ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Monday, May 27, 2013
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានរិះគន់យ៉ាងខ្លាំងលើតំណាងរាស្ត្រ គណបក្សប្រឆាំងមួយរូប ដែលបានចូលរួម ក្នុងវេទិកាមួយនៅបរទេស ហើយបានប្រើប្រាស់ទង់ជាតិ មិនជាទង់ជាតិរបស់ខ្មែរ ផ្លូវការសព្វថ្ងៃ និងបញ្ជាឲ្យអគ្គស្នងការ នគរបាលជាតិ លោក នេត សាវឿន បញ្ជូនរូបភាពនោះ ទៅឲ្យអង្គភាពប្រតិកម្មរហ័ស ដើម្បីផ្សព្វផ្សាយជាសាធារណៈ នូវអំពើដ៏អត្មានិយម របស់តំណាងរាស្ត្រ បក្សប្រឆាំងរូបនោះ។
ការរិះគន់ខ្លាំង លើតំណាងរាស្ត្របក្សប្រឆាំង ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តចតេជោ សែន ធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៣ ក្នុងគ្រាដែលសម្តេចតេជោ ចូលរួមជាអធិបតីភាព សម្ពោធសមទ្ធិផលក្នុងវត្តលង្កា រាជធានីភ្នំពេញ។ យ៉ាងណាក៏ដោយ សម្តេចតេជោ មិនបានទម្លាយចេញនូវឈ្មោះ របស់តំណាងរាស្ត្របក្សប្រឆាំងថា ជាបុគ្គលរូបណានោះទេ តែបើតាមរូបភាព ដែលត្រូវទម្លាយគេឃើញ លោក សុន ឆ័យ ដែលជា តំណាងរាស្ត្រ គណបក្សប្រឆាំងសម រង្ស៊ី បានទៅចូលរួមជាមួយ វេទិកាមួយនៅបរទេស ដែលប្រើប្រាស់ទង់ជាតិ ប្រឆាំងនឹងរបបរាជានិយម ដែល អ្នកវិភាគនយោបាយ និងសង្គម បានបញ្ចេញទស្សនៈថា ការប្រើទង់ជាតិនោះ ស្មើនឹងធ្វើរដ្ឋប្រហារ ដែលជាការខុស ច្បាប់។
សម្តេចបានថ្លែងយ៉ាងខ្លាំងៗ ឲ្យផ្សព្វផ្សាយទូលំទូលានូវរូបភាព ដែលតំណាងរាស្ត្រអង្គុយ ក្នុងវេទិកាមួយ ដែលមានសញ្ញាណទង់ជាតិផ្សេង ដែលជា ទង្វើមិនសមរម្យសម្រាប់ជាតិខ្មែរ។ សម្តេចបានថ្លែងទៀតថា ការជំរុញឲ្យមានការផ្សព្វផ្សាយ ទង្វើដ៏មិនសមរម្យរបស់ តំណាងរាស្ត្ររូបនោះ គឺដើម្បី ការពារជាតិ សាសនា ព្រះមហាក្សត្រ តែប៉ុណ្ណោះ មិនមែនជាការគំរាមកំហែង ខាងផ្នែកនយោបាយនោះទេ។
សម្តេចបានថ្លែងថា «មិនមែនជាការគំរាមកំហែង ខាងនយោបាយទេ។ សុំឲ្យច្បាស់លាស់ ហ៊ុន សែន គ្មានបំណង ដើម្បីបំបិទសិទ្ធិនរណាទេ ក៏ប៉ុន្តែ ហ៊ុន សែន គ្រាន់តែចង់ការពាររាជបល្ល័ង្ក ការពាររបស់រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញតែប៉ុណ្ណោះ»។
យ៉ាងណាក៏ដោយ បើតាមរូបភាពដែលត្រូវបានគេទម្លាយចេញ គេឃើញយ៉ាងច្បាស់នូវសកម្ម ភាពរបស់តំណាងរាស្ត្រ គណបក្សប្រឆាំងលោក សុន ឆ័យ ចូលរួមក្នុងវេទិកាមួយ ជាមួយលោក ស៊ួន សិរីរដ្ឋា ប្រធានចលនាអំណាច ពលរដ្ឋខ្មែរ នៅសហ រដ្ឋអាមេរិក និងលោក ម៉ម សូណង់ដូ ប្រធាន សមាគមអ្នកប្រជាធិបតេយ្យ នៅសហរដ្ឋអាមេរិក ដែលប្រើប្រាស់ទង់ជាតិ ដែលមិនមែនជារបស់ជាតិនោះទេ។ ទង្វើបែបនេះត្រូវបាន មន្រ្តីរាជរដ្ឋា ភិបាល ចោទថា ជាក្រុមដែលចង់រំលាយ របបរាជានិយមនៅកម្ពុជា ទើបពួកគេមិនប្រើប្រាស់ទង់ជាតិកម្ពុជា ជាផ្លូវការបែបនេះ៕ source http://www.dap-news.com/2011-06-14-02-39-55/64826-2013-05-27-09-08-46.html

0 comments:

Post a Comment

Thank you for your comments!













Search