ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews

ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Friday, May 17, 2013

នៅខាងក្រោមនេះជាអត្ថបទKFM យកចេញពីប្លុកព្រៃនគរ  ជនជាតិយួននៅទន្លេសាប (បើមិនដោះស្រាយទេកម្ពុជានឹងក្លាយជាកម្ពុជាក្រោម ទៀតហើយ ?) ជនជាតិយួនរាប់ពាន់នាក់នៅទន្លេសាបកើតកូនពូនជាចៅ វិទ្យុ អាស៊ីសេរី ភាសាយួនបានរាយការណ៍ថា ជនជាតិ យួនរាប់ពាន់នាក់ បច្ចុប្បន្ន កំពុងរស់នៅប្រកបមុខ របរនេសាទ នៅតាមដងទន្លេសាប និងប្រកបរបរស៊ីឈ្នួលផ្សេងនៅលើទឹក ដីកម្ពុជា យ៉ាងសុខស្រួល ។  

អ្នកស្រី ហ្វាង ធី អាន់ ធឺ (Hoang Thi Anh Thu ) អាយុ ៥៥ ឆ្នាំ ជាស្ត្រីជនជាតិយួនម្នាក់ដែល រកស៊ីចាប់ត្រីនៅទន្លេសាប បាន និយាយថា អ្នកស្រីបានមករកស៊ីនៅប្រទេសកម្ពុជា កាលពីឆ្នាំ ១៩៨៤ មកម្លេះ កាលនោះអ្នកស្រីមកតាមប្ដីកាលពីអាយុ ២២ ឆ្នាំ ។ អ្នកស្រីបានបន្តទៀតថា មុនដំបូងគិតមករកស៊ី ហើយ ត្រឡប់ទៅស្រុកវិញ ប៉ុន្តែមិនមានលុយត្រឡប់ ក៏ សម្រេច ចិត្ត នៅស្រុក ខ្មែររហូតមក ។ 

 អ្នកស្រី ង្វៀង ធី ណាយ (Nguyen Thi Nai ) មកស្រុក ខ្មែរកាល នៅក្រមុំ ហើយបានជួបប្ដីនៅស្រុក ខ្មែររហូតដល់ មានកូន ៣ រួចប្ដីស្លាប់ចោល បាននិយាយថា គាត់ប្រកបមុខ របរលក់ទឹក កកឈូស ដើម្បី ចិញ្ជឹមកូន ។  

អ្នកស្រី វ៉ ធី សាន់ អាយុ ៥៥ ឆ្នាំ មានកូន ៨ នាក់ ប្ដីស្លាប់ចោល បាន និយាយថា គាត់មកស្រុកខ្មែរប្រកបមុខរបបរ ស៊ីឈ្មួល ជាមួយនឹងប្ដី  ក្រោយពីប្ដីបានស្លាប់ទៅ គាត់រកស៊ីចាប់ត្រី តាម ដងទន្លេសាប ជាមួយទូកតូចមួយរបស់ខ្លួនដើម្បីចិញ្ចឹកកូន ។ 

 ពួកគេនិយាយថា ម្នាក់ៗចង់ត្រឡប់ទៅស្រុកវិញដែរតែពេល ទៅស្រុកគ្មានដីស្រែ ជីវភាពនៅតែក្រីក្រ ដដែលខ្មាសញាតិសន្ដាន ក៏សម្រេចចិត្តនៅស្រុកខ្មែររហូតមកដល់សព្វថ្ងៃ ។ 

 សូមបញ្ជាក់ថា ដែនដីកម្ពុជាក្រោម ត្រូវបានវៀតណាមកាន់កាប់ រហូត មកដល់សព្វថ្ងៃនេះ ព្រោះមុនដំបូង មានជនជាតិយួនមក រស់នៅ ស៊ីឈ្មួលខ្មែរក្រោមម្ចាស់ស្រុកដូចនៅទន្លេសាបនេះដែរ ។

  យោងតាមឯកសារប្រវត្តិសាស្ត្រ នៅសតវត្សរ៍ទី ១៧ ស្ដេចយួនត្រ កូល ង្វៀង បានខ្ចីដែនដីខ្មែរនៅម្ដុំ ព្រៃ នគរ ដើម្បីបោះ បន្ទាយទ័ពច្បាំងគ្នានឹងស្ដេចយួនត្រកូក ទ្រិន (Trinh) នៅខាងជើង ។  

ក្រោយមកស្ដេច យួនអង្គនេះបានបង្កើត ជារដ្ឋបាលគ្រប់ គ្រងដែនដីកម្ពុជាក្រោម និងបានបញ្ជូនជនជាតិ យួន ពីភាគខាង ជើងមករស់នៅដែនដី កម្ពុជាក្រោមបន្តិចម្ដងៗ រហូតដល់កើត កូនពួនជាចៅមកដល់សព្វថ្ងៃ ។ 

ក្រោយពី បានគ្រប់គ្រង កម្ពុជាក្រោម ស្ដេចយួនបានបង្កើតរដ្ឋបាលភូមិ សាស្ត្រតាម ភាសា យួន ហើយបញ្ជា ឲ្យមន្ត្រី យួនគ្រប់គ្រង ទៅតាម តំបន់នីមួយៗ ។ 
ដោយស្ដេចខ្មែរមិនបាន គិតគូរ ពីស្ថាន ភាព ការ ហូរចូលពីជន ជាតិ យួនមកតាំងទីលំនៅ លើដែន ដីកម្ពុជាក្រោមនោះ បណ្ដាលឲ្យវាសនា ដែន ដីខ្មែរមួយ ភាគនេះ ធ្លាក់ចូលក្នុង កណ្ដាប់ យួន រហូតមកដល់ សព្វថ្ងៃ ៕
តើ​មាន​អ្នក​ណា​ខ្វាយខ្វល់អំពី​ច្បាប់​ចរាចរណ៍ ? Video: Phụ nữ Việt trên dòng Tonlesap

 

0 comments:

Post a Comment

Thank you for your comments!

ឧបត្ថម្ភដោយ ក្រុមហ៊ុនតេឡេខំម្ញូណេត្សិន
សេវាកម្មទូរស័ព្ទផ្ទះផ្តល់ជួនតម្លៃពិសេសនិងអាចតេទៅកាន់80ប្រទេស ដោយគ្មានកំណត់⁣ ថែមទាំងលោកអ្នកអាចប្រើមិនគិតថ្លៃ បើលោកអ្នករកបានអតិថិជនដែលប្រើសេវាកម្មដូចគ្នាបាន៥នាក់សម្រាប់អតិថិជននៅក្នុងប្រទេសទាំងនេះ

សូមចុចតាមប្រទេសលោកអ្នករស់នៅ ដើម្បីពត៌មានបន្ថែមឬក៍ជាវ

សហរដ្ឋអាមេរិក
កាណាដា
អូស្រ្តាលី
បារាំង
​​​​​​​​​​​​​​​​​​កូរ៉េខាងត្បូង
និងប្រទេសជាច្រើនទៀត