ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
93,454
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Saturday, September 7, 2013
គណបក្សសង្គ្រោះជាតិ ចាប់ផ្ដើមធ្វើមហាបាតុកម្មអហិង្សារបស់ខ្លួន នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ដូចការគ្រោងទុក ដែលមានប្រជាពលរដ្ឋនិងព្រះសង្ឃ ចូលរួមប្រមាណជាង ៣ម៉ឺននាក់ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ។
ក្នុងការជួបជុំនៅទីលានប្រជាធិបតេយ្យនេះ ថ្នាក់ដឹកនាំគណបក្សប្រឆាំង ព្រមានថា បាតុកម្មនឹងមានជាបន្តបន្ទាប់ទៀត បើសិនពុំមានការបង្កើតគណៈកម្មការចម្រុះឯករាជ្យ ដើម្បីធ្វើការស៊ើបអង្កេត និងដោះស្រាយពីភាពមិនប្រក្រតីនៃការបោះឆ្នោតទេ ហើយ គ.ជ.ប នៅតែប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ នៅថ្ងៃទី៨ ខែកញ្ញា តាមនីតិវិធីនោះ។
ចំណែកឯប្រជាពលរដ្ឋដែលចូលរួមក្នុងមហាបាតុកម្ម បានគាំទ្រញត្តិរបស់គណបក្សសង្គ្រោះជាតិ ទាមទារភាពយុត្តិធម៌ជុំវិញលទ្ធផលឆ្នោត ហើយបើសិនជាញត្តិដែលអនុម័តដោយសំឡេងមហាជនរាប់ម៉ឺននោះ មិនត្រូវបានដោះស្រាយ ពួកគេនឹងបន្តចូលរួមធ្វើបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិបន្ត ទៀត។

សូមស្ដាប់សេចក្ដីរាយការណ៍របស់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី គឺលោក វណ្ណ វិចារ អ្នកស្រី ខែ សុណង និង អ្នកស្រី ទេព សុរ៉ាវី ដែលបានចុះយកព័ត៌មានផ្ទាល់ពីមហាបាតុកម្មនេះ៖

សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក សេក បណ្ឌិត ជុំវិញមតិរបស់ប្រជាពលរដ្ឋនេះ៖
មហាបាតុកម្មប្រព្រឹត្តទៅដោយគ្មានការរំខាន
មហាបាតុកម្មអហិង្សាដឹកនាំដោយគណបក្សសង្គ្រោះជាតិ ដើម្បីទាមទាររកយុត្តិធម៌ជូនម្ចាស់ឆ្នោតបានបញ្ចប់ដោយគ្មានបញ្ហា ប្រឈមមុខរវាងក្រុមបាតុករ និងសមត្ថកិច្ចទេ នៅវេលាម៉ោង ១២ថ្ងៃត្រង់។ ប៉ុន្តែកម្លាំងចម្រុះរបស់រដ្ឋាភិបាលត្រូវបានគេដាក់ពង្រាយតាម ផ្លូវ ឬតាមច្រកចេញចូលទាំងនៅជាយក្រុង និងក្នុងរាជធានីភ្នំពេញ។
លោក អេង ឆៃអ៊ាង បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលមានវត្តមានក្នុងពិធីធ្វើមហាបាតុកម្ម បានវាយតម្លៃថា ការប្រមូលផ្តុំមានសន្តិសុខ សុវត្ថិភាពល្អ។
លោកកត់សម្គាល់ថា ប៉ូលិសចរាចរណ៍បានចូលរួមជួយសម្រួលឲ្យយានយន្តបើកបរ ឬជួយធ្វើចរាចរណ៍ដល់អ្នកមកចូលរួមមហាបាតុកម្មដោយស្មារតីទទួលខុស ត្រូវខ្ពស់រហូតដល់ចប់កម្មវិធី៖ «សន្តិសុខមានសុវត្ថិភាពល្អ ហើយដោយសារប្រជាពលរដ្ឋខ្មែរលោកមានសីលធម៌ថ្លៃថ្នូរណាស់។ អ្នកខ្លះចេះតែភ័យព្រួយខ្លាចមានហិង្សាអីហ្នឹង។ ហិង្សាកុំឲ្យមានម្ខាងទៀតដុត បើអ្នកចូលរួមនៅក្នុងបាតុកម្មនេះគាត់មានទឹកចិត្តត្រជាក់ អត់មានក្ដៅទេ ហើយយើងឃើញអ្នកស្ម័គ្រចិត្ត អ្នកមកជួយធ្វើចរាចរណ៍សន្តិសុខ ហើយយើងឃើញប៉ូលិសក៏បានជួយដែរ។ ជួយសណ្ដាប់ធ្នាប់»។
លោក អេង ឆៃអ៊ាង បានសំណូមពរដល់សមត្ថកិច្ចចម្រុះឲ្យបន្តសកម្មភាពល្អ និងលះបង់ទង្វើគំរាមកំហែងពលរដ្ឋខ្លួននាថ្ងៃអនាគត។
ប្រជាពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ ឈ្មោះ ជុន រ៉ាវុធ ស្ថិតក្នុងចំណោមបាតុកររាប់ម៉ឺននាក់ដែលចូលរួមមហាបាតុកម្ម ក៏បានចាត់ទុកការប្រមូលផ្ដុំមានរបៀបរៀបរយល្អ ជាពិសេសលោកកោតសរសើរសកម្មភាពការងារប៉ូលិសដែលបានជួយសម្រួល ចរាចរណ៍បានល្អ និងគ្មានការកកស្ទះ៖ «ចរាចរណ៍មានការសម្រួលពី ប៉ូលិស និងកងរាជអាវុធហត្ថ បានជួយសម្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរដោយរលូន អត់មានការកកស្ទះទេ។ អនាគតទៅសូមឲ្យរដ្ឋាភិបាលជួយសម្រួលបញ្ហាចរាចរណ៍ឲ្យបានរលូន សម្រាប់ប្រជាពលរដ្ឋទូទៅឲ្យបានប្រសើរដូចនេះរហូត»។
យ៉ាងណាក៏ដោយ កម្លាំងប្រដាក់អាវុធចម្រុះរបស់រដ្ឋាភិបាលមានដូចជា៖ កម្លាំងបង្ក្រាបបាតុករមានបំពាក់ខែល ឬដំបងឆក់ ឡានបាញ់ទឹក បន្លាលួស ឬរនាំងដែក និងអាវុធបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ឬអាវុធគីមីជាដើម ត្រូវគេដាក់ពង្រាយនៅតាមផ្លូវ ឬតាមទីតាំងសំខាន់ៗ ក្នុងទីក្រុងទុកជាស្រេច។ ជាងនេះ មន្ត្រីប៉ូលិសក្រសួងមហាផ្ទៃ បានបញ្ជាតាមវិទ្យុទាក់ទង ឬអាយឌី ទៅសមត្ថកិច្ចក្រោមឱវាទខ្លួនថា ត្រូវប្រចាំការតាមគោលដៅរៀងៗខ្លួនជាប់ជាប្រចាំ។
ប៉ូលិសមិនបង្ហាញអត្តសញ្ញាណបានឲ្យដឹងថា បាតុករ ឬព្រះសង្ឃមកពីបណ្ដាខេត្តផ្សេងៗ ដែលបានមកចូលរួមធ្វើមហាបាតុកម្មត្រូវបានថ្នាក់លើខ្លួន បញ្ជា ឲ្យដាក់កម្លាំងតាមដាន និងត្រូវថតរូបយានជំនិះ ឬស្លាកលេខរហូតដល់មូលដ្ឋានពួកគេ។
យ៉ាងនេះក្តី សមត្ថកិច្ចចម្រុះដែលដាក់ពង្រាយនៅជុំវិញបរិវេណទីលានប្រជាធិបតេយ្យ និងទីតាំងតាមផ្លូវនានា ក្នុងទីក្រុងភ្នំពេញ មិនមានបំពាក់អាវុធទេ ប៉ុន្តែកម្លាំងដាក់ពង្រាយនៅតាមគោលដៅជាយក្រុង ឬខ្សែក្រវាត់ក្រុង ឃើញមានបំពាក់អាវុធនិងគ្រាប់រំសេវជាប់ខ្លួន។
សមត្ថកិច្ចកងរាជអាវុធហត្ថ ឬកម្លាំងប៉េអឹម ដែលឈរប្រចាំការតាមគោលដៅនានា បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយនិយាយខ្លីថា វត្តមានពួកគេគឺធ្វើតាមបញ្ជាមេ និងមានសមត្ថកិច្ចខ្លះត្រូវបញ្ជូនពីតាមខេត្តផ្សេងៗ។
ទោះយ៉ាងណា មន្ត្រីការពារសិទ្ធិមនុស្សមកពីច្រើនស្ថាប័ន ដែលបានចុះអង្កេតស្ថានការណ៍ធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះ ជាតិ បានវាយតម្លៃថា មិនមានអំពើហិង្សា ឬការប្រឈមមុខដាក់គ្នារវាងអ្នកចូលរួមជាមួយសមត្ថកិច្ចទេ។ ប៉ុន្តែបានអះអាងថា នឹងចាត់ទីភ្នាក់ងារឲ្យតាមដានពលរដ្ឋដែលបានមកចូលរួមដល់មូលដ្ឋាន ពួកគេថែមទៀត ព្រោះបារម្ភពីការគំរាមកំហែងណាមួយកើតឡើង។
បញ្ហាអនាម័យនិងសុខភាពអ្នកចូលរួមបាតុកម្ម
មានមនុស្សជាច្រើនមកពីតាមបណ្ដាខេត្តក្រុងនានា មកចូលរួមធ្វើមហាបាតុកម្ម ហើយការចូលរួមនេះ ក៏មានមនុស្សខ្លះឈឺ ខ្លះចោលសំរាមពាសពេញទីលានប្រជាធិបតេយ្យ។ ទោះជាយ៉ាងណា ក្រុមអ្នកស្ម័គ្រចិត្តគណបក្សសង្គ្រោះជាតិ និងក្រុមនិស្សិតពេទ្យ បានចូលរួមព្យាបាលអ្នកជំងឺផង និងបានប្រមូលសំរាមក្រោយការចាកចេញរបស់បាតុករពីទីលានប្រជាធិបតេយ្យ ផង។
ដោយ វិទ្យុ អាស៊ីសេរី
2013-09-07
2013-09-07

ទិដ្ឋភាពអ្នកចូលរួមធ្វើមហាបាតុកម្មអហិង្សារបស់គណបក្ស សង្គ្រោះជាតិនៅទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី៧ កញ្ញា ឆ្នាំ២០១៣។
RFA

គណបក្សសង្គ្រោះជាតិធ្វើមហាបាតុកម្មអហិង្សាប្រឆាំងលទ្ធផលឆ្នោត

ប៉ូលិសសម្រួលចរាចរណ៍នៅក្បែរទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃ៧ កញ្ញា ឆ្នាំ២០១៣។ RFA/Den Ayuthyea
លោក អេង ឆៃអ៊ាង បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលមានវត្តមានក្នុងពិធីធ្វើមហាបាតុកម្ម បានវាយតម្លៃថា ការប្រមូលផ្តុំមានសន្តិសុខ សុវត្ថិភាពល្អ។
លោកកត់សម្គាល់ថា ប៉ូលិសចរាចរណ៍បានចូលរួមជួយសម្រួលឲ្យយានយន្តបើកបរ ឬជួយធ្វើចរាចរណ៍ដល់អ្នកមកចូលរួមមហាបាតុកម្មដោយស្មារតីទទួលខុស ត្រូវខ្ពស់រហូតដល់ចប់កម្មវិធី៖ «សន្តិសុខមានសុវត្ថិភាពល្អ ហើយដោយសារប្រជាពលរដ្ឋខ្មែរលោកមានសីលធម៌ថ្លៃថ្នូរណាស់។ អ្នកខ្លះចេះតែភ័យព្រួយខ្លាចមានហិង្សាអីហ្នឹង។ ហិង្សាកុំឲ្យមានម្ខាងទៀតដុត បើអ្នកចូលរួមនៅក្នុងបាតុកម្មនេះគាត់មានទឹកចិត្តត្រជាក់ អត់មានក្ដៅទេ ហើយយើងឃើញអ្នកស្ម័គ្រចិត្ត អ្នកមកជួយធ្វើចរាចរណ៍សន្តិសុខ ហើយយើងឃើញប៉ូលិសក៏បានជួយដែរ។ ជួយសណ្ដាប់ធ្នាប់»។
លោក អេង ឆៃអ៊ាង បានសំណូមពរដល់សមត្ថកិច្ចចម្រុះឲ្យបន្តសកម្មភាពល្អ និងលះបង់ទង្វើគំរាមកំហែងពលរដ្ឋខ្លួននាថ្ងៃអនាគត។
ប្រជាពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ ឈ្មោះ ជុន រ៉ាវុធ ស្ថិតក្នុងចំណោមបាតុកររាប់ម៉ឺននាក់ដែលចូលរួមមហាបាតុកម្ម ក៏បានចាត់ទុកការប្រមូលផ្ដុំមានរបៀបរៀបរយល្អ ជាពិសេសលោកកោតសរសើរសកម្មភាពការងារប៉ូលិសដែលបានជួយសម្រួល ចរាចរណ៍បានល្អ និងគ្មានការកកស្ទះ៖ «ចរាចរណ៍មានការសម្រួលពី ប៉ូលិស និងកងរាជអាវុធហត្ថ បានជួយសម្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរដោយរលូន អត់មានការកកស្ទះទេ។ អនាគតទៅសូមឲ្យរដ្ឋាភិបាលជួយសម្រួលបញ្ហាចរាចរណ៍ឲ្យបានរលូន សម្រាប់ប្រជាពលរដ្ឋទូទៅឲ្យបានប្រសើរដូចនេះរហូត»។
យ៉ាងណាក៏ដោយ កម្លាំងប្រដាក់អាវុធចម្រុះរបស់រដ្ឋាភិបាលមានដូចជា៖ កម្លាំងបង្ក្រាបបាតុករមានបំពាក់ខែល ឬដំបងឆក់ ឡានបាញ់ទឹក បន្លាលួស ឬរនាំងដែក និងអាវុធបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ឬអាវុធគីមីជាដើម ត្រូវគេដាក់ពង្រាយនៅតាមផ្លូវ ឬតាមទីតាំងសំខាន់ៗ ក្នុងទីក្រុងទុកជាស្រេច។ ជាងនេះ មន្ត្រីប៉ូលិសក្រសួងមហាផ្ទៃ បានបញ្ជាតាមវិទ្យុទាក់ទង ឬអាយឌី ទៅសមត្ថកិច្ចក្រោមឱវាទខ្លួនថា ត្រូវប្រចាំការតាមគោលដៅរៀងៗខ្លួនជាប់ជាប្រចាំ។
ប៉ូលិសមិនបង្ហាញអត្តសញ្ញាណបានឲ្យដឹងថា បាតុករ ឬព្រះសង្ឃមកពីបណ្ដាខេត្តផ្សេងៗ ដែលបានមកចូលរួមធ្វើមហាបាតុកម្មត្រូវបានថ្នាក់លើខ្លួន បញ្ជា ឲ្យដាក់កម្លាំងតាមដាន និងត្រូវថតរូបយានជំនិះ ឬស្លាកលេខរហូតដល់មូលដ្ឋានពួកគេ។
យ៉ាងនេះក្តី សមត្ថកិច្ចចម្រុះដែលដាក់ពង្រាយនៅជុំវិញបរិវេណទីលានប្រជាធិបតេយ្យ និងទីតាំងតាមផ្លូវនានា ក្នុងទីក្រុងភ្នំពេញ មិនមានបំពាក់អាវុធទេ ប៉ុន្តែកម្លាំងដាក់ពង្រាយនៅតាមគោលដៅជាយក្រុង ឬខ្សែក្រវាត់ក្រុង ឃើញមានបំពាក់អាវុធនិងគ្រាប់រំសេវជាប់ខ្លួន។
សមត្ថកិច្ចកងរាជអាវុធហត្ថ ឬកម្លាំងប៉េអឹម ដែលឈរប្រចាំការតាមគោលដៅនានា បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយនិយាយខ្លីថា វត្តមានពួកគេគឺធ្វើតាមបញ្ជាមេ និងមានសមត្ថកិច្ចខ្លះត្រូវបញ្ជូនពីតាមខេត្តផ្សេងៗ។
ទោះយ៉ាងណា មន្ត្រីការពារសិទ្ធិមនុស្សមកពីច្រើនស្ថាប័ន ដែលបានចុះអង្កេតស្ថានការណ៍ធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះ ជាតិ បានវាយតម្លៃថា មិនមានអំពើហិង្សា ឬការប្រឈមមុខដាក់គ្នារវាងអ្នកចូលរួមជាមួយសមត្ថកិច្ចទេ។ ប៉ុន្តែបានអះអាងថា នឹងចាត់ទីភ្នាក់ងារឲ្យតាមដានពលរដ្ឋដែលបានមកចូលរួមដល់មូលដ្ឋាន ពួកគេថែមទៀត ព្រោះបារម្ភពីការគំរាមកំហែងណាមួយកើតឡើង។
បញ្ហាអនាម័យនិងសុខភាពអ្នកចូលរួមបាតុកម្ម
មានមនុស្សជាច្រើនមកពីតាមបណ្ដាខេត្តក្រុងនានា មកចូលរួមធ្វើមហាបាតុកម្ម ហើយការចូលរួមនេះ ក៏មានមនុស្សខ្លះឈឺ ខ្លះចោលសំរាមពាសពេញទីលានប្រជាធិបតេយ្យ។ ទោះជាយ៉ាងណា ក្រុមអ្នកស្ម័គ្រចិត្តគណបក្សសង្គ្រោះជាតិ និងក្រុមនិស្សិតពេទ្យ បានចូលរួមព្យាបាលអ្នកជំងឺផង និងបានប្រមូលសំរាមក្រោយការចាកចេញរបស់បាតុករពីទីលានប្រជាធិបតេយ្យ ផង។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Subscribe to:
Post Comments
(Atom)