ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Friday, March 22, 2013


ប្រវត្តិ ពិធីបុណ្យ ចូលឆ្នាំខ្មែរ
 ក្នុងចំនោមប្រទេស ក្នុងជំពូរទ្វីប (ទ្វីបកណ្ដាល នៃទ្វីបជុំវិញភ្នំ ព្រះសុមេរុ) ប្រជាជនដើម អនុវត្ត យកថ្ងៃចូលឆ្នាំខែ មិគសិរ (មករា)។​ យោងតាមប្រតិទិន​ នៃឆ្នាំសុរិយគតិ គេបានជ្រើស​នៃរដូវ មានបី ទំរង់​ រួមមាន ហេមន្តរដូវ រឺ រដូវរងារ គិហ្ហ​រដូវ រឺ រដូវក្ដៅ និង​ វស្សានរដូវ​ រឺ រដូវភ្លៀង។
​​​​​​​​​​​​
      តាំងពី ចុល្លសករាជ គេបានបង្កើតទំរង់តាម ប្រតិទិនសុរិយគតិ ហើយបានយក ថ្ងៃនៃបុណ្យ ចូលឆ្នាំខ្មែរនៅ ខែចេត្រ​ ជាខែដែលប្រជាជន ទំនេរពីការងារស្រែចំការ។ មានរដូវបួន នៅក្នុង ប្រតិទិននៃ ឆ្នាំសុរិយគតិ គឺ រដូវរងារ រដូវផ្ការីក​ រដូវក្ដៅ និង សរទរដូវ។​ ប្រជាជនខ្មែរ បានអនុវត្ត យកខែទី​ប្រាំ គឺខែចេត្រ ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំ។ តាមធម្មតា ត្រូវនឹងថ្ងៃទី១៣ ខែ​ មេសា ឬ ពេលខ្លះ​ត្រូវចំថ្ងៃទី ១៤ ខែមេសា។
  ក្នុងឱកាសដ៍មានឬទ្ធិ នៃបុណ្យចូលឆ្នាំឆ្នាំ គឺបានបង្ហាញតាមតារាសាស្ត្រ​មហាសង្ក្រាន ហើយអូស បន្លាយ ក្នុងរយះពេលបីថ្ងៃ។ ថ្ងៃទី១ ហៅថ្ងៃ មហាសង្ក្រាន ថ្ងៃទី២​​ ហៅថ្ងៃ វារវនបត និង ថ្ងៃទីបី​ ហៅថ្ងៃវារឡើងសក្ដិ ជាថ្ងៃដែលគេសន្មតថាមានឬទ្ធិជាងគេ។
       ប្រវត្តបុណ្យចូលឆ្នាំខ្មែរ មានការជាប់ទាក់ទងយ៉ាងជិតស្និទ្ធ ទៅនឹងសញ្ញាទាំង៧ នៃរាសីចក្រ ក្នុងសប្ដាហ៍។ រឿងព្រេងនៃពិធីបុណ្យចូលឆ្នាំ ត្រូវបានបង្ហាញតាមមហាសង្ក្រានថា៖  ក្នុងសម័យ យូរលុងណាស់មក​ហើយ មានក្មេងប្រុសម្នាក់ឈ្មោះថា ធម្មបាលកុមារ ជាកូនប្រុស សេដ្ឋីម្នាក់។ គេ ជាក្មេងមានចំណេះដឹងជ្រៅជ្រះ ខាងគម្ពីរត្រៃទ៍វេទ្ត ក្នុងអាយុ៧ឆ្នាំ។ ឪពុកធម្មាល បានសង់ ប្រាសាទ មួយក្រោមដើមជ្រៃ នៅច្រាំងទន្លេដែលមាន សត្វជាច្រើនរស់នៅ។ ធម្មបាលកុមារ មានសមត្ថភាព ពិសេសពីកំណើត ដែលអាចស្ដាប់ភាសាសត្វបាន។ លក្ខខ័ណ្ឌនេះហើយដែលធ្វើឲ្យគាត់ ក្លាយជា មនុស្ស​ម្នាក់​មានតួនាទី ក្នុងការចាត់ចែង ពិធីបុណ្យ សំរាប់ប្រជាជនទាំងអស់។ ក្នុងការលេច​លឺពត៍ មាន ដល់ មេដឹកនាំសាសនាដទៃទៀត កបិលមហា ព្រហ្ម បានសំរេចចិត្តភ្នាល់ ជាមួយ ធម្មបាល កុមារ ដោយប្រាស្នា ៣ខ។ គាត់បានសន្យាថា ប្រសិន បើធម្មាល អាចយកឆ្លើយសំណូរ ទាំងនោះ បាន កបិលមហាព្រហ្ម សុខចិត្ត កាត់ក្បាលខ្លួនឯង តែបើ សិនធម្មបាល មិនអាចឆ្លើយសំណួរ ទាំងនោះ បានត្រឹមត្រូវទេនោះ ធម្មបាល ក៏ត្រូវកាត់ក្បាល ខ្លួនឯង ដូចគ្នា។ ធម្មបាលមាន រយះពេល ៧ថ្ងៃ ដើម្បីឆ្លើយសំណួរ លំបាក ទាំងនោះ រហូតកបិលមហាព្រហ្ម យល់ព្រម។
      ពេលវេលាកន្លងទៅ៦ថ្ងៃ ធម្មបាល​នៅតែមិនអាចដោះស្រាយប្រាស្នារចេញ ហើយបានដឹងជា មុនថានឹងត្រូវ កបិលមហាព្រហ្មសំសាប់នៅព្រឹកបន្ទាប់។ ទោះជាយ៉ាងនេះក្ដី គាត់សំរេចចិត្តមិន រត់គេច ហើយបណ្ដោយតាមវាសនាចុះ។ គាត់បានពួនជ្រក នៅក្រោមដើមត្នោតមួយគូរ ដែលមាន សំបុកសត្វក្អែករស់នៅ។ នៅយប់នោះធម្មបាល បានលឺសំលេងសត្វក្អែកនិយាយ។
ក្អែកញីបានសួរថា"តើព្រឹកស្អែកយើងនឹងបានអីស៊ី?" ក្អែកឈ្មោលតប "យើងនឹងញ៉ាំសាច់ ធម្មបាល ព្រោះស្អែកគាត់នឹងត្រូវកបិលមហាព្រហ្មកាត់ក្បាល ដោយសារតែ មិនមានសមត្ថភាព ដោះស្រាយ បា្រសា្នរបាន។" ក្អែកញីសួរទៀតថា" ប្រាស្នាអីទៅ?" ក្អែកឈ្មោលឆ្លើយ" ប្រាស្នារទី១ គឺ តើសិរីសួស្ដី នៅពេលព្រឹកស្ថិតនៅត្រង់ណា?" ចំលើយពិតប្រាកដ​នោះគឺ សិរីសួស្ដីនៅពេលព្រឹកគឺ នៅលើមុខ ព្រោះមនុស្សតែងតែលុបមុខ។ ប្រាស្នារទី២ សួរថា តើសិរីសួស្ដី នៅពេលថ្ងៃត្រង់​ នៅត្រង់ណា? គឺនៅលើទ្រូង ព្រោះមនុស្សតែង​ យកទឹកលាបទ្រូងរបស់គេ។​ ចុងក្រោយ សំនួរទី៣ សួរថា តើសិរីសួរស្ដីនៅពេលល្ងាច នៅត្រង់ណា? ចំលើយគឺ នៅនឹងជើង ព្រោះមនុស្សតែងលាងជើង នៅ ពេលល្ងាច។ ធម្មបាល បានស្តាប់លឺការ សន្ទនានោះទាំងអស់ ហើយរីករាយយ៉ាងខ្លាំង និងបាន ត្រលប់ទៅប្រាសាទវិញ។ ព្រឹកឡើង​កបិល មហាព្រហ្មបានមកយកចំលើយ។Sale! .ASIA Domains on sale now for just $5.00 from GoDaddy.com!
  ធម្មបាលបានឆ្លើយសំនួរខនីមួយៗអស់ដោយជោគជ័យ។ កបិលមហាព្រហ្ម បានដឹងថាខ្លួនឯងចាញ់​ ក៏បានហៅបុត្រីទាំង៧ មកជុំ ហើយរៀន​ពី ជោគវាសនាជីវិតរបស់ព្រះអង្គ ដោយបានផ្ដាំកូនថា" បិតា ត្រូវត្រៀមកាត់សិរសាហើយ។ ប្រសិនបើសិរសាររបស់បិតាដាក់លើដី នោះដីនឹងឆេះ ប្រសិនបើ ចោលទៅក្នុងអាកាស នឹងបង្ករឲ្យ ហួតហែង គ្មានភ្លៀង ប្រសិនបើ បោះសិរសា ទៅក្នុងសមុទ្រ នឹង ត្រូវរីងខះ។ ដូច្នេះហើយ បិតាសូមឲ្យកូនទាំង៧ យកជើងពានលង្ហិន​ មកដំកល់សិរសាបិតា។ បន្ទាប់ ពីនិយាយចប់ ព្រះអង្គបានកាត់សិរសាខ្លួន ហើយប្រគល់ឲ្យ ព្រះនាង ទុង្សា ដែលជា បុត្រីច្បងគេ។​ ព្រះនាងបាន ដំកល់ព្រះសិរសា បិតាលើជើងពានលង្ហិនរួចធ្វើ ប្រទក្សិណ ជុំវិញភ្នំព្រះសុមេរុ រយះ ពេល មួយម៉ោង រក្សាជើងពានយ៉ាងគោរពនៅលើព្រះហស្ថស្ដាំ ហើយបន្តទៅដំកល់ជា អចិន្ត្រៃយ៍ នៅភ្នំកៃឡាស់។ នៅទីនោះ ព្រះវិសាខាម បានបង្កើត ល្អាងធំមួយ ជាកន្លែកផ្ទុកនូវកែវទាំង៧​ (ភកបតីសុភា)។ កែវទាំងនោះប្រើក្នុងពិធីបុណ្យ ដោយជារៀងរាល់ឆ្នាំ បុត្រីទាំង៧ របស់កិលមហា ព្រហ្ម តែងតែដង្ហែប្រទក្សិណសិរសា កបិលមហាព្រហ្ម ជុំវិញភ្នំព្រះ សុមេរុ។ ខាងក្រោមនេះជាដំណើរ នៃការត្រលប់ទៅកាន់ឋានសួគា៍វិញ​ របស់បុត្រីទាំង៧។
ទេវតាទាំង៧នៃសង្ក្រាន៖ ប្រសិនបើសង្ក្រានចំថ្ងៃអាទិត្យ ត្រូវជាព្រះនាងទុង្សាទេវី​ ថ្ងៃចន្ទន៍ ចំព្រះ នាងគោរាគទេវី ថ្ងៃអង្គារ ចំព្រះនាងរក្សាទេវី  ថ្ងៃពុធ ព្រះនាងមណ្ឌាទេវី ថ្ងៃព្រហស្បតិ៍ ព្រះនាង កិរិណីទេវី ថ្ងៃសុក្រ ព្រះនាងកិមិរាទេវី និង ថ្ងៃសៅរ ចំព្រះនាងមហោធរាទេវី។
       ក្នុងអំលុងបុណ្យចូលឆ្នាំខ្មែរ  យុវជន យុវតី​ បានប្រមូលផ្តុំគ្នាលេង ល្បែងប្រជាប្រិយ ប្រពៃណី ដូចជា ចោលឈូង បោះអង្គញ់-ល- ដោយធម្មតាចែកចេញជាក្រុមបុរស និង ស្រី។
       ក្នុងផ្នែកខ្លះនៃប្រទេសកម្ពុជា ដូចជា ខេត្តសៀមរាប និង បាត់ដំបង គេលេងល្បែងមួយឈ្មោះថា "របាំត្រុដ"។ អ្នកសំដែងរបាំត្រុដ រាំ និង​ អង្កៀស ទេយ្យទាន​ ពីផ្ទះមួយ ទៅផ្ទះមួយ នៅក្នុងភូមិ។ បុរសម្នាក់ជិះឈើកោងមួយ​ ដោយពាក់ក្បាលរមាំង នៅលើក្បាល និងមានចង្ក្រងនៅខាងក្រោយ ដូចជាកន្ទុយរមាំង។​ បុរសពីនាក់ទៀតត្រៀមខ្លួនដើម្បីប្រម៉ាញ់ ដោយមានកាន់ធ្នូរក្នុងដៃ។ នៅពេល ទទួលបានទេយ្យទានហើយ ពួកគេបរិច្ចាគសំរាប់ជាទេយ្យវត្ថុសំរាប់ព្រះសង្ឃនៅវត្ត។
      ក្នុងភូមិតាមបណ្ដោយដងទន្លេមេគង្គ ស្រ្តីខេត្តកណ្ដាល ប្រមូលផ្ដុំគ្នាអុំទូក នៅមុខវត្ត។ សកម្មភាព នេះត្រូវគេជឿថានឹងធ្វើឲ្យក្រពើស្ងប់ស្ងាត់។​ ទំនៀមទំលាប់នេះ មានប្រភពយូរលង់ណាស់មកហើយ​នៅពេលដែលមានក្រពើជាច្រើនក្បាល បានរស់នៅក្នុងទន្លេ។ ភូមិខ្លះ ប្រជាជនជាន់រូបសំនាក ដើម្បីឲ្យខ្មោចព្រាយ រស់នៅតាមដើមឈើជិតៗវត្ត​​​​ ស្ងប់ស្ងាត់ ហើយសុំសេចក្ដីសុខក្នុងឆ្នាំថ្មី ចូលមក ដល់។
   ប្រជាជនខ្មែរ​ បានប្រមូលផ្ដុំគ្នា​ទៅលេងវត្ត ឬ តាមប្រាសាទនានា នៅក្នុងោឱកាសបុណ្យ ចូលឆ្នាំ ប្រពៃណីជាតិ។​ ជារៀងរាល់ឆ្នាំ មានប្រជាពលរដ្ឋក្នុងស្រុកជា មកពីខេត្តនានា ទៅទស្សនា ប្រាសាទ អង្គវត្ត ធ្វើការបូជា សុំសេចក្ដីត្រជាក់ត្រជុំ និង​ ថែរក្សា កេរ្តិ៍ដំណែល ដូនតាឲ្យបានគង្សវង្សតទៅ។
                                                                   
                                                                           ​  រៀបរៀងអត្ថបទ៖ ចំនេះខ្មែរ
                                                                                   ​​ ប្រភព៖    ខេមបូសាស្ត្រ

0 comments:

Post a Comment

Thank you for your comments!













Search