ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Thursday, June 20, 2013

អាជ្ញាធរខ្មែរកំពុងតាមចាប់ខ្លួនលោក អៀ ចាន់ណា សកម្មជនព្រំដែន

ដោយៈ ឆាំ ឆានី ១៩ មិថុនា ២០១៣
លោក អៀ ចាន់ណា សកម្មជនព្រំដែន និងជាអុ្នកវិភាគនយោបាយរបស់វិទ្យុខ្មែរប៉ុស្តិ៍ បានធ្វើដំណើរទៅ​ភ្នំពេញ កាលពីថ្ងៃទី ១៨ មិថុនា ២០១៣ ។ លោកបានសំរាកនៅទីក្រុងភ្នំពេញមួយយប់ ព្រឹកថ្ងៃទី ១៩ ខែមិថុនា ២០១៣ លោកបានបន្តរដំណើរទៅស្រុកកំណើតរបស់លោក នៅភូមិជើងគួន ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ ។ ក្នុងដំណើរទៅកាន់ភូមិកំណើតដើម្បីជួប

ជុំគ្រួសារ​លោក អៀ ចាន់ណា ត្រូវបានអាជ្ញាធរក្រុងភ្នំពេញមានប៉ូលីស ទាហ៊ាន ជាង៥០​នាក់ តាមឃ្លាំមើល និងពទ្ធ័ចាប់ខ្លួនដល់លំនៅឋាន ។ តែការព្យារបស់អាជ្ញាធរ ត្រូវខកខាន ដោយមានកិច្ចអន្តរាគមន៍ពីស្ថាបន័ទួត និងអង្គការសង្គមស៊ីវីល ព្រមទាំងប្រជាពលរដ្ឋជាអ្នក​ជួយការពារលោក អៀ ចាន់ណា ផងដែរ ។ 
សូមបញ្ជាក់ថា លោក អៀ ចាន់ណា ជាថ្នាក់ដឹកនាំម្នាក់ក្នុងចំណោមមេ​ដឹកនាំក្រុមប្រឹក្សា​ឃ្លំាមើល​កម្ពុជា ដែលត្រូវរដ្ឋាភិបាលក្រុងភ្នំពេញ តាមចាប់ខ្លួនកាលពីឆ្នាំ២០០៥ ព្រោះតែប្រឆាំងនិងការ​ចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែម ដែលក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាយល់ថា សន្ធិសញ្ញា​បំពេញបន្ថែម នេះបានធ្វើឲ្យខ្មែរបាត់បង់ទឹកដី។
 ពេលនេះលោក អៀ ចាន់ណា កំពុងស្នាក់នៅកន្លែងមានសុវត្ថិភាព ៕
លោក អៀ ចាន់ណា

0 comments:

Post a Comment

Thank you for your comments!













Search