ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Sunday, June 23, 2013

Ven. Loun Sovath reporting from Siem Reap this Sunday, June 23

អាជ្ញាធរ ប៉ូលីស ខេត្តសៀមរាប បានត្រៀមកំលាំង ប៉ូលីស រាប់រយនាក់--មានឡាន បាញ់ទឹក, ឡានពន្លត់អគ្គីភ័យ នៅបរិវេណអង្គរ ឃ្យូងយូ ផ្លូវ៦០ ក្នុងការត្រៀមបង្រ្កាប ទុបស្កាត់ គំរាមកំហែង ប្រជាពលរដ្ឋ សហគមន៍ ដីធ្លី ព្រៃឈើ ដែលនិងប្រារព្ធ ធ្វើជំនួប ប្រជុំមួយ ហៅថា មាជប្រជាជន ទូទាំងខេត្តនៅវេលាថ្ងៃស្អែក ទី២៤ មិថុនា ២០១៣ ពេញមួយថ្ងៃ។ 

ថ្ងៃនេះ ដែរសហគមន៍ ជីក្រែង ខេត្តសៀមរាប ជាង៥០នាក់ ក៏បានជួលឡាន ២គ្រឿង ជិះទៅ ចូលរួម កិច្ចប្រជុំនេះ ផងដែរ, តែត្រូវ ប៉ូលីស អាជ្ញាធរ ដែនដី ស្រូកជីក្រែង គំរាមកំហែង ហាមឃាត់។  តៃ កុងឡាន ទាំងអស់ មិនឲដឹកជញ្ជូន ប្រជាពលរដ្ឋទេ។

ពួកគាត់ បាននាំគ្នា ដើរកាត់វាលស្រែ តម្រង់ឡើងថ្នល់ជាតិ តាំងពីម៉ោង ៤ជិតភ្លឺ, តែ ត្រូវ ប៉ូលីស ទៅតាម ទុបស្កាត់ ពួកគាត់ នៅកណ្តាល វាលស្រែទៀត, ហើយ ប៉ូលីស គេ មិនអនុញ្ញាតិ ឲទៅជាដាច់ខាត។

ការប៉ះទង្គីចគ្នា ដោយពាក្យសំដី បានកើតឡើង តាំងពីម៉ោង ៧ព្រឹក រហូតមក។  ប៉ូលីស គេ ក៏បានព្យាយាម លួងលោម ចែកអំណោយ ឲប្រជាពលរដ្ឋ ទាំងនោះ កណ្តាលវាលស្រែ ដោយក្នុង ម្នាក់ៗ ទទួលបាន សារ៉ុងមួយ, ប្រាក់ ២០,០០០រៀល, ហើយ ក៏ឲប្រជាពលរដ្ឋ ទាំងអស់នោះ ត្រឡប់ ទៅផ្ទះវិញ ដោយប៉ូលីស យកឡាន ដឹកជញ្ជូន ពួកគាត់ ពីថ្នល់ជាតិ លេខ៦ ត្រឡប់ទៅភូមិ។  ម៉ោង ២រសៀល ប្រជាពលរដ្ឋ ទាំងអស់នោះ បានបំបែកគ្នា--ជិះកង់ខ្លះ, ម៉ូតូខ្លះ--រហូត មកដល់ ទីរួមខេត្ត សៀមរាប ក្នុងការចូលរួម សមាជប្រជាជន Grassroots Assembly នៅថ្ងៃស្អែក។
- Venerable Loun Sovath, June 23

0 comments:

Post a Comment

Thank you for your comments!













Search