ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Tuesday, June 18, 2013
នៅ​សល់​រយៈពេល​ជាង ១​ខែ​ទៀត​ទេ ដែល​ជា​ថ្ងៃ​ប្រជាពលរដ្ឋ​ត្រូវ​កំណត់​ជ្រើសរើស​មេដឹកនាំ​ប្រទេស​ដែល​ខ្លួន​ ពេញ​ចិត្ត ស្រប​ទៅ​តាម​ប្រព័ន្ធ​ប្រជាធិបតេយ្យ តាម​រយៈ​ការ​បោះ​ឆ្នោត​ជា​សម្ងាត់។
 ដោយ ទីន ហ្សាការីយ៉ា
2013-06-18

ស្ដេច១
ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​សម្ដេច​ព្រះបរមនាថ 
នរោត្ដម សីហមុនី (កណ្ដាល) ស្វាគមន៍​ប្រជារាស្ត្រ​
នា​ឱកាស​ពិធី​សម្ពោធ​បូជនីយដ្ឋាន​ដូនពេញ 
កាលពី​ថ្ងៃ​ទី​១៦ ឧសភា ២០០៨ ។
AFP Photo

ខណៈ​ដែល​ថ្ងៃ​បោះ​ឆ្នោត​ជិត​មក​ដល់​នេះ ព្រះមហាក្សត្រ​ខ្មែរ សម្ដេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះអង្គ​បាន​ចេញ​ព្រះរាជសារ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​កុំ​ឲ្យ​ មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​គាប​សង្កត់ គំរាម​កំហែង​ផ្នែក​នយោបាយ​ណា​មួយ​ឲ្យ​សោះ។

ព្រះមហាក្សត្រ​សម្ដេច​ព្រះ នរោត្តម សីហមុនី ចេញ​ព្រះរាជសារ​ផ្សព្វផ្សាយ​ជា​សាធារណៈ ដោយ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​ទៅ​ចូល​រួម​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​ គ្នា និង​សូម​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​គាប​សង្កត់ ការ​គំរាមកំហែង ឬ​សម្លុត​ពី​ជន​ណា​មួយ បក្ស​ណា​មួយ​ឲ្យ​សោះ។
នៅ​ក្នុង​ព្រះរាជសារ​ដែល​ផ្សព្វផ្សាយ​នៅ​តាម​បណ្ដាញ​សង្គម ហេ្វសប៊ុក (Facebook) និង​នៅ​លើ​គេហទំព័រ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នោះ មាន​ខ្លឹមសារ​ថា ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ ទី​២៨ កក្កដា ឆ្នាំ​២០១៣ គឺ​ជា​ការ​បោះ​ឆ្នោត​សម្ងាត់ ហើយ​ធ្វើ​ឡើង​ទៅ​តាម​លទ្ធិប្រជាធិបតេយ្យ​សេរី។ បញ្ហា​នេះ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហមុនី បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​ប្រើ​សិទ្ធិ​ក្នុង​ការ​បោះ​ឆ្នោត​ទៅ​ តាម​សតិ​សម្បជញ្ញៈ​របស់​ខ្លួន​ម្នាក់ៗ ដែល​មាន​ទំនុក​ចិត្ត​ទៅ​លើ​បេក្ខជន​ណា​មួយ បក្ស​ណា​មួយ​បាន​ដោយ​សេរី។
អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ទេព នីថា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ថា ព្រះរាជសារ​ដែល​ឡាយព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៣ នេះ គ.ជ.ប ទើប​ទទួល​បាន​ដើម្បី​យក​មក​ផ្សព្វផ្សាយ​បន្ត។
លោក​បញ្ជាក់​ថា មន្រ្តី គ.ជ.ប នឹង​យក​ព្រះរាជសារ​នេះ​បិទ​ឲ្យ​ប្រជាពលរដ្ឋ​បាន​អាន​នៅ​តាម​បណ្ដា​ខែត្រ​នានា​នៅ​ក្នុង​ខែ​មិថុនា នេះ ៖ «ការ​បោះ​ឆ្នោត​ព្រះ​ករុណា​អ្នកអង្គម្ចាស់​ជីវិត​លើ​ត្បូង តែង​ប្រោស​ប្រទាន​ព្រះរាជសារ​ហ្នឹង​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​អ្នក​បោះ​ ឆ្នោត​ទាំង​អស់ ឲ្យ​ទៅ​ចូល​រួម​បោះ​ឆ្នោត​ឲ្យ​បាន​ទាំង​អស់​គ្នា ពុំ​មាន​ការ​ភ័យ​ខ្លាច​អី។ នេះ​ជា​ការ​ល្អ​ប្រសើរ​បំផុត​ដែល​ព្រះករុណា​បាន​ប្រោស​ប្រទាន​ព្រះរាជសារ​ នេះ»
ព្រះមហាក្សត្រ​ព្រះ​ករុណា​សម្ដេច​ព្រះ នរោត្តម សីហមុនី ព្រះអង្គ​តែងតែ​ចេញ​ព្រះរាជសារ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចូល​រួម​បោះ​ ឆ្នោត​នៅ​រៀងរាល់​ការ​បោះ​ឆ្នោត​ម្ដងៗ។
ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​បាន​អបអរសាទរ​ចំពោះ​ការ​ចេញ​ព្រះរាជសារ​របស់​ ព្រះមហាក្សត្រ​ដោយ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​មាន​ការ​ភិតភ័យ​នៅ​ ថ្ងៃ​បោះ​ឆ្នោត ទោះ​បី​ជា​ស្ថានភាព​បច្ចុប្បន្ន​នេះ ការ​គាប​សង្កត់​ផ្នែក​នយោបាយ​មាន​លក្ខណៈ​ល្អ​ជាង​មុន​ក្ដី។
នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​ថា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​សព្វ​ថ្ងៃ​នេះ​មាន​ការ​យល់​ដឹង​ច្រើន​អំពី​ការ​ប្រើប្រាស់​ សិទ្ធិ​របស់​ខ្លួន ដើម្បី​ធ្វើ​ការ​បោះ​ឆ្នោត ពិសេស​ក្រុម​យុវជន។ យ៉ាង​នេះ​ក្ដី លោក​បញ្ជាក់​ថា សកម្មជន​គណបក្ស​នយោបាយ និង​អ្នក​នយោបាយ​នៅ​តែ​មាន​ការ​គំរាម​កំហែង និង​មាន​ការ​ភ័យខ្លាច​មួយ​ចំនួន។
លោក គល់ បញ្ញា៖ «យើង​មាន​ការ​ព្រួយ​បារម្ភ​ដែរ ដោយសារ​អាច​ប៉ះពាល់​អ្នក​នយោបាយ​ប្រឆាំង​ដែរ ទាក់ទិន​សេរីភាព​ការ​បញ្ចេញ​មតិ។ ឥឡូវ​នេះ​ចាប់​ផ្ដើម​ការ​ប្ដឹងផ្ដល់​ទៅ​តុលាការ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​សន្តិសុខ​អ្នក​នយោបាយ​បក្ស​ប្រឆាំង តាម​ការ​ប្ដឹងផ្ដល់ ចោទ​ប្រកាន់ និង​ផ្សេងៗ​ទៀត»
បន្ថែម​ពី​លើ​នេះ​ទៀត អ្នក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​បាន​ជំរុញ​ឲ្យ​ព្រះមហាក្សត្រ​ចេញ​ព្រះរាជសារ​ បន្ត​ទៀត ដោយ​កំណត់​ឲ្យ​មន្ត្រី​រាជការ ពិសេស​មន្ត្រី​តុលាការ​មាន​ចៅក្រម ព្រះរាជអាជ្ញា ក្រឡា​បញ្ជី និង​កង​កម្លាំង​ប្រដាប់​អាវុធ ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​ចេញ​ឃោសនា​ឲ្យ​គណបក្ស​កាន់​អំណាច ហើយ​ធ្វើ​សកម្មភាព​ប្រឆាំង និង​គណបក្ស​មួយ​ផ្សេង​ទៀត ក្នុង​ឋានៈ​ព្រះអង្គ​ជា​ប្រធាន​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​នោះ។
អ្នក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​បាន​សង្កត់​ធ្ងន់​ថា មន្ត្រី​រាជការ​ទាំង​នេះ​ត្រូវ​តែ​ឈរ​លើ​ភាព​ឯករាជ្យ ពិសេស​កម្លាំង​ប្រដាប់​អាវុធ​ត្រូវ​ធានា​សន្តិសុខ​ឲ្យ​បាន​ពេញ​លេញ ដើម្បី​ធានា​ឲ្យ​មាន​បរិយាកាស​អព្យាក្រឹត កុំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

Thank you for your comments!













Search