ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Thursday, May 16, 2013
ហោរាសាស្រ្តប្រចាំសប្តាហ៍ ថ្ងៃទី ១៣ ដល់ ១៩ ឧសភា ២០១៣





















១. ឆ្នាំជូត
រាសីៈ រាសីរបស់លោកអ្នក ល្អមធ្យម។
ការងារៈ មិនសូវទទួលបានលទ្ធផលប៉ុន្មានទេ តម្រូវឲ្យអ្នកបង្កើន ការប្រឹងប្រែងតទៅទៀត។
លុយកាក់ៈ ចំណូលតិចតួច មិនគួរខ្ជះខ្ជាយក្នុងការចាយវាយ។
សុខភាពៈ រឹងមាំល្អ តែត្រូវប្រយ័ត្នសុវត្ថិភាពចរាចរណ៍ផង។
សេចក្តីសេ្នហាៈ គូសេ្នហ៍ មានភាពល្អក់កករនឹងគ្នាបន្តិចបន្តួច ត្រូវចេះយល់ចិត្តគ្នាឲ្យបានល្អ។
២. ឆ្នាំឆ្លូវ
រាសីៈ រាសីរបស់លោកអ្នក ស្រុតចុះ។
ការងារៈ មានបញ្ហាស្មុគស្មាញ និងសម្ពាធគាបសង្កត់ច្រើន ធ្វើឲ្យអ្នកឈឺក្បាលមិនតិចទេ។
លុយកាក់ៈ ហូរចេញច្រើន ប្រយ័ត្នមានរឿងចាញ់បោកគេ។
សុខភាពៈ មិនសូវរឹងមាំប៉ុន្នានទេ ត្រូវសម្រាកឲ្យបានគ្រប់គ្រាន់ផង។
សេចក្តីសេ្នហាៈ គូសេ្នហ៍ មានការប៉ះទង្គិចពាក្យសម្តីនឹងគ្នាបន្តិចបន្តួច ត្រូវចេះអធ្យាស្រ័យគ្នា។
៣. ឆ្នាំខាល
រាសីៈ រាសីរបស់លោកអ្នក ល្អមធ្យម។
ការងារៈ ទទួលបានផ្លែផ្កាតិចតួច តម្រូវឲ្យអ្នកចេះសម្របសម្រួលគ្នា ឲ្យបានល្អ។
លុយកាក់ៈ មិនសូវកាក់កបប៉ុន្មានទេ ត្រូវចេះកាត់បន្ថយចំណាយមិនចាំបាច់។
សុខភាពៈ រឹងមាំល្អ ប្រយ័ត្នគ្រោះថ្នាក់ពីទីខ្ពស់ផង។
សេចក្តីសេ្នហាៈ គូសេ្នហ៍ មានការយល់ចិត្ត យល់ថ្លើមគ្នាទៅវិញទៅមក បានល្អជាធម្មតា។
៤. ឆ្នាំថោះ
រាសីៈ រាសីរបស់លោកអ្នក ល្អបង្គួរ។
ការងារៈ មានលក្ខណៈល្អប្រសើរ និងទទួលការជ្រោបជ្រែងច្រើន គួរប្រឹងប្រែងសាងស្នាដៃ ការងារបន្ថែមទៀត។
លុយកាក់ៈ កាក់កបល្អ តែត្រូវចេះសន្សំសំចៃទុកខ្លះ។
សុខភាពៈ រឹងមាំល្អ តែប្រយ័ត្នសុវត្ថិភាពចរាចរណ៍ផង។
សេចក្តីសេ្នហាៈ គូសេ្នហ៍ មានការចុះសម្រុងនឹងគ្នាបានល្អ ដូចទឹកនិងត្រី។
៥. ឆ្នាំរោង
រាសីៈ រាសីរបស់លោកអ្នក ស្រុតចុះ។
ការងារៈ មានបញ្ហាស្មុគស្មាញ និងសម្ពាធគាបសង្កត់ច្រើន ធ្វើឲ្យអ្នកឈឺក្បាលមិនតិចទេ។
លុយកាក់ៈ ហូរចេញច្រើន ប្រយ័ត្នមានរឿងចាញ់បោកគេ។
សុខភាពៈ មិនសូវរឹងមាំប៉ុន្នានទេ ត្រូវសម្រាកឲ្យបានគ្រប់គ្រាន់ផង។
សេចក្តីសេ្នហាៈ គូសេ្នហ៍ មានការប៉ះទង្គិចពាក្យសម្តីនឹងគ្នាបន្តិចបន្តួច ត្រូវចេះអធ្យាស្រ័យគ្នា។
៦. ឆ្នាំម្សាញ់
រាសីៈ រាសីរបស់លោកអ្នក ល្អមធ្យម។
ការងារៈ មានការប្រែប្រួលឡើងចុះមិនទៀងទាត់ តម្រូវឲ្យអ្នកត្រៀមលក្ខណៈឲ្យបានល្អ។
លុយកាក់ៈ មិនកាក់កបប៉ុន្មានទេ មិនគួរលេងល្បែងភ្នាល រឺបោះទុនធំដុំ។
សុខភាពៈ រឹងមាំល្អ ប្រយ័ត្នសុវត្ថិភាព ផ្លូវធ្វើដំណើរផង។
សេចក្តីសេ្នហាៈ គូសេ្នហ៍ មានភាពរកាំរកូសនឹងគ្នាបន្តិចបន្តួច ត្រូវចេះអត់ឱនឲ្យគ្នា។
៧. ឆ្នាំមមី
រាសីៈ រាសីរបស់លោកអ្នក ឡើងខ្ពស់ត្រដែត។
ការងារៈ បោះជំហានទៅមុខយ៉ាងរលូនល្អ និងទទួលបានផ្លែផ្កា គួរជាទីពេញចិត្ត។
លុយកាក់ៈ ហូរចូលច្រើន ទាំងលាភត្រង់ និងលាភប្រយោល។
សុខភាពៈ រឹងមាំល្អ ពុំមានជំងឺតម្កាត់បៀតបៀនទេ។
សេចក្តីសេ្នហាៈ គូសេ្នហ៍ មានភាពផ្អែមល្ហែមនឹងគ្នា ទៅវិញទៅមកបានល្អគួរឲ្យរីករាយ។
៨. ឆ្នាំមមែ
រាសីៈ រាសីរបស់លោកអ្នក ស្រុតចុះ។
ការងារៈ ជួបឧបសគ្គរាំងស្ទះច្រើន តម្រូវឲ្យអ្នក បន្តពុះពារបន្តទៅទៀត។
លុយកាក់ៈ ខ្សត់ខ្សោយ មិនគួរធ្វើការបោះទុនទេ។
សុខភាពៈ មិនសូវរឹងមាំប៉ុន្មានទេ ត្រូវថែទាំសុខភាពឲ្យបានល្អផង។
សេចក្តីសេ្នហាៈ គូសេ្នហ៍ មានការប៉ះទង្គិចពាក្យសម្តីនឹងគ្នាបន្តិចបន្តួច ត្រូវចេះយោគយល់គ្នា។
៩. ឆ្នាំវក
រាសីៈ រាសីរបស់លោកអ្នក ល្អបង្គួរ។
ការងារៈ មានលក្ខណៈអំណោយផលច្រើន គួរមានទស្សនវិស័យឲ្យបានវែងឆ្ងាយ។
លុយកាក់ៈ កាក់កបល្អ ត្រូវចេះសន្សំសំចៃទុកខ្លះ។
សុខភាពៈ រឹងមាំល្អ ត្រូវសម្រាកឲ្យបានគ្រប់គ្រាន់ផង។
សេចក្តីសេ្នហាៈ គូសេ្នហ៍ មានភាពល្អូកល្អឺននឹងគ្នាបានល្អ ។
១០. ឆ្នាំរកា
រាសីៈ រាសីរបស់លោកអ្នក ល្អមធ្យម។
ការងារៈ មិនសូវរលូនល្អប៉ុន្មានទេ គួរបង្កើនការប្រុងប្រយ័ត្នគ្រប់ជំហាន។
លុយកាក់ៈ ចំណូលតិចតួច មិនគួរបោះទុនទេ។
សុខភាពៈ មិនសូវរឹងមាំប៉ុន្មានទេ ប្រយ័ត្នជំងឺតម្កាត់បៀតបៀន។
សេចក្តីសេ្នហាៈ គូសេ្នហ៍ មានការមិនចុះសម្រុងនឹងគ្នាបន្តិចបន្តួច ត្រូវចេះអធ្យាស្រ័យឲ្យគ្នា។
១១. ឆ្នាំច
រាសីៈ រាសីរបស់លោកអ្នក ស្រុតចុះ។
ការងារៈ ជួបប្រទះបញ្ហារាំងស្ទះច្រើន តម្រូវឲ្យអ្នកមានការទទួលខុសត្រូវខ្ពស់។
លុយកាក់ៈ ចំណូលតិចតួច មិនគួរលេងល្បែងភ្នាល់ទេ។
សុខភាពៈ មិនសូវរឹងមាំប៉ុន្មានទេ ត្រូវចេះថែទាំសុខភាពឲ្យបានល្អផង។
សេចក្តីសេ្នហាៈ គូសេ្នហ៍ មានភាពរកាំរកូសនឹងគ្នាបន្តិចបន្តួច ត្រូវចេះអត់ឱននឹងគ្នា។
១២. ឆ្នាំកុរ
រាសីៈ រាសីរបស់លោកអ្នក ឡើងខ្ពស់ត្រដែត។
ការងារៈ បោះជំហានទៅមុខយ៉ាងរលូនល្អ និងទទួលបានផ្លែផ្កា ខ្ពស់គួរជាំទីពេញចិត្ត។
លុយកាក់ៈ ហូរចូលច្រើនទាំងលាភត្រង់ និងលាភប្រយោល។
សុខភាពៈ រឹងមាំល្អ ពុំមានជំងឺតម្កាត់បៀតបៀនទេ។
សេចក្តីសេ្នហាៈ គូសេ្នហ៍ មានភាពផ្អែមល្ហែមនឹងគ្នាទៅវិញទៅមកល្អ។
Source from :http://lookingtoday.com/index.php/much-more/astrology.html

0 comments:

Post a Comment

Thank you for your comments!













Search