ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Showing posts with label នយោបាយ (Politic). Show all posts

Thursday, May 25, 2017
Labels:នយោបាយ (Politic) | 1 comments
Thursday, August 21, 2014
និស្សិត
ខ្មែរដាក់កម្រងផ្កាក្នុងពិធីមួយនៅជិតស្ពានពេជ្រកាលពីថ្ងៃ
ទី២៥ខែវិច្ឆិកាឆ្នាំ២០១០។
ស្ពាននេះជាកន្លែងកើតការរត់ជាន់គ្នាក្នុងអំឡុងបុណ្យអុំទូក
ឆ្នាំ២០១០ ដែលបានសម្លាប់មនុស្សអស់ជាច្រើនរយនាក់។
Labels:នយោបាយ (Politic) | 0
comments
Wednesday, August 20, 2014
Around
80 citizen journalists from around Cambodia held a meeting in Phnom
Penh Wednesday, in a first-ever networking event in the country.
Suy Heimkhemra
20 August 2014
PHNOM PENH— Around 80 citizen
journalists from around Cambodia held a meeting in Phnom Penh Wednesday,
in a first-ever networking event for a new kind of reporter in the
country.
Professional journalists and other media professionals joined the event, sponsored by the Cambodian Center for Independent Media and the Community Legal Education Center.
They shared their experiences with monks, students, rights activists and even garment factory workers—all of whom hope to make up a loose network of citizen journalists in their communities.
The citizen journalists have received training in news-writing and reporting, as well as photography and videography, so that they can report from their homes on happenings there.
“Apart from sharing their experiences with other citizen journalists, we hope they can also build networks with professional journalists,” said Kaing Tongngy, a spokesman for the Cambodian Center for Independent Media. “Sometimes these citizens will give professional journalists some clue when there is something happening in far community.”

Tuesday, August 19, 2014
សៀមរាម៖ អាជ្ញាធរអប្សរា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពី គ្រោះថ្នាក់រលំដើមដូង សង្កត់អ្នកបើកបរ រ៉ីម៉ក ដឹកភ្ញៀវ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ កាលពីល្ងាច ម៉ោង៦ និង ៤៧នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៤ នៅតាមផ្លូវកសិណខាងត្បូងប្រាសាទអង្គរវត្ត។
ខ្លឹមសារ សេចក្តីប្រកាសព័ត៌មាន របស់អាជ្ញាធរអប្សរា មានដូចខាងក្រោម៖

ខ្លឹមសារ សេចក្តីប្រកាសព័ត៌មាន របស់អាជ្ញាធរអប្សរា មានដូចខាងក្រោម៖
Labels:នយោបាយ (Politic) | 0
comments
Monday, August 18, 2014
School of Vice: The environmental activism of 'Mr Alex' - a foreigner - should put all governmental authorities at all levels to shame [if they have any sense of shame left!], and inspire Khmers of all ages and persuasions to become more pro-active and involved in the process of countering the destructive forces befalling and progressively degrading their people, culture, environment, land, heritage and economy at this most critical and precarious point in their nation's history through building collective momentum and, an unyielding political will.
Labels:នយោបាយ (Politic) | 0
comments
Post by Lima IReal Khmer.
Labels:នយោបាយ (Politic) | 0
comments
Post by ម៉ាលី ម៉ាលី.
Labels:នយោបាយ (Politic) | 0
comments
Friday, August 15, 2014
អ្នកតវ៉ានៅមុខស្ថានទូតវៀតណាមបានដុតទង់ជាតិវៀតណាម នៅរសៀលថ្ងៃទី ១២ សីហា ឆ្នាំ ២០១៤ នៅក្បែរស្ថានទូតវៀតណាម។
Photo: បណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម
មន្ត្រីរដ្ឋាភិបាលកម្ពុជា លើកឡើងថា
ការដុតទង់ជាតិក្នុងពេលបាតុកម្មដោយអ្នកតវ៉ា អាចជារឿងអសីលធម៌
ប៉ុន្តែវាក៏មិនមែនជារឿងចម្លែកដែលមិនធ្លាប់កើតឡើងនៅលើពិភពលោក
នោះដែរ។
ការអះអាងរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជា បែបនេះ ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសវៀតណាម ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការច្បាប់ចំពោះបាតុករខ្មែរ ដែលបានធ្វើបាតុកម្ម និងដុតទង់ជាតិវៀតណាម កាលពីពេលថ្មីៗនេះ។
ឆ្លើយតបនឹងការលើកឡើងរបស់រដ្ឋាភិបាលវៀតណាម ដែលស្នើឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការបញ្ឈប់បាតុកម្មរបស់ពលរដ្ឋខ្មែរក្រោម និងដុតទង់ជាតិវៀតណាម នោះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍នៅថ្ងៃទី១៥ សីហា ថា ប្រទេសកម្ពុជា ខុសពីប្រទេសវៀតណាម។ លោកថា កម្ពុជា ជាប្រទេសដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូច្នេះពលរដ្ឋកម្ពុជា មានសិទ្ធិសេរីភាពក្នុងការសម្ដែងមតិ ឲ្យតែការសម្ដែងមតិនោះ ធ្វើឡើងដោយស្របច្បាប់ និងអហិង្សា។
លោក ខៀវ សុភ័គ បន្តថា វាធម្មតាទេដែលប្រទេសវៀតណាម អាក់អន់ចិត្តនៅពេលទង់ជាតិរបស់ខ្លួនត្រូវបានដុត។ លោកថា ប្រសិនបើគេដុតទង់ជាតិកម្ពុជា ក៏ពលរដ្ឋខ្មែរអន់ចិត្តដូចគ្នាអ៊ីចឹងដែរ។ លោក ខៀវ សុភ័គ ចាត់ទុកការដុតទង់ជាតិរបស់បាតុករ ថាជារឿងអសីលធម៌។ តែទោះជាយ៉ាងណា លោកថា បញ្ហានេះ វាកើតឡើងសឹងជាទូទៅហើយនៅលើពិភពលោក។ លោកថា សូម្បីតែជនជាតិវៀតណាម ក៏បានដុតទង់ជាតិចិន ដែរ នៅពេលពួកគេធ្វើបាតុកម្មប្រឆាំងប្រទេសចិន ពេលមានជម្លោះដែនកោះនៅសមុទ្រចិនខាងត្បូង កាលពីពេលកន្លងទៅនេះ។
លោកថា រដ្ឋាភិបាលកម្ពុជា សោកស្ដាយចំពោះអ្វីដែលបានកើតឡើងកន្លងមក ប៉ុន្តែលោកជឿជាក់ថា វាមិនធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងល្អរវាងកម្ពុជា និងវៀតណាម ឡើយ ព្រោះលោកថា រឿងនេះមិនមែនជាគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ឡើយ។ យ៉ាងណាក៏ដោយចុះ លោកថា ប្រវត្តិសាស្ត្រនៅតែជាប្រវត្តិសាស្ត្រ គេមិនអាចលុបបំបាត់វាបាននោះទេ៖ «នេះមិនមែនជាគោលការណ៍ ឬគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជា ទេ។ ខ្ញុំជឿថា មិនប៉ះពាល់ (ទំនាក់ទំនងល្អកម្ពុជាវៀតណាម) ទេ ព្រោះថា អ្នកអស់ហ្នឹងវាជាមតិមួយក្នុងប្រទេសប្រជាធិបតេយ្យ ប៉ុន្តែមិនមែនជាគោលការណ៍របស់រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អ្វីដែលជាគោលការណ៍រដ្ឋាភិបាល យើងគោរពគោលការណ៍ ប្រកាន់ខ្ជាប់នូវទំនាក់ទំនងល្អក្នុងប្រទេសជាមិត្ត មិនឆ្លុះបញ្ចាំងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល»។
លោក ខៀវ សុភ័គ បន្តថា ទោះជាយ៉ាងណាក៏ដោយ បាតុកម្មរបស់ខ្មែរក្រោម និងបណ្ដាញយុវជនប្រឆាំងវៀតណាម នៅកម្ពុជា នេះ រដ្ឋាភិបាលកម្ពុជា អាចគ្រប់គ្រងស្ថានការណ៍បាន។
នៅថ្ងៃទី១៥ សីហា នេះដែរ សហគមន៍ខ្មែរកម្ពុជាក្រោម ចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីថ្លែងអំណរគុណដល់អ្នកចូលរួម និងអ្នកជួយឧបត្ថម្ភក្នុងពេលបាតុកម្មកន្លងមក។ សហគមន៍ខ្មែរកម្ពុជាក្រោម ក៏រិះគន់រដ្ឋាភិបាលវៀតណាម ដែលសហគមន៍ចោទថា ម្តងហើយម្តងទៀតជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការបង្ក្រាបបាតុករអហិង្សានៅមុខស្ថានទូតវៀតណាម។ ពួកគេចាត់ទុកសកម្មភាពរបស់រដ្ឋាភិបាលវៀតណាម នេះ ថាជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា និងជាការរំលោភទៅលើគោលការណ៍របស់អាស៊ាន មិនអាចប្រកែកបាន។ ពួកគេថា រដ្ឋាភិបាលកុម្មុយនីស្តវៀតណាម គ្មានសិទ្ធិ និងឥទ្ធិពលអីមកបង្គាប់បញ្ជាកម្ពុជា ដែលជាប្រទេសប្រកាន់យករបបនយោបាយប្រជាធិបតេយ្យសេរី តាមតែអំពើចិត្តនោះទេ។
ទោះជាយ៉ាងណា ពួកគេថា វាជាបាតុកម្មអហិង្សាដោយឈរលើស្មារតីគោរពមិត្តភាពជាមួយប្រទេសជិត ខាងល្អ មិនបង្កឲ្យមានការប្រកាន់ពូជសាសន៍ ឬអរិភាពជាមួយប្រទេសវៀតណាម ឡើយ ហើយថា ពួកគេនឹងមិនទទួលខុសត្រូវចំពោះក្រុមទាំងឡាយណា ដែលធ្វើសកម្មភាពមិនឋិតនៅក្នុងការរៀបចំរបស់ពួកគេឡើយ។
សេចក្តីថ្លែងការណ៍សហគមន៍ខ្មែរកម្ពុជាក្រោមដដែល ក៏បញ្ជាក់ដែរថា ក្រុមដឹកនាំបាតុកម្មប្រឆាំងការបំភ្លៃប្រវត្តិសាស្ត្ររបស់វៀតណាម នឹងផ្អាកធ្វើបាតុកម្ម ដើម្បីរង់ចាំលទ្ធផលធ្វើការរបស់ក្រសួងការបរទេសកម្ពុជា ជាមួយរដ្ឋាភិបាលវៀតណាម ទៅតាមញត្តិស្នើសុំរបស់បាតុករ រហូតដល់ដំណាច់ខែសីហា នេះ។ ពួកគេបញ្ជាក់ថា បើសិនជាវៀតណាម មិនសុំទោសពលរដ្ឋខ្មែរជាសាធារណៈទេនោះ នោះពួកគេនឹងបន្តធ្វើបាតុកម្មរហូតដល់មានដំណោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Labels:នយោបាយ (Politic) | 0
comments
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលទើបបានទទួលការតែងតាំងថ្មី
RFA/Vohar Cheat
អង្គភាពប្រឆាំងអំពើពុករលួយ នឹងធ្វើយុទ្ធការស្វែងរកឈ្មោះ
ឬមន្ត្រីខ្មោច ដែលនៅទទួលប្រាក់ខែពីស្ថាប័នរដ្ឋ
តែគ្មានមនុស្សធ្វើការនៅពេលឆាប់ខាងមុខ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ប្រកាសចាត់វិធានការករណីឈ្មោះខ្មោចក្នុងស្ថាប័នរដ្ឋនេះ ដោយលោកចាត់ទុកថា ជាករណីពុករលួយធំមួយដែលត្រូវចាត់វិធានការជាបន្ទាន់៖ «បានន័យ ថាខ្លួនខ្មោច ខ្លួននៅទទួលយកប្រាក់ខែ ដូច្នេះ លើកនេះយើងចាប់ខ្មោចម្ដង។ មានន័យថា បញ្ហាសាមញ្ញទេ គឺអ្នកដែលរក្សាក្របខ័ណ្ឌខ្មោចនេះទុក ហើយយកលុយរបស់ជាតិ យកដាក់ហោប៉ៅខ្លួនឯង អ្នកនោះត្រូវតែប្រឈមមុខនឹងការកេងយកផលប្រយោជន៍ដោយខុសច្បាប់»។
លោក ឱម យ៉ិនទៀង ថ្លែងបែបនេះក្នុងកិច្ចពិគ្រោះយោបល់រវាងអង្គភាពប្រឆាំងអំពើពុក រលួយ និងវិស័យឯកជននៅការិយាល័យប្រឆាំងអំពើពុករលួយ នារសៀលថ្ងៃទី១៥ ខែសីហា។ លោកបញ្ជាក់ថា មន្ត្រីណាដែលមានជាប់ពាក់ព័ន្ធក្នុងរឿងនេះ អាចមានទោសដាក់ពន្ធនាគាររយៈពេលពីរឆ្នាំ។
ទាក់ទងបញ្ហានេះ អង្គភាពប្រឆាំងអំពើពុករលួយ នឹងចាប់ផ្ដើមប្រកាសព័ត៌មាននេះទៅគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់ ជាផ្លូវការ នៅសប្ដាហ៍ក្រោយនេះ។
មុននឹងមានវិធានការ អង្គភាពប្រឆាំងអំពើពុករលួយ នឹងទុករយៈពេល ៣ខែ ចាប់ពីថ្ងៃប្រកាសព័ត៌មាន ដើម្បីស្ថាប័ននីមួយៗមានពេលសម្អាតបញ្ជី ឬលុបឈ្មោះខ្មោចចេញពីបញ្ជីបើកប្រាក់ខែរដ្ឋនោះ។ ស្ថាប័នដដែលនេះ នឹងធ្វើកិច្ចសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ ដើម្បីអនុវត្តការងារនេះ៕
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ប្រកាសចាត់វិធានការករណីឈ្មោះខ្មោចក្នុងស្ថាប័នរដ្ឋនេះ ដោយលោកចាត់ទុកថា ជាករណីពុករលួយធំមួយដែលត្រូវចាត់វិធានការជាបន្ទាន់៖ «បានន័យ ថាខ្លួនខ្មោច ខ្លួននៅទទួលយកប្រាក់ខែ ដូច្នេះ លើកនេះយើងចាប់ខ្មោចម្ដង។ មានន័យថា បញ្ហាសាមញ្ញទេ គឺអ្នកដែលរក្សាក្របខ័ណ្ឌខ្មោចនេះទុក ហើយយកលុយរបស់ជាតិ យកដាក់ហោប៉ៅខ្លួនឯង អ្នកនោះត្រូវតែប្រឈមមុខនឹងការកេងយកផលប្រយោជន៍ដោយខុសច្បាប់»។
លោក ឱម យ៉ិនទៀង ថ្លែងបែបនេះក្នុងកិច្ចពិគ្រោះយោបល់រវាងអង្គភាពប្រឆាំងអំពើពុក រលួយ និងវិស័យឯកជននៅការិយាល័យប្រឆាំងអំពើពុករលួយ នារសៀលថ្ងៃទី១៥ ខែសីហា។ លោកបញ្ជាក់ថា មន្ត្រីណាដែលមានជាប់ពាក់ព័ន្ធក្នុងរឿងនេះ អាចមានទោសដាក់ពន្ធនាគាររយៈពេលពីរឆ្នាំ។
ទាក់ទងបញ្ហានេះ អង្គភាពប្រឆាំងអំពើពុករលួយ នឹងចាប់ផ្ដើមប្រកាសព័ត៌មាននេះទៅគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់ ជាផ្លូវការ នៅសប្ដាហ៍ក្រោយនេះ។
មុននឹងមានវិធានការ អង្គភាពប្រឆាំងអំពើពុករលួយ នឹងទុករយៈពេល ៣ខែ ចាប់ពីថ្ងៃប្រកាសព័ត៌មាន ដើម្បីស្ថាប័ននីមួយៗមានពេលសម្អាតបញ្ជី ឬលុបឈ្មោះខ្មោចចេញពីបញ្ជីបើកប្រាក់ខែរដ្ឋនោះ។ ស្ថាប័នដដែលនេះ នឹងធ្វើកិច្ចសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ ដើម្បីអនុវត្តការងារនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Labels:នយោបាយ (Politic) | 0
comments
ហេង រស្មី
15 សីហា 2014
វីអូអេខ្មែរ
ភ្នំពេញ—
បើទោះបីគណបក្សសង្គ្រោះជាតិឈានដល់ដំណាក់កាលចូលអង្គុយប្រជុំ ក្នុងសភាក៏ដោយ ក៏លោក សម រង្ស៊ី មេដឹកនាំគណបក្ស បានប្រកាសប្រាប់ប្រជាពលរដ្ឋសារជាថ្មីថា ជំហររបស់គណបក្សគឺមិនកែប្រែទេ គឺនៅតែប្រកាន់ជំហរទាមទារឱ្យមានការផ្លាស់ប្តូររបៀបគ្រប់គ្រង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានត្រួតត្រាប្រទេសកម្ពុជាអស់រយៈពេលជិត៣០ឆ្នាំ។
លោកបាននិយាយថា៖«ជំហរគណបក្សសង្គ្រោះជាតិនៅដដែលគឺ ស្មោះត្រង់ជាមួយប្រជារាស្ត្រជានិច្ចមិនក្បត់ប្រជារាស្ត្រដាច់ខាត»។
ការសន្យាសារជាថ្មីរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានធ្វើឡើងនៅវត្តសាមគ្គីរង្ស៊ី ដែលជាវត្តមួយភាគច្រើនមានព្រះសង្ឃនិមន្តមកពីទឹកដីខ្មែរកម្ពុជា ក្រោមគង់នៅ។
លោក សម រង្ស៊ី មានប្រសាសន៍ប្រាប់ក្រុមប្រជាពលរដ្ឋមកពីខេត្តក្រចេះដែលបានមក ស្នាក់នៅក្នុងវត្តសាមគ្គីរង្សីក្រោយពីមានជម្លោះដីធ្លី។លោកមាន ប្រសាសន៍ថាសុំឱ្យប្រជាពលរដ្ឋតាមដានជំហររបស់គណបក្សសង្គ្រោះជាតិដែល ទាមទារកន្លងមកឱ្យផ្លាស់ប្តូរមេដឹកនាំនិងសមាសភាពគជប។
លោកបានបញ្ជាក់ថាប្រសិនបើការទាមទារតាមផ្លូវត្រង់មិនដល់គោល ដៅនៅគណបក្សសង្គ្រោះជាតិនិងដើរផ្លូវវាងរហូតដល់គោលដៅដូចគ្នា។ ក៏ប៉ុន្តែគណបក្សសង្គ្រោះជាតិនៅតែប្រកាន់ជំហរទាមទារដោយអហិង្សា ដើម្បីផ្តួលរំលំឱ្យទាល់តែបាននូវការគ្រប់គ្រងរបប់លោកហ៊ុន សែន។
លោកបាននិយាយថា៖«ចាំ តាមដានមើលសកម្មភាពគណបក្សសង្គ្រោះជាតិ រៀងរាល់ថ្ងៃនិងឃើញហើយទោះជានៅក្រៅសភានៅក្នុងសភាពេលណាក៏ដោយ។ ឃើញថ្នាក់ដឹកនាំគណបក្សសង្គ្រោះ ជាតិគឺចេញមុខការពារប្រជារាស្ត្រជានិច្ចកាល ប្រឆាំងអំណាចផ្តាច់ការ ប្រឆាំងអំពើពុករលួយ ប្រឆាំងភាពអយុត្តិធម៌»។
គណបក្សសង្គ្រោះជាតិធ្លាប់បានដឹកនាំធ្វើមហាបាតុកម្មអស់ជាច្រើន ខែដើម្បីទាមទារឱ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចេញពីតំណែង ទាមទារឱ្យបោះឆ្នោតឡើងវិញ និង ឱ្យផ្លាស់ប្តូរសមាសភាពគជបក៏ប៉ុន្តែការទាមទារកន្លងមកមិនទទួល បានលទ្ធផលទេ។
គណបក្សនេះក្រោយមកក៏បានផ្លាស់ប្តូររបៀបទាមទារមកការចូលរួម អង្គុយក្នុងសភាវិញដែលគណបក្សនេះរំពឹងថានិងអាចជាឆ្អឹងទទឹងក មិនឱ្យគណបក្សគ្រប់គ្រងអំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្វើអ្វីតាមទំនើងចិត្ត។
លោក កែម ឡី អ្នកស្រាវជ្រាវសង្គមបាននិយាយថាអ្វីដែលជាការសន្យារបស់មេដឹកនាំ គណបក្សសង្គ្រោះជាតិគ្រាន់តែជាយុទ្ធសាស្ត្រមួយដើម្បីលួងចិត្ត ប្រជាពលរដ្ឋបន្ទាប់ពីបរាជ័យក្នុងការទាមទារកន្លងមក។
លោកបានបញ្ជាក់ថានៅក្នុងការសម្រេច របស់គជប និង រដ្ឋសភាទាំងមូលគណបក្សសង្គ្រោះជាតិមិនអាចធ្វើអ្វីបានទេ ដោយសារតែគណបក្សប្រជាជនបានចងប្រព័ន្ធ និង ត្រួតត្រាប្រព័ន្ធជាប់ទាំងអស់។
លោកបាននិយាយថា៖«ឱ្យមានការផ្លាស់ប្តូរវៀរលែងតែគណបក្សប្រជាជន គាត់ចង់ធ្វើកំណែទម្រង់ហើយផ្លាស់ប្តូរប៉ុន្តែបើឱ្យកម្លាំងគណបក្ស សង្គ្រោះជាតិទាមការនូវការផ្លាស់ប្តូរនូវភាពជាអ្នកដឹកនាំមិនអាច ទៅរួចទេ។ វាលើកលែងតែចលនាប្រជាជនមួយថ្មីហើយផ្គុំជាមួយនិងគណបក្ស សង្គ្រោះជាតិនោះអាចផ្លាស់ប្តូរនូវភាពជាអ្នកដឹកនាំបាន»។
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបានបែងចែកគ្នាចុះជួបសួរសុខ ទុក្ខប្រជាពលរដ្ឋ។ លោក សម រង្ស៊ី បានជួបជាមួយប្រជាពលរដ្ឋនៅភ្នំពេញខណៈពេលលោក កឹម សុខាអនុប្រធានគណបក្សបានដាក់គម្រោងជួបជាមួយប្រជាជននៅតាមបណ្តា ខេត្តមួយចំនួន។
ជំនួបដាច់ដោយឡែកនេះត្រូវបានមន្ត្រីគណបក្សបានបង្ហាញឱ្យដឹងថា ថ្នាក់ដឹកនាំគណបក្សកំពុងព្យាយាមពន្យល់ប្រជាពលរដ្ឋក្រោយពីបាន សម្រេចចិត្តចូលប្រជុំសភាជាមួយគណបក្សប្រជាជនកម្ពុជា៕
Labels:នយោបាយ (Politic) | 0
comments
Thursday, August 14, 2014
ដោយ៖ ឡាយ សាមាន និង នួន បូរិន
ថ្ងៃព្រហស្បតិ៍ ទី14 សីហា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ក្រសួងការបរទេសវៀតណាម
ថ្កោលទោសពលរដ្ឋខ្មែរកម្ពុជាក្រោមដែលបានដុតទង់ជាតិរបស់វៀតណាម
នៅក្នុងការតវ៉ាទាមទារឲ្យមន្ត្រីទូតវៀតណាមសុំទោស
ករណីដែលមន្ត្រីទូតនេះអះអាងថា
ទឹកដីកម្ពុជាក្រោមជារបស់ដូនតាខ្លួននោះ។
ខណៈក្រុមបាតុករដែលមាន និស្សិត ព្រះសង្ឃ និងប្រជាពលរដ្ឋ តវ៉ាទាមទារនៅមុខស្ថានទូតវៀតណាម ពលរដ្ឋខ្មែរក៏បានដុតទង់ជាតិវៀតណាម នៅថ្ងៃទី១២ ខែសីហា បន្ទាប់ពីមន្ត្រីទូតនេះ មិនចេញមកសុំទោសជាសាធារណៈ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកឡឺ ហាញ់ប៊ិញ ដែលស្រង់មកចុះផ្សាយដោយកាសែតញិនហ្ស៊ិនវៀតណាម នៅថ្ងៃព្រហស្បតិ៍ទី១៤ សីហា នេះបាននិយាយថា វៀតណាមថ្កោលទោសយ៉ាងខ្លាំងចំពោះក្រុមជ្រុលនិយមខ្មែរកម្ពុជាក្រោម ដែលចាត់ចែងឲ្យមានការធ្វើបាតុកម្មដោយខុសច្បាប់ ហើយបានដុតបំផ្លាញទង់ជាតិរបស់វៀតណាម ក្នុងអំឡុងដែលពួកគេធ្វើការនៅខាងមុខស្ថានទូតវៀតណាមកាលពីថ្ងៃ១២ សីហា។ ក្រសួងការបរទេសវៀតណាម បានហៅការដុតទង់ជាតិវៀតណាម គឺជាចេតនាបញ្ឆេះនូវអារម្មណ៍របស់ប្រជាជនវៀតណាម ហើយដែលទង្វើនេះមិនស្របទៅតាមស្មារតីនៃទំនាក់ទំនងប្រទេសជិតខាង មិត្តភាពប្រពៃណី រវាងវៀតណាម-កម្ពុជានោះទេ។
លោកឡឺ ហាញ់ប៊ិញ បញ្ជាក់ទៀតថា វៀតណាមត្រូវស្នើឲ្យប្រទេសកម្ពុជា នាំបាតុករ ដែលវៀតណាមចោទថាជា ក្រុមជ្រុលនិយមទាំងនោះ មកជំនុំជម្រះក្ដីនៅក្រោមច្បាប់ ហើយចាត់វិធានកុំឲ្យមានការធ្វើបាតុកម្មជាថ្មីទៀត។
ទាក់ទងនឹងការប្រតិកម្មនេះ ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ដែលចូលរួមបាតុកម្មនៅមុខស្ថានទូតវៀតណាមកន្លងមក លោក ម៉ៅ ពិសេស មានប្រសាសន៍ថា ប្រតិកម្មនេះបង្ហាញថា ប្រជាពលរដ្ឋខ្មែរធ្វើការទាមទារកន្លងមកគឺទទួលបានផលហើយ បើទោះបីជាមន្ត្រីទូតនេះមិនចេញសុំទោសពលរដ្ឋខ្មែរជាសាធារណៈក៏ដោយ ។ លោកបន្តថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាចាត់វិធានការមកលើពលរដ្ឋកម្ពុជា តាមការទាមទាររបស់វៀតណាមពិតមែន បង្ហាញថារដ្ឋាភិបាលកម្ពុជាគឺជាអាយ៉ងរបស់វៀតណាម «គឺបង្ហាញថាយើងធ្វើឲ្យវៀតណាម មានការភ័យខ្លាចចំពោះចលនានៃការទាមទាររបស់យើង ពាក់ព័ន្ធនឹងការការពារប្រវត្តិសាស្ត្ររបស់យើងនេះ»។
លោក ម៉ៅ ពិសេស សង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាម កំពុងតែជ្រៀតចូលទៅក្នុងអធិបតេយ្យភាពរបស់កម្ពុជា ដែលបញ្ជាឲ្យរដ្ឋាភិបាលកម្ពុជាធ្វើតាមចិត្តរបស់ខ្លួន។ តែទោះជាយ៉ាងណា លោកជឿជាក់ថា រដ្ឋាភិបាលកម្ពុជា នឹងមិនធ្វើតាមបញ្ជារបស់ជនបរទេសនោះទេ។
នេះជាលើកទី២ហើយ ដែលក្រសួងការបរទេសវៀតណាមប្រតិកម្មចំពោះការធ្វើបាតុកម្ម និងដុតទង់ជាតិវៀតណាម គឺរយៈពេលដែលពលរដ្ឋកម្ពុជាស្នេហាជាតិ ស្នេហាទឹកដីបានផ្ទុះធ្វើបាតុកម្មជាប់ៗគ្នារយៈពេលប៉ុន្មានសប្ដាហ៍ មកនេះ ដើម្បីទាមទារឲ្យមន្ត្រីទូតវៀតណាមសុំទោសនូវអ្វីដែលមន្ត្រីវៀតណាម និយាយថា ទឹកដីកម្ពុជាក្រោមជារបស់ខ្លួន គឺមិនមែនអាណានិគមបារាំងកាត់ចេញពីកម្ពុជានោះ៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
ថ្ងៃព្រហស្បតិ៍ ទី14 សីហា 2014
http://vodhotnews.com
បាតុករខ្មែរកម្ពុជាក្រោម ដុតទង់ជាតិវៀតណាមនាពេលកន្លងមក (រូបថត៖ ណាត សុភាព)

Cambodia's
Prime Minister Hun Sen (2nd R) shakes hands with Sam Rainsy (2nd L),
president of the Cambodia National Rescue Party (CNRP), after a meeting
at the Senate in central Phnom Penh July 22, 2014.
Heng Reaksmey, VOA Khmer
14 August 2014
PHNOM PENH— Opposition leaders say
they are not happy with the court’s continued prosecution of a case
against their members for violent clashes in July, claiming it is a
violation of the spirit of the political agreement they reached with the
ruling party late last month.
Phnom Penh Municipal Court has continued to summon opposition officials to appear for questioning over the July 15 violence, when supporters of the Cambodia National Rescue Party clashed with city security personnel.
The opposition wants to see an end of the prosecution of seven lawmakers for insurrection and incitement by a court widely viewed as biased toward the ruling Cambodian People’s Party.
Rescue Party President Sam Rainsy told supporters Thursday that July’s political agreements should have ended the case, as well. “If some party activists are still in jail or receiving summonses, it means the political issue has not ended,” he said. “I will find a way to have a solution.”
At least three opposition supporters are still in detention following the July 15 clashes, and the seven lawmakers freed on bail after the political deal are still facing charges that could mean 30 years in prison.
Chheang Von, a lead negotiator for the ruling Cambodian People’s Party, said Thursday the case was an affair of the court, not the party.

Wednesday, September 11, 2013
Cambodian
King Norodom Sihamoni, second from left, accompanied by his Queen
Mother Monineath, right, greets Prime Minister Hun Sen, left, upon
arrival from Beijing at Phnom Penh International Airport, Cambodia,
Wednesday, Sept. 11, 2013. Sihamoni returned home after spending a
month-long stay in Beijing for a medical checkup. (AP Photo/Heng Sinith)
11 September 2013
PHNOM PENH - Top leaders from the ruling and opposition parties were
on hand at Phnom Penh international airport Wednesday to welcome home
King Norodom Sihamoni from a medical trip to Beijing. But neither side
made use of the occasion for sideline talks over the country’s ongoing
political crisis. In fact, neither side said much or anything to the
other. Nor did they look at one another.
Labels:នយោបាយ (Politic) | 0
comments
Sunday, August 18, 2013
កងកម្លាំង និងអាវុធយុទ្ធភណ្ឌជាច្រើន ត្រូវបានបញ្ជូនមកកាន់រាជធានីភ្នំពេញ ក្រោយការបោះឆ្នោត និងការប្រកាសលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតដ៏ចម្រូងចម្រាស ដែលគណបក្សសង្គ្រោះជាតិ បដិសេធមិនទទួលស្គាល់លទ្ធផលនោះ។ ប្រការនេះ បានធ្វើឱ្យពលរដ្ឋមានការព្រួយបារម្ភពីបញ្ហាសន្តិសុខ។
ដោយ យ៉ង ចាន់តារា
2013-08-17
2013-08-17
សកម្មភាពចល័តកងកម្លាំងប្រដាប់អាវុធ តាមបណ្ដោយមហាវិថីព្រះមុនីរ៉េត នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៣។
Photo: RFA
ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីរដ្ឋាភិបាលកន្លងមក បានអះអាងថា សកម្មភាពនេះ គឺដើម្បីការពារសន្តិសុខសង្គម ប៉ុន្តែពលរដ្ឋមួយចំនួនរឹតតែព្រួយបារម្ភ បន្ទាប់ពីរថក្រោះជាច្រើនគ្រឿងទៀត ត្រូវបានបញ្ជូនមកក្រុងភ្នំពេញ។
ប្រជាពលរដ្ឋមួយចំនួន បានសម្ដែងអារម្មណ៍កាន់តែភ័យខ្លាច បន្ទាប់ពីយុទ្ធភណ្ឌយោធា មានដូចជា រថក្រោះជាដើមនោះ ត្រូវបានបញ្ជូនមកកាន់ទីក្រុងភ្នំពេញជាច្រើនគ្រឿងបន្ថែមទៀត ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ តាមផ្លូវជាតិលេខ៤ កាលពីល្ងាចថ្ងៃទី១៥ សីហា។
ហេតុការណ៍បញ្ជូនរថក្រោះ និងរថពាសដែកជាច្រើនគ្រឿងបន្ថែមទៀតនេះ កើតឡើងតែមួយថ្ងៃប៉ុណ្ណោះក្រោយពេលដែលសង្គមស៊ីវិល ប្រជាពលរដ្ឋ និងព្រះសង្ឃ បានជួបជុំគ្នាធ្វើពិធីបួងសួងសុំសុខសន្តិភាព និងយុត្តិធម៌ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣។
អាជីវករម្នាក់ឈ្មោះ សុខា រ៉ែន បានថ្លែងថា ការបន្ថែមយុទ្ធភណ្ឌយោធានេះ បានធ្វើឱ្យអ្នកស្រីមានការព្រួយបារម្ភកាន់តែខ្លាំងឡើងពីបញ្ហា សុវត្ថិភាព ជាពិសេស ចំពោះកូនរបស់អ្នកស្រី។ អ្នកស្រីអំពាវនាវឱ្យរាជរដ្ឋាភិបាលស្វែងរកដំណោះស្រាយសមស្របណាមួយ ជាជាងការប្រើកម្លាំងទ័ពមកបំភិតបំភ័យពលរដ្ឋ។
ចំណែកបុរសម្នាក់សុំមិនបញ្ចេញឈ្មោះ ជាអតីតអនុសេនីយ៍ឯក និងជាគ្រូបង្ហាត់កងអង្គរក្សរបស់គណបក្សហ៊្វុនស៊ិនប៉ិច បានឱ្យដឹងថា ការចល័តកម្លាំងទ័ពលើកនេះ ហាក់ដូចជាមានលក្ខណៈប្រហាក់ប្រហែលនឹងការត្រៀមមុនរដ្ឋប្រហារ ឆ្នាំ១៩៩៧ និងការបង្ក្រាបលើហ្វូងបាតុករនៅឆ្នាំ១៩៩៨ ក្នុងក្រុងភ្នំពេញ។ លោកក៏បានបញ្ជាក់ថា លោកកាន់តែព្រួយបារម្ភចំពោះស្ថានការណ៍នាពេលបច្ចុប្បន្ន ខ្លាចក្រែងជាន់ដានកាលពី ១៥ និង ១៦ឆ្នាំមុន។
យ៉ាងណាមិញ លោកបានអំពាវនាវឱ្យអ្នកដឹកនាំនយោបាយ ធ្វើការដោះស្រាយបញ្ហាដោយសន្តិវិធី ជៀសវាងឱ្យបាននូវការប្រើកម្លាំងប្រដាប់អាវុធគ្រប់រូបភាព។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីក្រសួងការពារជាតិ ដើម្បីបំភ្លឺជុំវិញបញ្ហានេះបានទេ ប៉ុន្តែ បើតាមលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងនៅក្នុងសន្និសីទកាសែត នៅថ្ងៃទី៨ សីហា កន្លងទៅនេះថា រដ្ឋាភិបាលមិនមានបំណងបំភិតបំភ័យប្រជាពលរដ្ឋនោះឡើយ ប៉ុន្តែ គឺជាភារៈដែលត្រូវរក្សាសន្តិសុខក្រោយការបោះឆ្នោត។
ទាក់ទងនឹងបញ្ហានេះដែរ លោក មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានសម្ដែងការសោកស្ដាយចំពោះព័ត៌មាននៃការបន្ថែមយុទ្ធភណ្ឌយោធា មកកាន់រាជធានីភ្នំពេញ។ លោកបានថ្លែងថា វាមិនមែនជាការបន្ធូរបន្ថយស្ថានការណ៍នោះទេ ប៉ុន្តែបែរជាធ្វើឱ្យសភាពការណ៍កាន់តែតានតឹងទៅវិញ។
យ៉ាងណាក៏ដោយ លោកបានបង្ហាញជំហរគាំទ្រឱ្យភាគីនីមួយៗ ដោះស្រាយបញ្ហាដោយសន្តិវិធី និងគាំទ្រឱ្យមានអាជ្ញាកណ្ដាលឯករាជ្យមួយ ដើម្បីដោះស្រាយវិវាទទាក់ទងនឹងការបោះឆ្នោត ដែលមិនមែនជា គ.ជ.ប។
កាលពីថ្ងៃទី១០ ខែសីហា កន្លងទៅ ក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំមួយដល់ «អាជ្ញាធរ គ្រប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវបន្តខិតខំផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈឱ្យកាន់តែល្អប្រសើរថែមទៀតជូនពលរដ្ឋ ដោយមិនមានការរើសអើងខាងនយោបាយ និងត្រូវលុបបំបាត់ឱ្យបានដាច់ខាតនូវភាពអសកម្មនានា»។ ខ្លឹមសារនៃសេចក្តីណែនាំនោះ ក៏បានបញ្ជាក់ទៀតថា «អាជ្ញាធរ គ្រប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវបន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយប្រមូលឱ្យបានកម្លាំងសរុបរបស់ប្រជាពលរដ្ឋ ដើម្បីទ្រទ្រង់ស្ថិរភាព សន្តិសុខ និងសណ្ដាប់ធ្នាប់នៅតាមមូលដ្ឋាននីមួយៗ»៕

កងកម្លាំង និងអាវុធយុទ្ធភណ្ឌជាច្រើន
ត្រូវបានបញ្ជូនមកកាន់រាជធានីភ្នំពេញ ក្រោយការបោះឆ្នោត
និងការប្រកាសលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតដ៏ចម្រូងចម្រាស
ដែលគណបក្សសង្គ្រោះជាតិ បដិសេធមិនទទួលស្គាល់លទ្ធផលនោះ។ ប្រការនេះ
បានធ្វើឱ្យពលរដ្ឋមានការព្រួយបារម្ភពីបញ្ហាសន្តិសុខ។
ដោយ យ៉ង ចាន់តារា
2013-08-17
2013-08-17
សកម្មភាពចល័តកងកម្លាំងប្រដាប់អាវុធ តាមបណ្ដោយមហាវិថីព្រះមុនីរ៉េត នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៣។
Photo: RFA
ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីរដ្ឋាភិបាលកន្លងមក បានអះអាងថា
សកម្មភាពនេះ គឺដើម្បីការពារសន្តិសុខសង្គម
ប៉ុន្តែពលរដ្ឋមួយចំនួនរឹតតែព្រួយបារម្ភ
បន្ទាប់ពីរថក្រោះជាច្រើនគ្រឿងទៀត ត្រូវបានបញ្ជូនមកក្រុងភ្នំពេញ។
ប្រជាពលរដ្ឋមួយចំនួន បានសម្ដែងអារម្មណ៍កាន់តែភ័យខ្លាច បន្ទាប់ពីយុទ្ធភណ្ឌយោធា មានដូចជា រថក្រោះជាដើមនោះ ត្រូវបានបញ្ជូនមកកាន់ទីក្រុងភ្នំពេញជាច្រើនគ្រឿងបន្ថែមទៀត ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ តាមផ្លូវជាតិលេខ៤ កាលពីល្ងាចថ្ងៃទី១៥ សីហា។
ប្រជាពលរដ្ឋមួយចំនួន បានសម្ដែងអារម្មណ៍កាន់តែភ័យខ្លាច បន្ទាប់ពីយុទ្ធភណ្ឌយោធា មានដូចជា រថក្រោះជាដើមនោះ ត្រូវបានបញ្ជូនមកកាន់ទីក្រុងភ្នំពេញជាច្រើនគ្រឿងបន្ថែមទៀត ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ តាមផ្លូវជាតិលេខ៤ កាលពីល្ងាចថ្ងៃទី១៥ សីហា។
Labels:នយោបាយ (Politic) | 0
comments
ដោយ តាំង សារ៉ាដា
2013-08-18
2013-08-18
១០-ធ្នូ-២០១២៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្សារទំនើបរបស់ជប៉ុន
នៅក្បែរមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ រាជធានីភ្នំពេញ។
RFA/Sok Serey
បណ្តាញសង្គមហេ្វសប៊ុក បានបង្ហោះវីដេអូខ្សែអាត់សម្លេង របស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានសារភាពថាគណបក្សប្រជាជនកម្ពុជាពិតជាបានចាញ់ នៅក្នុងការបោះឆ្នោតជាតិអាណត្តិទី ៥ នេះ ដែលគេចាត់ទុកថា ជាការបែកធ្លាយការសំងាត់។ នេះ គឺជាសំឡេង លោក ហ៊ុន សែន ដែលផ្សព្វផ្សាយ តាមបណ្តាញសង្គមហេ្វសប៊ុក កាលពីថ្ងៃអាទិត្យ៖ «បច្ចុប្បន្ន ម៉ោងនេះ ថ្ងៃនេះ គណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោតទៅហើយ ។ អាហ្នឹង គឺថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដឹងច្បាស់ហើយ នៅសល់តែថ្នាក់ក្រោមទេ ដែលនៅស្រពិចស្រពិល។ ខ្ញុំចង់បញ្ជាក់ ថ្នាក់ក្រោមគណបក្សប្រជាជនកម្ពុជាអត់ទាន់ដឹងទេថា ខ្លួនឯងចាញ់ទៅហើយ។ ហ្នឹងខ្ញុំពន្យល់ទៅសកម្មជនទាំងអស់ឱ្យផ្សព្វផ្សាយ»។
ការបង្ហោះវីដេអូអាត់សំឡេងនេះ បានបណ្តាលឱ្យមានមន្ទិលសង្ស័យ ថា តើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាបានពោលដូច្នេះមែន ឬទេ?
វិទ្យុអាស៊ីសេរី បានស្រាវជ្រាវរកទៅឃើញថា វីដេអូខ្សែអាត់សម្លេងនេះ មិនមែនជារឿងបែកធ្លាយការសំងាត់អ្វីទេ។ ការពិត គឺជាខ្សែអាត់សម្លេង ដែលកាត់ចេញពីការថ្លែងសុន្ទរកថាជាសាធារណៈ របស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣ ក្នុងការរិះគន់ចំពោះព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលបានលើកឡើងថា៖ «បើផ្អែកតាមលទ្ធផលបោះឆ្នោតឃុំ/សង្កាត់ឆ្នាំ ២០១២កន្លងមកនេះ គណបក្សប្រជាជនកម្ពុជា បានចាញ់ឆ្នោតបាត់ទៅហើយ ហើយមានតែថា្នក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទេ ដែលបានដឹង រីឯមន្រ្តីថា្នក់ក្រោមរបស់គណបក្សប្រជាជន នៅមានការស្រពិចស្រពិលនៅឡើយ»។ នេះ គឺជាសំឡេងដើម លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលថ្លែងនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៣ ដោយលើកឡើងទាំងស្រុងនូវបន្ទូលរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ៖ «នៅពេលនឹង ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានទៅខេត្តក្រចេះ។ ពេលនោះ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាននិយាយ ខ្ញុំកុណា ខ្ញុំសុំអានទាំងស្រុងនូវចំណុច ដែលដកស្រង់ចំណុច ដែលទាក់ទងនឹងកថាខណ្ឌនឹង។ ចំឡើយ មានគេនិយាយដែរថា គេចង់មានសន្តិភាព ហើយមានការរីកចំរើន ប៉ុន្តែការរីកចំរើននឹង ឱ្យមកដល់ខាងក្រោមផង។ ខ្ញុំក៏បានបញ្ជាក់ឱ្យប្រជារាស្រ្តដឹងពីចំណុចសំខាន់ថា ទី១ បើសិនជាយើងឈរលើតួលេខការបោះឆ្នោតឃុំ/សង្កាត់ ឆ្នាំ២០១២ កន្លងមកនេះ គឺយើងឃើញថា គណបក្សប្រជាជនចាញ់ទៅហើយ។ គណបក្សប្រជាជនកម្ពុជាបានតែ ៣លាន៥សែនទេ ឯ៦លានទៀត គឺអត់បានបោះឆ្នោតឱ្យគណបក្សប្រជាជនទេ។ ហេតុអីបានជាអ្នកប្រឆាំងអត់បានឈ្នះ ដោយសារតែការបែកបាក់គ្នា។ ប៉ុន្តែស្ថានភាពបោះឆ្នោតឆ្នាំ២០១៣នេះ គឺផ្លាស់ប្តូរហើយ ពីព្រោះមកពីអ្វី ព្រោះឥឡូវនេះ នៅសល់តែគណបក្ស២ត្រៀមប្រកួតប្រជែងគ្នា។ គណបក្សប្រជាជនកម្ពុជាបាន៣លាន៥សែនសំឡេង ហើយគណបក្សសង្គ្រោះជាតិ ដែលសង្ឃឹមថានឹងយក៦លានសំឡេង បានន័យថា បច្ចុប្បន្ន ម៉ោងនេះ ថ្ងៃនេះ គណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោតទៅហើយ គឺថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដឹងច្បាស់ហើយ នៅសល់តែថ្នាក់ក្រោមទេ ដែលនៅស្រពិចស្រពិល។ ខ្ញុំចង់បញ្ជាក់ ថ្នាក់ក្រោមគណបក្សប្រជាជនកម្ពុជាអត់ទាន់ដឹងខ្លួនទេ ថាខ្លួនឯងចាញ់ទៅហើយ។ អានឹង ខ្ញុំពន្យល់ទៅសកម្មជនទាំងអស់ឱ្យផ្សព្វផ្សាយ»។
ទាក់ទិននឹងរឿងនេះ អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន ចាត់ទុកការកាត់តសម្លេងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាជាការបំភ្លៃការពិត និងជាការលេងសង្គ្រាមចិត្តសាស្រ្តប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ការបង្ហោះវីដេអូអាត់សំឡេងនេះ បានបណ្តាលឱ្យមានមន្ទិលសង្ស័យ ថា តើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាបានពោលដូច្នេះមែន ឬទេ?
វិទ្យុអាស៊ីសេរី បានស្រាវជ្រាវរកទៅឃើញថា វីដេអូខ្សែអាត់សម្លេងនេះ មិនមែនជារឿងបែកធ្លាយការសំងាត់អ្វីទេ។ ការពិត គឺជាខ្សែអាត់សម្លេង ដែលកាត់ចេញពីការថ្លែងសុន្ទរកថាជាសាធារណៈ របស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣ ក្នុងការរិះគន់ចំពោះព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលបានលើកឡើងថា៖ «បើផ្អែកតាមលទ្ធផលបោះឆ្នោតឃុំ/សង្កាត់ឆ្នាំ ២០១២កន្លងមកនេះ គណបក្សប្រជាជនកម្ពុជា បានចាញ់ឆ្នោតបាត់ទៅហើយ ហើយមានតែថា្នក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទេ ដែលបានដឹង រីឯមន្រ្តីថា្នក់ក្រោមរបស់គណបក្សប្រជាជន នៅមានការស្រពិចស្រពិលនៅឡើយ»។ នេះ គឺជាសំឡេងដើម លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលថ្លែងនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៣ ដោយលើកឡើងទាំងស្រុងនូវបន្ទូលរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ៖ «នៅពេលនឹង ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានទៅខេត្តក្រចេះ។ ពេលនោះ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាននិយាយ ខ្ញុំកុណា ខ្ញុំសុំអានទាំងស្រុងនូវចំណុច ដែលដកស្រង់ចំណុច ដែលទាក់ទងនឹងកថាខណ្ឌនឹង។ ចំឡើយ មានគេនិយាយដែរថា គេចង់មានសន្តិភាព ហើយមានការរីកចំរើន ប៉ុន្តែការរីកចំរើននឹង ឱ្យមកដល់ខាងក្រោមផង។ ខ្ញុំក៏បានបញ្ជាក់ឱ្យប្រជារាស្រ្តដឹងពីចំណុចសំខាន់ថា ទី១ បើសិនជាយើងឈរលើតួលេខការបោះឆ្នោតឃុំ/សង្កាត់ ឆ្នាំ២០១២ កន្លងមកនេះ គឺយើងឃើញថា គណបក្សប្រជាជនចាញ់ទៅហើយ។ គណបក្សប្រជាជនកម្ពុជាបានតែ ៣លាន៥សែនទេ ឯ៦លានទៀត គឺអត់បានបោះឆ្នោតឱ្យគណបក្សប្រជាជនទេ។ ហេតុអីបានជាអ្នកប្រឆាំងអត់បានឈ្នះ ដោយសារតែការបែកបាក់គ្នា។ ប៉ុន្តែស្ថានភាពបោះឆ្នោតឆ្នាំ២០១៣នេះ គឺផ្លាស់ប្តូរហើយ ពីព្រោះមកពីអ្វី ព្រោះឥឡូវនេះ នៅសល់តែគណបក្ស២ត្រៀមប្រកួតប្រជែងគ្នា។ គណបក្សប្រជាជនកម្ពុជាបាន៣លាន៥សែនសំឡេង ហើយគណបក្សសង្គ្រោះជាតិ ដែលសង្ឃឹមថានឹងយក៦លានសំឡេង បានន័យថា បច្ចុប្បន្ន ម៉ោងនេះ ថ្ងៃនេះ គណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោតទៅហើយ គឺថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដឹងច្បាស់ហើយ នៅសល់តែថ្នាក់ក្រោមទេ ដែលនៅស្រពិចស្រពិល។ ខ្ញុំចង់បញ្ជាក់ ថ្នាក់ក្រោមគណបក្សប្រជាជនកម្ពុជាអត់ទាន់ដឹងខ្លួនទេ ថាខ្លួនឯងចាញ់ទៅហើយ។ អានឹង ខ្ញុំពន្យល់ទៅសកម្មជនទាំងអស់ឱ្យផ្សព្វផ្សាយ»។
ទាក់ទិននឹងរឿងនេះ អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន ចាត់ទុកការកាត់តសម្លេងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាជាការបំភ្លៃការពិត និងជាការលេងសង្គ្រាមចិត្តសាស្រ្តប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Labels:នយោបាយ (Politic) | 0
comments
ដោយ តាំង សារ៉ាដា
2013-08-18
2013-08-18
១០-ធ្នូ-២០១២៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្សារទំនើបរបស់ជប៉ុន
នៅក្បែរមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ រាជធានីភ្នំពេញ។
RFA/Sok Serey
បណ្តាញសង្គមហេ្វសប៊ុក បានបង្ហោះវីដេអូខ្សែអាត់សម្លេង
របស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន
ដែលបានសារភាពថាគណបក្សប្រជាជនកម្ពុជាពិតជាបានចាញ់
នៅក្នុងការបោះឆ្នោតជាតិអាណត្តិទី ៥ នេះ ដែលគេចាត់ទុកថា
ជាការបែកធ្លាយការសំងាត់។ នេះ គឺជាសំឡេង លោក ហ៊ុន សែន
ដែលផ្សព្វផ្សាយ តាមបណ្តាញសង្គមហេ្វសប៊ុក កាលពីថ្ងៃអាទិត្យ៖
«បច្ចុប្បន្ន ម៉ោងនេះ ថ្ងៃនេះ
គណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោតទៅហើយ ។ អាហ្នឹង
គឺថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដឹងច្បាស់ហើយ
នៅសល់តែថ្នាក់ក្រោមទេ ដែលនៅស្រពិចស្រពិល។ ខ្ញុំចង់បញ្ជាក់
ថ្នាក់ក្រោមគណបក្សប្រជាជនកម្ពុជាអត់ទាន់ដឹងទេថា
ខ្លួនឯងចាញ់ទៅហើយ។
ហ្នឹងខ្ញុំពន្យល់ទៅសកម្មជនទាំងអស់ឱ្យផ្សព្វផ្សាយ»។
Labels:នយោបាយ (Politic) | 0
comments
Friday, August 2, 2013
ខ្ញុំ, សម រង្ស៊ី, និងលោក កឹម សុខា នឹងចុះជួប សំណេះសំណាល, សួរសុខទុក្ខ និងថ្លែងអំណរគុណ ដល់បងប្អូន ប្រជាពលរដ្ឋ នៅតាមបណ្តាខេត្ត និងរាជធានី តាមពេលវេលា និងទីកន្លែង ដូចខាងក្រោម៖
- ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៣ វេលាម៉ោង ៨ព្រឹក នៅវត្តផ្ទះកណ្តាល, ឃុំផ្ទះកណ្តាល, ស្រុកស្រីសន្ធរ; និងម៉ោង ១០ព្រឹក នៅផ្សារថ្លុកជ្រៅ, ឃុំខ្ចៅ, ស្រុកកងមាស, ខេត្តកំពង់ចាម។
- ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៣ វេលាម៉ោង ៨ព្រឹក នៅស្រុក ស៊ីធរកណ្តាល និងម៉ោង ១០ព្រឹក នៅស្រុក ពារាំង, ខេត្តព្រៃវែង។
- ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៣ វេលាម៉ោង ៨ព្រឹក នៅឃុំស្វាយរំពា, ស្រុកបរសេដ្ឋ, ខេត្តកំពង់ស្ពឺ; ម៉ោង ១រសៀល នៅទីស្នាក់ការ គណបក្សសង្រ្គោះជាតិ ខេត្តតាកែវ ក្នុងក្រុង ដូនកែវ, និងម៉ោង ៤រសៀល នៅទីលាន ប្រជាធិបតេយ្យ រាជធានី ភ្នំពេញ។
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam.5

Wednesday, July 31, 2013
ប្រជាពលរដ្ឋភ័យខ្លាចនឹងស្ថានភាពនយោបាយមិនច្បាស់លាស់នាពេល បច្ចុប្បន្ន ពួកគេបានដកប្រាក់សន្សំរបស់ខ្លួនពីស្ថាប័នសន្សំប្រាក់មួយចំនួន មកទុកនៅឯផ្ទះវិញ។ ប៉ុន្តែ សមាគមមីក្រូហិរញ្ញវត្ថុ និងធនាគារ បានអះអាងនៅថ្ងៃទី៣០ កក្កដា ថា សកម្មភាពដកប្រាក់របស់ប្រជាពលរដ្ឋទាំងនោះមិនប៉ះពាល់ដល់វិស័យ ហិរញ្ញវត្ថុនៅកម្ពុជា ឡើយ។ អ្នកវិភាគសង្គមបានអះអាងថា សង្គ្រាមមិនអាចកើតមានឡើយចំពោះស្ថានភាពនយោបាយនៅកម្ពុជា។
ដោយ អាន ស៊ីថាវ
2013-07-31
2013-07-31
ប្រជាពលរដ្ឋកំពុងដកប្រាក់ពីម៉ាស៊ីន អេធីអឹម (ATM) របស់ធនាគារអេស៊ីលីដា (ACLEDA Bank) នារាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។
RFA/Keo Nimol
ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងជានាយកប្រតិបត្តិនៃស្ថាប័នមីក្រូហិរញ្ញវត្ថុស្ថាបនា លោកបណ្ឌិត ប៊ុន មុនី មានប្រសាសន៍នៅថ្ងៃទី៣០ កក្កដា ថា ចរន្តនៃការដកលុយ គឺមានច្រើនចាប់តាំងពីយុទ្ធនាការបោះឆ្នោត រហូតដល់បច្ចុប្បន្ននេះ។ មានអតិថិជនមួយចំនួនបានដកប្រាក់ខ្លះពីស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬធនាគារ ដោយពួកគាត់ភ័យខ្លាចចំពោះស្ថានភាពនយោបាយដែលកើតឡើងនៅក្នុង ប្រទេស។
លោកមានប្រសាសន៍បន្ថែមថា ប្រាក់សន្សំរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុស្ថាបនា បានថយចំនួនប្រមាណ ៨% ទៅ ៩% នៃប្រាក់សន្សំសរុបដែលមានទឹកប្រាក់ចន្លោះពី ៦លាន ទៅ ៧លានដុល្លារអាមេរិក ក្នុងកំឡុងរយៈពេលមួយខែ។ ទោះជាយ៉ាងណាក៏ដោយ ការដកប្រាក់នេះនឹងមិនប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុនៅកម្ពុជា ឡើយ។
លោកបណ្ឌិត ប៊ុន មុនី មានប្រសាសន៍បន្ថែមថា បញ្ហាអស្ថិរភាពនៅកម្ពុជា មិនអាចកើតមានឡើយ ហើយក៏មិនប៉ះពាល់ដល់ស្ថាប័នហិរញ្ញវត្ថុដែរ ដោយសារតែស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារ មានទុនបម្រុងគ្រប់គ្រាន់សម្រាប់បង្វិលសាច់ប្រាក់ ដែលអាចឆ្លើយតបទៅនឹងការដកប្រាក់របស់ប្រជាពលរដ្ឋ។ ផ្ទុយទៅវិញ ប្រជាពលរដ្ឋដែលដកប្រាក់ អាចប្រឈមនឹងហានិភ័យលើការថែរក្សាប្រាក់នោះទៅវិញ។
បន្ថែមលើនេះ ប្រាក់ដែលប្រជាពលរដ្ឋងាយដកសម្រាប់ចាយ ដូចជាដកតាមកាតអេធីអឹម (ATM) របស់ស្ថាប័នហិរញ្ញវត្ថុ ដែលទទួលប្រាក់សន្សំទាំងនោះ មានប្រមាណតែ ២០% នៃប្រាក់សន្សំប៉ុណ្ណោះ។
ប្រធានស្ដីទីសមាគមអ្នកសេដ្ឋកិច្ចកម្ពុជា លោក ស្រី ចន្ធី មានប្រសាសន៍ថា នៅរយៈពេលខ្លីមិនប៉ះពាល់ដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារឡើយ ដោយសារតែម្ចាស់ស្ថាប័នហិរញ្ញវត្ថុមានទុនបម្រុងគ្រប់គ្រាន់ ហើយការដកប្រាក់មានទ្រង់ទ្រាយតូចនៅឡើយ។ លោកបញ្ជាក់ថា សម្រាប់រយៈពេលវែង អាចប៉ះពាល់លើការគ្រប់គ្រងលំហូរសាច់ប្រាក់របស់ស្ថាប័ន មីក្រូហិរញ្ញវត្ថុទាំងនោះ។
លោក ស្រី ចន្ធី មានប្រសាសន៍បន្ថែមថា ការដកប្រាក់កើតឡើងដោយសារបញ្ហានយោបាយដូច្នេះ ដើម្បីកុំឲ្យប្រជាពលរដ្ឋមានភាពជ្រួលច្របល់ គឺមានតែគណបក្សនយោបាយជាអ្នកដោះស្រាយ ដែលត្រូវបង្ហាញជំហរអហិង្សាទៅកាន់អ្នកគាំទ្ររបស់ខ្លួនឯង។
ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋដែលព្យាយាមដកប្រាក់ពីស្ថាប័នមីក្រូហិរញ្ញវត្ថុ ដោយសារតែបទពិសោធន៍ហិង្សាដែលបានកើតឡើងនៅថ្ងៃទី៥ និងថ្ងៃទី៦ កក្កដា ឆ្នាំ១៩៩៧ ដែលធ្វើឲ្យស្ថាប័នហិរញ្ញវត្ថុជាប់គាំង ហើយមានស្ថាប័នមួយចំនួនបានក្ស័យធន ប៉ុន្តែ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោកបណ្ឌិត ប៊ុន មុនី បានអះអាងថា វិបត្តិនយោបាយនៅកម្ពុជា មិនបានប៉ះពាល់ដល់ស្ថាប័នហិរញ្ញវត្ថុឡើយ ហើយគ្មានស្ថាប័នហិរញ្ញវត្ថុណាដែលក្ស័យធន ដោយសារកលិយុគនយោបាយឡើយ។ ការប្រកាសក្ស័យធនរបស់ធនាគារមួយចំនួននៅពេលនោះ គឺដោយសារតែនីតិវិធីតម្កល់ទុនបម្រុងរបស់ស្ថាប័នហិរញ្ញវត្ថុ ដែលកំណត់ដោយធនាគារជាតិកម្ពុជា៕

Subscribe to:
Posts
(Atom)