ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Monday, September 2, 2013
មេដឹកនាំគណបក្សសង្គ្រោះជាតិប្រកាសអះអាងបញ្ជាក់ជាថ្មីថា គម្រោងធ្វើមហាបាតុកម្មអហិង្សានៅថ្ងៃទី៧ កញ្ញា ទាមទារឱ្យបង្កើតគណៈកម្មការពិសេសឯករាជ្យមួយដើម្បីស៊ើបអង្កេតរកការ ពិត និងយុត្តិធម៌ ពាក់ព័ន្ធនឹងការបោះឆ្នោត នឹងត្រូវធ្វើដដែល ប៉ុន្តែមានការផ្លាស់ប្ដូរវិធីសាស្ត្រក្នុងការតវ៉ាខ្លះ។
ដោយ ឡេង ម៉ាលី
2013-09-02
2013-09-02

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (កណ្ដាល) ថ្លែងក្នុងសន្និសីទកាសែតនាទីស្នាក់ការគណបក្ស រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២ កញ្ញា ឆ្នាំ២០១៣។
RFA/Leng Maly
គណបក្សសង្គ្រោះជាតិ ចេញសេចក្ដីជូនដំណឹងបញ្ជាក់សាឡើងវិញដល់សាធារណជននៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៣ ថា គណបក្សនេះនឹងនៅតែរៀបចំធ្វើមហាបាតុកម្មអហិង្សា នៅថ្ងៃទី៧ ខែកញ្ញា នាទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ ប៉ុន្តែមានការដូរវិធីសាស្ត្រក្នុងការតវ៉ានោះខ្លះ។
ទាក់ទងនឹងការធ្វើមហាបាតុកម្មនេះដែរ ប្រធានគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី ថ្លែងបញ្ជាក់ក្នុងសន្និសីទកាសែត នៅថ្ងៃទី២ ខែកញ្ញា ថា គណបក្សនឹងបង្វែរការរៀបចំ និងស្មារតីនៃបាតុកម្មអហិង្សា ទៅជាពិធីបួងសួងដើម្បីសន្តិភាព។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍បញ្ជាក់បន្ថែមថា ការធ្វើពិធីស្មិងស្មាធិ៍បួងសួងនេះ គឺជាផ្នែកមួយនៃកម្មវិធីដែលគណបក្សបម្រុងយកទៅអ្នកចូលរួមនៅក្នុង ការជួបជុំធ្វើមហាបាតុកម្មនោះ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានពន្យល់ថា ការធ្វើមហាបាតុកម្មអហិង្សានៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣ គឺជាការធ្វើបាតុកម្មតវ៉ាអហិង្សា ដោយវិធីប្រើអារម្មណ៍ ជាជាងការតវ៉ាដោយប្រើកាយវិការ និងពាក្យសំដី។
លោក សម រង្ស៊ី ថ្លែងថា គម្រោងធ្វើមហាបាតុកម្មដោយអហិង្សាតាមវិធីស្មិងស្មាធិ៍បួងសួង នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣ ចាប់ពីម៉ោង ៨ ដល់ម៉ោង ១១ ថ្ងៃត្រង់ ជាបដិវត្តន៍ធំមួយដើម្បីផ្លាស់ប្ដូរទម្លាប់ហិង្សា ដែលអ្នកចូលរួមនឹងប្រកាន់វិន័យតឹងរ៉ឹង ចៀសវាងអំពើហិង្សា ដោយមិនកាន់អាវុធ កាំបិត ឬដំបងឡើយ។ ប៉ុន្តែអាចកាន់ទៀនធូប ឬផ្កាបាន និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច។
លោក កឹម សុខា មានប្រសាសន៍ថា ភាគីណាដែលប្រើអំពើហិង្សា គឺជាការរំលោភលើសេចក្ដីថ្លៃថ្នូររបស់មនុស្សដែលត្រូវធានាដោយ ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!