ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Wednesday, September 11, 2013
បន្ទាប់ពីទទួលព្រះរាជដំណើរព្រះមហាក្សត្រ សម្តេច ហ៊ុន សែន លោក សមរង្ស៊ី និងលោក កឹម សុខា មិនបានចាប់ដៃ និងមិនជួបគ្នាទេ
(ថ្ងៃទី 11 កញ្ញា 2013, ម៉ោង 04:31:PM) | ដោយ: មុនីរាជ CEN
ភ្នំពេញ: ក្រោយពីទទួលព្រះរាជដំណើររបស់ព្រះករុណា ព្រះមហាក្សត្ររួចមក សម្តេចហ៊ុនសែន លោកសមរង្ស៊ី និងលោក កឹម សុខា មិនបានសម្តែងគារវកិច្ច ចាប់ដៃគ្នាទេ។ ថ្នាក់ដឹកនាំទាំងបី បានបែកផ្លូវគ្នា ឡើងឡាន បើកចេញរៀងខ្លួន បន្ទាប់ពីព្រះមហាក្សត្រ និងសម្តេចម៉ែ ឡើងព្រះទីនាំង ចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ជាការកត់សម្គាល់ នៅម៉ោង ៤ រសៀលនេះ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែ បានយាងនិវត្ត ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ។ សម្តេច ហ៊ុន សែន សម្តេចហេងសំរិន រួមទាំងថ្នាក់ដឹកនាំកំពូលៗរបស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងព្រះរាជវង្សានុវង្ស រួមទាំងលោកសមរង្ស៊ី លោកកឹមសុខា និងថ្នាក់ដឹកនាំគណបក្សនយោបាយជាច្រើនរូប បានទទួលព្រះរាជដំណើររបស់ព្រះករុណា។
នៅព្រលានយន្តហោះ កាលពីម៉ោងជាង ៣ រសៀលនេះ ក្នុងពេលរង់ចាំព្រះរាជដំណើររបស់ព្រះករុណា ព្រះមហាក្សត្រ លោកសមរង្ស៊ី លោក កឹមសុខា និងសម្តេចហ៊ុនសែន បានចូលក្នុងបន្ទប់រង់ចាំ VIP រួមគ្នា។ តែគេមិនដឹងថា មេដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ឆ្លៀតពេលជួបពិភាក្សាបញ្ហានយោបាយជាមួយគ្នា ឬយ៉ាងណាទេ។
នៅពេលឈរទទួលព្រះរាជដំណើររបស់ព្រះមហាក្សត្រ នៅព្រលានយន្តហោះ ក្រុមរបស់លោកសមរង្ស៊ី និងលោកកឹមសុខា ក្នុងនាមគណបក្សសង្គ្រោះជាតិ បានឈរនៅម្ខាង ហើយក្រុមមន្ត្រីគណបក្សប្រជាជនកម្ពុជារបស់សម្តេច ហ៊ុន សែន ឈរនៅម្ខាង។
ក៏ប៉ុន្តែមុនពេលព្រះរាជដំណើររបស់ព្រះករុណា យាងមកដល់ នៅម៉ោងជាង ៣ រសៀល សម្តេច ហ៊ុន សែន លោកសមរង្ស៊ី និងលោកកឹមសុខា បានចូលក្នុងបន្ទប់ VIP រួមគ្នា។
យ៉ាងណាក៏ដោយ លោកសមរង្ស៊ី បានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែត មុនពេលលោក ចាកចេញពីព្រលានយន្តហោះថា នៅក្នុងបន្ទប់ VIP មុននេះ គឺលោក រួមទាំងលោក កឹមសុខា មិនបានជួបសម្តេចហ៊ុនសែនទេ។ លោក មកព្រលានយន្តហោះពេលនេះ ក្នុងគោលបំណងតែមួយគត់ គឺទទួលព្រះរាជដំណើររបស់ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែតែប៉ុណ្ណោះ៕
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!