ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Showing posts with label អានរឿងនិទាន(Reading Stories). Show all posts
Showing posts with label អានរឿងនិទាន(Reading Stories). Show all posts
Monday, May 13, 2013
រឿង អាសំគមបាញ់លលក
ប្រជុំរឿងព្រេងខ្មែរភាគ២ ទំព័រ ១៤០-១៤៣
មានមនុស្សម្នាក់ ជាកូននៃអ្នកត្រកូលក្រីក្រ, បុរសនេះ តាំងពីចម្រើនធំឡើង គ្មានរកស៊ីអ្វីសោះ ខំប្រឹងសង្វាតតែខាងការបរបាញ់ ទាល់តែស្ទាត់ជំនាញ, បើបុរសនោះបាញ់តម្រង់ទៅណា ចង់ឲ្យត្រូវក្បាល ត្រូវក ឬទ្រូង រមែងត្រូវតាមបំណង, តែរូបឆោមលោមពណ៌បុរសនោះ អាក្រក់មាឌស្គមកំព្រឹង សក់ក្រញាង មុខក្រញុះ អ្នកស្រុកគេដាក់ឈ្មោះហៅថា «អាសំគមបាញ់លលក» ព្រោះវាតែងដើរបាញ់លលករាល់ថ្ងៃ ។
ថ្ងៃមួយ អាសំគមបាញ់លលក លីស្នាដើរទៅស្វែងរកបាញ់លលក បានប្រទះឃើញភូមិសេដ្ឋី១ មានដើមឈើដុះត្រសាយត្រសុំដង្គំដង្គោល ជាទីលំនៅនៃបក្សីមានលលកជាដើម ។ សេដ្ឋីនោះជាអ្នកសម្បូណ៌សំបុកសម្បត្តិ ព្រមទាំងមានកូនក្រមុំពីរនាក់ផង ។ អាសំគមបាញ់លលក លីស្នាដើររសៀរតាមរបងភូមិសេដ្ឋី ក៏ជួបជាកូនស្រីសេដ្ឋីទាំងពីរបណ្តើរគ្នាលេងតាមសួនច្បារ ក្នុងភូមិរបស់ខ្លួន ដ៏ដេរដាសដោយផ្ការីកស្គុសស្គាយផ្សាយក្លិនក្រអូបឈ្ងុយឈ្ងប់ នៅពេលព្រឹកព្រហាម។ អាសំគមបាញ់លលក ដើររសៀរតាមភូមិ ងើបមើលលើ ក្រែងមានសត្វលលកទំនៅចុងឈើ ។ កាលបើអាសំគមបាញ់លលក ងាកភ្នែកចុះឡើង ចោលកន្ទុយភ្នែកទៅក្នុងភូមិ, ខ្សែភ្នែកក៏រត់ទៅប៉ះទង្គិចនឹងរូ បរាងនាងក្រមុំទាំងពីរ ដែលប្រកបដោយគ្រឿងតែងប្រាណ មានលំអស្រស់ស្រងៅ ទាំងពីរមានព្រលឹង សាច់ទ្រលុកទ្រលន់ នាំឲ្យភ្ញាក់កន្ទ្រាក់ដួងចិត្ត ប្រុសនៅវេលាឃើញដំបូង ។ ឯអាសំគមបាញ់លលក គ្រាន់តែចោលភ្នែកទៅប៉ះរូបនាងនោះ ភ្លាម ក៏ស្រឡាំងកាំងភាំងស្មារតី ភ្លេចខ្លួន ជ្រុះទាំងស្នាទាំងព្រួញដល់ដី ។ អាសំគមបាញ់លលក តាំងពីបានឃើញកូនសេដ្ឋី ក៏ស្រឡាញ់ជាប់ក្នុងចិត្ត នឹកឥតភ្លេច ហើយក៏ទៅដល់ផ្ទះ ថ្លែងប្រាប់ឪពុកម្តាយ និយាយនឹងម្តាយឲ្យទៅដណ្តឹងកូនសេដ្ឋីឲ្យ ។ ម្តាយនិយាយនឹងកូនថា «នៃកូន! ម្តេចក៏ឯងទៅស្រឡាញ់ កូនសេដ្ឋីអី ចេះ! បើឯងក្រីក្រភោគសម្បត្តិ ទាំងរូបឯងទៀតក៏អាក្រក់ មិនសមនឹងកូនគេ ធ្វើម្តេចគេនឹងឲ្យឯង ?» អាសំគមបាញ់លលក ក៏និយាយនឹងម្តាយថា «ម៉ែ! បើម៉ែមិនទៅដណ្តឹងឲ្យខ្ញុំទេ ខ្ញុំក៏អស់ឃើញមុខម៉ែ, ម៉ែក៏លែងបានឃើញមុខខ្ញុំ តាំងពីថ្ងៃនេះទៅហើយ » ។
ម្តាយដែលមានចិត្តអាណិតកូន ឮកូននិយាយដូច្នោះ ក៏ស៊ូកាត់កេរ្តិ៍ខ្មាស់ ទៅនិយាយស្នើការនឹងសេដ្ឋីៗ ក៏តបវិញថា «ខ្ញុំឥតបើស្អប់ខ្ពើមអីកូននាងទេ ប៉ុន្តែកូនខ្ញុំៗ នឹងឲ្យពុំបាន ត្បិតមិនទាន់គ្រប់ការ, ណ្ហើយនាង! ប៉ុណ្ណេះទុកជាស្រេចចុះ កុំបាច់ទៅមកទៀត» សំដីប៉ុណ្ណេះ ជាសំដីបង្វែងដានមិនចង់ឲ្យ ។ ម្តាយអាសំគមបាញ់លលក ទញ់តុះគំនិតរកឧបាយកលនិយាយទៀតគ្មាន ក៏លាសេដ្ឋីត្រឡប់ទៅផ្ទះប្រាប់កូ ន ។ អាសំគមបាញ់លលក គ្រាន់តែម្តាយប្រាប់ដូច្នោះភ្លា ម ក៏ផ្លាស់ទឹកមុខក្រៀមក្រំ អង្គុយត្របោមក្បាលជង្គង់ ដង្ហើមឃូរៗ បាយលេងនឹក ទឹកលេងស្រេកចេះតែនឹកមមៃៗ ហាក់ដូចជាកូនសេដ្ឋីនៅចំពោះមុខស្រស់ៗ ដោយកម្លាំងសេចក្តីស្នេហាខ្លាំងពេក ហើយបែរជាមិនបានដូចបំណង ។ នៅវេលាដែលអាសំគមបាញ់លលកចូលដេក ក៏ចូលទៅទាំងនឹកអាល័យទៅជាមមើ ស្រែកច្រៀងទាំងយប់ថា៖
«ឆោមអើយឆោមឆើតទាំងពីរប្រាណ ធ្វើម្តេចនឹងបានមកកៀកកើយឲ្យដូចជាពូកនិងខ្នល់ខ្នើយ បើម៉្លេះទៅហើយអស់សង្ឃឹម» ។
អាសំគមបាញ់លលក ទុកជាដឹងថា គេលែងឲ្យហើយដូច្នោះ លុះព្រឹកឡើង ក៏នៅតែលីស្នា និងស្ពាយបំពង់ព្រួញ ដើរទៅសំដៅភូមិសេដ្ឋីរាល់ថ្ងៃឥតខាន សោះ ពួនចាំលបមើលកូនសេដ្ឋី ។
ថ្លែងពីបុរសម្នាក់ទៀត ជាកូនអ្នកមានសម្បត្តិ ទាំងរូបឆោមនោះក៏ស័ក្តិសម ទឹកមុខឡើងស្រស់បំព្រង ជាទីពេញចំណង់នៃស្រ្តីភាព ។ បុរសនោះក៏ស្រឡាញ់កូនសេដ្ឋីនោះដែ រ លុះទៅដណ្តឹង សេដ្ឋីក៏មិនព្រមឲ្យ ។ បុរសនោះ ទុកជាដឹងថាគេមិនព្រមឲ្យ ក៏នៅតែលបមើលកូនសេដ្ឋីរាល់ថ្ងៃ ។ ចួនជាពេលមួយ បុរសនោះក៏ទៅអាសំគមបាញ់លលកក៏ទៅ ហើយបានជួបគ្នា អាសំគមបាញ់លលកសួរថា «អ្នកឯងទៅណា?» ។ បុរសនោះឆ្លើយថា «ខ្ញុំមកលបមើលកូនសេដ្ឋី » ឆ្លើយហើយសួរថា «ចុះឯងមកធ្វើអ្វីដែរ? » ។ អាសំគមបាញ់លលកថា «ខ្ញុំក៏មកមើលកូនសេដ្ឋីដែរ» ។ បុរសនោះថា «យើ!រាងនេះ អួតឯងចង់បានកូនសេដ្ឋីផង! ប៉ុនអម្បាលរូបខ្ញុំ គេនៅតែមិនឲ្យ» ។ អាសំគមបាញ់លលកថា «បងឯងចាំមើល ខ្ញុំយកទាល់តែបាន» ។
ចួនជាថ្ងៃនោះ សេដ្ឋីប្តីប្រពន្ធនាំគ្នាទៅវត្ត នៅតែកូនក្រមុំពីរនាក់ចាំផ្ទះ ។ អាសំគមបាញ់លលកដឹងដូច្នោះ កំពុងតែគិតរកឧបាយ ក៏ចួនជាក្រឡេកទៅឃើញសត្វលលកមួយទំ នៅចុងឈើមុខផ្ទះសេដ្ឋី ។ អាសំគមបាញ់លលក បានឱកាសក៏យឺតស្នាបាញ់ឮសូរក្លឹងបាប់ ស្រាប់តែលលកទធាក់ចើង ទទះស្លាបនៅទីធ្លាមុខផ្ទះ ។ លំដាប់នោះ កូនក្រមុំសេដ្ឋីម្នាក់ចុះទៅដី ឃើញលលកនោះហើយ ក៏ស្រែកប្រាប់បងថា «អ្នកបង! អ្នកណាបាញ់លលកធ្លាក់មកនេះ? » ថាហើយក៏រើសលលកទៅ ។ អាសំគមបាញ់លលកធ្វើដូចជាមិនដឹង ដល់គេបោចរួចហើយ ស្រាប់តែឡូឡារកលលក ដែលខ្លួនបាញ់នោះថា «នរណាលួចលលកអញទៅណា? តែអញរកឃើញមុខជាប្តឹងរាជការឲ្យយក ទៅដាក់គុកពុំខាន » ។ នាងក្រមុំទាំងពីរនាក់ ឮដូច្នោះក៏ភ័យស្រែកប្រាប់ថា «លលកបងឯងខ្ញុំយកមកនេះហើយ » ។ អាសំគមបាញ់លលកស្តីគំរាមថា «ម្តេចក៏ហ៊ានលួចលលកអញ ត្រូវយកមកឲ្យអញ » កូនស្រីសេដ្ឋីក៏យកលលកមកឲ្យ ។ អាសំគមបាញ់លលកថា «ទេ! លលកអញនៅរោមនៅស្លាប ឥឡូវនាងឯងយកទៅបោចរោមស្លាបអស់ហើយ ក្រែងតែអាំងឲ្យឆ្អិនឲ្យអញបានអញយ ក» ។ នាងក្រមុំទាំងពីរនាក់ ក៏យកទៅអាំង ឆ្អិនហើយយកមកឲ្យ ។ អាសំគមបាញ់លលកថា «នរណាស៊ីតែសាច់លលក ក្រែងតែមានស្រាផឹកផង ទើបស៊ីកើត» ។ នាងទាំងពីរនាក់ ហេតុតែខ្លួនជាស្រីប្រកបដោយសេចក្តីភ័យច្រើន ក៏ទៅយកស្រាមកឲ្យ ឲ្យមួយពែងហើយ ថាមួយពែងទៀតទាល់តែស្រវឹងដួលដេកលើផ្ទះនោះទៅ ។ ឯនាងក្រមុំទាំងពីរនាក់គិតគ្នាថា «បើយើងបណ្តោយឲ្យវានៅក្នុងទីហ្នឹ ង តែឪម៉ែមកវិញឃើញ យើងមុខជាមានរឿង» គិតហើយ មិនដឹងយកទៅណា ក៏នាំគ្នាសែងអាសំគមបាញ់លលក យកទៅលាក់ក្នុងផ្ទះ ។ ដល់ពេលយប់ អាសំគមបាញ់លលកដឹងខ្លួន ក៏ស្រែកថា «មូសខាំណាស់ » ។ កូនសេដ្ឋីភ័យ ក្រែងឪពុកដឹង ក៏នាំគ្នាសែងទៅដាក់ក្រោមគ្រែដេក របស់ខ្លួន ។ អាសំគមបាញ់លលកស្រែកទៀតថា «សង្កើចខាំណាស់ » ។ នាងទាំងពីរនាក់ក៏លើកមកឲ្យដេកលើគ្រែក្នុងមុងជាមួយ ដោយគិតថា វាស្រវឹងស្រា នឹងធ្វើអ្វី! ។ ពេលនោះ អាសំគមបាញ់លលកបានឱកាស ក៏តាំងលូកប្រឡែងស្ទាបអង្អែល ដោយសេចក្តីស្រឡាញ់ដរាបដល់បានរួម ដំណេក ជាមួយនឹងនាងក្រមុំទាំងពីរនាក់នោះទៅ ។
ចេះដប់មិនស្មើប្រសប់មួយ
ប្រជុំរឿងព្រេងខ្មែរភាគ២ ទំព័រ ១៤០-១៤៣
មានមនុស្សម្នាក់ ជាកូននៃអ្នកត្រកូលក្រីក្រ, បុរសនេះ តាំងពីចម្រើនធំឡើង គ្មានរកស៊ីអ្វីសោះ ខំប្រឹងសង្វាតតែខាងការបរបាញ់ ទាល់តែស្ទាត់ជំនាញ, បើបុរសនោះបាញ់តម្រង់ទៅណា ចង់ឲ្យត្រូវក្បាល ត្រូវក ឬទ្រូង រមែងត្រូវតាមបំណង, តែរូបឆោមលោមពណ៌បុរសនោះ អាក្រក់មាឌស្គមកំព្រឹង សក់ក្រញាង មុខក្រញុះ អ្នកស្រុកគេដាក់ឈ្មោះហៅថា «អាសំគមបាញ់លលក» ព្រោះវាតែងដើរបាញ់លលករាល់ថ្ងៃ ។
ថ្ងៃមួយ អាសំគមបាញ់លលក លីស្នាដើរទៅស្វែងរកបាញ់លលក បានប្រទះឃើញភូមិសេដ្ឋី១ មានដើមឈើដុះត្រសាយត្រសុំដង្គំដង្គោល ជាទីលំនៅនៃបក្សីមានលលកជាដើម ។ សេដ្ឋីនោះជាអ្នកសម្បូណ៌សំបុកសម្បត្តិ ព្រមទាំងមានកូនក្រមុំពីរនាក់ផង ។ អាសំគមបាញ់លលក លីស្នាដើររសៀរតាមរបងភូមិសេដ្ឋី ក៏ជួបជាកូនស្រីសេដ្ឋីទាំងពីរបណ្តើរគ្នាលេងតាមសួនច្បារ ក្នុងភូមិរបស់ខ្លួន ដ៏ដេរដាសដោយផ្ការីកស្គុសស្គាយផ្សាយក្លិនក្រអូបឈ្ងុយឈ្ងប់ នៅពេលព្រឹកព្រហាម។ អាសំគមបាញ់លលក
ម្តាយដែលមានចិត្តអាណិតកូន ឮកូននិយាយដូច្នោះ ក៏ស៊ូកាត់កេរ្តិ៍ខ្មាស់ ទៅនិយាយស្នើការនឹងសេដ្ឋីៗ ក៏តបវិញថា «ខ្ញុំឥតបើស្អប់ខ្ពើមអីកូននាងទេ
«ឆោមអើយឆោមឆើតទាំងពីរប្រាណ ធ្វើម្តេចនឹងបានមកកៀកកើយឲ្យដូចជាពូកនិងខ្នល់ខ្នើយ បើម៉្លេះទៅហើយអស់សង្ឃឹម» ។
អាសំគមបាញ់លលក ទុកជាដឹងថា គេលែងឲ្យហើយដូច្នោះ លុះព្រឹកឡើង ក៏នៅតែលីស្នា និងស្ពាយបំពង់ព្រួញ ដើរទៅសំដៅភូមិសេដ្ឋីរាល់ថ្ងៃឥតខាន សោះ ពួនចាំលបមើលកូនសេដ្ឋី ។
ថ្លែងពីបុរសម្នាក់ទៀត ជាកូនអ្នកមានសម្បត្តិ ទាំងរូបឆោមនោះក៏ស័ក្តិសម ទឹកមុខឡើងស្រស់បំព្រង ជាទីពេញចំណង់នៃស្រ្តីភាព ។ បុរសនោះក៏ស្រឡាញ់កូនសេដ្ឋីនោះដែ
ចួនជាថ្ងៃនោះ សេដ្ឋីប្តីប្រពន្ធនាំគ្នាទៅវត្ត
ចេះដប់មិនស្មើប្រសប់មួយ
Labels:អានរឿងនិទាន(Reading Stories) | 0
comments

ថ្ងៃមួយ អាសំគមបាញ់លលក លីស្នាដើរទៅស្វែងរកបាញ់លលក បានប្រទះឃើញភូមិសេដ្ឋី១ មានដើមឈើដុះត្រសាយត្រសុំដង្គំដង្គោល ជាទីលំនៅនៃបក្សីមានលលកជាដើម ។ សេដ្ឋីនោះជាអ្នកសម្បូណ៌សំបុកសម្បត្តិ ព្រមទាំងមានកូនក្រមុំពីរនាក់ផង ។ អាសំគមបាញ់លលក លីស្នាដើររសៀរតាមរបងភូមិសេដ្ឋី ក៏ជួបជាកូនស្រីសេដ្ឋីទាំងពីរបណ្តើរគ្នាលេងតាមសួនច្បារ ក្នុងភូមិរបស់ខ្លួន ដ៏ដេរដាសដោយផ្ការីកស្គុសស្គាយផ្សាយក្លិនក្រអូបឈ្ងុយឈ្ងប់ នៅពេលព្រឹកព្រហាម។ អាសំគមបាញ់លលក ដើររសៀរតាមភូមិ
ងើបមើលលើ ក្រែងមានសត្វលលកទំនៅចុងឈើ ។ កាលបើអាសំគមបាញ់លលក ងាកភ្នែកចុះឡើង
ចោលកន្ទុយភ្នែកទៅក្នុងភូមិ, ខ្សែភ្នែកក៏រត់ទៅប៉ះទង្គិចនឹងរូ បរាងនាងក្រមុំទាំងពីរ ដែលប្រកបដោយគ្រឿងតែងប្រាណ មានលំអស្រស់ស្រងៅ ទាំងពីរមានព្រលឹង សាច់ទ្រលុកទ្រលន់ នាំឲ្យភ្ញាក់កន្ទ្រាក់ដួងចិត្ត ប្រុសនៅវេលាឃើញដំបូង ។ ឯអាសំគមបាញ់លលក គ្រាន់តែចោលភ្នែកទៅប៉ះរូបនាងនោះ ភ្លាម
ក៏ស្រឡាំងកាំងភាំងស្មារតី ភ្លេចខ្លួន ជ្រុះទាំងស្នាទាំងព្រួញដល់ដី ។
អាសំគមបាញ់លលក តាំងពីបានឃើញកូនសេដ្ឋី ក៏ស្រឡាញ់ជាប់ក្នុងចិត្ត នឹកឥតភ្លេច
ហើយក៏ទៅដល់ផ្ទះ ថ្លែងប្រាប់ឪពុកម្តាយ និយាយនឹងម្តាយឲ្យទៅដណ្តឹងកូនសេដ្ឋីឲ្យ
។ ម្តាយនិយាយនឹងកូនថា «នៃកូន! ម្តេចក៏ឯងទៅស្រឡាញ់ កូនសេដ្ឋីអី ចេះ!
បើឯងក្រីក្រភោគសម្បត្តិ ទាំងរូបឯងទៀតក៏អាក្រក់ មិនសមនឹងកូនគេ
ធ្វើម្តេចគេនឹងឲ្យឯង ?» អាសំគមបាញ់លលក ក៏និយាយនឹងម្តាយថា «ម៉ែ!
បើម៉ែមិនទៅដណ្តឹងឲ្យខ្ញុំទេ ខ្ញុំក៏អស់ឃើញមុខម៉ែ, ម៉ែក៏លែងបានឃើញមុខខ្ញុំ
តាំងពីថ្ងៃនេះទៅហើយ » ។
ម្តាយដែលមានចិត្តអាណិតកូន ឮកូននិយាយដូច្នោះ ក៏ស៊ូកាត់កេរ្តិ៍ខ្មាស់ ទៅនិយាយស្នើការនឹងសេដ្ឋីៗ ក៏តបវិញថា «ខ្ញុំឥតបើស្អប់ខ្ពើមអីកូននាងទេ
ប៉ុន្តែកូនខ្ញុំៗ នឹងឲ្យពុំបាន ត្បិតមិនទាន់គ្រប់ការ, ណ្ហើយនាង!
ប៉ុណ្ណេះទុកជាស្រេចចុះ កុំបាច់ទៅមកទៀត» សំដីប៉ុណ្ណេះ
ជាសំដីបង្វែងដានមិនចង់ឲ្យ ។ ម្តាយអាសំគមបាញ់លលក
ទញ់តុះគំនិតរកឧបាយកលនិយាយទៀតគ្មាន ក៏លាសេដ្ឋីត្រឡប់ទៅផ្ទះប្រាប់កូ ន ។ អាសំគមបាញ់លលក គ្រាន់តែម្តាយប្រាប់ដូច្នោះភ្លា ម ក៏ផ្លាស់ទឹកមុខក្រៀមក្រំ អង្គុយត្របោមក្បាលជង្គង់ ដង្ហើមឃូរៗ បាយលេងនឹក ទឹកលេងស្រេកចេះតែនឹកមមៃៗ ហាក់ដូចជាកូនសេដ្ឋីនៅចំពោះមុខស្រស់ៗ ដោយកម្លាំងសេចក្តីស្នេហាខ្លាំងពេក ហើយបែរជាមិនបានដូចបំណង ។ នៅវេលាដែលអាសំគមបាញ់លលកចូលដេក ក៏ចូលទៅទាំងនឹកអាល័យទៅជាមមើ ស្រែកច្រៀងទាំងយប់ថា៖
«ឆោមអើយឆោមឆើតទាំងពីរប្រាណ ធ្វើម្តេចនឹងបានមកកៀកកើយឲ្យដូចជាពូកនិងខ្នល់ខ្នើយ បើម៉្លេះទៅហើយអស់សង្ឃឹម» ។
អាសំគមបាញ់លលក ទុកជាដឹងថា គេលែងឲ្យហើយដូច្នោះ លុះព្រឹកឡើង ក៏នៅតែលីស្នា និងស្ពាយបំពង់ព្រួញ ដើរទៅសំដៅភូមិសេដ្ឋីរាល់ថ្ងៃឥតខាន សោះ ពួនចាំលបមើលកូនសេដ្ឋី ។
ថ្លែងពីបុរសម្នាក់ទៀត ជាកូនអ្នកមានសម្បត្តិ ទាំងរូបឆោមនោះក៏ស័ក្តិសម ទឹកមុខឡើងស្រស់បំព្រង ជាទីពេញចំណង់នៃស្រ្តីភាព ។ បុរសនោះក៏ស្រឡាញ់កូនសេដ្ឋីនោះដែ រ
លុះទៅដណ្តឹង សេដ្ឋីក៏មិនព្រមឲ្យ ។ បុរសនោះ ទុកជាដឹងថាគេមិនព្រមឲ្យ
ក៏នៅតែលបមើលកូនសេដ្ឋីរាល់ថ្ងៃ ។ ចួនជាពេលមួយ បុរសនោះក៏ទៅអាសំគមបាញ់លលកក៏ទៅ
ហើយបានជួបគ្នា អាសំគមបាញ់លលកសួរថា «អ្នកឯងទៅណា?» ។ បុរសនោះឆ្លើយថា
«ខ្ញុំមកលបមើលកូនសេដ្ឋី » ឆ្លើយហើយសួរថា «ចុះឯងមកធ្វើអ្វីដែរ? » ។
អាសំគមបាញ់លលកថា «ខ្ញុំក៏មកមើលកូនសេដ្ឋីដែរ» ។ បុរសនោះថា «យើ!រាងនេះ
អួតឯងចង់បានកូនសេដ្ឋីផង! ប៉ុនអម្បាលរូបខ្ញុំ គេនៅតែមិនឲ្យ» ។
អាសំគមបាញ់លលកថា «បងឯងចាំមើល ខ្ញុំយកទាល់តែបាន» ។
ចួនជាថ្ងៃនោះ សេដ្ឋីប្តីប្រពន្ធនាំគ្នាទៅវត្ត នៅតែកូនក្រមុំពីរនាក់ចាំផ្ទះ ។ អាសំគមបាញ់លលកដឹងដូច្នោះ កំពុងតែគិតរកឧបាយ ក៏ចួនជាក្រឡេកទៅឃើញសត្វលលកមួយទំ នៅចុងឈើមុខផ្ទះសេដ្ឋី ។ អាសំគមបាញ់លលក បានឱកាសក៏យឺតស្នាបាញ់ឮសូរក្លឹងបាប់
ស្រាប់តែលលកទធាក់ចើង ទទះស្លាបនៅទីធ្លាមុខផ្ទះ ។ លំដាប់នោះ
កូនក្រមុំសេដ្ឋីម្នាក់ចុះទៅដី ឃើញលលកនោះហើយ ក៏ស្រែកប្រាប់បងថា «អ្នកបង!
អ្នកណាបាញ់លលកធ្លាក់មកនេះ? » ថាហើយក៏រើសលលកទៅ ។
អាសំគមបាញ់លលកធ្វើដូចជាមិនដឹង ដល់គេបោចរួចហើយ ស្រាប់តែឡូឡារកលលក
ដែលខ្លួនបាញ់នោះថា «នរណាលួចលលកអញទៅណា? តែអញរកឃើញមុខជាប្តឹងរាជការឲ្យយក ទៅដាក់គុកពុំខាន
» ។ នាងក្រមុំទាំងពីរនាក់ ឮដូច្នោះក៏ភ័យស្រែកប្រាប់ថា
«លលកបងឯងខ្ញុំយកមកនេះហើយ » ។ អាសំគមបាញ់លលកស្តីគំរាមថា
«ម្តេចក៏ហ៊ានលួចលលកអញ ត្រូវយកមកឲ្យអញ » កូនស្រីសេដ្ឋីក៏យកលលកមកឲ្យ ។
អាសំគមបាញ់លលកថា «ទេ! លលកអញនៅរោមនៅស្លាប ឥឡូវនាងឯងយកទៅបោចរោមស្លាបអស់ហើយ ក្រែងតែអាំងឲ្យឆ្អិនឲ្យអញបានអញយ ក»
។ នាងក្រមុំទាំងពីរនាក់ ក៏យកទៅអាំង ឆ្អិនហើយយកមកឲ្យ ។ អាសំគមបាញ់លលកថា
«នរណាស៊ីតែសាច់លលក ក្រែងតែមានស្រាផឹកផង ទើបស៊ីកើត» ។ នាងទាំងពីរនាក់
ហេតុតែខ្លួនជាស្រីប្រកបដោយសេចក្តីភ័យច្រើន ក៏ទៅយកស្រាមកឲ្យ ឲ្យមួយពែងហើយ ថាមួយពែងទៀតទាល់តែស្រវឹងដួលដេកលើផ្ទះនោះទៅ ។ ឯនាងក្រមុំទាំងពីរនាក់គិតគ្នាថា «បើយើងបណ្តោយឲ្យវានៅក្នុងទីហ្នឹ ង
តែឪម៉ែមកវិញឃើញ យើងមុខជាមានរឿង» គិតហើយ មិនដឹងយកទៅណា
ក៏នាំគ្នាសែងអាសំគមបាញ់លលក យកទៅលាក់ក្នុងផ្ទះ ។ ដល់ពេលយប់
អាសំគមបាញ់លលកដឹងខ្លួន ក៏ស្រែកថា «មូសខាំណាស់ » ។ កូនសេដ្ឋីភ័យ
ក្រែងឪពុកដឹង ក៏នាំគ្នាសែងទៅដាក់ក្រោមគ្រែដេក របស់ខ្លួន ។ អាសំគមបាញ់លលកស្រែកទៀតថា «សង្កើចខាំណាស់ » ។ នាងទាំងពីរនាក់ក៏លើកមកឲ្យដេកលើគ្រែក្នុងមុងជាមួយ ដោយគិតថា វាស្រវឹងស្រា នឹងធ្វើអ្វី! ។ ពេលនោះ
អាសំគមបាញ់លលកបានឱកាស ក៏តាំងលូកប្រឡែងស្ទាបអង្អែល
ដោយសេចក្តីស្រឡាញ់ដរាបដល់បានរួម ដំណេក ជាមួយនឹងនាងក្រមុំទាំងពីរនាក់នោះទៅ ។
ចេះដប់មិនស្មើប្រសប់មួយ
ប្រជុំរឿងព្រេងខ្មែរភាគ២ ទំព័រ ១៤០-១៤៣
មានមនុស្សម្នាក់ ជាកូននៃអ្នកត្រកូលក្រីក្រ, បុរសនេះ តាំងពីចម្រើនធំឡើង គ្មានរកស៊ីអ្វីសោះ ខំប្រឹងសង្វាតតែខាងការបរបាញ់ ទាល់តែស្ទាត់ជំនាញ, បើបុរសនោះបាញ់តម្រង់ទៅណា ចង់ឲ្យត្រូវក្បាល ត្រូវក ឬទ្រូង រមែងត្រូវតាមបំណង, តែរូបឆោមលោមពណ៌បុរសនោះ អាក្រក់មាឌស្គមកំព្រឹង សក់ក្រញាង មុខក្រញុះ អ្នកស្រុកគេដាក់ឈ្មោះហៅថា «អាសំគមបាញ់លលក» ព្រោះវាតែងដើរបាញ់លលករាល់ថ្ងៃ ។
ថ្ងៃមួយ អាសំគមបាញ់លលក លីស្នាដើរទៅស្វែងរកបាញ់លលក បានប្រទះឃើញភូមិសេដ្ឋី១ មានដើមឈើដុះត្រសាយត្រសុំដង្គំដង្គោល ជាទីលំនៅនៃបក្សីមានលលកជាដើម ។ សេដ្ឋីនោះជាអ្នកសម្បូណ៌សំបុកសម្បត្តិ ព្រមទាំងមានកូនក្រមុំពីរនាក់ផង ។ អាសំគមបាញ់លលក លីស្នាដើររសៀរតាមរបងភូមិសេដ្ឋី ក៏ជួបជាកូនស្រីសេដ្ឋីទាំងពីរបណ្តើរគ្នាលេងតាមសួនច្បារ ក្នុងភូមិរបស់ខ្លួន ដ៏ដេរដាសដោយផ្ការីកស្គុសស្គាយផ្សាយក្លិនក្រអូបឈ្ងុយឈ្ងប់ នៅពេលព្រឹកព្រហាម។ អាសំគមបាញ់លលក
ម្តាយដែលមានចិត្តអាណិតកូន ឮកូននិយាយដូច្នោះ ក៏ស៊ូកាត់កេរ្តិ៍ខ្មាស់ ទៅនិយាយស្នើការនឹងសេដ្ឋីៗ ក៏តបវិញថា «ខ្ញុំឥតបើស្អប់ខ្ពើមអីកូននាងទេ
«ឆោមអើយឆោមឆើតទាំងពីរប្រាណ ធ្វើម្តេចនឹងបានមកកៀកកើយឲ្យដូចជាពូកនិងខ្នល់ខ្នើយ បើម៉្លេះទៅហើយអស់សង្ឃឹម» ។
អាសំគមបាញ់លលក ទុកជាដឹងថា គេលែងឲ្យហើយដូច្នោះ លុះព្រឹកឡើង ក៏នៅតែលីស្នា និងស្ពាយបំពង់ព្រួញ ដើរទៅសំដៅភូមិសេដ្ឋីរាល់ថ្ងៃឥតខាន សោះ ពួនចាំលបមើលកូនសេដ្ឋី ។
ថ្លែងពីបុរសម្នាក់ទៀត ជាកូនអ្នកមានសម្បត្តិ ទាំងរូបឆោមនោះក៏ស័ក្តិសម ទឹកមុខឡើងស្រស់បំព្រង ជាទីពេញចំណង់នៃស្រ្តីភាព ។ បុរសនោះក៏ស្រឡាញ់កូនសេដ្ឋីនោះដែ
ចួនជាថ្ងៃនោះ សេដ្ឋីប្តីប្រពន្ធនាំគ្នាទៅវត្ត
ចេះដប់មិនស្មើប្រសប់មួយ
Labels:អានរឿងនិទាន(Reading Stories) | 0
comments
Subscribe to:
Posts
(Atom)