ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Tuesday, June 11, 2013
ប្រធានសមាគមជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថាសមាគមក្សេមក្សាន្ត លោក ជុំ ម៉ី កំពុងប្រឈមនឹងការបាត់បង់តួនាទីជាប្រធានសមាគមនេះ ដោយសារលោកបានដឹកនាំប្រជាពលរដ្ឋធ្វើបាតុកម្មប្រឆាំងនឹងលោក កឹម សុខា។
ដោយ ទីន ហ្សាការីយ៉ា
2013-06-11
ទោះបីជាលោក ជុំ ម៉ី បានអះអាងថា លោកធ្វើបាតុកម្មនេះជាលក្ខណៈបុគ្គលក៏ដោយ ប៉ុន្តែអ្នកច្បាប់អះអាងថា សកម្មភាពរបស់លោក ជុំ ម៉ី ធ្វើឲ្យប៉ះពាល់សុក្រឹតភាព ឬឯករាជ្យរបស់សមាគមលោក ដែលលក្ខន្តិកៈសមាគមនេះបានចែងយ៉ាងច្បាស់ មិនឲ្យថ្នាក់ដឹកនាំមាននិន្នាការនយោបាយនោះទេ។
មន្ត្រីជាន់ខ្ពស់នៃសមាគមក្សេមក្សាន្ត បានឲ្យដឹងនៅថ្ងៃទី១១ មិថុនា ថា សមាគមក្សេមក្សាន្តនឹងធ្វើមហាសមាជមួយដើម្បីជ្រើសរើសប្រធានសមាគម ថ្មីនៅក្រោយពេលបោះឆ្នោតជាតិខាងមុខ។
ការប្រកាសគ្រោងធ្វើសមាជជ្រើសរើសប្រធានសមាគមក្សេមក្សាន្តថ្មី នេះ គឺនៅបន្ទាប់ពីអតីតជនរងគ្រោះនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងជាប្រធានសមាគមក្សេមក្សាន្ត លោក ជុំ ម៉ី បានដឹកនាំប្រជាពលរដ្ឋធ្វើបាតុកម្មអហិង្សាប្រឆាំងនឹងលោក កឹម សុខា ដោយទាមទារឲ្យលោក កឹម សុខា សុំទោសជាសាធារណៈចំពោះការលើកឡើងរបស់លោក កឹម សុខា ថា គុកទួលស្លែងជាគុកសិប្បនិម្មិតនោះ។
ប្រធានរដ្ឋបាលសមាគមក្សេមក្សាន្ត លោក ឆាត គឹមឈុន មានប្រសាសន៍ថា សមាគមមិនដកតួនាទីរបស់លោក ជុំ ម៉ី ទេ ប៉ុន្តែសមាគមនឹងរៀបចំធ្វើមហាសមាជមួយនៅក្រោយពេលបោះឆ្នោតជាតិ នីតិកាលទី៥ ខាងមុខ ដើម្បីជ្រើសរើសប្រធានសមាគមថ្មីតាមបែបប្រជាធិបតេយ្យ។ ប៉ុន្តែយ៉ាងនេះក្ដី លោក ឆាត គឹមឈុន អះអាងថា សកម្មភាពធ្វើបាតុកម្មរបស់លោក ជុំ ម៉ី កាលពីថ្ងៃទី៩ មិថុនា នោះ លោក ជុំ ម៉ី មិនបានជូនដំណឹងដល់ជនរងគ្រោះដែលជាសមាជិកសមាគមនៅទូទាំងប្រទេស ដែលមានប្រមាណ ៣ពាន់នាក់នោះទេ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានជនរងគ្រោះដោយរបបកម្ពុជាប្រជាធិបតេយ្យ ឬសមាគមក្សេមក្សាន្ត លោក ជុំ ម៉ី ដើម្បីសុំបំភ្លឺអំពីបញ្ហានេះបានទេ នៅថ្ងៃទី១១ មិថុនា។ ប៉ុន្តែកាលពីថ្ងៃទី៩ មិថុនា នៅពេលលោក ជុំ ម៉ី ដឹកនាំប្រជាពលរដ្ឋបាតុកម្មនោះ លោក ជុំ ម៉ី ប្រកាសថា លោកដឹកនាំប្រជាពលរដ្ឋធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា នេះ មិនជាប់ពាក់ព័ន្ធសមាគមទេ ហើយក៏គ្មានគណបក្សណាមួយនៅពីក្រោយខ្នងដែរ។
ទោះបីជាយ៉ាងនេះក្ដី លោក ជុំ ម៉ី បញ្ចេញកំហឹងរបស់លោកបែបគាំទ្រគណបក្សកាន់អំណាចទៅវិញ៖ «សម្ដី របស់ កឹម សុខា វាថា ដូរៗៗ ដូរខ្មោចយកអី គេធ្វើការចង់ងាប់ កឹម សុខា ចង់ដូរ។ ខ្ញុំក្ដៅក្រហាយណាស់ចំពោះសម្ដី កឹម សុខា នេះ»។
ទាក់ទងនឹងបញ្ហានេះ មេធាវីជនដើមបណ្ដឹងរដ្ឋប្បវេណី និងជាមេធាវីសមាគមក្សេមក្សាន្ត លោក គឹម ម៉េងឃី មានប្រសាសន៍ថា ការដឹកនាំធ្វើបាតុកម្មរបស់លោក ជុំ ម៉ី នេះ ធ្វើឲ្យប៉ះពាល់ដល់សមាគមក្សេមក្សាន្តទាំងមូល។ លោកបញ្ជាក់ថា ការអនុញ្ញាតរបស់ក្រសួងមហាផ្ទៃ ឲ្យបើកសមាគមនេះ មិនអនុញ្ញាតឲ្យថ្នាក់ដឹកនាំជាប់ពាក់ព័ន្ធនឹងរឿងនយោបាយទេ តែការដឹកនាំរបស់លោក ជុំ ម៉ី នេះ លោកបានផ្ញើសារនយោបាយទៅកាន់អ្នកចូលរួម។
លោក ជុំ ម៉ី មានអាយុ ៨៣ឆ្នាំ។ លោកបានធ្វើជាប្រធានសមាគមក្សេមក្សាន្ត បន្ទាប់ពីសមាគមនេះបានបង្កើតឡើងកាលពីឆ្នាំ២០០៩ ដែលមានការអនុញ្ញាតពីក្រសួងមហាផ្ទៃ ដែលមានអនុប្រធានពីររូបទៀត គឺលោក ប៊ូ ម៉េង និងលោក ជុំ ស៊ីរ៉ាត់ និងមានសមាជិកជាជនរងគ្រោះនៅក្នុងរបបខ្មែរក្រហម និងជាដើមបណ្ដឹងរដ្ឋប្បវេណីនៃសំណុំរឿងលេខ ០០១ លេខ ០០២ និង ០០៣ នៃសាលាក្ដីខ្មែរក្រហមចំនួន ៣ពាន់នាក់នៅទូទាំងប្រទេស។
នៅក្នុងលក្ខន្តិកៈសមាគមក្សេមក្សាន្ត អាណត្តិធ្វើជាប្រធានសមាគមមានរយៈពេល ៣ឆ្នាំ ត្រូវបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីម្ដង រហូតមកទល់ពេលនេះ ការដឹកនាំរបស់លោក ជុំ ម៉ី លើសពី ៣ឆ្នាំហើយ ដោយសារសមាគមនេះគ្មានថវិការៀបចំធ្វើសមាជដើម្បីបោះឆ្នោតជ្រើសរើស ប្រធានថ្មី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!