ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Wednesday, May 22, 2013
                                                     --------------------------------
ប្រជាពលរដ្ឋជាសហគមន៍ប្រមូលអនុផលព្រៃឈើនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី អះអាងថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម មួយឈ្មោះ បិញភឿក១ (Bin Phoeurk Kraatie Rubber I) មានដីសម្បទានត្រួតស៊ីគ្នាជាមួយព្រៃសហគមន៍
បានប្រើប្រាស់កងកម្លាំងរាជអវុធហត្ថបាញ់គំរាមប្រជាពលរដ្ឋនិងបាន
ចាប់រណាយន្តពីកម្មករក្រុមហ៊ុនចូលមកអាររំលំដើមឈើផលិតទឹកជ័រ ឬដើមច្បោះអ្នកភូមិអស់រាប់ពាន់ដើម។

ប្រជាពលរដ្ឋសហគមន៍ភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៣ កំពុងស្វែងរកកិច្ចអន្តរាគមនពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាល ដើម្បីជួយការពារសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋដែលរងការរំលភបំពានដោយកងកម្លាំងប្រដាប់អាវុធអ្នកការពារក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម។

តំណាងសហគមន៍ លោក វណ្ណា ខើច មានប្រសាសន៍បញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែឧសភា កន្លងទៅ កងរាជអាវុធហត្ថឯកសណ្ឋានមានគ្នា ១០នាក់ ដឹកនាំដោយឧកញ៉ា ឈ្មោះ អុល ប្រដាប់ដោយអាវុធវែង ៤ដើម និងអាវុធខ្លី ២ដើម បានបាញ់គំរាមចំនួនបីគ្រាប់ ខណៈពេលពួកគេចូលមកភូមិដើម្បីទាមទារម៉ាស៊ីនកាត់ឈើដែលប្រជពលរដ្ឋរឹបអូសពីអ្នកកាប់ឈើក្នុងព្រៃសហគមន៍។

លោកបន្តថា កងកម្លាំងប្រដាប់អាវុធទាំងអស់នោះ ជាក្រុមការពារក្រុមហ៊ុនសម្បទានវៀតណាម ឈ្មោះ បិញភឿក១៖ «ពេលចូលភូមិការពារឧកញ៉ាហ្នឹង កាំភ្លើងខ្លី ២ដើម កាំភ្លើងអាកា ៤ដើម។ វាដូចគំរាមអ៊ីចឹង សុទ្ធតែប៉េអិម ឮបាញ់ពីព្រៃតាមផ្លូវ ២គ្រាប់ មកដល់ក្នុងភូមិវាបាញ់ ១គ្រាប់ថែមទៀត វាមកចូលយកម៉ាស៊ីន»។

សេចក្តីរាយការណ៍របស់ក្រុមសហគមន៍ ឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែឧសភា អ្នកភូមិបានចុះត្រួតពិនិត្យព្រៃសហគមន៍ ហើយបានប្រទះឃើញកម្មករច្រើននក់កំពុងអាររំលំដើមឈើផលិតទឹកជ័ររបស់អ្នកភូមិ ទើបក្រុមសហគមន៍បានរឹបអូសម៉ាស៊ីនកាត់ឈើ ៥គ្រឿង មករក្សាទុកនៅស្នាក់ការគណៈកម្មការសហគមន៍ និងបានរាយការណ៍ជូនមន្ត្រីភូមិឃុំ ប៉ុន្តែមន្ត្រីមូលដ្ឋានមិនយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ហើយបានចូលរួមជាមួយក្រុមឧកញ៉ាឈ្មោះ អុល អ្នកម៉ៅការកាប់ឈើឲ្យក្រុមហ៊ុន ជំរុញឲ្យអ្នកភូមិប្រគល់ម៉ាស៊ីនកាត់ឈើជាថ្នូរនឹងបង់ប្រាក់ ៨០ម៉ឺនរៀល។

វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុន បិញភឿក១ ដើម្បីបំភ្លឺចំពោះសេចក្តីចោទប្រកាន់នេះបានទេ នៅថ្ងៃពុធ ទី២២ ឧសភា

ក៏ប៉ុន្តែ មេឃុំស្រែព្រះ លោក ព្យើប ប៉េ មានប្រសាសន៍បញ្ជាក់ថា ឈើដែលក្រុមហ៊ុនអាររំលំ គឺជាដើមច្បោះរបស់អ្នកភូមិដែលបានលក់មកឲ្យក្រុមហ៊ុនរួចហើយ។ លោកទទួលស្គាល់ថា បានសម្របសម្រួលឲ្យអ្នកភូមិទទួលប្រាក់ និងប្រគល់ម៉ាស៊ីនកាត់ឈើឲ្យកក្រុមហ៊ុនវិញ ប៉ុន្តែលោកមិនប្រាកដថាតើកងកម្លាំងអាវុធហត្ថដែលរួមដំណើរមកដោះស្រាយបញ្ហាមានផ្ទុះអាវុធ ឬយ៉ាងណាទេ៖ «ដឹងបាញ់សត្វបាញ់អ្វីទេ ម៉ាស៊ីនហ្នឹងក្រុមហ៊ុនគេអារនៅក្នុងផែនទីរបស់គេហ្នឹង ហើយប្រជាពលរដ្ឋទៅទប់ស្កាត់។ កន្លែងប្រជាពលរដ្ឋទៅចាប់ម៉ាស៊ីនហ្នឹង មិនមែនដើមជ័រប្រជាពលរដ្ឋភូមមិគង់ដែរ ដើមជ័រប្រជាពលរដ្ឋពីស្រែឈូក ហើយប្រជាពលរដ្ឋគេលក់ដើមជ័រហ្នឹង»

មន្ត្រីសម្របសម្រួលអង្គការអភិវឌ្ឍន៍ភាពជាដៃគូក្នុងសកម្ភាព ឌី.ភី.អេ (Development and partnership in Action = DPA) លោក ហុក សុច័ន្ទដា មានប្រសាសន៍បញ្ជាក់ថា សហគមន៍នេះមានការទទួលស្គាល់ផ្លូវការពីក្រសួងកសិកម្ម ចំណែកអ្នកភូមិបានមកការិយាល័យរបស់លោកនៅថ្ងៃពុធ ទី២២ ខែឧសភា និងបានរាយការណ៍ករណីនេះមកអង្ការលោកជួយអន្តរាគមន៍។ លោកអះអាងថា នឹងសហការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គការពាក់ព័ន្ធ ដើម្បីផ្ទៀងផ្ទាត់សេចក្តីរាយការណ៍៖ «សហគមន៍គាត់មកជួបខាងយើង ដើម្បីបង្ហាញពីឆន្ទៈគាត់ៗចង់ឲ្យអង្គការជួយ។ ជាក់ស្តែង គាត់មករាយការណ៍រឿងហ្នឹង»

នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក កែប តក់ មានប្រសាសន៍បញ្ជាក់ថា លោកមិនបានទទួលសេចក្តីរាយការណ៍ពីករណីនេះទេ។ លោកបន្តថា ប្រសិនសហគមន៍ចាប់បានវត្ថុតាងបទល្មើសព្រៃឈើ ត្រូវប្រគល់មកសមត្ថកិច្ចជំនាញព្រៃឈើ ដើម្បីស្រាវជ្រាវរកជនពាក់ព័ន្ធ៖ «ខ្ញុំអត់បានដឹងរឿង ដល់ពេលគាត់ស្ងាត់ៗតែគ្នាគាត់ទៅ ខ្ញុំអត់បានដឹង ចាំមើលខ្ញុំស្រាវជ្រាវមើល»

យ៉ាងនេះក្តី តំណាងអ្នកភូមិ ឲ្យដឹងថា ដើមច្បោះអ្នកភូមិប្រមាណ ៤ពាន់ ទៅ ៥ពាន់ដើម ត្រូវគេអាររំលំ ហើយដឹកជញ្ជូនចូលទៅការដ្ឋានក្រុមហ៊ុនក្នុងរយៈពេលជាង ១០ថ្ងៃកន្លងទៅនេះ៕ Sourse:  https://www.facebook.com/photo.php?fbid=10151666370313210&set=a.455272048209.237781.680378209&type=1

0 comments:

Post a Comment

Thank you for your comments!













Search