ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews

ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Thursday, June 20, 2013
វិទ្យុ​បារាំង​អន្តរជាតិ (RFI) ផ្សាយ​ជា​ខេមរភាសា​ដែល​ធ្លាប់​តែ​ផ្សាយ​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ ឥឡូវ​បាន​ពង្រីក​ការ​ផ្សាយ​របស់​ខ្លួន​ដល់​ទៅ ១៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ​នៅ​ប្រទេស​កម្ពុជា។

ដោយ ខែ សុណង
2013-06-20

ខៀវ កាញារីទ្ធ ៣០៥

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ 
កាត់​ខ្សែបូ​សម្ពោធ​ការិយាល័យ​ថ្មី​របស់​វិទ្យុ​បារាំង អន្តរជាតិ (RFI) 
នា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២០ មិថុនា ឆ្នាំ​២០១៣។
RFA/Khe Sonorng
នៅ​ថ្ងៃ​ទី​២០ មិថុនា នេះ វិទ្យុ​បារាំង​អន្តរជាតិ បាន​បើក​សម្ពោធ​ការ​ផ្សាយ​បន្ថែម​របស់​ខ្លួន ដោយ​មាន​ការ​ចូលរួម​ពី​ឯកអគ្គរដ្ឋទូត​បារាំង ប្រចាំ​កម្ពុជា និង​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន នៅ​ឯ​ការិយាល័យ​វិទ្យុ​បារាំង​អន្តរជាតិ ក្នុង​រាជធានី​ភ្នំពេញ។
វិទ្យុ​បារាំង​អន្តរជាតិ បាន​បើក​សម្ពោធ​ពី​ការ​ពង្រីក​វិសាលភាព​នៃ​ការ​ផ្សាយ​របស់​ខ្លួន​ជា​ភាសា​ខេមរភាសា។
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​ហៅ​ការ​អនុញ្ញាត​ឲ្យ​បើក​ស្ថានីយ​នេះ​ថា គឺ​មាន​តែ​វិទ្យុ​បារាំង និង​វិទ្យុ​ABC អូស្ត្រាលី ប៉ុណ្ណោះ គឺ​ជា​វិទ្យុ​ដែល​ឯករាជ្យ​ពិតប្រាកដ។
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​បន្ទាប់​ពី​ពិធី​សម្ពោធ​នេះ​ថា ប្រសិន​ជា​វិទ្យុ​អន្តរជាតិ​ផ្សាយ​ជា​ខេមរភាសា​ផ្សេង​ស្នើសុំ​បើក​ស្ថានីយ​ ផ្សាយ​ដូច​វិទ្យុ​បារាំង ដែរ​នោះ គឺ​មិន​អាច​ឡើយ ដោយសារ​តែ​មាន​វត្តមាន​វិទ្យុ​បារាំង មួយ​ហើយ។
យ៉ាង​ណា​មិញ ប្រធាន​អគ្គ​នាយិកា​វិទ្យុ​បារាំង​អន្តរជាតិ លោកស្រី ម៉ារី គ្រីស្ទីន សារ៉ាហ្គូស (Marie Christine Saragosse) បាន​ថ្លែង​តាម​រយៈ​អ្នក​បកប្រែ​ថា ការ​វិនិយោគ​នៅ​កម្ពុជា នេះ គឺ​ជា​ការ​វិនិយោគ​មួយ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​បណ្ដា​ប្រទេស​នៅ​អាស៊ី ព្រោះ​ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​យើង​ស្រឡាញ់​ពេញ​ចិត្ត​ពេញ​ថ្លើម ហើយ​សង្ឃឹម​ថា នេះ​ជា​ការ​បើក​ទំព័រ​ថ្មី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ការ​ផ្សាយ​វិទ្យុ​មួយ ​នេះ។ លោកស្រី​បាន​បញ្ជាក់​ទៀត​ថា ការ​ពង្រីក​ការ​ផ្សាយ​នេះ គឺ​ក៏​នាំ​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​បារាំង​ដែរ។
អ្នក​សម្របសម្រួល​កម្ពុជា នៃ​បណ្ដាញ​រួបរួម​ដើម្បី​គណនេយ្យភាព​សង្គម​នៅ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោក សន ជ័យ មាន​មតិ​ថា លោក​មើល​ឃើញ​ការ​បើក​ស្ថានីយ​ផ្សាយ​របស់​វិទ្យុ​បារាំង គឺ​ជា​ការ​រីក​ចម្រើន​នៃ​ការ​ទំនាក់ទំនង​រវាង​វិទ្យុ​នេះ​ជាមួយ​រដ្ឋាភិបាល​ ដែល​មាន​លទ្ធភាព​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​ដើម្បី​បាន​ម៉ោង​ផ្សាយ។ លោក​សង្ឃឹម​ថា ដើម្បី​ឲ្យ​មាន​តុល្យភាព​រដ្ឋាភិបាល និង​ផ្ដល់​ឲ្យ​វិទ្យុ​អន្តរជាតិ​ដែល​ផ្សាយ​ភាសា​ខ្មែរ​ដទៃ​ទៀត ដែល​មាន​ចេតនា​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​ពង្រីក​ការ​ផ្សាយ​របស់​ខ្លួន​ដូច​គ្នា​ដែរ។
វិទ្យុ​បារាំង​អន្តរជាតិ ផ្សាយ​ជា​ខេមរភាសា ១៤​ម៉ោង ក្នុង​មួយ​ថ្ងៃ ពី​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ៩​យប់ (ម៉ោង​នៅ​កម្ពុជា) តាម​វិទ្យុ FM៩២ MHz នៅ​ភ្នំពេញ និង​ផ្សាយ​បន្ត​នៅ​ខេត្ត​ចំនួន ៣​ទៀត ដែល​ផ្សាយ​ព័ត៌មាន​ចំនួន ៣​ម៉ោង​ក្នុង​មួយ​ថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

Thank you for your comments!

ឧបត្ថម្ភដោយ ក្រុមហ៊ុនតេឡេខំម្ញូណេត្សិន
សេវាកម្មទូរស័ព្ទផ្ទះផ្តល់ជួនតម្លៃពិសេសនិងអាចតេទៅកាន់80ប្រទេស ដោយគ្មានកំណត់⁣ ថែមទាំងលោកអ្នកអាចប្រើមិនគិតថ្លៃ បើលោកអ្នករកបានអតិថិជនដែលប្រើសេវាកម្មដូចគ្នាបាន៥នាក់សម្រាប់អតិថិជននៅក្នុងប្រទេសទាំងនេះ

សូមចុចតាមប្រទេសលោកអ្នករស់នៅ ដើម្បីពត៌មានបន្ថែមឬក៍ជាវ

សហរដ្ឋអាមេរិក
កាណាដា
អូស្រ្តាលី
បារាំង
​​​​​​​​​​​​​​​​​​កូរ៉េខាងត្បូង
និងប្រទេសជាច្រើនទៀត