ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Saturday, May 25, 2013
ភ្នំឧដុង្គ ខេត្តកណ្តាល: បុណ្យ​វិសាខបូជា គឺជា​បុណ្យ​មួយក្នុង​បណ្តា​បុណ្យ​ធំៗ ក្នុង​ព្រះពុទ្ធសាសនា ដែល​ប្រទេស​កាន់​ព្រះពុទ្ធសាសនាលើ​សកលលោកតែង​ប្រារព្ធ​ធ្វើពុំដែល​ខាន​។

ថ្ងៃទី 24 ឧសភា 2013
ដោយ: ស៊ីវ ចាន់ណា
CEN
ឆ្នាំនេះ បុណ្យ​វិសាខបូជា បាន​ប្រព្រឹត្តទៅនៅ​ថ្ងៃ​១៥​កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃ​សុក្រ ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៣​។ ពិធីបុណ្យ​ប្រចាំឆ្នាំ​នោះ បាន​ប្រារព្ធ​ឡើង​ជា​ទ្រង់ទ្រាយ​ធំ នៅ​ភ្នំ​ព្រះ​រាជទ្រព្យ ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា ភ្នំ​ឧដុង្គ ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្តាល​។
​ព្រះសង្ឃ តាអាចារ្យ យាយជី និង​ពុទ្ធបរិស័ទ​រាប់ពាន់នាក់ បាន​ជួបជុំ ដើរ​ហែ​ក្បួន​ធម្ម​យាត្រា ក្នុង​ពិធីបុណ្យ​វិសាខ​បូជានៅ​ព្រះមហា​សក្យមុនីចេតិយ ភ្នំ​ព្រះ​រាជទ្រព្យ ឬ​ភ្នំ​ឧដុង្គ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៤​ឧសភា ដែល​ជា​ថ្ងៃ​ឈប់សម្រាក​បុណ្យជាតិ​។​
​ក្នុង​ពិធី​ជួបជុំដើម្បី​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា រៀបចំឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ សហការ​ជាមួយ​ក្រសួង​ធម្មការ និង​សាសនា សាលា​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​កំពង់ចាម​។
​ពិធីបុណ្យ​វិសាខបូជាជា​ផ្លូវការ នៅ​ព្រះមហា​សក្យមុនីចេតិយ ភ្នំ​ព្រះ​រាជទ្រព្យ ( ឧដុង្គ ) ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្តាល នា​ព្រឹក​នេះ មានការ​និមន្ត​ចូលរួម​ដោយ​សម្តេច​ព្រះសង្ឃរាជ ទេព វង្ស សម្តេចព្រះសង្ឃរាជ បួ​រ គ្រី សម្តេចព្រះ​សង្ឃ​ជាច្រើន​អង្គ លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​រដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល មន្ត្រីរាជការ ព្រម​ទាំង​អាជ្ញាធរ​ដែនដី និង​ពុទ្ធបរិស័ទ​យ៉ាងច្រើន​កុះករ​។​
​ក្បួន​ធម្មយា​ត្រានៅ​ភ្នំ​ឧដុង្គនា​ព្រឹក​មិញ នាំមុខ​ដោយ​ឡាន​បុស្សបុក តម្កល់​រូប​បដិមា តំណាង​ឲ្យ​ព្រះសម្មាសម្ពុទ្ធ ពេល​ប្រសូត ត្រាស់ដឹង និង​ចូល​បរិនិព្វាន​។ ក្បួន​ធម្មយា​ត្រាក៏​មាន​ឆៃយ៉ាំ របាំ​ត្រុដិ ការ​ទូងស្គរ ភ្លេងពិណពាទ្យ ព្រមទាំង​ព្រះសង្ឃ តាអាចារ្យ យាយជី និង​ពលរដ្ឋ​ខ្មែរ​ក្មេង​ចាស់ ចូលរួម​ដើរ​ដង្ហែអម​ឡាន​បុស្ស​បុក ជុំវិញ​ព្រះមហា​សក្យមុនីចេតិយ​។​
​បុណ្យ​វិសាខបូជា នៅ​ថ្ងៃ​១៥​កើត ត្រូវបាន​ប្រារព្ធ​ឡើង​ជា​រៀងរាល់ឆ្នាំ ដើម្បី​ឧទ្ទិស​ចំពោះ​ថ្ងៃ​ជា​មង្គល​ទាំងបី គឺ​ថ្ងៃ​ប្រសូត​ចាក​ឧទរ​ព្រះ​មាតា ថ្ងៃ​ត្រាស់ដឹង​អនុត្តរសម្មាសម្ពោធិ​ញ្ញាណ និង​ថ្ងៃ​រំលត់​ក្ខន្ធ​ចូលកាន់​ព្រះ​និព្វាន នៃ​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​នៃ​យើង​។​
​ក្នុង​ពិធីបុណ្យវិសាខ​បូជានៅ​ភ្នំ​ឧដុង្គ ក៏​មាន​ពិធី​ដាក់​បាត្រប្រគេន​ព្រះសង្ឃ ដែល​មាន​ចង្ហាន់ អាហារ ទឹកបរិសុទ្ធ និង​មី ជាដើម រួម​ជាមួយ​គ្រឿង​សក្ការបូជា មាន​ទៀនធូប ផ្កា​ភ្ញី សម្រាប់​ថ្វាយ​ព្រះមហា​សក្យមុនីចេតិយ និង​ព្រះ​បរម​សារីរិកធាតុ នៃ​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​ជា​ម្ចាស់​ផងដែរ​៕​ 

0 comments:

Post a Comment

Thank you for your comments!













Search