ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Thursday, May 16, 2013
ចលនាចំនួន៥ ស្ថិតក្នុងបញ្ជីខ្មៅរបស់រាជរដ្ឋាភិបាលសុំអោយអាមេរិកជួយសហការ ស្រាវជ្រាវចាប់ខ្លួនមេខ្លោង
ដោយ ខេវីន ឡឹម
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី១៦
ឧសភា នេះ បានបង្ហាញថា ចលនាចំនួន៥
ដែលស្ថិតក្នុងបញ្ជីខ្មៅរបស់រាជរដ្ឋាភិបាល
ហើយដែលសម្តេចបានស្នើអោយសហរដ្ឋមេរិកជួយសហការស្រាវជ្រាវអំពី
ភាពសង្ស័យថាពួកគេបានបង្កបង្កើតចលនាប្រដាប់អាវុធ
ហើយប្រើប្រាស់ទឹកដីប្រទេសថៃធ្វើជាមូលដ្ឋាន
ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល និងរបបរាជានិយមនៅកម្ពុជា ។ការស្នើទៅសហរដ្ឋអាមេរិក នេះ គឺធ្វើឡើងដើម្បីតាមរកចាប់ខ្លួនមេខ្លោង និងសមាជិកទាំងឡាយណា នៃចលនាទាំងនេះ ដែលពាក់ព័ន្ធនឹង ការបង្កើតកម្លាំងប្រដាប់អាវុធដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល និងរបបរាជានិយមនោះ ។ នេះបើយោងតាមប្រសាសន៍របស់សម្តេច ហ៊ុន សែន ។
បើតាមប្រសាសន៍របសម្តេចនាយករដ្ឋមន្ត្រី ចលនានយោបាយ និងចលនាប្រដាប់អាវុធទាំងនោះរួមមាន៖
១, ចលនាអំណាចពលរដ្ឋខ្មែរ ដែលមានមូលដ្ឋានធំនៅសហរដ្ឋអាមេរិក ហើយដឹកនាំដោយលោក សួន សេរីរដ្ឋា ដែលធ្លាប់ចេញមុខតាមទូរទស្សន៍ក្រុមអាវលឿងថៃវាយប្រហាររដ្ឋាភិបាល
២,ចលនាខ្លារំដោះ ដែលមានកម្លាំងប្រដាប់អាវុធឈរជើងនៅក្នុងប្រទេសថៃ
៣, ចលនាមហាចក្រខម ដែលមានកម្លាំងប្រដាប់អាវុធឈរជើងនៅក្នុងប្រទេសថៃ ហើយមានមូលដ្ឋានធំនៅសហរដ្ឋអាមេរិក
៤, រណសិរ្សរំដោះជាតិខ្មែរ ដែលបានបង្កើតឡើងនៅបាក់ខ្លង ប្រទេសថៃ ហើយដែលមានមូលដ្ឋានធំនៅប្រទេសដាណឺម៉ាក
៥, ក្រុមចលនាអតីតទាហានម៉ែហ្វក ដែលមានកម្លាំងប្រដាប់អាវុធឈរជើងនៅក្នុងប្រទេសថៃ ហើយមានមូលរដ្ឋានធំនៅសហរដ្ឋអាមេរិក
សម្តេចបញ្ជាក់ទៀតថា សមាជិកនៃក្រុមចលនាទាំងនេះ មានបង្កប់ខ្លួននៅក្នុងគណបក្សប្រឆាំង ដណ្តើមបន្លំយកភាពស្របច្បាប់ ផ្នែកខាងក្នុងប្រទេស ។ ឯធាតុពិត ផ្នែកខាងក្រៅ ពួកគេត្រៀមខ្លួន ដើម្បីផ្តួលរំលំរដ្ឋាភិបាល និងរបបរាជានិយម ។
សម្តេចបានបន្តថា រាជរដ្ឋាភិបាល បានបញ្ជូនឯកសារនៃចលនាទាំងនេះអោយទៅក្រុម CIA របស់សហរដ្ឋអាមេរិក ដើម្បីសិក្សាស្រាវជ្រាវ ហើយសម្តេចក៏បានសហការជាមួយរដ្ឋាភិបាលថៃ ដើម្បីតាម រកចាប់់ខ្លួនពួកអ្នកដែលមានបំណងចង់ផ្តួលរំលំរបបរាជានិយមទាំងនេះ ។
សម្តេចបានបង្ហាញសារនៅក្នុងពិធីសម្ពោធសាលាពុទ្ធិកអនុវិទ្យាល័យ ហ៊ុន សែន សិរីសារពេជ្រ និងសមិទ្ធផលនានានៅក្នុងបរិវេណវត្ដសិរីសារពេជ្រ ស្ថិតនៅក្នុងឃុំល្វា ស្រុកព្រះស្ដេច ខេត្ដព្រៃវែង ។ សាររបស់សម្តេច គឺចង់ប្រាប់ថា ចំណុចនេះហើយ ដែលជាសញ្ញានាំមកនូវភ្លើងសង្គ្រាមដល់ប្រទេសកម្ពុជាសាជាថ្មី ប្រសិនបើមិនចាត់វិធានការបង្ក្រាបអោយបានទាន់ពេលវេលានោះ ។
សូមលោកអ្នកនាងតាមដានស្តាប់ប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាសម្លេងដូចតទៅនេះ៖
Source from: http://www.fpmonline.net/article/19339
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!