ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Friday, July 5, 2013
តុលាការខេត្តបន្ទាយមានជ័យ សម្រេចឃុំខ្លួនសកម្មជនចលនាអំណាចពលរដ្ឋខ្មែរបីនាក់ នៅពន្ធនាគារខេត្តបន្ទាយមានជ័យ កាលពីថ្ងៃព្រហស្បតិ៍ ដោយចោទប្រកាន់ពីបទរំលោភបំពានច្បាប់បោះឆ្នោត និងចូលរួមក្នុងចលនាប្រឆាំងជាមួយរដ្ឋាភិបាលកម្ពុជា។
ដោយ សួន សុផលមុន្នី
2013-07-05
ដោយ សួន សុផលមុន្នី
2013-07-05
សកម្មជនទាំងបីនាក់នោះត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីដើម សប្ដាហ៍នេះ។ ប៉ុន្តែ មេដឹកនាំចលនាអំណាចពលរដ្ឋខ្មែរ ប្រតិកម្មថា សកម្មជនទាំងបីនាក់នោះគ្រាន់តែធ្វើសកម្មភាពចែកអំណោយឲ្យ ប្រជាពលរដ្ឋក្រីក្រតែប៉ុណ្ណោះ។
មេដឹកនាំចលនាអំណាចពលរដ្ឋខ្មែរអះអាងថា សកម្មជនរបស់ខ្លួនបីនាក់ ដែលធ្វើសកម្មភាពចែកអាវយឺត នាឡិកា វិទ្យុ និងស៊ីឌី នៅក្នុងប្រទេសកម្ពុជា កាលពីដើមសប្ដាហ៍នេះ ពុំមានទោសកំហុសដូចការចោទប្រកាន់របស់រដ្ឋាភិបាលកម្ពុជា នោះទេ។ ថ្លែងប្រាប់វិទ្យុអាស៊ីសេរី ពីសហរដ្ឋអាមេរិក នៅថ្ងៃទី៥ ខែកក្កដា មេដឹកនាំចលនាអំណាចពលរដ្ឋខ្មែរ លោក សួន សេរីរដ្ឋា បញ្ជាក់ថា សកម្មជនរបស់ខ្លួនទាំងបីនាក់នោះបានធ្វើសកម្មភាពចែកអំណោយឲ្យ ប្រជាពលរដ្ឋក្រីក្រនៅក្នុងប្រទេសកម្ពុជា តែប៉ុណ្ណោះ ហើយសកម្មភាពនោះ លោកចាត់ទុកថាអំពើមនុស្សធម៌។
លោក សួន សេរីរដ្ឋា៖ «សកម្មជនរបស់ចលនាអំណាចពលរដ្ឋ គាត់អត់មានទោសអត់មានកំហុសអីសោះ ពីព្រោះការចែកអំណោយវាអត់មានច្បាប់ណាដាក់ទោសអ្នកចែកអំណោយទេ ហើយអាវយឺត វិទ្យុសម្រាប់ស្ដាប់ព័ត៌មាន នាឡិកាសម្រាប់ពាក់លំអទាំងអស់ហ្នឹង វាមិនមែនជាគ្រឿងដែលនាំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់ ប្រជាពលរដ្ឋ វាមិនមែនជាបទឧក្រិដ្ឋទេ វាជាមនុស្សធម៌។ ដូច្នេះ ការចាប់ឃុំខ្លួនរហូតដល់កាត់ទោសដល់តុលាការ ខ្ញុំសួរ តើក្នុងប្រទេសខ្មែរមានច្បាប់សម្រាប់កាត់ទោសអ្នកចែកអំណោយទេ»។
ទាក់ទិនទៅនឹងការចាប់ឃុំខ្លួនសកម្មជនរបស់ខ្លួនទាំងបីរូបនេះ លោក សួន សេរីរដ្ឋា ពុំអាចបញ្ជាក់ពីយុទ្ធសាស្ត្រក្នុងការជួយពួកគេឲ្យរួចខ្លួនបែប ណានោះទេ ប៉ុន្តែលោកអះអាងថា ចលនាអំណាចប្រជាពលរដ្ឋខ្មែរ នឹងមិនបោះបង់ចោលសកម្មភាពរបស់ខ្លួននោះទេ។ ហើយលោកទាមទារឲ្យប្រទេសកម្ពុជា គោរពច្បាប់ ចៀសវាងការគោរពបទបញ្ជា។
ឆ្លើយតបជុំវិញការចោទប្រកាន់នេះ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ ឧត្ដមសេនីយ៍ លោក ខៀវ សុភ័គ ប្រតិកម្មថា សកម្មជនចលនាអំណាចពលរដ្ឋខ្មែរ ពុំមានគ្នាច្រើននាក់នៅក្នុងប្រទេសកម្ពុជា នោះទេ។ លោកគូសបញ្ជាក់ថា នៅគ្រាដែលប្រទេសកម្ពុជា មានជម្លោះជាមួយប្រទេសជិតខាង លោក សួន សេរីរដ្ឋា ជាអ្នកចេញមុខការពារសត្រូវឈ្លានពានកម្ពុជា។ ហើយចលនានេះពុំមែនជាចលនាតស៊ូតាមលទ្ធិប្រជាធិបតេយ្យនោះទេ តែជាការប៉ុនប៉ងធ្វើឲ្យកម្ពុជា ជួបប្រទះនូវសង្គ្រាម៖ «បើសិនជាគាត់មានបំណង យើងអនុវត្តតាមបែបលទ្ធិប្រជាធិបតេយ្យចូលរួមក្នុងការបោះឆ្នោត មិនខុសអីកាលពីឆ្នាំ២០០៨...»។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ អះអាងថា បច្ចុប្បន្ន កម្ពុជា ខិតខំរក្សាសន្តិសុខ និងបរិយាកាសក្នុងដំណើរការបោះឆ្នោតឲ្យបានល្អ ដើម្បីផលប្រយោជន៍ប្រទេសជាតិ។
កងកម្លាំងមានសមត្ថកិច្ចរបស់រដ្ឋាភិបាលកម្ពុជា បានចាប់ខ្លួនសកម្មជនចលនាអំណាចប្រជាពលរដ្ឋខ្មែរទាំងបីនាក់នោះ កាលពីដើមសប្ដាហ៍នេះ ហើយត្រូវបានតុលាការខេត្តបន្ទាយមានជ័យ សម្រេចឃុំខ្លួនដោយចោទប្រកាន់ពីបទរំលោភបំពានច្បាប់បោះឆ្នោត និងចូលរួមក្នុងចលនាប្រឆាំងរដ្ឋាភិបាលកម្ពុជា។
សកម្មជនទាំង៣នាក់នោះ មានឈ្មោះ សេរី ប៊ុនឡុង ឈ្មោះ សេង សុខម៉េង និងឈ្មោះ អ៊ុំ ភិរុណ។ ក្នុងការចាប់ខ្លួននោះ សមត្ថកិច្ចរឹបអូសបានអាវយឺតជាង ១០០អាវ (១០៩អាវ) ដែលមានសរសេរអក្សរញុះញង់ឲ្យប្រជាពលរដ្ឋខ្មែរ "ប្រឆាំងការបោះឆ្នោតបង្គ្រប់កិច្ចដែលគ្មានសេរី និងយុត្តិធម៌"។ ទន្ទឹមគ្នានោះ ក៏មានការរឹបអូសបាននាឡិកាដែលមានស្លាកសញ្ញាចលនាអំណាចពលរដ្ឋខ្មែរ ជាង ៣០០គ្រឿង (៣៤១គ្រឿង) វិទ្យុ ២៥គ្រឿង វីស៊ីឌី ៨៨បន្ទះ និងកុំព្យូទ័រយួរដៃ ២គ្រឿងផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

Labels:នយោបាយ (Politic)
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!