ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Tuesday, June 18, 2013
មន្ត្រីជំនាញព្រំដែន៖ ការលើកឡើងពីកោះត្រល់គ្រាន់តែជាការប្រឆាំងប៉ុណ្ណោះ
កុយ ពីជិតៈ "ខ្ញុំក៏ក្មេងសម័យក្រោយ៧មករាដែរ ខ្ញុំអត់ដែលបានរៀនពីសៀវភៅហ្នឹង ខ្ញុំក៏អត់បានទាន់ឃើញដែរ ពិសេសមតិពួកគាត់ហ្នឹងអត់មានអីថ្មីទេ រឿងហ្នឹងគាត់និយាយតាំងពីដើមរហូតមកដល់ឥឡូវ ទោះបីរាជរដ្ឋាភិបាល សម្តេចនាយកលោកបង្ហាញភស្តុតាងគ្រប់បែបយ៉ាង តែវានៅតែមានបញ្ហាហ្នឹង ខ្ញុំក៏គ្មានអ្វីបកស្រាយ ជាងការលើកឡើងរបស់សម្តេចនាយកលោកបានប្រាប់អស់ហើយទៅមតិមហាជន។ ទស្សនៈគាត់ប្រឆាំង គាត់ប្រឆាំងផ្កាប់មុខដល់ថ្ងៃស្លាប់ ទោះបីយើងពន្យល់ម៉េច ប្រាប់យ៉ាងម៉េច ក៏ដោយ"។អ្នកស្រែៈ នេះឬមន្ត្រីជំនាញព្រំដែនសម័យដៃចោរ មិនដែលបានរៀនពីភូមិវិទ្យាផង កោតតែមានឈ្មោះថាជាមន្ត្រីជំនាញព្រំដែនដែរ ?
អ្នកស្រី កុយ ពីជិត អ្នកជំនាញព្រំដែនអត់ដែលបានរៀនពីភូមិវិទ្យា
ភស្តុតាងថ្មីបញ្ជាក់ថាកោះត្រល់ជារបស់ខ្មែរ តែ សែន កាត់ឲ្យយួន
ដោយ ជន ស្រីណុច និងស៊ុន ណារិន ថ្ងៃអង្គារ ទី18 មិថុនា ឆ្នាំ2013 ម៉ោង10:48VOD
មន្ត្រីជំនាញផ្នែកព្រំដែន លើកឡើងថា ការអះអាងរបស់សង្គមស៊ីវិល ដោយពឹងផ្អែកលើសៀវភៅភូមិវិទ្យាមួយក្បាលទៅលើការបាត់បង់ កោះត្រល់ គ្រាន់តែជាការប្រឆាំងតែប៉ុណ្ណោះ។
ការលើកឡើងនេះ ជាការឆ្លើយតប បន្ទាប់ពីតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន បានលើកយកឯកសារសៀវភៅមេរៀនភូមិវិទ្យាថ្នាក់ទី៧ នៃសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា(១៩៧៩ដល់១៩៨៩) ដែលបង្ហាញពីប្រវត្តិកោះខ្មែរមួយចំនួន ត្រូវបានបាត់បង់ ពិសេសកោះត្រល់។
អនុប្រធាននៃអគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា លោកស្រី កុយ ពិសី មានប្រសាសន៍ថា ការលើកឡើងរបស់ លោក រ៉ុង ឈុន ជាមតិរបស់អ្នកប្រឆាំងតែប៉ុណ្ណោះ ដោយប្រតិកម្មថា ពួកគេមិនដែលមើលឃើញពីចំណុចល្អរបស់រាជរដ្ឋាភិបាល ៖ "ខ្ញុំក៏ក្មេងសម័យក្រោយ៧មករាដែរ ខ្ញុំអត់ដែលបានរៀនពីសៀវភៅហ្នឹង ខ្ញុំក៏អត់បានទាន់ឃើញដែរ ពិសេសមតិពួកគាត់ហ្នឹងអត់មានអីថ្មីទេ រឿងហ្នឹងគាត់និយាយតាំងពីដើមរហូតមកដល់ឥឡូវ ទោះបីរាជរដ្ឋាភិបាល សម្តេចនាយកលោកបង្ហាញភស្តុតាងគ្រប់បែបយ៉ាង តែវានៅតែមានបញ្ហាហ្នឹង ខ្ញុំក៏គ្មានអ្វីបកស្រាយ ជាងការលើកឡើងរបស់សម្តេចនាយកលោកបានប្រាប់អស់ហើយទៅមតិមហាជន។ ទស្សនៈគាត់ប្រឆាំង គាត់ប្រឆាំងផ្កាប់មុខដល់ថ្ងៃស្លាប់ ទោះបីយើងពន្យល់ម៉េច ប្រាប់យ៉ាងម៉េច ក៏ដោយ"។
ស្តាប់សំឡេង៖
កាលពីថ្ងៃទី១៧ ខែមិថុនា ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា(CWC) បានដាក់លិខិតទៅលោកនាយករដ្ឋន្ត្រី ហ៊ុន សែន ឲ្យធ្វើសំណើរទៅប្រទេសជាភាគីហត្ថាលេខី នៃកិច្ចព្រមព្រៀងក្រុងប៉ារីស ដើម្បីទាមទារទឹកដីខ្មែរ ដែលបាត់បង់នោះមកវិញ។
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា ប្រទេសកម្ពុជាមានសិទ្ធិពេញលេញ ក្នុងការទាមទារកោះត្រល់មកវិញ "ខ្ញុំក៏ក្មេងសម័យក្រោយ៧មករាដែរ ខ្ញុំអត់ដែលបានរៀនពីសៀវភៅហ្នឹង ខ្ញុំក៏អត់បានទាន់ឃើញដែរ ពិសេសមតិពួកគាត់ហ្នឹងអត់មានអីថ្មីទេ រឿងហ្នឹងគាត់និយាយតាំងពីដើមរហូតមកដល់ឥឡូវ ទោះបីរាជរដ្ឋាភិបាល សម្តេចនាយកលោកបង្ហាញភស្តុតាងគ្រប់បែបយ៉ាង តែវានៅតែមានបញ្ហាហ្នឹង ខ្ញុំក៏គ្មានអ្វីបកស្រាយ ជាងការលើកឡើងរបស់សម្តេចនាយកលោកបានប្រាប់អស់ហើយទៅមតិមហាជន។ ទស្សនៈគាត់ប្រឆាំង គាត់ប្រឆាំងផ្កាប់មុខដល់ថ្ងៃស្លាប់ ទោះបីយើងពន្យល់ម៉េច ប្រាប់យ៉ាងម៉េច ក៏ដោយ"។ ដោយលោកស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើសំណើរទៅប្រទេសជាហត្ថាលេខី នៃកិច្ចព្រមព្រៀងក្រុងប៉ារីស ដើម្បីទាមទារ និងប្រគល់កោះត្រល់មកឲ្យកម្ពុជាវិញ ៖ "ខ្ញុំ ចង់ឲ្យរដ្ឋាភិបាល ត្រូវលើកបញ្ហាទាំងអស់នេះ ដាក់ជូនទៅប្រទេសម្ចាស់ហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីបញ្ហាកម្ពុជា ថ្ងៃ២៣តុលាឆ្នាំ៩១ ពីព្រោះនៅក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីស ស្តីពីបញ្ហាកម្ពុជាឆ្នាំ៩១ហ្នឹង បានចង្អុលបង្ហាញច្បាស់ បើសិនយើងជារដ្ឋ ដែលទទួលរងគ្រោះពីបណ្តាប្រទេសជិតខាង យើងត្រូវលើកបញ្ហាហ្នឹងទៅប្រទេសម្ចាស់ហត្ថលេខី ហើយក្នុងនាមជាពលរដ្ឋ បើនៅក្នុងខចែងហ្នឹងយើងមិនអាចលើកបញ្ហាការឈ្លានពានទៅ ម្ចាស់ប្រទេសហត្ថលេខីបានទេ មានតែអ្នកដឹកនាំដែលមានសិទ្ធិលើកបញ្ហាទាំងអស់នេះ"។
សម្រាប់អ្នកប្រវត្ដិសាស្ដ្រ និងជាសាស្ដ្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក សំបូរ ម៉ាណ្ណារ៉ា មានប្រសាសន៍ថា ឯកសារប្រវត្តិសាស្ត្រ ឬសៀវភៅសិក្សាមួយចំនួនរបស់ខ្មែរ ក្រោយសម័យខ្មែរក្រហមមានលក្ខណៈស្មុគស្មាញ ដែលភាគច្រើនសរសេរឡើងមិនមានឯកសារយោងច្បាស់លាស់ ៖ "បញ្ហាពិតគឺនៅតែមាន គឺពិតរបស់ប្រវត្តិសាស្ត្រដែលសៀវភៅនោះបានសរសេរ ប៉ុន្តែវាមិនពិតក្នុងបរិបថប្រវត្តិសាស្រ្តទូទៅ ឧទាហរណ៍ ឥឡូវសៀវភៅនៅសម័យសាធារណរដ្ឋប្រជាជនកម្ពុជា បានសរសេរមែន តើអ្នកណាថាមិនពិត បើសរសេរមែនហ្នឹង ក៏ប៉ុន្តែវាជាប្រវត្តិសាស្រ្តនៃការសរសេរសៀវភៅនៅសម័យនោះតែ ប៉ុណ្ណឹង ក៏ប៉ុន្តែបើយើងនិយាយអំពីបរិបថនៃប្រវត្តិសាស្រ្តទូទៅដែលយើង បានធ្វើការសិក្សា ឬក៏យើងប្រៀបធៀបជាមួយឯកសារច្រើនទៀត យើងនឹងមិនឃើញធាតុពិតនោះទេ អញ្ចឹងអាមិនឃើញធាតុពិតនោះហើយ ដែលជាបញ្ហារបស់យើង វាអាចធ្វើឲ្យពុលប្រវត្តិសាស្រ្ត"។
កាលពីម្សិលមិញ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានបង្ហាញឯកសារសៀវភៅមេរៀនភូមិវិទ្យាថ្នាក់ទី៧ ក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ដោយគ្រឹះស្ថានបោះពុម្ពលើកទី៣។ ក្នុងសម័យនោះ សៀវភៅប្រវត្ដិសាស្ត្រ ត្រូវបានបោះពុម្ពចំនួន ៥ម៉ឺនច្បាប់ ដោយនៅក្នុងមេរៀនទី២ និយាយពីសណ្ឋានដី និងភោគទ្រព្យរ៉ែ។ វាក្យខណ្ឌ៣នៃទំព័រ ១៥ និយាយពីកោះត្រល់ នៅក្នុងក្រុមកោះនោះដែរ ដែលជាមេរៀនដ៏សំខាន់សម្រាប់កូនខ្មែររៀន និងចងចាំច្បាស់ថា កោះត្រល់ គឺជារបស់ខ្មែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមិថុនា ក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងខេត្តកំពង់ឆ្នាំង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មខ្លាំងៗទៅនឹងការសន្យារបស់គណបក្សប្រឆាំងថា បើពួកគេឈ្នះឆ្នោតនឹងទាមទារទឹកដីដែលបាត់បង់មកវិញទាំងអស់ ហើយលោកនាយករដ្ឋមន្ត្រីបានប្រឆាំងថា កម្ពុជាមិនអាចទាមទារទឹកដី ដែលបាត់បង់មកវិញបានទេ ៖ "បើអស់លោកប្តឹងទៅតុលាការអន្តរជាតិ យកមកបាន ប្រហែលជាសម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គបានប្រើមធ្យោបាយនេះ យកមកវិញតាំងពីលោកឯងមិនទាន់មានកំណើតឯណោះ។ កម្ពុជាក្រោម បើព្រះអង្គយកបាន ព្រះអង្គយកតាំងពីព្រះអង្គ នៅគ្រងរាជ ឬនៅធ្វើព្រះប្រមុខរដ្ឋ មុនពេលគេធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គ"៕
Labels:ទឹកដីកម្ពុជា(Cambodia land)
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!