ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Showing posts with label រឿងដីធ្លីនិងព្រៃឈើក្នុងប្រទេសកម្ពុជា. Show all posts
Showing posts with label រឿងដីធ្លីនិងព្រៃឈើក្នុងប្រទេសកម្ពុជា. Show all posts
Monday, August 18, 2014
ក្រុមអ្នកស្រលាញ់ធនធានធម្មជាតិគ្រាន់តែមានបំណងជិះកង់ក្នុងក្រុងភ្នំពេញ
ផ្សព្វផ្សាយការពារព្រៃឈើសត្វព្រៃតំបន់អារ៉ែងក៏ត្រូវបានអាជ្ញាធរចោទថាខុសច្បាប់និងហាមឃាត់
មិនឲជិះកង់ដែរក្រុមយុវជនខ្មែរមហានគរដែលស្រលាញ់ព្រៃឈើនិងក្រុមចលនាមាតាធម្មជាតិនៃអង្គការMother Natureនិងលោក Alexជាជនជាតិបរទេសនិងសកម្មជនការព្រៃឈើផងដែរ ប្រមាណជា៥០នាក់បានទៅជួបជុំគ្នានៅទីស្នាក់ការយុវជននិងអង្គការផ្ទះលេខ២២៧ផ្លូវលេខ៥៣BC
ភូមិសន្សំកុសលក្រោយវត្តសន្សំកុសលសង្កាត់បឹងទំពុន់ខណ្ឌមានជ័យរាជធានីភ្នំពេញវេលាម៉ោង២រសៀលថ្ងៃអាទិត្យ១៧សីហា២០១៤
ដោយមានបំណងនាំគ្នាជិះកង់ហែរក្បួនជុំវិញទីក្រុងភ្នំពេញក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអប់រំឲប្រជាពលរដ្ឋខ្មែរស្រលាញ់ធម្មជាតិ
បរិដ្ឋានស្រស់បំព្រងបៃតងល្អនិងរដ្ឋាភិបាលចូលរួមជួយការពារសម្បត្តិធនធានធម្មជាតិមានព្រៃឈើសត្វព្រៃ
ដោយ៖​ ថុល ស្រី​លក្ខណ៍​
ថ្ងៃចន្ទ ទី18 សីហា 2014
http://vodhotnews.com

មើលរូបភាពបន្ថែម
លោក​​នាយករដ្ឋមន្ត្រីលោក ហ៊ុន សែន កាលពីកន្លងទៅ
​​នាយករដ្ឋមន្ត្រី​ដែល​កាន់​អំណាច​ជាង​ ៣០​ឆ្នាំ​មកនេះ អះអាង​ជា​លើកដំបូង នៅ​ថ្ងៃ​ចន្ទ​នេះ​ថា លោក​មិន​ដែល​បាន​ទទួល​ពាក្យបណ្តឹង ពី​អ្នករងគ្រោះ​រឿង​ដីធ្លី តាមរយៈ​មន្ត្រីក្រោមឱវាទ​ទេ ខណៈ​សកម្មជន​ដីធ្លី​ច្រើន​នាក់ ត្រូវបាន​ចាប់​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់ ជាច្រើន​ឆ្នាំ​មកនេះ ។​
​លោក​ហ៊ុន​សែន បាន​លើកឡើង​បែប​នេះ​ក្នុង​ពិធី បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​ជាតិ ស្តី​ពី​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ២០១៤-២០១៨ នៅ​វិមាន​សន្តិភាព ថ្ងៃទី​១៨ ខែ​សីហា​នេះ​។​

ក្នុង​កម្មវិធី​នោះ លោក ហ៊ុន សែន ថ្លែងថាលោក​មិន​ដែល​បានទទួល ញត្តិ ឬ​ពាក្យបណ្តឹង របស់​ប្រជាពលរដ្ឋ មាន​ជម្លោះ​ដីធ្លី ដែល​មក​រក​កិច្ច​អន្តរាគមន៍​ពី​លោក​តាមរយៈ​មន្ត្រី​ពាក់ព័ន្ធ​ទេ​ «​ ខ្ញុំ​អំពាវនាវ​ឲ្យ​គ្រប់​ទីកន្លែង ពាក់ព័ន្ធ​ជាមួយ​បញ្ហា (ដីធ្លី​) ហ្នឹង ខិតខំ​ធ្វើការ​ហើយ​កុំ​ស្ទក់​ពេក ស្ទក់​រហូត​ដល់​ចាំ រហូត​ដល់​ពលរដ្ឋ​មក យក​ប៉ូលីស​ខ្ទប់ យក​ប៉ូលីស​ខ្ទប់​បង្វែរ​ផ្លូវ រួច​ទទួលយក​ញត្តិ ហើយ​អា​ញត្តិ​ហ្នឹង​មិនដឹង​យក​ទៅ​ដល់​ណា​ទេ​។ ញត្តិ​ហ្នឹង​សូម​ជម្រាប​ដល់​ពលរដ្ឋ ញត្តិ​ហ្នឹង​មិនដឹងថា យក​ទៅ​ដល់​ទីណា​ទេ​? អត់​បាន​មកដល់​ខ្ញុំ​ទេ​អាញត្តិ​ហ្នឹង​នោះ​! »
​លោក​ហ៊ុន​សែន បន្ថែមថា បញ្ហា​ដីធ្លី​កើត​ឡើង​ដោយសារ មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​មិន​អនុវត្ត តាម​បទបញ្ជា​០១​របស់លោក គឺ​យុទ្ធសាស្ត្រ​ស្បែក​ខ្លា​។​
​តំណាង​សហគមន៍​បឹងកក់ ដែល​តែងតែ​ចេញ​តវ៉ា​ដល់​ផ្ទះ​លោក​ហ៊ុន សែន កន្លងមក អ្នកស្រី ទេព វ​ន្នី មានប្រសា​សន៍ថា ការលើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​នៅ​ពេល​នេះ មិន​ពិត​នោះទេ គ្រាន់តែ​ជា​លេស ដើម្បី​គេចខ្លួន​មិន​ឲ្យ​ជាប់​ពាក់ព័ន្ធ​តែប៉ុណ្ណោះ​។ អ្នកស្រី​ថា ប្រសិន​បើ​លោក​មិនដឹង ហេតុអ្វី​បានជា​លោក​សម្រេច​កាត់​ដី​ជាង​១២​ហិកតា ឲ្យ​អ្នក​បឹងកក់​អភិវឌ្ឍ​នៅនឹងកន្លែង កាលពី​ឆ្នាំ​២០១១​។
​អ្នកស្រី ទេព វ​ន្នី បន្ថែមថា ការអះអាង​ថា ខ្លួន​មិន​ដែល​ទទួលបាន​ញត្តិ​ពលរដ្ឋ​នេះ គឺ​បាន​បង្ហាញ​ពី​ភាពកម្សោយ​របស់​រដ្ឋាភិបាល​ក្នុង​ការគ្រប់គ្រង​ប្រទេស​។​
​​ប្រធាន​ក្រុមការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូរ សុខ​ហួរ មានប្រសាសន៍ថា ប្រសិន​បើ​លោក​ហ៊ុន សែន ពិតជា​មិន​ដែល​ទទួល​ញត្តិ​ពលរដ្ឋ​ពិតប្រាកដ​មែន​នោះ គឺ​ដល់​ពេល​ហើយ​ដែល​លោក​គួរ​ចុះ​ជួប​ផ្ទាល់​ជាមួយ​អ្នក​មាន​ទំនាស់​ដីធ្លី​។ លោកស្រី​ស្នើ​ឲ្យ​ឈប់​លាប​ពណ៌ គណបក្សប្រឆាំង ថា​ជា​អ្នកដឹកនាំ​ពលរដ្ឋ​បាតុកម្ម ហើយ​រដ្ឋសភា ព្រឹទ្ធសភា​គួរ​បើកទ្វារ​ទទួល​ញត្តិ​ពលរដ្ឋ និង​ដោះស្រាយ​បញ្ហា​ដល់​ពួកគេ​។​
​ប្រធាន​ក្រុម​អ្នក​ស្រាវជ្រាវ​ ពី​ការអភិវឌ្ឍ​សង្គម លោក កែម ឡី មានប្រសាសន៍ថា ប្រសិនបើ​ដូច​ការអះអាង​មែន​នោះ មានន័យ​ថា មន្ត្រី​របស់​ប្រមុខ​រដ្ឋាភិបាល​ដែល​ទទួល​ញត្តិ មិន​មាន​ភាពស្មោះត្រង់ និង​ខ្វះ​ក្រុម​ជំនាញ​សិក្សា​ស្រាវជ្រាវ ដើម្បី​យក​ព័ត៌មាន​ឲ្យបាន​ទៀងទាត់ ហើយ​បែរជា​ចំណាយ​ពេលវេលា​ច្រើន​ដើម្បី​ស៊ើបអង្កេត​ទៅលើ​អ្នក​មាន​ ប្រពន្ធចុងទៅវិញ​។
​​ផ្ទុយ​ទៅ​វិញ​កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៤ ក្នុងពេល​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ស្ពាន​ស្ទឹងមានជ័យ លោក ហ៊ុន សែន បាន​លើក​ពី​បញ្ហា​ដីធ្លី​នេះ​ថា «​ប្រយ័ត្ន​ទ្រឹស្តី អ្នកឈ្នះ​បាន​ដី អ្នកចាញ់​បាន​លុយ​» ជាមួយគ្នា លោក​ហ៊ុន សែន ក៏​ធ្លាប់​បាន​បង្កើត​ក្រុមយុវជន​ចុះ​វាស់វែង​ដីធ្លី ជូន​ប្រជាពលរដ្ឋ​ផងដែរ​។ ករណី​នេះ​អ្នកវិភាគ​ចាត់​ថា លោក​ហ៊ុន សែន ចេះ​ដឹង​ពី​ជម្លោះ​ដីធ្លី​ស៊ីជម្រៅ​ណាស់​។​
​បញ្ហា​ដីធ្លី​នៅ​ កម្ពុជា​បាន​ផ្ទុះ​ខ្លាំង​ឡើង​ក្នុង​រយៈពេល​ពីរ​អាណត្តិ​ចុងក្រោយ​នេះ ជា​កត្តា​មួយ​រួមចំណែក​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាត់​សំឡេង​ឆ្នោត​ ជាច្រើន​។ ហើយ​ប្រសាសន៍​របស់​លោក​ហ៊ុន សែន នៅពេលនេះ ក៏​មិនមែន​ជា​ការ​ចៃដន្យ​ដែរ គឺ​លោក​ថ្លែង​នៅ​ខណៈពេល​ដែល​អ្នកមាន​ជម្លោះ​ដីធ្លី​នៅ​ទូទាំង​ប្រទេស បន្ត​ឡើង​មក​ដាក់​ញត្តិ រក​អន្តរាគមន៍​រឿងនៅ​ភ្នំពេញ ដូច​ករណី​ប្រជាពលរដ្ឋ​មកពី​ខេត្ត​ក្រចេះ អ្នកភូមិ​ឡ​ពាង មកពី​ខេត្ត​កំពង់ឆ្នាំង ប្រជាពលរ​ដ្ឋ​មកពី​ខេត្ត​កំពង់ស្ពឺ កោះកុង និង​ជា​បន្តបន្ទាប់​មក​ពី​ខេត្ត​ត្បូងឃ្មុំ​ជាដើម​៕
សូមសរសេរមកកាន់អ្នកស្រី ថុល ស្រី​លក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

ជម្លោះ​ដី ក្រចេះ ៦២០
ពលរដ្ឋ​មាន​បញ្ហា​ដី​មក​ពី​ខេត្ត​ក្រចេះ ចង​បដា​ថ្កោល​ទោស និង​ប្រឆាំង​ការ​រំលោភ​យក​ដី​ពី​សំណាក់​អាជ្ញាធរ​នៅ​របង​រដ្ឋ​សភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ សីហា ២០១៤។ RFA/Uon Chhin
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ដក​តំណែង​អភិបាល​ខែត្រ រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដែល​មិន​ខិតខំ​ដោះស្រាយ​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ ពិសេស​រឿង​ជម្លោះដីធ្លី។
លោក​បាន​បន្ទោស​ទៅ​ថ្នាក់ក្រោម​របស់​លោក​ថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ មើល​តែ​តាម​ផែនទី និង​មិន​បាន​ចុះទៅ​មើល​ផ្ទាល់ ព្រម​ទាំង​មិន​បាន​អនុវត្ត​ទៅ​តាម​អនុសាសន៍​របស់​គាត់​ដែល​បណ្ដាល​ឲ្យ​មាន​ ជម្លោះ​ដីធ្លី​នេះ។
​មន្ត្រី​សង្គម​ស៊ីវិល​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​របស់​លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ​ថា​ល្មម​ដល់​ពេល​រដ្ឋាភិបាល​ចាត់វិធានការ​ដោះស្រាយ​ដើម្បី​បញ្ចប់​ វិបត្តិ​ដីធ្លី​នេះ​ហើយ។
មន្ត្រី​ស៊ើបអង្កេត​ផ្នែក​ការពារ​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់​នៃ​សមាគម​ អាដហុក (Adhoc) ចាត់​ទុក​ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា លោក​មិន​ដឹង​អំពី​បញ្ហា​ជម្លោះដីធ្លី​កន្លង​មក​នោះ ថា​ជា​កាយវិការ​មិន​ទទួល​ខុស​ត្រូវ។
​ការ​លើក​ឡើង​របស់​លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើបអង្កេត​អំពី​បញ្ហា​ដីធ្លី​បែប​នេះ ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​សន្តិសុខ​ ស្បៀង និង​អាហារូបត្ថម្ភ​នៅ​វិមាន​សន្តិភាព ថ្ងៃ​ទី​១៨ សីហា ថា លោក​មិន​បាន​ទទួល​ញត្តិ​ពី​ប្រជាពលរដ្ឋ​សុំ​ឲ្យ​ដោះស្រាយ​រឿង​ជម្លោះដីធ្លី​ ដែល​ដាក់​ជូន​លោក​នោះ​ទេ៖ «សំឡេង»។
អនុប្រធាន​អង្កេត​សមាគម​អាដហុក លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា មិន​ទទួល​ញត្តិ​របស់​ប្រជាពលរដ្ឋ​នោះ គឺ​ជា​ការ​មិន​ទទួល​ខុស​ត្រូវ​ទៅ​វិញ​ទេ ពីព្រោះ​ថា ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​ សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​កន្លង​មក ពួកគាត់​នាំគ្នា​យក​ញត្តិ​មក​ដល់​ខុទ្ទកាល័យ​របស់​លោក​នាយករដ្ឋមន្ត្រី។
យ៉ាង​នេះ​ក្ដី លោក ចាន់ សុវ៉េត លើក​ឡើង​ថា លោក​នាយក​រដ្ឋមន្ត្រី​ល្មម​ដោះស្រាយ​ពី​បញ្ហា​ជម្លោះ​ដីធ្លី​នេះ​ហើយ។ លោក ចាន់ សុវ៉េត គាំទ្រ​លោក ហ៊ុន សែន ចំពោះ​ការ​ព្រមាន​ដក​មន្ត្រី​ថ្នាក់​ក្រោម​របស់​ខ្លួន និង​ជំរុញ​ឲ្យ​ខំ​ធ្វើ​ការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នោះ៖ «សំឡេង»។
លោក ហ៊ុន សែន ក៏​ព្រមាន​ដល់​ប្រជាពលរដ្ឋ​មួយ​ក្រុម​ទៀត ដែល​លោក​ចាត់​ទុក​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​គ្មាន​ដី​ពិត​ប្រា​ដក​ទេ ក៏​ធ្វើការ​ទាមទារ​ដែរ ព្រោះ​បើ​បើ​ទាមទារ​ឈ្នះ​បាន​ដី ចាញ់​បាន​លុយ។ លោក​បញ្ជាក់​ថា ក្រុម​ប្រជាពលរដ្ឋ​ទាំង​នេះ បើ​ដាក់​ពាក្យ​ស្នើសុំ​ឲ្យ​បាន​ច្បាស់លាស់ រដ្ឋាភិបាល​នឹង​ផ្ដល់​ដី​សង្គមកិច្ច​ជូន។
​ក្រៅ​ពី​នេះ លោក ហ៊ុន សែន បន្ទោស​ទៅ​មន្ត្រី​ថ្នាក់ក្រោម និង​ក្រុមហ៊ុន​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ជម្លោះដីធ្លី​នេះ ដោយសារតែ​មិន​ព្រម​អនុវត្ត​តាម​អនុសាសន៍​របស់​លោក គោលនយោបាយ​ស្បែក​ខ្លា។ នៅ​ក្នុង​ពិធី​នោះ លោក ហ៊ុន សែន ក៏បាន​សាកសួរ​អភិបាល​ខែត្រ​ក្រចេះ លោក ស ចំរុង អំពី​បញ្ហា​ជម្លោះដីធ្លី​នៅ​ខែត្រ​ក្រចេះ ដែរ ដែល​ប៉ុន្មាន​ថ្ងៃ​នេះ ប្រជាពលរដ្ឋ​នាំ​គ្នា​ឡើង​មក​តវ៉ា​នៅ​ភ្នំពេញ​នោះ។ ទន្ទឹម​នឹង​នេះ លោក ហ៊ុន សែន បែរ​ជា​សរសើរ​គណបក្ស​ប្រឆាំង​ផង​ដែរ ក្នុង​ការពារ​ប្រជាពលរដ្ឋ​នោះ។ លោក ហ៊ុន សែន ព្រមាន​ដក​​តួនាទី ប្រសិនបើ​មន្ត្រី​ទាំង​នោះ​ធ្វើការ​មិន​មាន​ប្រសិទ្ធភាព​ទេ​នោះ៖ «សំឡេង»។
លោក ចាន់ សុវ៉េត បដិសេធ​ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​លើក​ឡើង​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​គ្មាន​ដី​ហើយ​ធ្វើ​ការ​តវ៉ា បើ​ឈ្នះ​បាន​ដី ចាញ់​បាន​លុយ​នោះ។ លោក​សង្កត់​ធ្ងន់​ថា មន្ត្រី​ថ្នាក់ក្រោម​មួយ​ចំនួន​ក៏​បន្លំ​របាយការណ៍​ផ្ញើ​ជូន​លោកនាយក​ រដ្ឋមន្ត្រី និង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​ករណី​ជម្លោះ​ដីធ្លី​នេះ។
​លោក ចាន់ សុវ៉េត បង្ហាញ​របាយការណ៍ ៦​ខែ ដើម​ឆ្នាំ​២០១៤ បញ្ហា​ជម្លោះ​ដីធ្លី​មាន​ជាង ១០០​ករណី និង​មាន​ប្រជាពលរដ្ឋ​ចំនួន ៩៥​នាក់ ជាប់​បណ្ដឹង​នៅ​តុលាការ ក្នុង​នោះ​មាន​ជាប់​ពន្ធនាគារ​នៅ​ឡើយ និង​មួយ​ចំនួន​ទៀត ត្រូវ​បាន​តុលាការ​ដោះលែង​វិញ​ជា​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។













Search