ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Saturday, May 25, 2013
សម្តេច​ ហ៊ុន សែន​ អំពាវនាវឲ្យ​ប្រជាពលរដ្ឋ​គ្រប់អាយុបោះឆ្នោត​ ទៅបោះឆ្នោតគ្រប់ៗគ្នា​

ដោយ ៖ វ៉ា វឌ្ឍនៈ
ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៣ ម៉ោង ១០:១៨

ខេត្តកំពង់ចាម៖សម្តេច​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​បានអំពាវនាវ​ដល់ប្រជាពលរដ្ឋ​គ្រប់អាយុបោះឆ្នោត​នៅទូទាំងប្រទេស​ ទៅចូលរួម​បោះឆ្នោតឲ្យ​បានគ្រប់ៗគ្នា​នៅថ្ងៃទី២៨ កក្កដា ២០១៣ ។

ការអំពាវនាវ​របស់សម្តេច​អគ្គមហាសេនា​បតីតេជោ​ ហ៊ុន សែន ​យ៉ាងដូច្នេះបានធ្វើឡើង​នៅព្រឹកថ្ងៃទី២៤​ ឧសភា ២០១៣នេះ​ ក្នុងឱកាសដែល​សម្តេចតេជោ​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុងពិធីពុទ្ធាភិសេក​ ព្រះពុទ្ធរូបអង្គធំ​សាងសង់ពីថ្មពួក​ នៅវត្តផ្កាឈូកមាស ​ស្ថិតក្នុងភូមិបឹងដែង​ ឃុំព្រៃកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ​។

ក្នុងឱកាសនោះ​សម្តេច ហ៊ុន សែន ​ក៏បានបញ្ជាក់ជាថ្មីទៀតថា​ បើប្រជាពលរដ្ឋបោះឆ្នោត​ជូនគណបក្សប្រជាជន​គំាទ្រសម្តេចធ្វើជានាយករដ្ឋមន្រ្តី ​បន្តទៀតនោះ ​នឹងមានផ្លូវ មានស្ពាន-​ថ្នល់ ​និងហេដ្ឋារចនាសម្ព័ន្ឋ​ជាច្រើនទៀត ។​

ជាមួយគ្នានេះដែរ​សម្តេចតេជោ ​ក៏បានបកស្រាយថា ​លេខរៀងទី៤ ​នៅលើសន្លឹកឆ្នោត ​ដែលគណបក្សប្រជាជន​ចាប់ឆ្នោតបាននោះ​តំណាងឲ្យអត្ថន័យជាច្រើន ក្នុងនោះ​ក៏មានពុទ្ឋពរទំាង៤​ប្រការ អាយុ វណ្ណៈ ​សុខៈ និងពលៈ ​ព្រមទំាងទិសទំាង៤ ​និង ធាតុទំាង៤ ​ទឹក ដី ភ្លើង ​និងខ្យល់ជាដើម ៕​ 
Source:http://kohsantepheapdaily.com.kh/article/71769.html

0 comments:

Post a Comment

Thank you for your comments!













Search