ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews

ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Saturday, June 8, 2013

សម្តេចតេជោ ព្រមានប្តឹង គណបក្សប្រឆាំង ចំពោះការរិះគន់ ពីលេខរៀង គណបក្សប្រជាជន 

Saturday, 08 June 2013 14:59 ដោយ ៖ ដើមអម្ពិល(DAP): ID-014

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៣នេះ បានគម្រាមប្តឹង គណបក្សប្រឆាំង ចំពោះការរិះគន់ លេខរៀង របស់គណបក្សប្រជាជនកម្ពុជា ដែលថា «លេខ៤នាំយួនចូលស្រុក» ដោយការដាក់ពាក្យបណ្តឹងនេះ សម្តេចមាន ភស្តុតាងគ្រប់គ្រាន់។
សម្តេចតេជោសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ នៅក្នុងពិធីសម្ពោធ អគារសិក្សានៃ វិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន ព្រែកអំបិល ក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្ដកណ្ដាល នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០១៣នេះថា កន្លងទៅ សូមផ្តាំបើសិនជាយុទ្ធនាការ បោះឆ្នោតមកដល់ យើងអាចដាក់ពាក្យប្តឹងបាន មិនត្រឹមតែអួតលេខ ខ្លួនឯងទេ តែមកបង្អាប់លេខ៤ ហើយយើងថតបាន នៅព្រៃកប្បាស ខេត្តតាកែវ និងនៅឧដុង្គយើង ក៏ថតបានដែរ។ ប៉ុន្តែ ដំណាក់កាលបោះឆ្នោត មិនទាន់មកដល់ តែបើដំណាក់កាលបោះឆ្នោត មកដល់ គឺយើងប្តឹងយកតែម្តង តែប្តឹងហើយ ដល់ ដំណាក់កាលធ្ងន់ធ្ងរ អ្នកឯងអាចត្រូវបាន ដកសិទ្ធិនយោបាយ និងទាត់ចេញពីតំណាងរាស្រ្តទៀតផង។
សម្តេចតេជោសែន បន្តថា «វាទៅជាអាលេខ៤ នាំយួនចូលស្រុក បោះឲ្យលេខរបស់គេ បានយួនចេញពីស្រុក មកបង្អាប់គេកុំ ភ្លេចថា គេថតសំឡេងបានគ្រប់កន្លែង មើលកុំរពិសមាត់​ពេកមើល កុំងាប់ដោយសារមាត់ដូចត្រីកំភ្លាញ ហើយខ្ញុំមិនចាក់សាំង លើភ្លើងទេ ក៏ប៉ុន្តែសុំ​ឲ្យ​ល្មមៗទៅបានហើយហើយសរសើរលេខឯងទៅ បានហើយ»

ខណៈដែលការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ កាន់តែខិតជិតមកដល់នោះ គណបក្សនីមួយៗបានធ្វើនូវ សកម្មភាពផ្សេងៗគ្នា ដើម្បីស្វែងរកសំឡេងគាំទ្រ៕

0 comments:

Post a Comment

Thank you for your comments!

ឧបត្ថម្ភដោយ ក្រុមហ៊ុនតេឡេខំម្ញូណេត្សិន
សេវាកម្មទូរស័ព្ទផ្ទះផ្តល់ជួនតម្លៃពិសេសនិងអាចតេទៅកាន់80ប្រទេស ដោយគ្មានកំណត់⁣ ថែមទាំងលោកអ្នកអាចប្រើមិនគិតថ្លៃ បើលោកអ្នករកបានអតិថិជនដែលប្រើសេវាកម្មដូចគ្នាបាន៥នាក់សម្រាប់អតិថិជននៅក្នុងប្រទេសទាំងនេះ

សូមចុចតាមប្រទេសលោកអ្នករស់នៅ ដើម្បីពត៌មានបន្ថែមឬក៍ជាវ

សហរដ្ឋអាមេរិក
កាណាដា
អូស្រ្តាលី
បារាំង
​​​​​​​​​​​​​​​​​​កូរ៉េខាងត្បូង
និងប្រទេសជាច្រើនទៀត