ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews

ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Friday, May 24, 2013
បងប្អូនមិនត្រូវខ្លាចនូវអ្វីនាយករដ្ឋមន្រ្តីហ៊ុនសែននិយាយថាប្រសិនបើគណបក្សសង្គ្រោះជាតិកម្ពុជានឹងឈ្នះការបោះឆ្នោតនោះប្រទេសនឹង ចូលទៅក្នុងសង្រ្គាមនិងរយៈពេលមិនមិនដូចរបបខ្មែរក្រហមនោះទេ​ នៅខាងក្រោមនេះ
 បទ​វិភាគ៖ បើ​លោក ហ៊ុន សែន ចាញ់​ឆ្នោត​ពិត​ជា​មាន​សង្គ្រាម​ឬ​ទេ?
ពាក្យ​ថា​សង្គ្រាម​ក្នុង​ស្រុក កំពុង​មាន​ការ​ពេញ​និយម​ខ្លាំង​សម្រាប់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​ជ្រើសរើស​យក​មក​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ខែ​កក្កដា ខាង​មុខ។ ប្រសិន​បើ​លោក ហ៊ុន សែន ចាញ់​ឆ្នោត​មែន តើ​នឹង​មាន​សង្គ្រាម​ស៊ីវិល​ដូច​គាត់​គំរាម​កំហែង​មែន ឬ​យ៉ាង​ណា?
 ដោយ តាំង សារ៉ាដា
2013-05-16

ពាក្យ​ថា​សង្គ្រាម​ដែល​លោក​នាយករដ្ឋមន្ត្រី​តែង​យក​មក​គំរាម​ក្នុង​សារ​នយោបាយ​របស់​លោក​នោះ អាច​ហួស​សម័យ​បន្តិច។

នៅ​ក្នុង​បរិបទ​ប្រទេស​កម្ពុជា បច្ចុប្បន្ន សង្គ្រាម​ប្រហែល​ជា​នឹង​មិន​អាច​ធ្វើ​ទៅ​រួច​បាន​ទេ ដោយសារ​កម្ពុជា​គ្មាន​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ និង​គ្មាន​ក្រុម​អបគមន៍​ប្រដាប់​អាវុធ​អ្វី​នោះ​ឡើយ។
រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា ក៏​ចែង​យ៉ាង​ច្បាស់​ថា កម្ពុជា​ជា​ប្រទេស​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស។ របប​នេះ​គឺ​តម្រូវ​ឲ្យ​មេដឹកនាំ​ឡើង​កាន់​អំណាច​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​អំណាច​នៃ​ការ​សម្រេច​ចិត្ត​របស់​រាស្ត្រ។ ហើយ​ពាក្យ​ថា សង្គ្រាម ដែល​លោក ហ៊ុន សែន យក​មក​ប្រើប្រាស់​នៅ​រដូវ​បោះ​ឆ្នោត​ដូច្នេះ ទំនង​ជា​ប្រាសចាក​ទៅ​នឹង​ស្មារតី​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ថ្មីៗ​នេះ​លោក​នាយករដ្ឋមន្ត្រី​បាន​ប្រកាស​ក្តែងៗ​ថា សង្គ្រាម​ក្នុង​ស្រុក​អាច​ផ្ទុះ​ឡើង​ប្រសិន​បើ​បក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត។

តើ​សង្គ្រាម​អាច​ផ្ទុះ​ចេញ​ច្រក​ណា​បាន​បើ​គ្រាន់​តែ​កងពល​ង-​៧០ ដែល​គេ​ស្គាល់​ថា ជា​កង​អង្គរក្ស​ផ្ទាល់​របស់​លោក ហ៊ុន សែន មាន​សមត្ថភាព​សឹង​លើស​ក្រសួង​ការពារ​ជាតិ​ទាំង​មូល? អាវុធយុទ្ធភណ្ឌ​នៅ​ទី​នោះ​មាន​ច្រើន​សម្បូរ​បែប តាំង​ពី​អាវុធ​ធន់​ស្រាល​រហូត​ដល់​កាំ​ភ្លើង​ធំ កាំជ្រួច រថពាសដែក រថក្រោះ និង​កង​អង្គរក្ស​រាប់​ពាន់​នាក់​ថែម​ទៀត។

ក្រៅ​ពី​កង​អង្គរក្ស ង-​70 លោក ហ៊ុន សែន ក៏​មាន​មនុស្ស​ជំនិតៗ​របស់​លោក​ដែរ គឺ​លោក​ឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការ​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស។ ក្រៅ​ពី​ស្ថាប័ន​កងរាជអាវុធហត្ថ លោក ហ៊ុន សែន នៅ​មាន​មនុស្ស​ជំនិត​របស់​លោក​ម្នាក់​ទៀត គឺ​លោក​ឧត្ដមសេនីយ៍ គន់ គីម ជា​មេបញ្ជាការ​នៃ​អគ្គបញ្ជាការដ្ឋាន​កង​យោធពល​ខេមរភូមិន្ទ ដែល​មាន​អំណាច​ខ្លាំង​សឹង​លើស​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ទៅ​ទៀត។

បើ​ងាក​មក​មើល​ស្ថាប័ន​នគរបាល​វិញ សូម្បី​កម្លាំង និង​អំណាច​របស់​លោក នេត សាវឿន ដែល​ជា​ក្មួយ​ប្រសា​របស់​លោក ហ៊ុន សែន នោះ សឹង​លើស​កប់​បាត់​អំណាច​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ទៅ​ហើយ។

ទាំង​នេះ​នៅ​មិន​ទាន់​គិត​ពី​លោក ហ៊ុន ម៉ាណែត ដែល​ជា​មេបញ្ជាការ​រង​នៃ​បញ្ជា​ការដ្ឋាន​កង​ទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ នៅ​ក្រសួង​ការពារ​ជាតិ និង​លោក ហ៊ុន ម៉ានិត កូន​ប្រុស​របស់​លោក ហ៊ុន សែន ដែល​កំពុង​កាន់​កិច្ចការ​ធំ​ខាង​ផ្នែក​ចារកម្ម​នៅ​ក្រសួង​ការពារ​ជាតិ។

គ្រាន់​តែ​បង្ហាញ​តួនាទី​នៃ​មនុស្ស​ជំនិតៗ និង​សែស្រឡាយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក​មាន​អំណាច​កប់​ពពក​បាត់​ទៅ​ហើយ។

ប្រសិន​បើ​ក្រឡេក​ទៅ​មើល​ព្រឹត្តិការណ៍​ឆ្នាំ​១៩៩៧ បន្តិច សូម្បី​តែ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ជា​គណបក្ស​កាន់​អំណាច​នៅ​ពេល​នោះ មាន​ទាំង​លុយ អំណាច កម្លាំង​យោធា និង​យុទ្ធភណ្ឌ​ពេញដៃ នៅ​ធ្វើ​សង្គ្រាម​មិន​ឈ្នះ​ការ​ដណ្ដើម​អំណាច​តាម​រយៈ​ការ​ធ្វើ​រដ្ឋ​ប្រហារ​របស់​លោក ហ៊ុន សែន ផង។

បើ​ងាក​ទៅ​មើល​ក្រុម​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ​វិញ គ្មាន​ទាំង​កម្លាំង​អង្គរក្ស និង​គ្មាន​ទាំង​អាវុធយុទ្ធភណ្ឌ។ ដូច្នេះ​ប្រសិន​បើ​គណបក្ស​ប្រឆាំង​ឈ្នះ​ការ​បោះ​ឆ្នោត​​នៅ​ខែ​កក្កដា ខាង​មុខ​នេះ​មែន ក៏​គណបក្ស​ប្រឆាំង​គ្មាន​លទ្ធភាព​តតាំង​ផ្នែក​យោធា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ដែរ។ អាវុធ​តែ​មួយ​មុខ​ប៉ុណ្ណោះ​សម្រាប់​គណបក្ស​ប្រឆាំង គឺ​សហគមន៍​អន្តរជាតិ សម្រាប់​កាលៈទេសៈ​បែប​នេះ។

លោក ហ៊ុន សែន ធ្លាប់​លើក​យក​ករណី​ផ្ទេរ​អំណាច​តាម​រដ្ឋ​ប្រហារ​សម័យ លន់ នល់ ទំលាក់​អំណាច​ព្រះករុណា​សម្ដេច​ព្រះ នរោត្តម សីហនុ ថា​អាច​ដូច​គ្នា​ទៅ​នឹង​ការ​ផ្ទេរ​អំណាច​ណា​មួយ​ដែល​ធ្វើ​ឡើង​រវាង​គណបក្ស​ប្រជាជន និង​បក្ស​ប្រឆាំង​នោះ។ ប៉ុន្តែ​ការ​ផ្ទេរ​អំណាច​នៅ​សម័យ​សេនា​ប្រមុខ លន់ នល់ ដែល​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច​ព្រះ នរោត្តម សីហនុ នោះ​វា​ខុស​គ្នា​ទៅ​នឹង​បរិបទ​នយោបាយ​បច្ចុប្បន្ន ពីព្រោះ​ពេល​នោះ​កម្ពុជា មិន​មាន​ការ​បោះ​ឆ្នោត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ។ដូច្នេះ​ពាក្យ​ថា​សង្គ្រាម​ក្នុង​បរិបទ​នយោបាយ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ គឺ​គ្រាន់​តែ​ជា​ការ​បំភ័យ​ដល់​ស្មារតី​រាស្ត្រ​ដែល​ធ្លាប់​ឆ្លង​កាត់​សង្គ្រាម​ដ៏​ជូរចត់​កន្លង​មក​ប៉ុណ្ណោះ។

ក្រុម​អ្នក​វិភាគ​ជា​ច្រើន​បាន​ចាត់​ទុក​ថា ការ​ដែល​លោក ហ៊ុន សែន ព្រមាន​អំពី​លទ្ធភាព​ឆ្ពោះ​ទៅ​រក​អស្ថិរភាព​សង្គម​នោះ បាន​បង្ហាញ​អំពី​ការ​មិន​ទុក​ចិត្ត​ខ្លួន​ឯង​ទៅ​វិញ​ទេ ឬ​មួយ​លោក ហ៊ុន សែន គិត​ថា ខ្លួន​ជា​អ្នក​ចាញ់​រួច​ទៅ​ហើយ។ ដូច្នេះ​ប្រសិន​បើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​អាច​មាន​សង្គ្រាម​មែន គឺ​មាន​តែ​ធ្វើ​សង្គ្រាម​រវាង​អ្នក​ក្ដោបក្ដាប់​អំណាច​មាន​អាវុធយុទ្ធភណ្ឌ ជាមួយ​ក្រុម​ប្រជាពលរដ្ឋ​បាតដៃ​ទទេ ឬ​ជាមួយ​ក្រុម​បក្ស​ប្រឆាំង​ដែល​គ្មាន​អាវុធ។

មេដឹកនាំ​មួយ​ចំនួន​លើ​ពិភពលោក ដូចជា​នៅ​ប្រទេស​អេហ្សីប (Egypt) ទុយនេស៊ី (Tunisia) យេមែន (Yemen) លីប៊ី (Libya) ដែល​ឡើង​កាន់​អំណាច​តាម​រយៈ​ការ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ធ្វើ​សង្គ្រាម​ជាមួយ​ពលរដ្ឋ​របស់​ខ្លួន នៅ​ទី​បញ្ចប់​ច្រើន​តែ​បរាជ័យ​ទៅ​វិញ​តាម​រយៈ​កិច្ច​អន្តរាគមន៍​ផ្នែក​យោធា​របស់​អង្គការ​សហប្រជាជាតិ និង​ក្រុម​ប្រទេស​មហា​អំណាច​លោក​ខាង​លិច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Source:http://www.rfa.org/khmer/news/analysis/is-it-real-war-if-cpp-lose-election-05162013034523.html

0 comments:

Post a Comment

Thank you for your comments!

ឧបត្ថម្ភដោយ ក្រុមហ៊ុនតេឡេខំម្ញូណេត្សិន
សេវាកម្មទូរស័ព្ទផ្ទះផ្តល់ជួនតម្លៃពិសេសនិងអាចតេទៅកាន់80ប្រទេស ដោយគ្មានកំណត់⁣ ថែមទាំងលោកអ្នកអាចប្រើមិនគិតថ្លៃ បើលោកអ្នករកបានអតិថិជនដែលប្រើសេវាកម្មដូចគ្នាបាន៥នាក់សម្រាប់អតិថិជននៅក្នុងប្រទេសទាំងនេះ

សូមចុចតាមប្រទេសលោកអ្នករស់នៅ ដើម្បីពត៌មានបន្ថែមឬក៍ជាវ

សហរដ្ឋអាមេរិក
កាណាដា
អូស្រ្តាលី
បារាំង
​​​​​​​​​​​​​​​​​​កូរ៉េខាងត្បូង
និងប្រទេសជាច្រើនទៀត