ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Thursday, May 2, 2013
ក្រសួងប្រៃសណីណ៍ទប់ស្កាត់ ការប្រកួតប្រជែងមិនស្មោះត្រង់ រវាងក្រុមហ៊ុនបម្រើសេវាទូរស័ព្ទ (ស្តាបហេតុផលក្រសួងប្រៃសណីណ៍តាម ម៉ូវ ចរិយា មិនខុសពីក្រសួងកូនក្មេងលេងដី ឬក្រសួងចោរ)
------------
កោះសន្តិភាពថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៣ ម៉ោង ០៧:២០
រាជធានីភ្នំពេញ ៖ លោកម៉ូវ ចរិយា ប្រធានបញ្ញត្តិករទូរគមនាគមន៍កម្ពុជាមានប្រសាសន៍ថាដោយសារតែភាពមិនស្មោះត្រង់ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទមួយចំនួនបានធ្វើឱ្យទីផ្សារទូរគមនាគមន៍នៅកម្ពុជាមានការរំខាន ដោយនាទីទូរស័ព្ទមិនត្រឹមត្រូវទៅតាមនាទីនាឡិកា ទូរស័ព្ទចូលដាច់ៗ ហើយមានក្រុមហ៊ុនខ្លះទៀតធ្វើការឃោសនាពាណិជ្ជកម្មមានចរិតលក្ខណៈផ្ទុយនឹងសារាចរអន្តរក្រសួងដែលបានទប់ស្កាត់ភាពពុំស្មោះត្រង់នៃការប្រកួតប្រជែងក្នុងវិស័យទូរគមនាគមន៍នេះផងដែរ ។ លោកបានដាក់កម្រិតថា ចាប់ពីម៉ោង១២យប់ថ្ងៃទី២៦ មេសា តទៅ គ្រប់ក្រុមហ៊ុនទាំងអស់ត្រូវតែបញ្ឈប់ជាស្ថាពរនូវការឃោសនាពាណិជ្ជកម្មទាំងអស់ ទាំងទូរស័ព្ទចល័តនិងអចល័តឱ្យបានព្រមៗគ្នា ។ បើសិនជាមានក្រុមហ៊ុនណាមួយមិនបញ្ឈប់តាមការណែនាំរបស់អន្តរក្រសួងទេនោះ ក្រុមហ៊ុនត្រូវប្រឈមនឹងការទទួលខុសត្រូវទាំងស្រុងនៅចំពោះមុខច្បាប់ ហើយបើពិនិត្យឃើញករណីធ្ងន់ធ្ងរគឺប្រឈមនឹងការដកហូតអាជ្ញាប័ណ្ណប្រតិបត្តិការថែមទៀត ។
លោកម៉ូវ ចរិយា បន្តថា រយៈកាលកន្លងមកនេះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍មិនដែលដាក់កំហិតទៅលើតម្លៃសេវាទូរស័ព្ទរបស់ក្រុមហ៊ុនទូរស័ព្ទទេ តែការប្រកួតប្រជែងអំពីតម្លៃសេវាទូរស័ព្ទបានធ្វើឱ្យកើតមានទំនាស់រវាងក្រុមហ៊ុនដូចគ្នាមានការរាំងខ្ទប់ការហៅចូលពីប្រព័ន្ធមួយទៅប្រព័ន្ធមួយ ដោយក្រុមហ៊ុនខ្លះបានចោទគ្នាថា បណ្តាលមកពីក្រុមហ៊ុននោះលក់ថោកពេកទើបក្រុមហ៊ុនមិនឱ្យហៅចូល ។ ក្រុមហ៊ុនខ្លះទៀតនិយាយដាច់ៗ ដើម្បីឱ្យមានការហៅបន្ថែមក្នុងបំណងឱ្យអស់លុយច្រើន ជាពិសេសនាទីទូរស័ព្ទមិនដូចនាទីនាឡិកាទេ ។ បញ្ហាច្របូកច្របល់ក្នុងទីផ្សារទូរគមនាគមន៍បានកើតមានជាបន្តបន្ទាប់ ហេតុដូច្នេះហើយទើបក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍តម្រូវឱ្យក្រុមហ៊ុនទូរស័ព្ទទាំងអស់មុននឹងធ្វើការផ្សាយពាណិជ្ជកម្មគឺត្រូវដាក់ការផ្សាយនោះឆ្លងកាត់ទៅបញ្ញត្តិករទូរគមនាគមន៍កម្ពុជាដែលហៅកាត់ថា TRC ជាមុនសិនដើម្បីត្រួតពិនិត្យមើលភាពស្មោះត្រង់នេះទើបអនុញ្ញតឱ្យមានការផ្សព្វផ្សាយ ។
លោកម៉ូវ ចរិយា បានថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការបញ្ឈប់ជាស្ថាពរនូវការអនុវត្តផ្សាយពាណិជ្ជកម្មរបស់បណ្តាប្រតិបត្តិករទូរស័ព្ទចល័តនិងអចល័តទាំងអស់ដែលផ្ទុយពីប្រកាសអន្តរក្រសួងលេខ២៣២ ។ សន្និសីទសារព័ត៌មាននេះ បានធ្វើឡើងនៅបញ្ញតិ្តករទូរគមនាគមន៍កម្ពុជា (TRC) កាលពីថ្ងៃទី២៦ មេសា កន្លងមក ។ មានក្រុមហ៊ុនទូរស័ព្ទចំនួន៧បានចូលរួមក្នុងសន្និសីទ ហើយមានក្រុមហ៊ុនខ្លះបង្ហាញភាពមិនសប្បាយចិត្តនៅក្រៅសន្និសីទសារព័ត៌មានចំពោះតម្លៃ តែ TRC បានកំណត់ឱ្យបណ្តាក្រុមហ៊ុនទូរស័ព្ទទាំងអស់ត្រូវលក់ក្នុងតម្លៃមួយដែលដូចៗគ្នាទាំងអស់គឺ៤,៥សេន ក្នុងមួយនាទី ។ ផ្ទុយទៅវិញពួកគេចង់លក់តាមចិត្តដែលគេចង់លក់ពីព្រោះថាកម្ពុជាប្រកាន់យករបបសេដ្ឋកិច្ចទីផ្សារសេរី ដូច្នេះមិនត្រូវដាក់កម្រិតតម្លៃក្នុងការរកស៊ីរបស់ពួកគេនោះឡើយ។
លោកម៉ូវ ចរិយា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា ទូរស័ព្ទគិតតែប្រកួតប្រជែងគ្នាក្នុងការលក់ថោកដោយមិនព្រមគិតបីការអភិវឌ្ឍគុណភាពនោះទេ ។ ប្រតិបត្តិករខ្លះបាននិយាយនៅក្រៅសន្និសីទថារបស់គេអន់ ទើបគេលក់ថោក ហើយបើបង្ខំឱ្យគេលក់ថ្លៃដូចអ្នកដែលមានគុណភាពល្អនោះ គឺមានន័យថា ចង់សម្លាប់ពួកគេឱ្យវិលត្រឡប់ទៅស្រុកវិញដកទុនវិនិយោគពីកម្ពុជា ។
លោកម៉ូវ ចរិយា បន្តទៀតថា កម្ពុជាបច្ចុប្បន្នមានក្រុមហ៊ុនទូរស័ព្ទចំនួន៩ តែពីរទៀតមិនបានមកចូលរួមធ្វើសន្និសីទសារព័ត៌មានទេ ដោយសំអាងថា ខ្លួនគេមិនមានការពាក់ព័ន្ធនឹងតម្លៃឡើយ ។ លោកបញ្ជាក់ថា បច្ចុប្បន្ននៅកម្ពុជាអ្នកប្រើទូរស័ព្ទចល័តមានចំនួន១៩,៧លានស៊ីម អីុនធើរណេត២,៧លាននាក់ និងទូរស័ព្ទអចល័តកន្លះលាននាក់ ៕
.....................
សូមមើលប្រតិកម្មពីប្រជាជនតាមរូបភាពខ្លះៗ
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!