ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Tuesday, July 2, 2013

កត្តាដែលនាំឲ្យស្ត្រីតំណាងសហគមន៍បឹងកក់ បែកបាក់សាមគ្គីផ្ទៃក្នុង

ដោយៈ ឆាំ ឆានី ២ កក្កដា ២០១៣

អ្នកស្រី ហុង ស្រីពៅ និងអ្នកស្រី លី មុំ ព្រមទាំងយុវតី កញ្ញា
ដំណក់ទឹកភ្នែក សម្រែកទាមទារយុត្តិធម៌ របស់អ្នកភូមិបឹងកក់ដែលរងនូវការរំលោភបំពាន ពីសំណាក់អាជ្ញាធរក្រុងភ្នំពេញ ឈូសបំផ្លាញផ្ទះដើម្បីយកដីប្រគល់ទៅឲ្យ អ្នកស្រី ជីង សុភាព ហៅ យាយ ភូ និងលោក ឡៅ ម៉េងឃាង សមាជិកព្រឹទ្ធិសភា មកពីគណបក្សប្រជាជនកម្ពុជា មិនទាន់ទាំងបាត់ពីអារម្មណ៍របស់ប្រជាពលរដ្ឋទូទៅផង ស្រាប់តែថ្ងៃនេះ ២ កក្កដា ២០១៣ កើតមានរឿងដែលស្មានមិនដល់នោះគឺ អ្នកស្រី ហុង ស្រីពៅ និងអ្នកស្រី លី មុំ ព្រមទាំងយុវតី កញ្ញា ដែលគេដឹងថាជាអ្នករងគ្រោះ និងជាអតីតតំណាងអ្នកភូមិបឹងកក់ ក្នុងចំណោមតំណាងជា​ច្រើនទៀត ហើយក៏ធ្លាប់បាន ភ្លក្សរសជាតិគុកព្រៃសដែរនោះ បានបង្ហាញមុខក្នុងសន្និសិទ្ធកាសែត មួយ នៅក្នុងភោជ នីយដ្ឋាន សឺវែនប្រាយ ស្ថិតនៅខាងលិចស្តាតចាស់ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមគេហទំព័គាំទ្ររដ្ឋាភិបាលមួយ បានបង្ហោះពត៌មាននេះមួយប៉ប្រិចភ្នែក​ ហើយក៏ ប្រញ៉ាប់​ប្រញ៉ាលដកចេញវិញនោះ មិនបានរៀបរ៉ាប់ពីមូលហេតុនៃការបែកបាក់ផ្ទៃក្នុងរបស់ សហគមន៏ បឹងកក់នេះឡើយ តែអ្វីដែលយើងបានឃើញនោះគឺ គេសរសេរតែពាក្យប៉ុន្មានម៉ាត់ដែលអ្នកស្រី ហុង ស្រីពៅ ធ្វើការវាយប្រហារទៅលើម្ចាស់ពានរង្វាន់" ភាពជាមេដឹកនាំពិភពលោក " គឺអ្នកស្រី ទេព វណ្ណនី ថា ជា " ទេពអប្សរបិសាច " និងអ្នកស្រី លី មុំ ថាអ្នកស្រី ទេព វន្នី មានគោលការណ៍​ផ្តាច់ការ ងប់ងល់បំរើមហិច្ឆតាខ្លួនឯង តែប៉ុណ្ណោះ ។
 លោក សៀ ភារម្យ អគ្គលេខាធិការដ្ឋាន សិទ្ធិលំនៅដ្ឋាន
អគ្គលេខាធិការដ្ឋាន សិទ្ធិលំនៅដ្ឋាន លោក សៀ ភារម្យ បានបញ្ចេញទស្សន ទៅលើបញ្ហានេះថា ការបែកបាក់គឺបណ្តាលមកពីក្តាជាច្រើនដូចជា៖ 
១. បណ្តាលមកពីពួកគាត់ទទួលបានពត៌មានមិន​គ្រប់ជ្រុងជ្រោយ ព្រោះបណ្តាញពត៌មាន ក្នុងស្រុក មានការរិតត្បិត និងការចេះដឹងរបស់ពួកគាត់​នៅមានកម្រិត ។ 
២.មកពីអាជ្ញាធរអូសបន្លាយ ​ពេលវេលា​យូរ មិនដោះស្រាយឲ្យ ដែលនាំឲ្យ​ពួកគាត់ជូប នូវបញ្ហាជីវ ភាព និងបាក់ទឹកចិត្តក្នុងការទាមទារ ។ និងទី ៣. បណ្តាលមកពីការលួងលោម ទិញទឹកចិត្ត រួមទាំងការគំរាមកំហែងផងដែរ ។
 លោក រ៉ុង ឈុន ប្រធានសមាគមគ្រូឯករាជ្យ
 ចំណែកលោក រ៉ុង ឈុន ប្រធានសមាគមគ្រូឯករាជ្យ និងជាមេដឹកនាំកម្មករផងនោះ បានមានប្រ​សាសន៍ថា៖ វាជារឿងដដែលៗ ដែលអ្នកកាន់អំណាចតែងតែធ្វើនោះគឺ "បំ បែកបំបាក់ ដើម្បីគ្រប់ គ្រង " ដែលយុទ្ធសាស្ត្រនេះមិននាំមក នូវភាពរីកចំរើនដល់ប្រជា ពលរដ្ឋ និងប្រទេសជាតិឡើយ ។ លោកបានបន្ថែមថា មិនថាដំណោះស្រាយរឿងដីធ្លី ឬក៏បញ្ហាជាច្រើនទៀតដែលកើតមានក្នុង សង្គមកម្ពុជាសព្វថ្ងៃនោះទេ បើយើងចង់ដោះ ស្រាយប្រកបដោយយុត្តិធម៌និង​តម្លាភាព​លុះត្រាតែយើងប្តូមេដឹក នាំសព្វថ្ងៃនេះចេញ បើពុំនោះទេបញ្ហានិងកើតមានកាន់តែច្រើន ហើយការតស៊ូទាមទារ និងកើត​មានកាន់តែ ខ្លាំងឡើងនៅថ្ងៃណាមួយមិនខាន ព្រោះមេដឹកនាំសព្វថ្ងៃបានដើរដល់ទីទល់ហើយ ។
អតីតព្រះមហាក្សត្រ សម្តេចតានរោត្តម ស៊ីហនុ ព្រះអង្គធ្លាប់មានព្រះរាជបន្ទួល កាលពីព្រះអង្គ នៅមានព្រះជន្មនៅឡើយជាញឹកញាប់ថា កម្ពុជា និងកើតមានបដិវត្តន៍ យុវជន នៅឆ្នំា២០១៨ បើ លោក ហ៊ុន សែន នៅតែបន្តដឹកនាំដូចសព្វថ្ងៃនេះ ៕

0 comments:

Post a Comment

Thank you for your comments!













Search