ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews

ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Friday, August 9, 2013
នៅ​ពេល​ដែល​លទ្ធផល​ការ​បោះ​ឆ្នោត​មិន​ទាន់​ប្រកាស​ដោយ​គណៈកម្មាធិការ​ ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ផង ស្រាប់​តែ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្ហាញ​ពី​ផែន​ការ​ផ្លាស់​ប្ដូរ​សមាសភាព​អ្នក​តំណាង​រាស្ត្រ​មួយ​ចំនួន​ នៅ​ក្នុង​សភា​អាណត្តិ​ទី​៥។ ក្នុង​នោះ​មាន​តំណាង​រាស្ត្រ​វ័យ​ចំណាស់​ជាង ១០​រូប អាច​បោះ​បង់​ចោល​តួនាទី។
ដោយ សុ ជីវី
2013-08-08 ការ​ផ្លាស់​ប្ដូរ​តួនាទី​តំណាង​រាស្ត្រ​នេះ ដើម្បី​ទុក​ឱកាស​អោយ​យុវជន​វ័យ​ក្មេង​បាន​បំពេញ​តួនាទី​ជា​តំណាង​រាស្ត្រ បើ​ទោះ​បី​ជា​ពុំ​ស្ថិត​នៅ​ក្នុង​លេខ​រៀង​ដែល​អាច​ទទួល​បាន​អាសនៈ​ក្នុង​ បញ្ជី​ឈ្មោះ​បេក្ខជន​បោះ​ឆ្នោត​ក៏ដោយ។ ការ​ផ្លាស់​ប្ដូរ​នោះ បាន​ធ្វើ​អោយ​កូន​ប្រុស​មន្ត្រី​ជាន់​ខ្ពស់​បី​រូប នឹង​ទទួល​បាន​តំណែង​ជា​តំណាង​រាស្ត្រ​វ័យ​ក្មេង។
កូន​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ លោក ហ៊ុន ម៉ានី កូន​ប្រុស លោក ស ខេង និង​កូន​ប្រុស លោក សាយ ឈុំ នឹង​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋសភា​អាណត្តិ​ថ្មី បើ​ទោះ​ជា​ពួក​គេ​ស្ថិត​នៅ​ក្នុង​លេខ​រៀង​ក្រោមៗ​នៅ​ក្នុង​បញ្ជី​បេក្ខជន​ បោះ​ឆ្នោត។
ព័ត៌មាន​នៃ​ការ​ផ្លាស់​ប្ដូរ​សមាសភាព​អ្នក​តំណាង​រាស្ត្រ​គណបក្ស​នេះ បាន​ផ្សព្វផ្សាយ​ជា​ដំបូង​ដោយសារ​សារព័ត៌មាន ខេមបូឌា ដេលី នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែ​សីហា។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប អះអាង​ថា ការ​សម្រេច​ផ្លាស់​ប្ដូរ​សមាសភាព​អ្នក​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជន​ កម្ពុជា នៅ​ពេល​នេះ គឺ​ដើម្បី​ផ្ដល់​ឱកាស​អោយ​យុវជន​ដែល​មាន​សមត្ថភាព និង​លេចធ្លោ​ក្នុង​បក្ស​បាន​បញ្ចេញ​ស្នាដៃ ជំនួស​អោយ​មន្ត្រី​ដែល​មាន​វ័យ​ចំណាស់។
ក្នុង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត បង្ហាញ​ថា អនាគត​អ្នក​តំណាង​រាស្ត្រ​វ័យ​ក្មេង​ទាំង ៣​រូប មិន​បាន​ឈរ​នៅ​លេខ​រៀង​ដែល​អាច​ទទួល​បាន​អាសនៈ​សភា​ឡើយ។ លោក ហ៊ុន ម៉ានី អាយុ ៣០​ឆ្នាំ កូន​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឈរ​នៅ​លេខ​រៀង​ទី៤ នៅ​មណ្ឌល​កំពង់ស្ពឺ លោក ស សុខា កូន​ប្រុស លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឈរ​នៅ​លេខ​រៀង​ទី៦ នៅ​មណ្ឌល​ព្រៃវែង និង លោក សាយ សំអាល់ កូន​ប្រុស លោក សាយ ឈុំ ប្រធាន​ស្ដីទី​ព្រឹទ្ធសភា ឈរ​នៅ​លេខ​រៀង​ទី១០ នៅ​មណ្ឌល​កំពង់ចាម។
យ៉ាង​ណា បើ​តាម​ការ​អះអាង​របស់ លោក ជាម យៀប អ្នក​តំណាង​រាស្ត្រ​វ័យ​ចំណាស់​ជាង ១០​រូប នឹង​មិន​ទទួល​យក​អាសនៈ​របស់​ខ្លួន ដើម្បី​បើក​ផ្លូវ​អោយ​កូន​ប្រុស​មន្ត្រី​ជាន់​ខ្ពស់​ទាំង ៣​រូប និង​អ្នក​តំណាង​រាស្ត្រ​វ័យ​ក្មេង​មួយ​ចំនួន​ទៀត។
នាយក​ប្រតិបត្តិ​អង្គការ និកហ្វិច លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា ច្បាប់​បោះ​ឆ្នោត​បាន​ធានា​អោយ​មាន​ការ​ផ្លាស់​ប្ដូរ​អ្នក​តំណាង​រាស្ត្រ ទៅ​តាម​លំដាប់​លេខ​រៀង​ក្នុង​បញ្ជី​បេក្ខជន​ដែល​បាន​ដាក់​អោយ គ.ជ.ប។
អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សុខ ទូច មើល​ឃើញ​ថា ការ​ផ្ដល់​ឱកាស​សម្រាប់​អ្នក​ជំនាន់​ក្រោយ គឺ​ជា​ប្រការ​ដែល​ត្រូវ​កោត​សរសើរ។ យ៉ាង​ណា លោក សុខ ទូច ស្នើ​អោយ​គណបក្ស​នយោបាយ​ត្រូវ​សម្លឹង​មើល​សក្ដានុពល​យុវជន​ផ្សេង​ទៀត ដើម្បី​ចៀសវាង​ការ​សម្រេច​ដែល​ទំនង​អាច​ធ្វើ​អោយ​ប៉ះពាល់​ដល់​ប្រជាប្រិយ​ ភាព​គណបក្ស នៅ​ពេល​ដែល​ត្រូវ​ពលរដ្ឋ​មើល​ឃើញ​ថា មាន​បក្ខពួក​និយម។
យ៉ាង​ណា​ក៏ដោយ លោក ជាម យៀប ពុំ​បាន​ឆ្លើយ​តប​នឹង​ការ​បារម្ភ​ចំពោះ​ប្រជាប្រិយ​ភាព​គណបក្ស​ប្រជាជន​ កម្ពុជា នេះ​ឡើយ ប៉ុន្តែ​លោក​បាន​អះអាង​ថា គណបក្ស​ប្រជាជន បាន​ជ្រើស​រើស​បេក្ខជន​តំណាង​រាស្ត្រ​ដោយ​ផ្អែក​លើ​ការ​ពិនិត្យ​សមត្ថភាព និង​ការ​គាំទ្រ​ពី​សមាជិក​បក្ស​គ្រប់​ជាន់​ថ្នាក់។
ជា​ទូទៅ អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន ដែល​ពុំ​ទទួល​យក​អាសនៈ ភាគ​ច្រើន​បាន​ទៅ​បំពេញ​តួនាទី​ក្នុង​គណៈរដ្ឋមន្ត្រី។ ហើយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៤ កន្លង​ទៅ ការ​បង្កើន​ចំនួន​មន្ត្រី​មាន​តួនាទី​ក្នុង​គណៈរដ្ឋមន្ត្រី ត្រូវ​រិះ​គន់​ថា ជា​រដ្ឋាភិបាល​ដែល​មាន​ក្បាល​ធំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

Thank you for your comments!

ឧបត្ថម្ភដោយ ក្រុមហ៊ុនតេឡេខំម្ញូណេត្សិន
សេវាកម្មទូរស័ព្ទផ្ទះផ្តល់ជួនតម្លៃពិសេសនិងអាចតេទៅកាន់80ប្រទេស ដោយគ្មានកំណត់⁣ ថែមទាំងលោកអ្នកអាចប្រើមិនគិតថ្លៃ បើលោកអ្នករកបានអតិថិជនដែលប្រើសេវាកម្មដូចគ្នាបាន៥នាក់សម្រាប់អតិថិជននៅក្នុងប្រទេសទាំងនេះ

សូមចុចតាមប្រទេសលោកអ្នករស់នៅ ដើម្បីពត៌មានបន្ថែមឬក៍ជាវ

សហរដ្ឋអាមេរិក
កាណាដា
អូស្រ្តាលី
បារាំង
​​​​​​​​​​​​​​​​​​កូរ៉េខាងត្បូង
និងប្រទេសជាច្រើនទៀត