ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Sunday, May 19, 2013
យើងជាប្រជាជនពិតជាពិបាកណាស់ ពីរឿងឆាកនយោបាយស្រុកខ្មែរ ម្នាក់ៗសុទ្ធតែទាមទារយកសំឡេងរឿងៗខ្លួន យើងថា 
លោក ហ៊ុន សែង យើងមិនមានការឆ្ងាល់អ្វីទៀតទេ ព្រោះគាត់នៅក្រោមការគ្រប់គ្រោងរបស់យួនទាំងស្រុងទៅហើយ។ ចុះសម្រាប់ លោក សមរង្ស៊ី លោកគឹម សុខា លោក ខឹម វាសនា លោក មម សណង់ដូ និង​លោក សួន សេរីរដ្ឋា សុទ្ធតែជាអ្នអះអាងថាខ្លួនជាប្រជាធិបតេយ្យរាងៗខ្លួន
 តើពួកគាត់ នៅក្រោមការគ្រប់គ្រោងរបស់នរណាដែរ
ឬក៍ពាក្យថា Democracy​ របស់ពួកគាត់ក្លាយជា Demo-crazy ទៅហើយ?
ឬក៍ពាក្យថា Democracy​ គឺជាពាក្យមួយសម្រាប់អ្នកនយោបាយយកប្រើដើម្បីបោកប្រជាជន? 
 ហេតុអ្វីបានជាពួកគាត់ចេះតែទាមទារយកសំឡេងរឿងៗខ្លួនអញ្ចឹង?​​ ហើយវៃប្រហាគ្នាមិនចេះចប់មិនចេះហើយ  ធ្វើអោយប្រជាជនគ្នាវង្វេងមិនដឹងថានរណាជានរណា បន្ថែមសេចក្តីទុក្ខ ដែលពួកគាត់ទទួលពីរបបលោកហ៊ុន សែង និង​យួន។
តែឥឡូវនេះយើងមានសង្ឃឹមបន្តិច……?? នៅក្រោមការរួបរួមគ្នារបស់លោកសម រង្ស៊ី និង​ លោក​ គឹម​សុខា រំលាយចោលគណបក្សផ្ទាល់ខ្លួន បង្កើតជាគណបក្សរួមហៅថា គណបក្សសង្រ្គោះជាតិ យើងមិនពិតប្រកដមួយរយភាករយនោះទេថា ពួកគាត់អាចសង្រ្គោះជាតិបានពីកន្តាប់ដៃយួនគុម្មុយនីស ស្តារសេដ្ឋកិច្ចឡើងវិញនិងនាំមកនៅសុខសន្តិភាពដល់ស្រុកខ្មែរបាននោះទេ តែ!!វាជារឿងមួយអស្ចារ្យក្រោមឆាកនយោបាយរបស់ខ្មែរយើងដែលពួកគាត់បានរួមគ្នា
ជាធ្លុងមួយ ដើម្បីសង្រ្គោះជាតិ ក្រោយពីការវៃប្រហាគ្នាយ៉ាងក្តៅ។
facebook​ បាននាំមកនូវសារៈប្រយោជន៍ខ្លាំងណាស់ សម្រាប់បងប្អូនខ្មែរយល់ដឹង ពីល្បិចរបស់អ្នកនយោបាយ។ 
នយោបាយវាមិនចប់នៅលើពាក្យសន្យាររបស់អ្នកធ្វើនយោបាយនោះទេ គឺវាស្ថិតនៅលើសកម្មភាពពិតៗ ដែលនាំមកនូចផលប្រយោជន៍ជាវិជ្ជមាន សម្រាប់ប្រទេសជាតិយើង។
នៅខាងក្រោមនេះជាវីឌីអ៊ួខ្លះៗ ដែលបានឆ្លុះបញ្ចាំងពីអ្នកនយោបាយស្រុកខ្មែរយើយ ដែលយើងគិតថាពួកគាត់ ជាមនុស្សម្នាក់នៅក្នុងចំណោមមនុស្សរាប់ពាន់នាក់នោះ វាក៍ជារឿងមួយធ្វើអោយមនុស្សខ្លះមិនពេញចិត្តដែរ តែយើងត្រូវតែដឹងហើយវិភាគ។

អាយ៉ៃឆ្លើយឆ្លងរវាងអ្នកខ្លាំងទាំងពីរ (វគ្គ​១) អាយ៉ៃ​ឆ្លើយ​ឆ្លង​រវាង​អ្នក​ខ្លាំង​ទាំង​ពីរ​ (វគ្គ​២) អាយ៉ៃឆ្លើយឆ្លងរវាងអ្នកខ្លាំងទាំងពីរ (វគ្គ៣) អាយ៉ៃឆ្លើយឆ្លងរវាងអ្នកខ្លាំងទាំងពីរភាគពិសេស (វគ្គ៤)
នយោបាយល្អនាំអោយយើងបានសុខ រីឯនយោបាយខុសនាំអោយយើងកើតទុក្ខ ចុះសម្រាប់លោក គឹម សុខុន ដែលជាប្អូនបង្កើតរបស់លោក គឹម សុខា បែរជាមកខាំគ្នាក្នុងឆាកនយោបាយ ដែលពោរពេញទៅដោយការបែងចែកបក្សចែកពួកទៅវិញ?។ នេះហើយហៅថានយោបាយ ថ្ងៃនេះនយោបាយបានធ្វើអោយបងប្អូនគេឈ្លោះគ្នា ចុះថ្ងៃក្រោយដែលយើងគ្រាន់តែជាប្រជាជន តើយើងទជាយ៉ាងមេច? ខាងក្រោមនេះជាឌីអ៊ូលោក គឹម សុខនបានវៃប្រហារទៅលើបងរបស់គាត់ ដែលកើតក្នុងផ្ទៃជាមួយគ្នា។ តើនេះគ្រាន់តែជាឆាកល្ខោនរបស់នរណាម្នាក់ឬ?

0 comments:

Post a Comment

Thank you for your comments!













Search