ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Tuesday, May 28, 2013

មនុស្ស​មួយ​ក្រុម​ដុត​លំនៅ​ពលរដ្ឋ​និង​ទីស្នាក់ការ​សហគមន៍​នៅ​បន្ទាយមានជ័យ
ប្រជាពលរដ្ឋ​មួយ​ក្រុម​មាន​គ្នា​ជិត ២០០​នាក់ បាន​ដុត​លំនៅឋាន​របស់​អ្នក​ភូមិ​ពីរ​ខ្នង​ និង​ទីស្នាក់ការ​សហគមន៍​មួយ​ខ្នង​កាល​ពី​រសៀល​ថ្ងៃ​២៨ ឧសភា ​នៅ​ភូមិ​ថ្នល់បទ ឃុំ​អូរបីជាន់ ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ។
ដោយ សួន សុផលមុន្នី
2013-05-28

លោកស្រី ញឹក សុធា ​ជា​តំណាង​ប្រជាពលរដ្ឋ​ជាង ២០០​គ្រួសារ ឲ្យ​ដឹង​កាល​ពី​រសៀល​ថ្ងៃ​ទី​២៨ ខែ​ឧសភា ថា ក្រុម​មនុស្ស​ជិត ២០០​នាក់ ត្រូវ​បាន​គេ​ជួល​មក​ពី​ក្រុង​ប៉ោយប៉ែត ដើម្បី​ដុត​បំផ្លាញ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​នៅ​លើ​ដី​ដែល​ធ្លាប់​មាន​ ទំនាស់​ទំហំ​ជាង ១​ពាន់​ហិកតារ។

លោកស្រី ញឹក សុធា៖ «ម៉ោង​បី​ហ្នឹង កូន​ចៅ យី ភិរម្យ និង សំ ផាន់ណារិទ្ធ គេ​មក​រើ​ផ្ទះ​ប្រជាពលរដ្ឋ​ ប្រហែល ២០០​នាក់ គេ​យក​អ្នក​ប៉ោយប៉ែត មក​ដុត​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​គំរាម​សម្លាប់​ប្រជាពលរដ្ឋ​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី ដុត​ទីស្នាក់ការ​សហគមន៍​អស់​មួយ​ខ្នង។ ខាង យី ភារម្យ អ្នក​បញ្ជា​ឲ្យ​កូនចៅ​មក​ដុត ហើយ​គំរាម​សម្លាប់​ប្រជាពលរដ្ឋ​ខ្ញុំ​ទៀត»

មិន​មាន​ប្រជាពលរដ្ឋ​ណា​រង​របួស​នៅ​ក្នុង​អំពើ​ហិង្សា​នេះ​ទេ។ លោកស្រី ញឹក សុធា ឲ្យ​ដឹង​ថា ការ​ប្រើ​អំពើ​ហិង្សា​ដុត​បំផ្លាញ​លំនៅឋាន​របស់​អ្នក​ភូមិ​នេះ កើត​មាន​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​ចុះ​ទៅ​ដោះស្រាយ​ទំនាស់​នោះ កាលពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា ដោយ​បាន​សម្រេច​ឲ្យ​ប្រជាពលរដ្ឋ ២៤៦​គ្រួសារ នៅ​ភូមិ​ថ្នល់បទ ឈ្នះ​កាន់​កាប់​ដី​ទំហំ​ជាង ១ពាន់​ហិកតារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ source http://www.rfa.org/khmer/news/social-economy/violation-between-2groups-in-bmc-05282013062832.html
 

0 comments:

Post a Comment

Thank you for your comments!













Search