ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Tuesday, May 28, 2013
ពិធីបុណ្យវិសាខបូជា គឺជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា រាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់សំរាប់រំលឹកដល់ព្រះពុទ្ធសមណគោត្ដម បរមគ្រូ នាថ្ងៃពេញបូណ៌មី (គីថ្ងៃ១៥កើត) ខែពិសាខ ដែលពុទ្ធសាស និកទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជាប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ ។
 ការដែលប្រារឰពិធីបូជានាថ្ងៃ១៥ កើត ខែពិសាខនេះ អាស្រ័យដោយលោកអ្នកប្រាជ្ញខាងពុទ្ធសាសនា បានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិថា ជាមហាមង្គល អភិលក្ខិតកាល គឺជាថ្ងៃមហាមង្គល ត្រូវនឹងថ្ងៃដែល ព្រះសម្ពុទ្ធបរមគ្រូ ៖ ១-ទ្រង់ប្រសូតចាកឧទរមាតា ២-ទ្រង់ត្រាស់ដឹងអនុត្ដរសម្មាសម្ពោធិញ្ញាណ ៣-ទ្រង់រំលត់ខន្ធចូលកាន់ព្រះបរមនិព្វាន 
សម្ដេចព្រះបរមសាស្ដ្រាចារ្យរបស់យើង ទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាន សុទ្ធតែក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ ទាំងអស់ប្លែក តែឆ្នាំប៉ុណ្ណោះ ។

អាស្រ័យដូចបានជម្រាបខាងលើ⁣ ពុទ្ធសាសនិកជនទាំងអស់ក្នុងខេត្តអនធារីយ៉ោ ប្រទេសកាណាដា⁣,⁣ ⁣មានប្រជជនខ្មែរ, ឡាវ, សៀម, វៀតណាម, សេរី លង្កា, ចិន, ភូមា និងកាណាដា⁣ ជាដើមបានរួមមមតិគ្នាជាឯកច្ឆន្ទប្រារព្ធធ្វើបុណ្យវិសាកបូជារួមគ្នា  នេះជាលើលទី២ហើយ ដែល⁣ពុទ្ធសាសនិកជននៅប្រទេសកាណាដាបាននាំគ្នាធ្វើ⁣ គ្នុងឆ្នាំ២០១២បានធ្វើនៅទីក្រុងតូរ៉ុនតូ⁣ ខេត្តអនធារីយ៉ូ។⁣

កម្មវិធីដូចខាងក្រោម
 ទីកន្លែង
Mississauga Civic Centre, 300 City Centre Drive, Mississauga, ON L5B 3C1, Tel: 905 896 5000
 




 


 


0 comments:

Post a Comment

Thank you for your comments!













Search