ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews

ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Wednesday, June 26, 2013
សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ ចាប់​ខ្លួន​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី ៣​នាក់ បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា។ ការ​ចាប់​ខ្លួន​នោះ ធ្វើ​ឡើង​នៅ​ពេល​ដែល​ពលរដ្ឋ​ទាំង​បី​នាក់​ចូល​ខ្លួន​បំភ្លឺ​នៅ​នាយកដ្ឋាន​ កណ្ដាល​យុត្តិធម៌​នៃ​ក្រសួង​មហាផ្ទៃ តាម​ពាក្យ​ប្ដឹង​របស់​ក្រុមហ៊ុន ឃុន សៀ ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ឯកជន។
ដោយ វណ្ណ វិចារ
2013-06-26
អ្នក​ភូមិ​បឹងកក់​១ ៦១០
ពលរដ្ឋ​រស់នៅ​សង្កាត់​បឹងកក់១ លោក លី ស្រ៊ាខេង (ឆ្វេង) យំ​ឱប​កូន​ស្រី​ពេល​ដែល​តុលាការ​សម្រេច​ដោះលែង​ជា​បណ្ដោះ​អាសន្ន នា​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៦ ខែ​មិថុនា ឆ្នាំ​២០១៣។
RFA/Vann Vichar
បន្ទាប់​ពី​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ សាកសួរ​អស់​រយៈពេល​ជាង ៥​ម៉ោង​រួច​មក ប្រជាពលរដ្ឋ ៣​នាក់​រស់​នៅ​សង្កាត់​បឹងកក់១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន នៅ​ក្នុង​បណ្ដឹង​របស់​ក្រុមហ៊ុន ឃុន សៀ អភិវឌ្ឍន៍​ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន។

ហេតុការណ៍​ប្ដឹងផ្ដល់​នោះ​កើត​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន ឃុន សៀ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា បាន​មក​យក​ទីតាំង​សង្កាត់​ចាស់​នោះ​តាម​កិច្ច​ព្រមព្រៀង​ជាមួយ​អាជ្ញាធរ​ដែល ​ពលរដ្ឋ​អះអាង​ថា មាន​ទំហំ​ទឹក​ប្រាក់ ៣​លាន​ដុល្លារ។
ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​សង្កាត់​បឹង​កក់​១ ចំនួន ៤​គ្រួសារ បាន​ព្រមព្រៀង​ចាក​ចេញ តែ​បី​គ្រួសារ​ទៀត មិន​ព្រម​ចេញ​ទេ ដោយ​ទារ​សំណង​បន្ថែម។ ពេល​ក្រុមហ៊ុន​ចុះ​រុះរើ​ទីតាំង​នោះ ក៏​មាន​ការ​ប្រទាក់ប្រទង​គ្នា​ខ្លះ​តែម្ដង​ទៅ ហើយ​ពលរដ្ឋ​ទាំង​បី​នាក់ មាន​ឈ្មោះ លី ស្រ៊ាខេង អាយុ ៧០​ឆ្នាំ លី ប៊ុនហៀង អាយុ ១៦​ឆ្នាំ ឈ្មោះ ហ៊ីង ចាន់ អាយុ ២៤​ឆ្នាំ មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បោះ​របង​លើ​ដី​គាត់​ធ្លាប់​រស់​នៅ​ទេ។ ហេតុការណ៍​នេះ​ហើយ​ដែល​ក្រុមហ៊ុន​នឹង​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ពលរដ្ឋ​ទាំង​ បី​នាក់​នោះ។
រយៈពេល ១​ខែ​ចុង​ក្រោយ​នេះ ពលរដ្ឋ​ទាំង​នោះ​ជួប​ប្រទះ​ហេតុការណ៍​ជា​ច្រើន​មក​ហើយ ដូចជា​ករណី​បំពុល​ឆ្កែ​បួន​ក្បាល​ឲ្យ​ងាប់ ករណី​ជន​មិន​ស្គាល់​មុខ​យក​ទឹក​នោម ទឹក​លូ និង​ទឹក​លាមក​ជះ​លើ​ដំបូល​ផ្ទះ​អ្នក​ភូមិ។
អ្នក​ភូមិ​ឈ្មោះ កញ្ញា លី សៀវម៉ី ដែល​ត្រូវ​ជា​កូន និង​ជា​បង​ស្រី​របស់​បុរស ២​នាក់ ក្នុង​ចំណោម ៣​នាក់​ដែល​ត្រូវ​ចាប់​ខ្លួន​ ក៏​ធ្លាប់​ទូរស័ព្ទ​មក​ផ្ដល់​ព័ត៌មាន​ដល់​វិទ្យុ​អាស៊ីសេរី ទាំង​កណ្ដាល​យប់​ដែរ ថា​មាន​ក្រុម​មនុស្ស​ទំនង​ជា​ញៀន​ថ្នាំ ៤ ទៅ ៥​នាក់ មក​បំផ្លាញ​ដើម​ឈើ​ពួកគាត់។ ក្រុម​អ្នក​ភូមិ​បាន​ទៅ​ប្ដឹង​សមត្ថកិច្ច​ដែរ តែ​មិន​មាន​សមត្ថកិច្ច​ណា​អន្តរាគមន៍​ទេ។
កញ្ញា លី សៀវម៉ី ក៏​ត្រូវ​គេ​កាប់​ជា​ច្រើន​ពូថៅ​ទៀត។ ទង្វើ​ទាំង​នោះ ត្រូវ​បាន​អ្នក​ភូមិ​ប្រាប់​ថា ជា​ការ​បង្ខំ​ឲ្យ​ពួក​គាត់​ចេញ​ពី​លំនៅឋាន​ប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

Thank you for your comments!

ឧបត្ថម្ភដោយ ក្រុមហ៊ុនតេឡេខំម្ញូណេត្សិន
សេវាកម្មទូរស័ព្ទផ្ទះផ្តល់ជួនតម្លៃពិសេសនិងអាចតេទៅកាន់80ប្រទេស ដោយគ្មានកំណត់⁣ ថែមទាំងលោកអ្នកអាចប្រើមិនគិតថ្លៃ បើលោកអ្នករកបានអតិថិជនដែលប្រើសេវាកម្មដូចគ្នាបាន៥នាក់សម្រាប់អតិថិជននៅក្នុងប្រទេសទាំងនេះ

សូមចុចតាមប្រទេសលោកអ្នករស់នៅ ដើម្បីពត៌មានបន្ថែមឬក៍ជាវ

សហរដ្ឋអាមេរិក
កាណាដា
អូស្រ្តាលី
បារាំង
​​​​​​​​​​​​​​​​​​កូរ៉េខាងត្បូង
និងប្រទេសជាច្រើនទៀត