ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Friday, June 21, 2013
ដោយ យី ឆេងអ៊ួ (ប៉េង)
2013-06-11
១. ចង់​បាន​ឫស្សី ត្រូវ​ថែ​ទំពាំង ចង់​បាន​ស្រូវ​ប្រាំង ត្រូវ​ថែ​ទាំ​ទឹក
ចង់​បាន​ផល​គោ ឲ្យ​ស្មៅ​ល្ងាច​ព្រឹក ចង់​បាន​ទទឹក យក​ទឹក​ស្រោច​ខ្លួន។



២. ចង់​បាន​ចំណេញ រក​ស៊ី​ឲ្យ​មួន ចំណេះ​ពេញ​ខ្លួន ប្រើ​ក្នុង​ផ្លូវ​ល្អ
ជួញ​ចេញ​ឲ្យ​ញឹក ទឹក​ចិត្ត​បវរ ញញឹម​សាទរ នឹង​ភ្ញៀវ​ពន្លឺ។


៣. ចង់​ច្រៀង​ពីរោះ រៀន​ស្រែក​ឲ្យ​ឮ ស្រែក​ពេល​ទៀប​ភ្លឺ នៅ​ក្នុង​បន្ទប់
ស្រាវជ្រាវ​បន្ថែម រាល់​ពេល​ថ្ងៃ​យប់ ហត់​នឿយ​ត្រូវ​ឈប់ ស្រង់​យក​កម្លាំង។


៤. កុំ​ក្រ​ចូល​គេង កុំ​ហូប​ហឹរ​ខ្លាំង ស្រែក​ថ្នម​កម្លាំង ស្រប​តាម​ធម្មជាតិ
សិក្សា​សំឡេង មនុស្ស​សត្វ​ឯ​ទៀត កុំ​បង់​មារយាទ ផឹក​ស៊ី​ប៉ោឡែ។


៥. ចង់​បាន​សរសើរ ចង់​ឲ្យ​គេ​ស្នេហ៍ ត្រូវ​ស្គាល់​គុណ​ម៉ែ ឪពុក​និង​គ្រូ
ត្រងត្រាប់​ស្ដាប់​លោក ធ្ងន់​កុំ​រអ៊ូ ត្រូវ​ចេះ​អា​សូរ អ្នក​ក្រ អ្នក​ខ្លៅ។


៦. ចង់​ចរ​ឆាប់​បាន ទៅ​ដល់​គោល​ដៅ ត្រូវ​ស្ទួយ​ញាតិ​ផៅ ត្រូវ​ផ្គុំ​គំនិត
កំណត់​ឲ្យ​ស្រេច គ្រោង​ការ​ឲ្យ​ល្អិត ឧស្សាហ៍​ប្រៀន​ប្រិត ធ្វើ​សកម្មភាព។


៧. ចង់​បាន​ហូប​ឆ្ងាញ់ ស្រលាញ់​រៀងរាប បង្កើន​គុណភាព គំនិត​ប្រាជ្ញា
ចេះ​ផ្សែ​ចេះ​ផ្សំ គ្រឿង​ភោជនាហារ រៀន​ពី​ញាតិកា ឧស្សាហ៍​ពិសោធន៍។


៨. ចង់​រៀន​ឆាប់​ចេះ ឃ្លាត​ឆ្ងាយ​ពី​ឆោត រៀន​ឆ្ងល់​រៀន​កោត អ្នក​ប្រាជ្ញ​ទាំង​ឡាយ
រៀន​សួរ​រៀន​អាន រៀន​ត្រួស​រៀន​ត្រាយ រៀន​ស្ដាប់​រៀន​កាយ រៀន​កត់​ត្រា​ទុក។


១០. ចង់​សន្តិភាព ពី​នេះ​ទៅ​មុខ ត្រូវ​ស្មោះ​ក្ដី​សុខ វៀរ​អគតិ
ប្រើ​ព្រហ្មវិហារ ពឹង​ពាក់​សតិ ប្រាជ្ញា សុ ចិ បុ លិ ធម៌​ប្រាជ្ញ។


១១. ចង់​ឲ្យ​កូន​ល្អ បារមី​អង់អាច ក្លាហាន​មិន​ខ្លាច ឧបសគ្គ​នានា
ត្រូវ​ជ្រួយ​ដាក់​ជី ស្រោច​ទឹក​ផង​ណា ជូន​ទៅ​សាលា ឲ្យ​រៀន​បាន​ខ្ពស់។


១១. ចង់​ឲ្យ​ពណ្ណរាយ ជាតិ​បាន​ល្បី​ឈ្មោះ ត្រូវ​ខំ​ទាំង​អស់ កុំ​បែក​សាមគ្គី
ត្រូវ​ស្ទួយ​វប្បធម៌ ឲ្យ​សម​សោភី ជាតិ​ខ្ពស់​គ្មាន​ពីរ ព្រោះ​ពលរដ្ឋ​ស្ទួយ។


១២. កុមារ​ទាំង​ឡាយ ជា​ពន្លក​ត្រួយ ចាស់​ត្រូវ​ចេះ​ស្ទួយ រដ្ឋ​ត្រូវ​ឧបត្ថម្ភ
ពូន​ជ្រំ​ថែទាំ ឲ្យ​បាន​សក្ដិសម អភិវឌ្ឍ​បាន​ចំ ជាតិ​នឹង​ចម្រើន៕

 http://www.rfa.org/khmer/178017c6178e17b6179617d21799/poem-11jun13-06112013043111.html

0 comments:

Post a Comment

Thank you for your comments!













Search