ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Showing posts with label កូដកម្ម. Show all posts

Friday, June 28, 2013
កម្មកររោងចក្រកាត់ដេរសាប៊្រីណា (Sabrina) ប្រមាណជាង ៤០០នាក់ ប្រមូលផ្ដុំគ្នានៅមុខស្នាក់ការសហជីពសេរីកម្មករនៃព្រះរាជាណាចក្រ កម្ពុជា ក្នុងរាជធានីភ្នំពេញ។ ការជួបជុំគ្នានៅព្រឹកថ្ងៃទី២៧ មិថុនា ដើម្បីដង្ហែញត្តិទៅស្ថានទូតសហរដ្ឋអាមេរិក និងអង់គ្លេស ឲ្យជួយអន្តរាគមន៍សំណើសុំដោះស្រាយបញ្ហាវិវាទអំពើហិង្សាទៅលើ កម្មករ។
ដោយ ហ៊ុំ ចំរើន
2013-06-27
2013-06-27
ក្រុមសមត្ថកិច្ច និងកម្មកររោងចក្រកាត់ដេរ សាប្រ៊ីណា (Sabrina) នៅខេត្តកំពង់ស្ពឺ ប៉ះទង្គិចគ្នា នៅថ្ងៃទី៣ មិថុនា ឆ្នាំ២០១៣។
IDEA Photo
ញត្តិនេះបានទាមទារសុំឲ្យមានការស៊ើបអង្កេតករណីពិសេសមួយទៅ លើក្រុមហ៊ុនសាប៊្រីណា (Sabrina) ដែលបានបង្កអំពើហិង្សាទៅលើកម្មករ រហូតដល់ការចាប់ និងការទាមទារសុំដោះលែងកម្មករចំនួនប្រាំបីនាក់ចេញពីពន្ធនាគារ។
តំណាងកម្មការនីម្នាក់ គឺអ្នកស្រី នី ឌីណា មានប្រសាសន៍នៅថ្ងៃទី២៧ មិថុនា ថា កម្មករបានស្នើសុំទៅតុលាការច្រើនលើករួចមកហើយ តែតុលាការមិនបានអន្តរាគមន៍ដោះលែងកម្មករចេញពីពន្ធនាគារដដែល ទើបឈានចូលដល់ការប្រមូលផ្ដុំគ្នាដង្ហែញត្តិសុំអន្តរាគមន៍ពី ស្ថានទូតអង់គ្លេស វិញម្ដង។
រីឯប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា គឺលោក ជា មុនី មានប្រសាសន៍ជុំវិញការដង្ហែញត្តិសុំអន្តរាគមន៍នេះថា កម្មករមានគ្នាប្រមាណជាង ៤០០នាក់ និងមកពីរោងចក្រនានាចំនួន៣៣ នៅក្នុងប្រទេសកម្ពុជា។ លោកបន្តថា ក្នុងគោលបំណងយកសំណើរបស់កម្មករទៅដាក់ស្ថានទូតអង់គ្លេស និងអាមេរិក នៅកម្ពុជា និងបន្តទៅក្រុមហ៊ុនណៃគី (Nike) ដែលជាក្រុមហ៊ុនទទួលទិញទំនិញដ៏ធំពីក្រុមហ៊ុនសាប៊្រីណា។
ប្រធានការិយាល័យស្ថិតិទំនាក់ទំនងក្រៅនាយកដ្ឋានពេទ្យការងារនៃ ក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហាន់ នព្យគុណ មានប្រសាសន៍ថា ការប្រមូលគ្នាដង្ហែញត្តិ គឺមិនអាចធ្វើទៅរួចទេប្រសិនបើគ្មានការយល់ព្រមពីអាជ្ញាធរឲ្យ បានត្រឹមត្រូវទៅតាមនីតិវិធីច្បាប់នោះ។
តែយ៉ាងណាក៏ដោយ ក្រុមកម្មករនៅតែតស៊ូទាមទាររហូតដង្ហែញត្តិដល់ស្ថានទូតសហរដ្ឋ អាមេរិក និងអង់គ្លេស។ ហើយមន្ត្រីស្ថានទូតបានចេញមកទទួលយកញត្តិរបស់កម្មករទាំងនោះ ដើម្បីធ្វើការពិនិត្យវាយតម្លៃនូវបញ្ហានេះជាបន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

Labels:កូដកម្ម | 0
comments

Monday, June 3, 2013
Labels:កូដកម្ម,បាតុករ | 0
comments
Labels:កូដកម្ម,បាតុករ | 0
comments
Subscribe to:
Posts
(Atom)