ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Sunday, March 20, 2011
Thu, 06/03/2010 - 03:41 — Sophearak
គណបក្ស សម រង្ស៊ី តាំងចិត្តនឹងទៅពិនិត្យដំណើរការបោះបង្គោលព្រំដែនកម្ពុជាវៀតណាមលេខ ២៧០ នៅស្រុកបុរីជលសា ខេត្តតាកែវ តាមការគ្រោងទុក ទោះបីជាប្រធានរដ្ឋសភាមិនអនុញ្ញាត និងមិនទទួលខុសត្រូវចំពោះដំណើរពិនិត្យការបោះបង្គោលព្រំដែននេះក៏ ដោយ។
ប្រធានរដ្ឋសភា លោក ហេង សំរិន កាលពីថ្ងៃ១ មិថុនានេះ បានបដិសេធមិនឲ្យតំណាងរាស្ត្រមកពីគណបក្ស សម រង្ស៊ី ១៦រូប ចុះបំពេញបេសកកម្មពិនិត្យដំណើរការបោះបង្គោលព្រំដែនកម្ពុជា វៀតណាម លេខ២៧០ ស្ថិតនៅក្នុងឃុំជ័យជោគ ស្រុកបុរីជលសា ខេត្តតាកែវ នៅថ្ងៃព្រហស្បតិ៍នេះ ដោយស្នើឲ្យអ្នកតំណាងរាស្ត្រទាំង ១៦រូបនោះ ដាក់សំណួរទៅរដ្ឋាភិបាលវិញដើម្បីឲ្យមានការពន្យល់ពីដំណើរការបោះ បង្គោលព្រំដែននេះ។
អ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ បានមានប្រសាសន៍កាលពីថ្ងៃពុធ ខែមិថុនានេះ ថា អ្នកតំណាងរាស្ត្រយ៉ាងតិចចំនួន ១៦រូបនេះ នឹងបន្តគម្រោងដំណើរពិនិត្យការបោះបង្គោលនៅថ្ងៃព្រហស្បតិ៍នេះដដែល បើទោះបីគ្មានការអនុញ្ញាតពីលោក ហេង សំរិន ក៏ដោយ។
យោងតាមលិខិតអគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង ដែលចេញនៅថ្ងៃ១ ខែមិថុនា ផ្ញើជូនអ្នកតំណាងរាស្ត្រ គណបក្ស សម រង្ស៊ី ទាំង ១៦រូប បានបញ្ជាក់ថា ប្រធានរដ្ឋសភា លោក ហេង សំរិន មិនអនុញ្ញាត និងមិនទទួលខុសត្រូវចំពោះសំណើរបស់អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី ដើម្បីទៅពិនិត្យមើលដំណើរការបោះបង្គោលព្រំដែនកម្ពុជាវៀតណាមទេ។
លោក ឡេង ប៉េងឡុង មិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់អំពីការបដិសេធមិនឲ្យអ្នកតំណាង រាស្ត្រ សម រង្ស៊ី ដើម្បីបំពេញបេសកកម្មនេះឡើយ ប៉ុន្តែលោកបានស្នើឲ្យអ្នកតំណាងរាស្ត្រ ធ្វើជាសំណើទៅកាន់រដ្ឋាភិបាល ដើម្បីឲ្យរដ្ឋាភិបាលឆ្លើយបំភ្លឺទៅលើផែនទីព្រំដែន ដែលមានកំណត់ទុកនៅអង្គការសហប្រជាជាតិ។
កាលពីថ្ងៃទី៣១ ខែឧសភា តំណាងរាស្ត្រទាំង ១៦រូប បានស្នើសុំឲ្យលោក ហេង សំរិន ចាត់វិធានការការពារសន្តិសុខ និងសុវត្ថិភាព ក្នុងដំណើរទៅពិនិត្យការបោះបង្គោលព្រំដែនកម្ពុជាវៀតណាមលេខ២៧០។
អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាសមាជិកអចិន្ត្រៃយ៍នៃរដ្ឋសភា លោក ជាម យៀប បានមានប្រសាសន៍ថា ប្រធានសភាមិនអនុញ្ញាតឲ្យតំណាងរាស្ត្រមកពីគណបក្ស សម រង្ស៊ី ទៅពិនិត្យមើលការបោះបង្គោលព្រំដែន ដោយសារគណបក្ស សម រង្ស៊ី ធ្លាប់បានធ្វើឲ្យខូចកិត្តិយសរដ្ឋាភិបាល ដោយបានដកបង្គោលព្រំដែនបណ្ដោះអាសន្នរវាងកម្ពុជា និងវៀតណាម នៅខេត្តស្វាយរៀងកន្លងមក។
លោក ជាម យៀប បានបដិសេធថា ការមិនអនុញ្ញាតឲ្យអ្នកតំណាងរាស្ត្រទៅពិនិត្យមើលការបោះបង្គោល ព្រំដែននោះ ជាការរឹតត្បិតសិទ្ធិអ្នកតំណាងរាស្ត្រទេ។ លោកក៏បានព្រមានផងដែរនូវលទ្ធភាពដែលអាចមានអំពើហិង្សាកើតឡើង រវាងអ្នកគាំទ្រគណបក្ស ប្រជាជនកម្ពុជា និងគណបក្សប្រឆាំង ក្នុងដំណើររបស់អ្នកតំណាងរាស្ត្រនេះ។
លោក យឹម សុវណ្ណ បន្ថែមថា លោកមិនរំពឹងថា នឹងមានការតវ៉ាពីសំណាក់ប្រជាពលរដ្ឋឡើយ ចំពោះដំណើររបស់អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី។
នាយកអង្គការគណៈកម្មការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា លោក គល់ បញ្ញា បានមានប្រសាសន៍ថា នៅក្នុងអាណត្តិរដ្ឋាភិបាលនេះ អភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្ត្រត្រូវបានរំលោភបំពានពីសំណាក់ អាជ្ញាធរ និងរដ្ឋាភិបាល។
លោកបានបន្ថែមថា អ្នកតំណាងរាស្ត្រមិនចាំបាច់សុំការអនុញ្ញាតពីសំណាក់ប្រធានរដ្ឋ សភា ឬក៏អាជ្ញាធរទេ ប៉ុន្តែកន្លងមកអាជ្ញាធរបានប្រកាន់បក្សពួក និងគណបក្សនយោបាយរបស់ខ្លួនដែលធ្វើឲ្យពួកគេរំលោភអំណាចរបស់ខ្លួន។
តុលាការក្រុងភ្នំពេញ កាលពីខែឧសភា ឆ្នាំ២០១០ បានចេញដីកានាំខ្លួនលោក សម រង្ស៊ី បន្ទាប់ពីលោកមិនបានចូលខ្លួនបំភ្លឺតាមការកោះហៅរបស់ចៅក្រមសាលា ដំបូង ទាក់ទិននឹងបណ្ដឹង រដ្ឋាភិបាលពីបទក្លែងបន្លំឯកសារសាធារណៈ និងផ្សាយព័ត៌មានមិនពិត ទាក់ទងទៅនឹងការបោះតម្រុយបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង៕

Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!