ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Friday, July 12, 2013
ឪពុក​បង្កើត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី១២ កក្កដា។ មហា​ឧបាសក ហ៊ុន នាង ដែល​ជា​ឪពុក​បង្កើត​របស់​លោក ហ៊ុន សែន បាន​ទទួល​មរណភាព​កាល​ពី​វេលា​ម៉ោង ៤ និង ១០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី១២ កក្កដា ឆ្នាំ​២០១៣ ដែល​ត្រូវ​នឹង​ថ្ងៃ​សុក្រ ៥​កើត ខែ​អាសាឍ ឆ្នាំ​ម្សាញ់ បញ្ចស័ក ព.ស​២៥៥៧ ក្នុង​ជន្មាយុ ៩០​ឆ្នាំ ដោយ​ជរាពាធ។
ដោយ សូត សុខប្រាថ្នា
2013-07-12 ឧបាសក ហ៊ុន នាង កើត​នៅ​ថ្ងៃ​ទី២៧ ខែ​សីហា ឆ្នាំ​១៩២៣ នៅ​ភូមិ​ពាមកោះស្នា ឃុំ​ពាមកោះស្នា ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម។ នៅ​ទសវត្ស​ឆ្នាំ​១៩៤០ លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោក​យាយ ឌី ប៉ុក ដែល​បាន​ទទួល​មរណភាព​កាល​ពី​ឆ្នាំ​១៩៩៨ ក្នុង​ជន្មាយុ ៧៩​ឆ្នាំ។

កាល​ពី​ថ្ងៃ​ទី៧ ខែ​កញ្ញា ឆ្នាំ​២០១១ មហា​ឧបាសក ហ៊ុន នាង ត្រូវ​បាន​ព្រះករុណា​ព្រះបាទ បរមនាថ នរោត្តម សីហមុនី បាន​ប្រោស​ព្រះរាជ​ទាន​គោរមងារ​ជា​អ្នក​ឧកញ៉ា​មហា​ភក្តី​សប្បុរិស​ ភោគាធិបតី។ ឧបាសក ហ៊ុន នាង បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​អស់​រយៈពេល​ជិត ១​ឆ្នាំ​មក​ហើយ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ថ្លែង​ជា​សាធារណៈ​ពី​ស្ថានភាព​ជំងឺ​របស់​ឪពុក​លោក។
អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ឱ្យ​ដឹង​ថា ចំពោះ​កម្មវិធី​បុណ្យ លោក​មិន​បាន​ដឹង​ច្បាស់​នោះ​ទេ ពីព្រោះ​វា​ជា​រឿង​របស់​គ្រួសារ​សព ក៏ប៉ុន្តែ​លោក​សង្ឃឹម​ថា ដើម្បី​ជា​ការ​បង្ហាញ​ពី​សាមគ្គីភាព​គ្នា លោក​ជឿ​ថា​នឹង​មាន​វត្តមាន​របស់ លោក សម រង្សី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​នៅ​ក្នុង​ពិធី​បុណ្យ​សព​នោះ​ដែរ៖ «...អើ! នេះ​អើ​ជា​ពិធី​មួយ ខ្ញុំ​អត់​ដឹង​ទេ ជា​ពិធី​មួយ​របស់​គ្រួសារ​សម្ដេច​តេជោ ដែល​យើង​សង្ឃឹម​ថា ការ​ចូលរួម​ដែល​ជា​ការ​ពង្រឹង​សាមគ្គីភាព​គ្នា ខ្ញុំ​ជឿ​ថា វត្តមាន​របស់​ឯកឧត្តម សម រង្ស៊ី ច្បាស់​ជា​ចូលរួម​នៅ​ការ​ចូលរួម​មរណទុក្ខ​របស់​សម្ដេច​នៅ​ក្នុង​ពេល​នេះ​ដែរ ​បាទ!»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

Thank you for your comments!













Search