ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews

ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Monday, May 27, 2013

​ទីបំផុត​ទៅ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មិន​ត្រឹមតែ​សុខចិត្ត​ប្រកាស​ទ្រព្យសម្បត្តិ​នៅ​ចំពោះមុខ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប៉ុណ្ណោះ​ទេ តែ​ព្រះអង្គ​ថែមទាំង​បាន​លាឈប់​ពី​ តួនាទី​ជា​ព្រះរាជ​លេខា​ផ្ទាល់​របស់​សម្តេចម៉ែ​ទៀតផង​។​
 
អតីត​ព្រះ​រាជលេខា​ផ្ទាល់​របស់​ព្រះមហាវីរក្សត្រ​អង្គ​នេះ​មិនបាន​បន្ត​ ការប្រឈមមុខ​នឹង​ផ្លូវច្បាប់​ដើម្បី​ទាមទារ​ឯករាជភាពរ​បស់​រាជវាំង​ដូចដែល​ ព្រះអង្គ​បានប្រកាស​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នោះឡើយ តែ​ព្រះអង្គ​បែរជា​សុខចិត្ត​បោះបង់​តួនាទី​សំខាន់​ក្នុង​រាជវាំង​ដើម្បី​ ធ្វើ​នយោបាយ​ជាមួយ​បក្សប្រឆាំង​។ ​មិន​ដូចជា​អ្វីដែល​ព្រះអង្គ​បានប្រកាស​ជំហរ​ម៉ឺងម៉ាត់ កាលពីដើម​សប្តាហ៍​នោះឡើយ ទីបំផុត​ទៅ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​សុខចិត្ត​ប្រកាស​ទ្រព្យសម្បត្តិ នៅ​ចំពោះមុខ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដើម្បី​គេច​ផុតពី​ការ​ប្រឈម​នឹង​ ផ្លូវច្បាប់​។ លិខិត​ប្រកាស​ទ្រព្យសម្បត្តិ របស់​ព្រះអង្គ​បាន​ទៅដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅ​ចុង​សប្តាហ៍​នេះ ពោលគឺ​មួយថ្ងៃ​មុននឹង​ការ​ផុត កំណត់​។​ ​
 
អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានចេញ​លិខិត​ព្រមាន កាលពី​ថ្ងៃ​ចន្ទ និង​បាន​ទុកពេល​មួយ​សប្តាហ៍​ដើម្បី​ឲ្យ​ព្រះអង្គ​ចូលខ្លួន​ទៅ​ប្រកាស​ ទ្រព្យសម្បត្តិ​។ ប្រសិនបើ​មិន​ដូច្នោះ​ទេ ព្រះអង្គ​នឹងត្រូវ​គេ​ប្តឹង​ឡើង​តុលាការ​។ ភ្លាមៗ​ក្រោយ​ទទួលបាន​លិខិត​ព្រមាន​នេះ ព្រះអង្គម្ចាស់ ធម្មិកោ បាន​បដិសេធ​មិន​ព្រមទៅ​ប្រកាស​ទ្រព្យសម្បត្តិ​ឡើយ ដោយ​លើក​ហេតុផល​ថា រាជ​វាំងជា​ស្ថាប័ន​ឯករាជ​។ ប៉ុន្តែ ព្រះអង្គ​បាន​ផ្លាស់ប្តូរ​ព្រះទ័យ​វិញ​នៅ​នាទីចុងក្រោយ​។​ ​មិន​ត្រឹមតែ​យល់ព្រម​ប្រកាស​ទ្រព្យសម្បត្តិ​ប៉ុណ្ណោះ​ទេ តែ​ព្រះអង្គម្ចាស់ ធម្មិកោ ក៏បាន​លាឈប់​ពី​តួនាទី​ព្រះរាជ​លេខា​ផ្ទាល់​របស់​សម្តេច​ព្រះមហា​ក្ស​ត្រី​ ផងដែរ​។ គឺជា​តួនាទី​ដែល​ព្រះអង្គ​ទើបតែ​ទទួលបាន កាលពី​ខែមីនា​កន្លងទៅ​បន្ទាប់ពី​ព្រះមហាវីរក្សត្រ សម្តេចឪ នរោត្តម សីហនុ បាន​សោយ​ទីវ​ង្គ​ត​។ តួនាទី​នេះហើយ​ដែល​ធ្វើ​ឲ្យ​ព្រះអង្គ​ជាប់​កាតព្វកិច្ច​ប្រកាស​ ទ្រព្យសម្បត្តិ​នៅឯ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​ ​
 
ព្រះអង្គ​បាន​មានបន្ទូល​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ កាលពី​ថ្ងៃ​ម្សិលមិញ​ថា លិខិត​លាលែង​ពី​តួនាទី​ជា​ព្រះ​រាជលេខា​ផ្ទាល់​របស់​សម្តេចម៉ែ​នឹងត្រូវ​ ផ្ញើ​ទៅ​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ក្នុងពេល​ឆាប់ៗ​នេះ​។ ព្រះអង្គម្ចាស់​ធម្មិកោ​បាន​ពន្យល់ថា កា​រលា​ចេញពី​តួនាទី​នេះ គឺ​ដោយសារតែ​ព្រះអង្គ​មិន​ចង់​ឲ្យ​អ្នកនយោបាយ​ធ្វើ​អត្ថាធិប្បាយ​យក​ព្រះនាម ​សម្តេចម៉ែ និង​ព្រះមហាក្សត្រ​មក​ប្រឡាក់​ប្រឡូក​ក្នុង​បញ្ហានយោបាយ​ដោយសារតែ​ព្រះអង្គ​ ទេ​។​ ​
 
កាលពីពេល​ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំទាស់​យ៉ាងខ្លាំង​ទៅនឹង​បន្ទូល​របស់​ព្រះអង្គម្ចាស់​ធម្មិកោ ដែលថា ព្រះ​អង្គជា​អ្នកតំណាង​សង្គមរាស្ត្រនិយម​របស់​សម្តេចឪ​នរោត្តម សីហនុ​។ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ប្រកាស​ការពារ​ស​ម្តេច​ម៉ែ និង​ព្រះមហាក្សត្រ​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ថា ព្រះអង្គ​ទាំងពីរ​មិនបាន​ជាប់​ពាក់ព័ន្ធ​នឹង​ការធ្វើ​នយោបាយ​របស់​ ព្រះអង្គម្ចាស់​ធម្មិកោ​ឡើយ​៕ដោយ ប៉ែន បូ​ណា / RFI ​
26-May2

0 comments:

Post a Comment

Thank you for your comments!

ឧបត្ថម្ភដោយ ក្រុមហ៊ុនតេឡេខំម្ញូណេត្សិន
សេវាកម្មទូរស័ព្ទផ្ទះផ្តល់ជួនតម្លៃពិសេសនិងអាចតេទៅកាន់80ប្រទេស ដោយគ្មានកំណត់⁣ ថែមទាំងលោកអ្នកអាចប្រើមិនគិតថ្លៃ បើលោកអ្នករកបានអតិថិជនដែលប្រើសេវាកម្មដូចគ្នាបាន៥នាក់សម្រាប់អតិថិជននៅក្នុងប្រទេសទាំងនេះ

សូមចុចតាមប្រទេសលោកអ្នករស់នៅ ដើម្បីពត៌មានបន្ថែមឬក៍ជាវ

សហរដ្ឋអាមេរិក
កាណាដា
អូស្រ្តាលី
បារាំង
​​​​​​​​​​​​​​​​​​កូរ៉េខាងត្បូង
និងប្រទេសជាច្រើនទៀត