា ខ្លួននឹងចេញលក់ នូវស្មាតហ្វូន BlackBerry Q10 នៅក្នុងប្រទេសកាណាដា នៅថ្ងៃទី០១ខែឧសភា ខាងមុខនេះ។ BlackBerry Q10 ជាស្មាតហ្វូនទី២ បន្ទាប់ BlackBerry Z10 ដែលប្រើប្រាស់ នូវប្រព័ន្ធដំណើរការថ្មី BlackBerry 10។
យោងតាមគេហទំព័រ Bloomberg ដែលបានចុះផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថា លោក Thorsten Heins នាយកប្រតិបត្តិ ក្រុមហ៊ុន BlackBerry បានឲ្យដឹងថា “យើងមានសញ្ញាល្អ ដែលជឿជាក់ថា BlackBerry Q10 នឹងលក់បានចំនួន ៧០លានគ្រឿង”។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន BlackBerry បានជោគជ័យជាមួយនឹង BlackBerry Z10 ដែលតួលេខនៃការលក់ នៅក្នុងចក្រភពអង់គ្លេស និងនៅកាណាដា លក់កើនឡើងខ្ពស់ជាម៉ូដែលមុន ជាពិសេសនៅកាណាដា តួលេខនៃការលក់កើនឡើង លើស iPhone ទៀត៕

0 comments:

Post a Comment

Thank you for your comments!













Search