ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Thursday, June 27, 2013
វិភាគ ៖ តំបន់សមរភូមិក្តៅសម្រាប់ គណបក្សប្រជាជន និង គណបក្សសង្គ្រោះជាតិ
(ថ្ងៃទី 27 មិថុនា 2013, ម៉ោង 04:21:
ដោយ: វិនិច្ឆ័យ
Cambodia Express News
ភ្នំពេញ: ទោះបីជាមានគណបក្សនយោបាយចំនួន៨ចូលរួមការបោះឆ្នោតលើកនេះក្តី ប៉ុន្តែការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លា នឹងកើតមាន ចំពោះតែ គណបក្សប្រជាជននិងគណបក្សសង្គ្រោះជាតិ។ ខណ:ដែលអ្នកវិភាគជាច្រើននៅគិតថា គណបក្សប្រជាជន នឹងនៅតែបន្ត កាន់អំណាច ដោយឈ្នះការបោះឆ្នោតលើកនេះនោះ ក៏តំបន់មួយចំនួននឹងក្លាយជាការប្រទាញប្រទង់គ្នាយ៉ាងតឹងតែងរវាងគណបក្សទាំងពីរ។
លោក កឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិបានសម្លឹងឃើញថា
លោក កឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិបានសម្លឹងឃើញថា
ភ្នំពេញ កំពង់ចាម កណ្តាល និងព្រៃវែង ជាកន្លែងដែល គណបក្សរបស់លោកនឹងប្រឹងដើម្បីដណ្តើមអាសន:ជាមួយគណបក្សប្រជាជន។ លោកនិយាយថា លោកនឹងដឹកនាំ ការឃោសនានៅតាមក្រុងនិងខេត្តទាំងនេះដោយផ្ទាល់។
ខេត្តក្រុង១១ផ្សេងទៀតត្រូវបានដណ្តើមកាន់កាប់ស្ទើរទាំងស្រុងដោយគណបក្សប្រជាជនកម្ពុជា។
កាលពីការបោះឆ្នោតឆ្នាំ២០០៨ ភ្នំពេញ១២ អាសន:គឺគណបក្សប្រជាជនដណ្តើមបាន ៧ អាសនះ ចំណែក គណបក្សសមរង្ស៊ីបាន៥។ ខេត្តកំពង់ចាម ១៨ អាសនះ គណបក្សប្រជាជនបាន ១១ គណបក្សសមរង្ស៊ីបាន៥ គណបក្ស សិទ្ធិមនុស្ស ១ និងគណបក្ស នរោត្តម រណឫទ្ធិ ១។ ខេត្តកណ្តាលមាន១១អាសនះគណបក្សប្រជាជនបាន៧ គណបក្សសមរង្ស៊ីបាន៣និងគណបក្សសិទ្ធិមនុស្ស១។ ខេត្តព្រៃវែងមាន ១១ អាសនៈដោយគណបក្សប្រជាជនកម្ពុជាបាន ៧ អាសនះ គណបក្ស សមរង្ស៊ី២ គណបក្សសិទ្ធិមនុស្ស១និងគណបក្សនរោត្តមរណឫទ្ធ១។ ខេត្តបាត់ដំបងមាន៨ អាសនះ គណបក្សប្រជាជនបាន៦ហើយគណបក្សសមរង្ស៊ី២។ ខេត្តតាកែវមាន៨អាសនះ គណបក្សប្រជាជនបាន៦អាសនះហើយគណបក្សសមរង្ស៊ី២។
ខេត្តសៀមរាបមាន៦អាសនៈ គណបក្សប្រជាជនបាន៥ហើយគណបក្សសមរង្ស៊ី១។ ខេត្តបន្ទាយមានជ័យ៦អាសនះ គណបក្សប្រជាជនបាន៤ គណបក្សសមរង្ស៊ី១និងគណបក្សហ្វ៊ុន ស៊ិនប៉ិច១។ ខេត្តក្រចេះមាន៣អានះ គណបក្សប្រជាជនកម្ពុជា២ និង គណបក្សសមរង្ស៊ី១។ កំពង់ស្ពឺមាន៦អាសនះ គណពក្សប្រជាជន៥និងគណបក្សសមរង្ស៊ី១។
ខេត្តក្រុងទាំង១៣នឹងស្ថិតនៅក្រោមការតាមដាន។ ប៉ុន្តែទីក្រុងភ្នំពេញ កណ្តាល កំពង់ចាម ព្រៃវែង បាត់ដំបងនិង តាកែវ នឹងក្លាយជាកន្លែងប្រកួតគ្នាយ៉ាងតឹងតែងសម្រាប់គណបក្សទាំងពីរដោយហេតុថា គណបក្សប្រឆាំងកាលនៅបែកគ្នា ក៏ធ្លាប់បានអាសនៈលើសពី១ នៅតាមក្រុងនិងខេត្តទាំងនេះ៕
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!