ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Monday, June 10, 2013
ករណី​បញ្ចប់​សមាជិកភាព​រដ្ឋ​សភា​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង កាល​ពី​សប្ដាហ៍​មុន បាន​ក្លាយ​ជា​បញ្ហា​លេចធ្លោ​មួយ ត្រូវ​បាន​គេ​លើក​ក​មក​ពិភាក្សា។

 ដោយ ឡេង ម៉ាលី
2013-06-10



ឈាង វុន ៣០៥
ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស 
សហប្រតិបត្តិការ​អន្តរជាតិ 
 ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋ 
សភា លោក ឈាង វុន 
ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រដ្ឋ​សភា
 កាល​ពី​ព្រឹក​ថ្ងៃ​១០ មិថុនា ឆ្នាំ​២០១៣។
RFA/Van Vichar


ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ចាត់​ទុក​ថា ជា​ការ​ខូចខាត​ដល់​ប្រជាធិបតេយ្យ ហើយ​ទទូច​ឱ្យ​រដ្ឋសភា​អនុញ្ញាត​​ឲ្យ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង អាច​បំពេញ​ការងារ​ឡើង​វិញ។

គណៈកម្មការ​កម្ពុជា ប្រតិកម្ម​ចំពោះ​សេចក្ដី​ថ្លែងការណ៍​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ទាក់ទង​នឹង​ការ​បញ្ចប់​សមាជិកភាព​រដ្ឋសភា​របស់​តំណាង​រាស្ត្រ​គណបក្ស​ ប្រឆាំង ថា​ជា​ការ​បង្គាប់​ដែល​មិន​អាច​ទទួល​យក​បាន ព្រោះ​កម្ពុជា ជា​ប្រទេស​មាន​អធិបតេយ្យ។

ប្រតិកម្ម​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា គឺ​លោក ឈាង វុន ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ព្រឹក​
​ថ្ងៃ​ទី​១០ ខែ​មិថុនា ដោយ​ហៅ​ខ្លឹមសារ​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ថា ធ្វើ​ឡើង​មិន​យោង​លើ​ច្បាប់ និង​លិខិត​បទដ្ឋាន​នានា ដែល​រដ្ឋសភា​បាន​អនុវត្ត​ទេ ហើយ​បង្គាប់​មក​តែ​ភាគី​ម្ខាង។

គណៈកម្មាធិការ​រដ្ឋ​សភា បាន​បញ្ចប់​សមាជិកភាព​រដ្ឋសភា​របស់​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​ចំនួន ២៨​រូប កាល​ពី​សប្ដាហ៍​មុន បន្ទាប់​ពី​តំណាងរាស្ត្រ​ទាំង​នោះ ក្លាយ​ជា​សមាជិក​គណបក្ស​ថ្មី គឺ​គណបក្ស​សង្គ្រោះ​ជាតិ។

ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក បាន​កាល​ពី​ថ្ងៃ​ទី​៨ មិថុនា សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​នេះ ហើយ​ថា ជា​ការ​ផ្ទុយ​នឹង​ស្មារតី​នៃ​ដំណើរការ​ល្អ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ ដែល​ចូលរួម​យ៉ាង​ពេញលេញ​ពី​តំណាង​រាស្ត្រ​គ្រប់​គណបក្ស​នយោបាយ។ ការ​កាត់​ប្រាក់​ខែ និង​បញ្ចប់​សមាជិកភាព​រដ្ឋសភា​គណបក្ស​ប្រឆាំង គឺ​ជា​ការ​ដក​ហូត​សំឡេង​ពលរដ្ឋ​កម្ពុជា និង​បង្ក​ការ​ខូចខាត​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។
សហរដ្ឋ​អាមេរិក​ទទូច​ដល់​ប្រធាន​រដ្ឋ​សភា ឱ្យ​អនុញ្ញាត​ឱ្យ​សមាជិក​ជាប់​ឆ្នោត​ទាំង​អស់ បាន​បំពេញ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​បម្រើ​ពលរដ្ឋ​កម្ពុជា។

លោក ឈាង វុន ថ្លែង​ថា ការ​សម្រេច​បញ្ចប់​សមាជិកភាព​រដ្ឋសភា​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង គឺ​ជា​ការ​បញ្ចប់​ជា​ស្វ័យប្រវត្តិ​ដោយ​យោង​តាម​ច្បាប់​មួយ​ចំនួន។ ក្នុង​នោះ​ក៏​មាន​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​មួយ​ដែរ។

ទោះ​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ហៅ​ការ​សម្រេច​របស់​គណៈកម្មាធិការ​រដ្ឋសភា​នេះ​ថា ជា​ការ​ខុស​ច្បាប់ ហើយ​លោក​នឹង​ប្ដឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ជា​លោក​មិន​រំពឹង​អំពី​ ឯករាជ​ភាព​របស់​ស្ថាប័ន​នេះ​ក៏​ដោយ។

លោក សុន ឆ័យ បញ្ជាក់​ថា លោក​នឹង​នៅ​តែ​បន្ត​មក​ធ្វើ​ការងារ​របស់​លោក​នៅ​មន្ទីរ​រដ្ឋសភា​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

Thank you for your comments!













Search