ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Showing posts with label ការសម្រេចចិត្តបោះឆ្នោតឲ្យលេខ៧. Show all posts

Monday, June 10, 2013
By មនសិការ On June 10, 2013
បច្ចុប្បន្ននេះជនរួមឈាមខ្មែរនៅគ្រប់ទិសទីបានព្រួយបារម្ភពី បញ្ហាសំខាន់ៗជាអាយុជីវិតជាតិដូចជាបញ្ហាព្រំដែន ការបំផ្លិចបំផ្លាញធនធានរ៉ែ និងការធ្វើឲ្យ វិនាសហិនហោចនៃធនធានធម្មជាតិជាពិសេសបញ្ហាអន្តោប្រវេសន៍យួនខុសច្បាប់ ដែលកំពុងហូរចូលមកក្នុងប្រទេសកម្ពុជា មកតាំងទីលំនៅយ៉ាងអនាធិបតេយ្យ ដែលអ្នកកាន់អំណាចបច្ចុប្បន្ននេះមិនបានយកចិត្តទុកដាក់ទប់ស្កាត់ ឬដោះស្រាយអ្វីឡើយ។ ដូច្នេះប្រជាពលរដ្ឋខ្មែរទូទៅមានក្តីសង្ឃឹមតែមួយគត់ទៅលើគណបក្ស សង្គ្រោះជាតិដែលមានគោលនយោបាយ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហាសំខាន់ៗជា អាយុជីវិតជាតិ សំដៅការពារមាតុភូមិជាទីស្នេហាឲ្យបានស្ថិតស្ថេរគង់វង្ស មិនរលុបបាត់ឈ្មោះពីផែនទីពិភពលោក។
ទន្ទឹមពេលដែលប្រជាពលរដ្ឋខ្មែរទូទៅកំពុងខ្វល់ខ្វាយពីបញ្ហាជា អាយុជីវិតជាតិលោក ស៊ាន ប៉េងសែ ជាប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសបារាំង បានចេញសេចក្តីអំពាវនាវដ៏សំខាន់មួួយ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៣ កន្លងទៅនេះ ផ្ញើជូនបងប្អូនជនរួមជាតិខ្មែរជាទីស្រឡាញ់ ដោយបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា អាណត្តិទី ៥ ដែលគ្រោងប្រព្រឹត្តធ្វើនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខនេះ គណៈកម្មាធិការព្រំដែនកម្ពុជាប្រចាំប្រទេសបារាំងនិងនៅទូទាំងពិភព លោក សូមផ្សាយរំលឹកជាថ្មីនូវកំណត់ឯកសារមួយចំនួនដើម្បីជាប្រយោជន៍ដល់ បងប្អូនរួមជាតិក្នុងការសម្រេចចិត្តឲ្យបានច្បាស់លាស់ និងនាំគ្នាទៅបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ ដែលមានលេខរៀងទី ៧ មានសញ្ញាព្រះអាទិត្យរះនាពេលខាងមុខនេះ។ ដោយសារថាការចូលរួមរបស់បងប្អូនជនរួមឈាមខ្មែរដែលទៅបោះឆ្នោតឲ្យ បក្សសង្គ្រោះជាតិមានន័យស្មើនឹងការចូលរួមបេសកកម្មដ៏មានតម្លៃជា ប្រវត្តិសាស្ត្រក្នុងការសង្គ្រោះប្រទេសជាតិយើងឲ្យរួចផុតពី គ្រោះថ្នាក់ ព្រោះគណបក្សសង្គ្រោះជាតិមានគោលនយោបាយ និងការទទួលខុសត្រូវខ្ពស់សម្រាប់ដោះស្រាយបញ្ហាជាអាយុជីវិតរបស់ ប្រទេសជាតិ ស្របទៅតាមឆន្ទៈរបស់រាស្ត្រខ្មែរទូទៅ។
សេចក្តីអំពាវនាវរបស់លោក ស៊ាន ប៉េងសែ បានបញ្ជាក់ទៀតថា គណបក្សសង្គ្រោះជាតិ គឺជាចលនានយោបាយតែមួយគត់ដែលនឹងអនុវត្តន៍បទបញ្ញត្តិនៃកិច្ចព្រមព្រៀង សន្តិភាពក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ស្តីពីកម្ពុជាដែលមានជាអាទិ៍ ”ការលុបបំបាត់នូវសន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយ ដែលមិនស្របតាមអធិបតេយ្យភាព ឯករាជ្យ បូរណភាពទឹកដី និងភាពមិនអាចរំលោភបំពានបានលើទឹកដីអព្យាក្រឹតភាព និងឯកភាពជាតិ នៃប្រទេសកម្ពុជា”។ ដូច្នេះការសម្រេចចិត្តរបស់បងប្អូនជនរួមឈាមខ្មែរ ដែលនាំគ្នាទៅបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ ពិតជានឹងជួយសង្គ្រោះប្រទេសជាតិយើងមិនឲ្យរលាយរលត់បាត់ឈ្មោះពី ផែនទីពិភពលោក ដោយសារតែការដឹកនាំមិនត្រឹមត្រូវក្នុងពេលកន្លងមកដែលផ្ទុយពី គោលការណ៍ប្រជាធិបតេយ្យនិងផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ២៣ តុលា ១៩៩១។
ជនរួមឈាមខ្មែរនៅគ្រប់ទិសទីជាពិសេសថ្នាក់ដឹកនាំគណបក្សសង្គ្រោះ ជាតិ តែងតែគោរពនិងផ្តល់តម្លៃខ្ពស់បំផុតចំពោះស្មារតីនៃកិច្ចព្រមព្រៀង សន្តិភាពក្រុងប៉ារីស ដែលជាឯកសារច្បាប់ដ៏មានតម្លៃជាអន្តរជាតិ និងជាប្រវត្តិសាស្ត្រ មានសុពលភាពដោះស្រាយបញ្ហានៅក្នុងប្រទេសកម្ពុជារៀងរហូត ពោលគឺកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនេះគ្មានអាណត្តិឬត្រូវបាន គេបំភ្លេចចោល មិនអនុវត្តន៍តាមនោះទេ។ កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ត្រូវបានបង្កើតឡើងដោយគូភាគីខ្មែរមានជម្លោះ អង្គុយទល់មុខគ្នាជជែកដោះស្រាយបញ្ហាប្រទេសជាតិ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ហើយក្នុងនោះក៏មានការអ នុញ្ញាតឲ្យអង្គការសហប្រជាជាតិ ចូលមករៀបចំសន្តិភាពបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ដោយចំណាយប្រាក់ជាង២ពាន់លានដុល្លារអាមេរិក ហើយក៏មានការរៀបចំបោះឆ្នោតដោយសេរីត្រឹមត្រូវ និងយុត្តិធម៌តាមស្តង់ដារអន្តរជាតិដ៏សំខាន់កាលពីខែឧសភា ឆ្នាំ១៩៩៣ផងដែរ។
កាតព្វកិច្ចចម្បងរបស់កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ក្រៅពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជា ក៏បានចែងអំពីកាតព្វកិច្ចដ៏សំខាន់នៃមេដឹកនាំខ្មែរដែល ត្រូវរៀបចំប្រព័ន្ធតុលាការឯករាជ្យដើម្បីធានាភាពយុត្តិធម៌សង្គម អនុវត្តន៍គោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ធានារៀបចំការបោះឆ្នោតដោយសេរីត្រឹមត្រូវ តាមស្តង់ដារអន្តរជាតិ ដើម្បីទប់ស្កាត់កុំឲ្យអំពើហិង្សា និងការអនុវត្តនយោបាយខុសឆ្គងដដែលៗវិលត្រឡប់មកវិញ។ ដោយឡែក ម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដែលមានចំនួន២១ប្រទេស ដែលមានមហាអំណាចធំៗនៅលើពិភព លោក និងបណ្តាប្រទេសក្បែរខាងកម្ពុជា ត្រូវមានកាតព្វកិច្ចធានានូវដំណើរការប្រជាធិបតេយ្យការគោរព សិទ្ធិមនុស្សឯករាជ្យ អធិបតេយ្យភាពនិងភាពមិនអាចរំលោភបំពាន បានទៅលើប្រទេសកម្ពុជា ដែលក្នុងនោះមានការកំណត់យ៉ាងច្បាស់នូវការលុបចោលនូវសន្ធិសញ្ញាឬ កិច្ចព្រមព្រៀងទាំងឡាយ ណាដែលខុសច្បាប់នាំឲ្យខាតបង់ ផលប្រយោជន៍កម្ពុជាផងដែរ។
ការរំលឹកពីកិច្ចព្រមព្រៀងសន្តិ ភាពក្រុងប៉ារីស ដឹកនាំធ្វើដោយលោកប្រធាន សម រង្ស៊ី រៀងរាល់ឆ្នាំ ហើយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនេះផងដែរ ត្រូវបានដកស្រង់ខ្លឹមសារសំខាន់ៗ មករៀបចំជាគោលនយោបាយដើម្បីដឹកនាំប្រទេសកម្ពុជា ដោះស្រាយបញ្ហាជាតិសំខាន់ៗក្រោយពេលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត ផងដែរ ជាពិសេសទាក់ទិនបញ្ហាព្រំដែននិងអន្តោប្រវេសន៍យួនខុសច្បាប់។ ការប្តេជ្ញារៀបចំឲ្យមានប្រព័ន្ធតុលាការឯករាជ្យដើម្បី បញ្ចប់វប្បធម៌និរទណ្ឌភាព ពង្រឹងការអនុវត្តច្បាប់ដើម្បីនាំប្រទេសកម្ពុជាទៅជាប្រទេសនីតិរដ្ឋ ពិតប្រាកដ គឺជាគោលការណ៍សំខាន់ និងជាបញ្ហាអាទិភាព ដែលបក្សសង្គ្រោះជាតិត្រូវធ្វើមុនគេដើម្បីឲ្យរាស្ត្រខ្មែរទូទៅ ក្លាយជាម្ចាស់អំណាច និងជាម្ចាស់ជោ គវាសនាប្រទេសជាតិយ៉ាងពិតប្រាកដ។
ចំពោះបញ្ហាព្រំដែនវិញ គឺកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសបានសម្រេចលុបចោលរាល់សន្ធិសញ្ញា ទាំងឡាយណាដែលបានធ្វើចន្លោះឆ្នាំ១៩៧៩ ដល់ឆ្នាំ ១៩៩១ ដែលកម្ពុជាស្ថិតក្រោមអាណាព្យាបាលរបស់យួនដែលគេគិតថា កិច្ចព្រមព្រៀងទាំងនោះធ្វើឲ្យខាតបង់ផលប្រយោជន៍ខ្មែរ ដូចដែលលោកប្រធាន សម រង្ស៊ី បានបញ្ជាក់ជារឿយៗថា បញ្ហាព្រំ ដែនយើងត្រូវដោះស្រាយដោយយកកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសមក ធ្វើជាគោលដែលជំហាន ដំបូងមានតែការលុបចោលសន្ធិសញ្ញាខុសច្បាប់ហើយបន្តមកទៀតត្រូវយកច្បាប់ អន្តរជាតិមកប្រើប្រាស់ ហើយម្ចាស់ហត្ថលេខីទាំងអស់មានកាតព្វកិច្ចធានាការពារឯករាជ្យភាព បូរណភាពទឹកដីខ្មែរនិងភាពមិនអាចរំលោភបំពានបានរបស់កម្ពុជា។ ដោយឡែកបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់នៅពេលយើងពង្រឹងការអនុវត្ត ច្បាប់ឲ្យបានត្រឹមត្រូវ ដូចជាច្បាប់សញ្ជាតិ និងច្បាប់គ្រប់គ្រងជនអន្តោប្រវេសន៍គឺយើងនឹងចាត់វិធានការស្រង់ ស្ថិតិដើម្បីបញ្ជូនជនអន្តោប្រវេសន៍ទាំង នោះទៅស្រុកកំណើតវិញ ដោយសន្តិវិធី គឺយើងមិនមានគោលការណ៍ប្រើអំពើហិង្សាណាមួយដែលផ្ទុយពីច្បាប់ជាតិ និងច្បាប់អន្តរជាតិនោះទេ។
មិនខុសពីសេចក្តីអំពាវនាវរបស់គណៈកម្មាធិការព្រំដែនកម្ពុជា នៅប្រទេសបារាំងរបស់លោក ស៊ាន ប៉េងសែ នោះទេ គឺប្រជាពលរដ្ឋខ្មែរទូទៅអាចប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនបោះឆ្នោត ឲ្យគណបក្សសង្គ្រោះជាតិដែលជាចលនានយោបាយតែមួយគត់មានការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវលើការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដើម្បីដោះស្រាយបញ្ហាជាអាយុជីវិតជាតិសំខាន់ៗ ព្រោះមានតែការប្រើប្រាស់កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសធ្វើជា មូលដ្ឋានសម្រាប់ការពារបូរណភាពទឹកដី នោះទេទើបអាចជួយឲ្យទឹកដីខ្មែរស្ថិតស្ថេរគង់វង្ស មិនរលុបរលាយបាត់ពីផែនទីរបស់ពិភពលោក ហើយប្រជាពលរដ្ឋខ្មែរអាចរស់នៅដោយសុខសាន្តក្នុងប្រទេសមាននីតិរដ្ឋ ពិតប្រាកដ៕

Subscribe to:
Posts
(Atom)