ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews

ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Thursday, May 23, 2013


Khmerin 03 

ថ្មីៗនេះ ហ៊ុន សែន នាយករដ្ឋមន្រ្តី អាយ៉ងយួន ដែលកំពុងកាន់អំណាច នៅភ្នំពេញ បានថ្លែង ប្រតិកម្មទៅនឹង សកម្មភាពរបស់ ស៊ីសុវត្តិ ធម្មិកោ ដែលជាអតីតៈលេខាផ្ទាល់របស់ នរោត្តម សីហនុ ដែលបានចូលរួមជា មួយនឹង គណបក្សសង្គ្រោះជាតិ ។ ប្រតិកម្មរបស់ ហ៊ុន សែន ត្រូវ បានក្រុមអ្នកគាំទ្រ គណបក្សប្រឆាំង ដែលចូលរួមការបោះឆ្នោតបង្គ្រប់កិច្ច នៅខែកក្កដា ខាង មុខនេះ អត្ថាធិប្បាយថា ៖ នេះគឺមកពី ហ៊ុន សែន ខ្លាចគណបក្សប្រជាជនកម្ពុជា ចាញ់ការបោះ ឆ្នោត ទៅវិញ ។
តាមពិតការបោះឆ្នោត នៅខែ កក្កដា ខាងមុខនេះ គឺ ហ៊ុន សែន និង គណបក្សប្រជាជន ដែល យួន ជ្រោមជ្រែង និងមានជនជាតិយួន រាប់លាននាក់ចាំបោះឆ្នោតអោយនោះ គេមិនខ្លាចចាញ់ គណបក្ស នយោបាយណៃទាំងអស់ សូម្បីតែ គណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយ សម រង្ស៊ី និង កឹម សុខា នោះក៏ដោយ ។

 ព្រោះនៅក្នុងការថ្លែងកាលពីថ្ងៃទី ១៦ ឧសភា ២០១៣ កន្លងទៅនោះ ក្រៅពី ហ៊ុន សែន វាយប្រហារមកលើ ស៊ីសុវត្តិ ធម្មិកោ និងលាបពណ៌មកលើ ចលនា អំណាចពលរដ្ឋខ្មែរ នោះរួចមក ហ៊ុន សែន បានលើកបង្ហាញនូវស្ថិតិ និងចំនួនអ្នកបោះ ឆ្នោតមកអួតប្រាប់ថា គណបក្សប្រជាជនកម្ពុជា មានអ្នកបោះឆ្នោតប្រចាំត្រកូល សម្រាប់ដេក ចាំបោះឆ្នោតអោយ គណបក្សរបស់ខ្លួន រួចហើយ ។
ដូច្នោះ ហ៊ុន សែន បានបញ្ជាក់ច្បាស់ហើយថា ពួកគេមិនខ្លាចការបោះឆ្នោតនោះទេ ។ តែមាន ប្រភពដែលបានបញ្ជាក់ច្បាស់លាស់ថា ករណី ហ៊ុន សែន ព្យាយាមវាយប្រហារ ជីកកកាយ ពី ប្រវត្តិរបស់ ស៊ីសុវត្តិ ធម្មិកោ ថាជាអតីតៈទាហានសាធារណៈរដ្ឋ ប្រឆាំងរបបរាជានិយម និង ថា ក្រុមនេះមានទំនាក់ទំនងជាមួយ និង ចលនា អំណាចពលរដ្ឋខ្មែរ ដែលប្រកាសច្បាស់ពី គោលនយោបាយ សាធារណៈរដ្ឋ ប្រជាធិបតេយ្យ សេរី នោះ គឺមកពី ហ៊ុន សែន ភ័យខ្លាច បែកធ្លាយរឿងសំង៉ាត់ ស្តីពីការស្លាប់របស់ នរោត្តម សីហនុ ដែលបានស្លាប់ដោយគាំងបេះដូង ភ្លាមៗ កាលពីខែ តុលា ឆ្នាំ ២០១២ កន្លងទៅនេះ ។
ប្រភពព័ត៌មានរាជវង្ស ធ្វើការក្នុងវាំងនៅភ្នំពេញ បានអោយដឹងថា នរោត្តម សីហនុ ដែលបាន ស្លាប់ភ្លាមៗដោយគាំងបេះដូង នៅទីក្រុងភ្នំពេញ កាលពីខែ តុលា ឆ្នាំ ២០១២ កន្លងទៅនោះ គឺ បណ្តាលមកពី ហ៊ុន សែន បានបង្ខំអោយ នរោត្តម សីហនុ ទទួលខុសត្រូវចំពោះការបាត់បង់ កោះត្រល់របស់ខ្មែរ ដែលយួន កំពុងគ្រប់គ្រង ។ ការសន្ទនាតាមទូរស័ព្ទ រវាង ហ៊ុន សែន ពី ក្រុងភ្នំពេញ ជាមួយ នរោត្តម សីហនុ ដែលនៅទីក្រុងប៉េកាំង កាលណោះ គឹមានតែ ស៊ីសុវត្តិ ធម្មិកោ និង នាង ម៉ូនិក ដែលបានស្តាប់លឺការសន្ទនានេះ និងបានស្តាប់នូវរាល់សំដីដែល ហ៊ុន សែន បានគំរាមបង្ខំអោយ នរោត្តម សីហនុ ទទួលខុសចំពោះការបាត់បង់កោះត្រល់ តាមដូច ដែលខ្លួន (ហ៊ុន សែន) បានថ្លែងនៅក្នុងរដ្ឋសភា កាលពីថ្ងៃទី ៩ សីហា ២០១២ ។ តែនៅក្នុង ពេលនោះ នរោត្តម សីហនុ បានការពារខ្លួន និងបានប្រកែកមិនព្រមទទួលខុស តាមកំហុស ដែល ហ៊ុន សែន បង្ខំអោយទទួល ទើបជំងឺបេះដូងរើឡើង និងគាំងបេះដូងស្លាប់មួយរំពេច ។
ដូច្នោះ មនុស្សដែល ហ៊ុន សែន ភ័យខ្លាចបើកកាយរឿងសន្ទនាតាមទូរស័ព្ទ រវាងខ្លួនជាមួយ និង នរោត្តម សីហនុ នោះ គឺ ស៊ីសុវត្តិ ធម្មិកោ ។ ព្រោះ ហ៊ុន សែន មិនខ្លាច នាងម៉ូនិក និយាយ រឿងនេះទេ តែចំពោះ ស៊ីសុវត្តិ ធម្មិកោ គឺ ហ៊ុន សែន នៅមានការប្រុងប្រយ័ត្ន ជាពិសេសពេល ដែល ស៊ីសុវត្តិ ធម្មិកោ ចូលរួមក្នុងឆាកនយោបាយ និងដែលតាមប្រភពសូម្បីតែ នាងម៉ូនិក ក៏ មិនអាចទប់ស្កាត់ ស៊ីសុវត្តិ ធម្មិកោ បានដែរនោះ ៕
ខាងក្រោមនេះជា សារអនាមិកដែលបែកធ្លាយចេញពីក្រុមញ្ញាត្តិវង្ស ក្នុងវាំងនៅផ្នំពេញ ដែល KPPM ទទួលបានតាមរយៈប្រអប់ខ្មៅ សូមអានដូចតទៅ ៖ http://www.kppmradio.org/តើមានមូលហេតុអ្វី-បានជា-ហ


0 comments:

Post a Comment

Thank you for your comments!

ឧបត្ថម្ភដោយ ក្រុមហ៊ុនតេឡេខំម្ញូណេត្សិន
សេវាកម្មទូរស័ព្ទផ្ទះផ្តល់ជួនតម្លៃពិសេសនិងអាចតេទៅកាន់80ប្រទេស ដោយគ្មានកំណត់⁣ ថែមទាំងលោកអ្នកអាចប្រើមិនគិតថ្លៃ បើលោកអ្នករកបានអតិថិជនដែលប្រើសេវាកម្មដូចគ្នាបាន៥នាក់សម្រាប់អតិថិជននៅក្នុងប្រទេសទាំងនេះ

សូមចុចតាមប្រទេសលោកអ្នករស់នៅ ដើម្បីពត៌មានបន្ថែមឬក៍ជាវ

សហរដ្ឋអាមេរិក
កាណាដា
អូស្រ្តាលី
បារាំង
​​​​​​​​​​​​​​​​​​កូរ៉េខាងត្បូង
និងប្រទេសជាច្រើនទៀត