ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews

ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Thursday, May 23, 2013

មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ឃ្លាំ​មើល​បញ្ហា​សង្គម និង​យុវជន​នៅ​កម្ពុជា បាន​សម្ដែង​ការ​កោត​សរសើរ​ចំពោះ​យុវជន​មួយ​ក្រុម​ដែល​បាន​ប្រឆាំង​ដោយ​ ផ្ទាល់​នៅ​ចំពោះ​មុខ​លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ថា​របាយការណ៍​ស្ដីពី​សិទ្ធិ​មនុស្ស​របស់​លោក​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត។ ប៉ុន្តែ សង្គម​ស៊ីវិល​ខ្លះ​បាន​អះអាង​ថា ការ​ប្រឆាំង​របស់​ក្រុម​យុវជន​នោះ គឺ​ជា​ការ​រៀបចំ​ទុក​ជា​មុន​របស់​អ្នក​នយោបាយ។
«សំឡេង​ស្រែក​ហោរ»
នេះ​ជា​សំឡេង​ស្រែក​បញ្ចើចបញ្ចើ​របស់​យុវជន​មួយ​ក្រុម សំដៅ​ទៅ​លោក សុរិយា ស៊ូប៊ែឌី អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បន្ទាប់​ពី​លោក​បាន​ថ្លែង​បាឋកថា នៅ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា កាល​ពី​ថ្ងៃ​ទី២១ ឧសភា។
ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា បាន​សហការ​ជាមួយ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២១ ឧសភា រៀបចំ​សិក្ខាសាលា​អប់រំ​សិទ្ធិ​មនុស្ស​មួយ ទៅ​លើ​ប្រធានបទ​ស្ដីពី​ការ​ប្រឈម​ទៅ​នឹង​ការ​ផ្សះផ្សា​ជម្លោះ​ផល​ប្រយោជន៍​ នៅ​ក្នុង​ច្បាប់ ស្ដីពី​ការ​វិនិយោគ​បរទេស ដោយ​មាន​យុវជន​ប្រមាណ ៤០០​នាក់ ចូលរួម។ មូលហេតុ​តែ​មួយ​គត់​ដែល​នាំ​ឲ្យ​អង្គការ​សហប្រជាជាតិ​រៀបចំ​ពិធី​នោះ ដោយសារ​តែ​សាកលវិទ្យាល័យ​នេះ គឺ​ជា​សាកលវិទ្យាល័យ​តែ​មួយ​គត់​ដែល​កំពុង​ផ្ដល់​ការ​សិក្សា​បរិញ្ញាបត្រ​ ជាន់​ខ្ពស់​ច្បាប់​ជំនាញ​សិទ្ធិ​មនុស្ស។
ប៉ុន្តែ ក្ដី​រំពឹង​នេះ បាន​ផ្ទុយ​ទៅ​វិញ នៅ​បន្ទាប់​ពី​លោក សុរិយា ស៊ូប៊ែឌី ធ្វើ​បាឋកថា​ស្ដីពី​ការ​ប្រឈម​ទៅ​នឹង​ការ​ផ្សះផ្សា​ជម្លោះ​ផល​ប្រយោជន៍​នៅ​ ក្នុង​ច្បាប់ ស្ដីពី​ការ​វិនិយោគ​បរទេស​រួច ហើយ​បើក​ឲ្យ​ក្រុម​និស្សិត​មក​ពី​សាកល​វិទ្យាល័យ​នានា សួរ​សំណួរ​ទៅ​លោក។ យុវជន​បុរស​នារី ៦​នាក់ បាន​សួរ​សំណួរ និង​បញ្ចេញ​យោបល់ ដោយ​មាន​ការ​ប្រមាថ​ទៅ​លើ​បុគ្គល​លោក​ដោយ​ផ្ទាល់។
«សំឡេង​យុវជន​សួរ​ទៅ​កាន់​លោក ស៊ូប៊ែឌី»
សំណួរ​ទាំង​នេះ ធ្វើ​ឲ្យ​មាន​ការ​អបអរ​សាទរ​ពី​និស្សិត​ដែល​ចូលរួម​ស្ដាប់​នៅ​ក្នុង​បន្ទប់​សន្និសីទ​នោះ។
«សំឡេង​ទះ​ដៃ»
តែ​ទោះ​ជា​យ៉ាង​ណា លោក ស៊ូប៊ែឌី បាន​ផ្ដល់​ចម្លើយ​ទាំង​ទឹក​មុខ​ញញឹម និង​កោតសរសើរ​ចំពោះ​ភាព​ក្លាហាន​របស់​យុវជន​ដែល​ហាន​សួរ​សំណួរ​ទាំង​នេះ។
យ៉ាង​ណា​ក៏​ដោយ អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ធ្វើ​ការ​ក្នុង​វិស័យ​លើក​កម្ពស់​យុវជន បាន​វាយ​តម្លៃ​ព្រឹត្តិការណ៍​ប្រឆាំង​ជំទាស់​ចំពោះ​មុខ​លោក ស៊ូប៊ែឌី ដោយ​យុវជន​មួយ​ក្រុម​នេះ ថា​ជា​ភាព​អាម៉ាស់​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ថា​ជា​ការ​រៀបចំ​ទុក​ជា​មុន ក្នុង​រូបភាព​នយោបាយ មិន​បាន​ផុស​ចេញ​ពី​បេះដូង​ពិត​របស់​យុវជន​នោះ​ទេ។
 លោក សុរិយា ស៊ូប៊ែឌី ដើរ​កាត់​ជួរ​និស្សិត​តវ៉ា​នៅ​សកល​វិទ្យាល័យ​មេគង្គ​កម្ពុជា

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​ឱកាស​របស់​យុវជន​ក្នុង​ការ​ ក្រេប​យក​ចំណេះ​ដឹង​ពី​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស។ លោក​ថា ក្នុង​នាម​ជា​និស្សិត​ដែល​មាន​ការ​យល់​ដឹង​ច្រើន មិន​គួរ​ធ្វើ​ប្រតិកម្ម​ភ្លាមៗ​នោះ​ទេ ពួក​គេ​ត្រូវ​មាន​គំនិត​ឈរ​លើ​ការ​ពិចារណា​ឲ្យ​បាន​ច្រើន ដើម្បី​ធ្វើ​ការ​ប្រៀបធៀប។ លោក​ថា ព្រឹត្តិការណ៍​នេះ​បាន​ស​បញ្ជាក់​ឲ្យ​ឃើញ​នូវ​តម្លៃ​អប់រំ​នៅ​កម្ពុជា។
ចំណែក​ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លោក ជាង សុខា មាន​មតិ​ថា លោក​សូម​ឲ្យ​យុវជន​រក្សា​នូវ​វប្បធម៌​ចូលរួម​ឆ្លើយ​តប​នៅ​រាល់​បញ្ហា​នានា​ នៅ​ក្នុង​សង្គម​ផ្សេងៗ។ ប៉ុន្តែ លោក​បារម្ភ​ចំពោះ​យុវជន​ពី​ការ​ទទួល​បាន​ព័ត៌មាន​ពិត ពីព្រោះ​តាម​បទ​ពិសោធន៍ យុវជន​មិន​សូវ​បាន​ទទួល​ព័ត៌មាន​ពី​សង្គម​នោះ​ឡើយ។
បើ​ទោះ​បី​ជា​មាន​ការ​លើក​សំណួរ​រិះគន់​ចំៗ​ទៅ​រូប​លោក និង​មាន​យុវជន​មួយ​ចំនួន​លើក​បដា ដោយ​សរសេរ​រិះគន់ និង​បណ្ដេញ​រូប​លោក​ចេញ​ពី​កម្ពុជា ក្ដី លោក សុរិយា ស៊ូប៊ែឌី នៅ​តែ​ឆ្លើយ​តប​ដោយ​មិន​ខឹង​សម្បារ​នោះ​ទេ។
លោក សុរិយា ស៊ូប៊ែឌី៖ «ជា​ការ​ពិត ក្នុង​ការ​រៀបចំ​ជួយ​កម្ពុជា ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​ត​ទៅ​ទៀត​នោះ ដើម្បី​ឲ្យ​កាន់​តែ​ទទួល​បាន​ការ​គោរព​ពី​សហគមន៍​អន្តរជាតិ ព្រោះ​កម្ពុជា គឺ​ជា​សមាជិក​ដ៏​សំខាន់​របស់​អង្គការ​សហប្រជាជាតិ។ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច​ក្នុង​ការ​បំពេញ​តួនាទី​ឲ្យ​កាន់​តែ​សំខាន់ សម្រាប់​អង្គការ​សហប្រជាជាតិ នោះ​គឺ​ជា​គោល​បំណង​នៃ​របាយការណ៍​របស់​ខ្ញុំ។ អ្នក​អាច​គិត​ថា​វា​មិន​គួរ​ឲ្យ​ជឿ​ទេ​នូវ​អ្វី​ដែល​ខ្ញុំ​បាន​និយាយ ប៉ុន្តែ​ខ្ញុំ​ជឿ​ជាក់​ថា អ្នក​អាច​យល់​ក្នុង​រយៈពេល ២០​ឆ្នាំ​ខាង​មុខ ព្រោះ​ពេល​នេះ​អ្នក​នៅ​ក្មេង​នៅ​ឡើយ»
ក្នុង​បដា​ដែល​យុវជន​ទាំង​នោះ​សរសេរ ទាំង​ភាសា​ខ្មែរ និង​អង់គ្លេស​ផង មាន​ដូច​ជា សូម​អង្គការ​សហប្រជាជាតិ​លុប​ចោល​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​ មនុស្ស​នៅ​កម្ពុជា ចោល​ទៅ! សុរិយា ស៊ូប៊ែឌី គ្មាន​ជំហរ​អព្យាក្រឹត្យ​ជាដើម។
អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​សម្ភាស​យុវជន​ដែល​ប្រឆាំង​នឹង​លោក ស៊ូប៊ែឌី ប៉ុន្តែ​ពួក​គេ​បដិសេធ។ ប៉ុន្តែ​និស្សិត​ម្នាក់​ក្នុង​ចំណោម​នោះ បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា ពួក​គេ​ជា​សមាជិក​ក្រុម​និស្សិត​នៃ​គណបក្ស​នយោបាយ។
យ៉ាង​ណា ព្រឹត្តិការណ៍​នេះ​ធ្វើ​ឲ្យ​និស្សិត​មួយ​ចំនួន​ក្នុង​បន្ទប់​សន្និសីទ​នេះ ដែល​មិន​បាន​ដឹង​មុន មាន​ភាព​ស្រឡាំងកាំង។
យុវជន អំ ថងថេង ថ្លែង​ថា នេះ​ជា​ភាព​អាម៉ាស់​មួយ និង​សោកស្ដាយ ដែល​យុវជន​មួយ​ក្រុម​ធ្វើ​បែប​នេះ។
ខុស​គ្នា​តែ ១​ថ្ងៃ​ប៉ុណ្ណោះ ក្រុម​អ្នក​ម៉ូតូ​ឌុប​បាន​វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដី​ទៅ​លើ​លោក ស៊ូប៊ែឌី ដោយ​ប្រៀបធៀប​ដូច​លោក​ទៅ​នឹង​សត្វ​ស្វា នៅ​ខាង​មុខ​ទីស្នាក់ការ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា។ លោក សុរិយា ស៊ូប៊ែឌី នឹង​បញ្ចប់​បេសកកម្ម​លើក​ទី​៩ ដើម្បី​ស្វែង​យល់​អំពី​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​អនុសាសន៍​ដែល​លោក​បាន​ធ្វើ​ នៅ​ក្នុង​របាយការណ៍​របស់​លោក ស្ដីពី​ប្រព័ន្ធ​តុលាការ កំណែ​ទម្រង់​សភា កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត និង​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​លោក នៅ​ថ្ងៃ​ទី​២៥ ឧសភា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ source:http://www.rfa.org/khmer/news/human-rightshttp://www.rfa.org/khmer/news/human-rights/opnion-to-youth-criticism-to-subedi-05222013090356.html#.UZzrTXmAjS9.facebook
*************************************************************************
 
https://www.facebook.com/photo.php?fbid=259753734167927&set=a.138328802977088.32190.100003999078476&type=1&theater
ខាងលើនេះជាមុខមាត់ពិតរបស់និស្សិតដែលមានទស្សនៈ​ចំពោះ​ការ​វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដី​ចំពោះ​លោក ស៊ូប៊ែឌី។
⁣⁣ អ្នកចង់ល្បី⁣ ឥឡូវបានល្បីហើយ⁣⁣ កាលពីដើមខ្មែរយើងមិនមានប្រពន្ធអ៊ីុនធឺណែតអ្នកចង់លេងយ៉ាងមេច⁣ក៍បាន តែឥឡូវនេះចប់ចំពោះពួកអ្នក⁣ ក្នុងរយពេលដ៍ខ្លីមុខមាត់ពិតរបស់អ្នកហោះគ្រប់ទីកន្លែង⁣ អ្នកមិនត្រឹមតែបិតហ្វេប៊ុកទេ⁣ ប្រហែលជាត្រូវបិតផ្ទះផងមើលទៅ។



D-Link DCS-932L Day/Night Network Camera - $59.97, Normally 149.99.

0 comments:

Post a Comment

Thank you for your comments!

ឧបត្ថម្ភដោយ ក្រុមហ៊ុនតេឡេខំម្ញូណេត្សិន
សេវាកម្មទូរស័ព្ទផ្ទះផ្តល់ជួនតម្លៃពិសេសនិងអាចតេទៅកាន់80ប្រទេស ដោយគ្មានកំណត់⁣ ថែមទាំងលោកអ្នកអាចប្រើមិនគិតថ្លៃ បើលោកអ្នករកបានអតិថិជនដែលប្រើសេវាកម្មដូចគ្នាបាន៥នាក់សម្រាប់អតិថិជននៅក្នុងប្រទេសទាំងនេះ

សូមចុចតាមប្រទេសលោកអ្នករស់នៅ ដើម្បីពត៌មានបន្ថែមឬក៍ជាវ

សហរដ្ឋអាមេរិក
កាណាដា
អូស្រ្តាលី
បារាំង
​​​​​​​​​​​​​​​​​​កូរ៉េខាងត្បូង
និងប្រទេសជាច្រើនទៀត