ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Thursday, July 11, 2013

លោក​សម រង្ស៊ី មក​ដល់​កម្ពុជា​មុន​ថ្ងៃ​២០​កក្កដា

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិនៅប្រទេសមីយ៉ាន់ម៉ា កាល​ពី​ខែ​មិនា។ AFP
Wednesday, 10 July 2013មាស សុខជា PPP
ភ្នំពេញៈ មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ ១១ឆ្នាំ ពាក់​ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា វៀតណាម​ដ៏​ចម្រូង​ចម្រាស​នឹង​មក​ដល់​ប្រទេស​កម្ពុជា នៅ​មុន​ថ្ងៃ​ទី២០ ខែ​កក្កដា​នេះ ដោយ​មាន​អ្នក​គាំទ្រ​រង់ចាំ​ទទួល​ស្វាគមន៍​រាប់​ពាន់​នាក់ នៅ​ព្រលាន​យន្តហោះ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​បាន​ត្រៀម​ចាប់​ខ្លួន​រូប​លោក​ក៏​ដោយ​។ នេះ​បើ​តាម​មន្រ្តី​គណបក្ស។
ប្រធាន​កិច្ចការ​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក​ស្រី មូរ សុខហួរ​បាន​ថ្លែង​ថា គណៈកម្មាធិការ​អចិន្រៃ្តយ៍​របស់​បក្ស បាន​ជួប​ប្រជុំ​កាល​ពី​យប់​មិញ ដើម្បី​កំណត់​កាល​បរិច្ឆេទ​ច្បាស់​លាស់ និង​ការ​រៀបចំ​ទទួល​ស្វាគមន៍​ចំពោះ​ដំណើរ​វិល​ត្រឡប់​មក​វិញ​របស់​លោក សម រង្ស៊ី។
លោក​ស្រី បាន​ថ្លែង​បន្ត​ថា​៖ «ប្រជា​ពលរដ្ឋ​បាន​សូម​ឲ្យ​យើង​ប្រកាស​អំពី​ពេល​វេលា​ជាក់​លាក់ ដែល​លោក​ប្រធាន [សម រង្ស៊ី] ត្រូវ​មក​ដល់​។ យុវជន​ពី​បួន​ទៅ​ប្រាំ​ពាន់​នាក់ កំពុង​រង់​ចាំ​ទទួល​លោក។ លោក​នឹង​មក​ដល់​ឆាប់ៗ»។

លោក គៀត ច័ន្ទថារិទ្ធិ អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ បាន​បញ្ជាក់​ជា​ថ្មី​ទៀត កាល​ពី​ម្សិលមិញ​ថា នគរបាល​កំពុង​រង់ចាំ​ចាប់​ខ្លួន​លោក សម រង្ស៊ី នៅ​ពេល​គាត់​មក​ដល់​ហើយ​ថា បើ​ទោះ​បី​ជា​លោក សម រង្ស៊ី មាន​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​ហែហម​ក៏​ដោយ​ក៏​នគរបាល​មាន​យុទ្ធសាស្រ្ត​ ចាប់​ខ្លួន​គាត់​ដែរ​។
លោក បាន​ថ្លែង​បន្ត​ថា​៖ «យើង​ជា​អ្នក​អនុវត្ត​ច្បាប់​។ គាត់​ជា​ទិស​ដៅ​ដែល​តុលាការ​បញ្ជា​ឲ្យ​ចាប់។ ដូច្នេះ​យើង​គ្មាន​ជម្រើស​យើង​ត្រូវ​តែ​អនុវត្ត​ទៅ​តាម​ច្បាប់​»។
ទោះ​យ៉ាង​ណា​ក្តី គណបក្ស​សង្គ្រោះ​ជាតិ​មិន​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​ត្រៀម​ចាប់​ខ្លួន ​លោក​សម រង្ស៊ី​នេះ​ទេ​។ លោក​ស្រី មូរ សុខហួរ បាន​ថ្លែង​ថា​វា​មិន​មាន​អ្វី​បារម្ភ​អំពី​ការ​ចាប់​ខ្លួន​នេះ​ទេ ដោយ​អះអាង​ថា លោក សម រង្ស៊ី មិន​ផ្លាស់​ប្តូរ​ចិត្ត​ទេ សម្រាប់​ការ​វិល​ត្រឡប់​មក​វិញ​របស់​លោក ពី​ព្រោះ លោក​បាន​សម្រេច​ចិត្ត​រួច​ហើយ​គឺ​ត្រូវ​តែ​មក​។ ប៉ុន្តែ​លោក​ស្រី មូរ សុខហួរ បាន​ចង្អុល​បង្ហាញ​ថា រដ្ឋាភិបាល​ត្រូវ​តែ​ចាប់​ខ្លួន​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ដែល​បាន​ដក​កាំភ្លើង​បាញ់​កម្មករ ៣ នាក់​ឲ្យ​រង​របួស និង​ភរិយា​របស់​រដ្ឋ​លេខាធិការ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី លោក ស្វាយ ស៊ីថា ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ស្រោច​ទឹក​អាស៊ីត​លើ​កញ្ញា តាត ម៉ារីណា ឲ្យ​ពិការ​អស់​មួយ​ជីវិត​ជា​មុន​មុន​នឹង​ចាប់​ខ្លួន​លោក សម រង្ស៊ី។
លោក​ស្រី សុខហួរ បាន​ចោទ​សួរ​ថា​៖ «ហេតុ​អ្វី​លោក​ឈូក បណ្ឌិត ពិបាក​ចាប់​ខ្លួន ម៉្លេះ? តើ​គាត់​នៅ​កន្លែង​ណា?»។
លោក សម រង្ស៊ី បាន​សរសេរ​លិខិត​ទៅ​ព្រះ​មហាក្សត្រ​ព្រះ​បាទ​នរោត្តម សីហមុនី កាល​ពី​ថ្ងៃ​ទី១៣ មិថុនា ដោយ​ស្នើ​សុំ​ការ​លើក​លែង​ទោស​ពី​ព្រះ​អង្គ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ។
លោក​សម ប្រជាមានិត ប្រធាន​ខុទ្ទកាល័យ​នៅ​ក្រសួង​យុត្តិធម៌ បាន​ថ្លែង​ថា លោក សម រង្ស៊ី នៅ​តែ​ជា​ទណ្ឌិត ហើយ​ប្រសិន​បើ​គាត់​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នឹង​ប្រឈម​នឹង​ច្បាប់។ លោក​ប្រជាមានិត​បាន​ថ្លែង​ថា​៖«មិន​មាន​ឯកសារ​ផ្លូវ​ការ​លើក​លែង​ទោស​ទណ្ឌិត សម រង្ស៊ី ទេ។ គាត់​នៅ​តែ​ជា​ទណ្ឌិត ដោយ​យោង​តាម​សេចក្តី​សម្រេច​របស់​តុលាការ»។
យ៉ាង​ណា​ក៏​ដោយ អ្នក​វិភាគ​ឯករាជ្យ លោក កែម ឡី និង​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ថ្លែង​ថា នេះ​ជា​ឱកាស​ល្អ សម្រាប់​ការ​វិល​ត្រឡប់​មក​វិញ​របស់​លោក សម រង្ស៊ី ហើយ​ថា ប្រសិន​បើ​លោក សម រង្ស៊ី មក​ដល់​កម្ពុជា ហើយ​ត្រូវ​ចាប់​ខ្លួន លោក​សម រង្ស៊ី នឹង​ទទួល​បាន​ប្រជាប្រិយ​ភាព និង​ការ​គាំទ្រ​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​ពី​ប្រជាជន​ហើយ​រដ្ឋាភិបាល របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នឹង​ត្រូវ​ថ្កោល​ទោស​ដោយ​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​ដោយ​សារ​ការ​ចាប់​ ខ្លួន​លោក សម រង្ស៊ី នេះ​៕ PS

0 comments:

Post a Comment

Thank you for your comments!













Search