ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Wednesday, May 29, 2013
ក្រុម​កម្មករ និង​ពលរដ្ឋ​ជាង ២​ពាន់​នាក់ នៅ​ថ្ងៃ​ទី​២១ មករា ផ្ទុះ​ការ​តវ៉ា​ហែ​ក្បួន​ដើរ​ស្រែក​ជយឃោស​­តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​ព្រះសង្ឃ និង​រក​ដំណោះស្រាយ​ផ្ដល់​អត្ថប្រយោជន៍​ជូន­​កម្មករ។ហេតុការណ៍​នោះ​កើត​ឡើង​បន្ទាប់​ពី­​អាជ្ញាធរ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នាំ​ព្រះ​កាយ​ព្រះសង្ឃ​ពីរ​ព្រះអង្គ​ទៅ​សា­កសួរ ដោយសារ​ព្រះតេជព្រះគុណ​ទាំង​ពីរ​អង្គ​នោះ​­សូត្រ​ធម៌​ស្រោច​ទឹក​រំដោះ​គ្រោះ​ឲ្យ​កម្ម­ករ​រោងចក្រ យ៉ាក់ជីង (Yak Jing) ដែល​ធ្វើ​កូដកម្ម​ទាមទារ​អត្ថប្រយោជន៍​ផ្ស­េងៗ​អស់​រយៈពេល ៣​ថ្ងៃ មក​ហើយ​នោះ។ ក្រុម​កម្មករ​រោងចក្រ យ៉ាក់ជីន ស្ថិត​នៅ​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ផ្អាក​ការ​ធ្វើ​កូដកម្ម​នៅ​មុខ​រោងចក្រ ដោយ​ងាក​ទៅ​តវ៉ា​នៅ​មុខ​សាលា​សង្កាត់ និង​បន្ត​ដំណើរ​ថ្មើរ​ជើង​លើក​បដា​ស្រែក​ទ­ាមទារ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ វិញ។ ការ​ធ្វើ​បែប​នេះ មក​ពី​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ នាំ​ព្រះ​កាយ​ព្រះតេជព្រះគុណ​ពីរ​ព្រះអង្គ­​ដែល​មក​សូត្រ​ធម៌​លើក​រាសី​ឲ្យ​កម្មករ​ទៅ­​សួរ​នាំ​នៅ​សាលា​ខណ្ឌ​ពោធិ៍សែនជ័យ។
[source]http://www.youtube.com/watch?v=2ue5TqYLgUY

0 comments:

Post a Comment

Thank you for your comments!













Search