ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Saturday, June 22, 2013
គ ជ ប រៀបចំសន្លឹកឆ្នោត ជាងពីរលានសន្លឹក ទុកសំរាប់ ជនជាតិយួនបោះឆ្នោតឲ្យ CPP
................................................
By. Chham Chhany 22/6/2013 
ជនជាតិយួន នៅភ្នំក្រោម ចុងឃ្នាស សៀមរាប
គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប) កំពុងធ្វើការ ផលិតសន្លឹកឆ្នោត ចំនួន ១២,៣០៧,១៥០ សន្លឹក សម្រាប់ប្រើប្រាស់ ក្នុងការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៥ នៅថ្ងៃអាទិត្យ ទី២៨ កក្កដា ឆ្នាំ២០១៣ ខណៈអ្នក​មាន​ឈ្មោះ​បោះ​ឆ្នោត​​ប្រមាណ ៩,៦​​លាន​​នាក់​​ប៉ុណ្ណោះ ។
ការបោះពុម្ភសន្លឹកឆ្នោតលើសពីចំនួនអ្នកបោះឆ្នោតដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺស្របគ្នា និង​ពត៌​មាន​ដែលដែលយើងបានទទួលកាលពីពេលកន្លងមកថ្មីៗនេះថា " លោក ង្វៀន តាន់យ៉ុង នាយក​រដ្ឋមន្ត្រី​វៀតណាមយល់ព្រមបញ្ជួន ពលរដ្ឋខ្លួន មួយលានប្រាំសែននាក់ ឲ្យមកបោះឆ្នោតគាំ​ទ្រ​CPP​ តាមសំណើរ ហ៊ុន សែន"
កន្លងមកយើងបានទទួលពត៌មានពីមន្ត្រីជាន់ខ្ពស់ ក្នុងរដ្ឋាភិបាលលោក ហ៊ុន សែន ដែលសុំ​មិនបញ្ចេញឈ្មោះឲ្យដឹងថាៈ នៅក្នុងជំនួបទ្វេភាគី ដែលធ្វើនៅវេលាម៉ោង ៨និង៤៥នាទី ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ មុនពិធីបើកកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាម លើកទី៧ ប្រមុខរដ្ឋាភិបាល នៃប្រទេសកម្ពុជា-វៀតណាម លោក ហ៊ុន សែន បានសុំ ជួបជាមួយលោក ង្វៀន តាន់យ៉ុង នាយករដ្ឋមន្ត្រីវៀតណាម ដើម្បីជំរាបជូនអំពីការ ព្រួយបារម្ភរបស់ខ្លួន ក្នុងការបោះឆ្នោតនៅពេលខាងមុខ ។
ក្នុងជំនួបនោះលោក ហ៊ុន សែន បានលើកឡើងថា បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរភាគច្រើន បានបាត់បង់ជំនឿលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដោយហេតុថាខ្លួន (ហ៊ុន សែន) ផ្ទាល់គ្មានសមត្ថភាពក្នុងការដោះស្រាយបញ្ហាដីធ្លី ការទប់ស្កាប់ការកាប់បំផ្លាញព្រៃ ឈើការ​ពង្រឹង​ប្រពន្ធ័យុត្តិធម៌ ការការពារព្រំដែន បំបាត់អំពើពុករលួយ ការកាប់សម្លាប់ក្រៅរង្វង់ច្បាប់ និង​ការ​តម្លើងប្រាក់ខែមន្ត្រីរាជការ គ្រូបង្រៀន និងកម្មករ ជាដើម ដែលជាហេតុធ្វើឲ្យលោកមានការព្រួយបារម្ភខ្លាច គណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោត ក្នុងការបោះឆ្នោតនៅពេលខាងមុខនេះ ។ ហើយ​លោក ហ៊ុន សែន បានសុំឲ្យលោក ង្វៀន តាន់យ៉ុង នាយករដ្ឋមន្ត្រីវៀតណាម ជួយបញ្ជួន​ពលរដ្ឋវៀតណាមមកបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យទទួលបានជ័យជំនៈក្នុង​ការបោះ ឆ្នោត ។
ជាការឆ្លើយតបលោក ង្វៀន តាន់យ៉ុង នាយករដ្ឋមន្ត្រីវៀតណាម បានសន្យាបញ្ជួន ពលរដ្ឋ​វៀតណាមចំនួន ( មួយលានប្រាំសែននាក់) ឲ្យមកបោះឆ្នោតគាំទ្រគណបក្ស ប្រជាជនកម្ពុជា ។
ប្រភពីមន្ត្រីជាន់ខ្ពល់ក្នុងរដ្ឋាភិបាលបានឲ្យដឹងផងដែរថា   ពលរដ្ឋវៀតណាមដែលមកបោះឆ្នោតគាំ​ទ្រលោក ហ៊ុន សែន នៅឆ្នាំ២០១៣ នេះត្រូវបានអាជ្ញាធរកម្ពុជារៀបចំឯកសារ សំរាប់ស្នាក់នៅ និងបោះឆ្នោត រួចរាល់អស់ហើយ ហើយក៏បានកំណត់យកកន្លែងដែលពលរដ្ឋវៀតណាម​ទាំងនោះ​ត្រូវទៅរស់នៅរួចហើយដែរ ។
ពលរដ្ឋវៀតណាមទាំងនោះត្រូវអាជ្ញាធរខ្មែរ រៀបចំឲ្យទៅរស់នៅក្នុងក្រុងភ្នំពេញ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង កំពត ខេត្តសៀមរាប បាត់ដំបង និងខេត្តបន្ទាយមានជ័យ ៕

0 comments:

Post a Comment

Thank you for your comments!













Search