ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Friday, July 5, 2013
 ដោយ ម៉ាត់ ក្រីយ៉ា
2013-07-05
ពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម បាន​ចោទ​ប្រកាន់​មេ​ភូមិ និង​សកម្មជន​គណបក្ស​ប្រជាជន ថា​មាន​ការ​រើសអើង​ដល់​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​ដែល​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចែក​ជូន​អណ្ដូង​ទឹក​ប្រើប្រាស់​ដល់ ​ប្រជាពលរដ្ឋ​ក្រីក្រ​ទូទៅ​នៅ​ក្នុង​ឃុំ​ពាមជីលាំង ស្រុក​ត្បូងឃ្មុំ។
ប្រជាពលរដ្ឋ​នៅ​ឃុំ​ពាមជីលាំង ស្រុក​ត្បូងឃ្មុំ បាន​ចោទ​ប្រកាន់​មេ​ភូមិ​ថា​មាន​ការ​រើសអើង​ចំពោះ​ប្រជាពលរដ្ឋ​គាំទ្រ​បក្ស​ ប្រឆាំង ក្នុង​ការ​ចែក​អណ្ដូង​ទឹក​ប្រើប្រាស់ ដែល​ផ្ដល់​ជូន​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រែកផ្ដៅ ឃុំ​ពាមជីលាំង ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម ឈ្មោះ ចេង ហុង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៤ កក្កដា ថា មេ​ភូមិ​ព្រែកផ្ដៅ លោក ចាប អេងឃីម បាន​ព្រមាន​គាត់​ថា បើ​ចង់​បាន​អណ្ដូង​ទឹក​ប្រើ ត្រូវ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា។ អ្នកស្រី​បន្ត​ថា ការ​ប្រើ​ពាក្យ​ដូច្នេះ​របស់​មេ​ភូមិ គឺ​នៅ​ពេល​អ្នកស្រី​ទៅ​ប្រជុំ​ជាមួយ​អង្គការ កេតហ្សាណា កាល​ពី​ថ្ងៃ​ទី២ ខែ​កក្កដា ឆ្នាំ​២០១៣៖ «សមាជិក​ប្រធាន​ស្រី​គេ​ហ្នឹង បាន​ហៅ​ខ្ញុំ​ថា កឹមៗ កឹម​ឯង​មាន​បញ្ហា​ហើយ នែ កឹម​ឯង​ទាល់​តែ​ចូល​គណបក្ស​ប្រជាជន បាន​គេ​ឲ្យ​អណ្ដូង និង​បង្គន់។ នៅ​ពេល​ខ្ញុំ​ឮ​សូរ​អ៊ីចឹង​ភ្លាម ខ្ញុំ​ទៅ​ផ្ទះ​វិញ ហើយ​ម្នាក់​ស្រី​នោះ​ថា​កុំអាល​ទៅ នៅ​ពេល​ជួប​ប្រធាន​ភូមិ​ប្រុស​គេ​ហ្នឹង​ឈ្មោះ​ថា អេង ឃីម ក៏​ថា អ្នក​ឯង​អត់​ចូល​គណបក្ស​ប្រជាជន គេ​មិន​ឲ្យ​អណ្ដូង​ទេ»
ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ មេ​ភូមិ​ព្រែកផ្ដៅ លោក ចាប អេងឃីម ទទួល​ស្គាល់​ថា លោក​បាន​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា មែន។ ប៉ុន្តែ លោក​អះអាង​ថា លោក​មិន​ទាន់​បាន​ដក​ហូត​អណ្ដូង​ពី​ប្រជាពលរដ្ឋ​ណា​ម្នាក់​នៅ​ឡើយ រហូត​មក​ទល់​ពេល​នេះ។ លោក​បដិសេធ​ថា លោក​មិន​បាន​គំរាម​កំហែង​ប្រជាពលរដ្ឋ​ដែល​មាន​និន្នាការ​ទៅ​រក​គណបក្ស​ផ្សេង ​នោះ​ទេ តែ​លោក​បាន​និយាយ​ថា ការ​ដែល​លោក​ប្រាប់​ប្រជាពលរដ្ឋ​នោះ គ្រាន់​តែ​លោក​ធ្វើ​តាម​ការ​បញ្ជា​អំពី​ថ្នាក់​លើ​តែ​ប៉ុណ្ណោះ ហើយ​លោក​មិន​បាន​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​តែ​គាំទ្រ​គណបក្ស​ប្រជាជន​ កម្ពុជា ជា​ដាច់​ខាត​នោះ​ដែរ៖ «ខ្ញុំ​បាន​និយាយ​មែន តែ​ខ្ញុំ​គ្រាន់​តែ​ចង់​ប្រាប់​ឲ្យ​ដឹង​ថា គេ​ថ្នាក់​លើ​គេ​និយាយ​ហ្នឹង ប៉ុន្តែ​ខ្ញុំ​ថ្នាក់​ក្រោម​នេះ​គ្រាន់​តែ​ប្រាប់​ឲ្យ​ដឹង។ ខ្ញុំ​មិន​មាន​ដក​អណ្ដូង​ពី​នណា​ម្នាក់​បាន​ទេ។ ខ្ញុំ​ថា​ហើយ គឺ​ឲ្យ​ហើយ»
មេ​ឃុំ​ពាមជីលាំង លោក ជា ម៉េងហួត បាន​បញ្ជាក់​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ថា គោលការណ៍​របស់​អង្គការ​ដែល​បាន​ផ្តល់​អណ្ដូង​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ នេះ មិន​បាន​គិត​អំពី​គោល​នយោបាយ ឬ​និន្នាការ​គាំទ្រ​របស់​គណបក្ស​ណា​មួយ​នោះ​ទេ។ លោក​បាន​បន្ត​ថា ក្នុង​នាម​លោក​ជា​ថ្នាក់​ដឹកនាំ លោក​ពុំ​បាន​បញ្ជា​ដល់​កូន​ចៅ ឬ​សកម្មជន​គណបក្ស​ប្រជាជន​ឲ្យ​ប្រាប់​ដល់​អ្នក​ដែល​មាន​ឈ្មោះ​ទទួល​បាន​ អណ្ដូង​ទឹក ឲ្យ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​នោះ​ដែរ៖ «បើ​សិន​ជា​គេ​ និយាយ​ក្រៅ ដូច​មាន​ប្រសាសន៍​ហ្នឹង ខ្ញុំ​ក៏​ក្តាប់​មិន​បាន​ដែរ​បញ្ហា​ហ្នឹង​ណា។ ប៉ុន្តែ ខ្ញុំ​ជា​អ្នក​ដឹក ហើយ​ប្រជុំ​ពីរ​បី​លើក អ្នក​ដែល​គេ​ចុះ​មក​ផ្តល់​អណ្ដូង​អោយ​ភ្នាក់ងារ​គេ​មក​ផ្សព្វផ្សាយ គេ​មិន​ដែល​និយាយ​ភាសា​អស់​នេះ​ទេ។ អា​ហ្នឹង គឺ​ខ្ញុំ​អត់​ដឹង​ដែរ មិន​ដឹង​បញ្ជា​ពី​ថ្នាក់​ណា ខ្ញុំ​ក្នុង​ការ​គ្រប់គ្រង​ឃុំ ខ្ញុំ​អត់​មាន​បញ្ជា​ទេ»
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​អង្គការ កេតហ្សាណា ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៤ កក្កដា នេះ។
គោលការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្ដល់​អំណោយ​ផ្សេងៗ​ជូន​ ប្រជាពលរដ្ឋ​នោះ គឺ​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ទូទៅ មិន​ប្រកាន់​ពូជ​សាសន៍ និង​រើសអើង​គណបក្ស​នយោបាយ​ទេ។ បន្ថែម​ពី​លើ​នេះ​ទៀត ច្បាប់​បោះឆ្នោត​កំណត់​ថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​បោះឆ្នោត​ជូន​គណបក្ស​ណា​ដែល ​ខ្លួន​ពេញ​ចិត្ត​ដោយ​សេរី គ្មាន​ការ​ទិញ​ទឹក​ចិត្ត និង​ការ​បង្ខិតបង្ខំ​ពី​បុគ្គល​ណា​ម្នាក់​នោះ​ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

Thank you for your comments!













Search