Popular Articles & Posts
សម្ដេចព្រះសង្ឃរាជ ជួន ណាត
ចលនាចំនួន៥ស្ថិតក្នុងបញ្ជីខ្មៅ
ហូជីមិញសម្លាប់ខ្លួនដើម្បីអ្វី?
លោកហ៊ុនសែន&ទ្រង់ធម្មិកោ
និស្សិតមួយក្រុមចំអកអោយ លោក ស៊ូប៊ែឌី
ស្តាប់ចំររៀងរបស់លោក កុយ វណ្ណា
មហិច្ចតាលោកហ៊ុនសែន
Secret to Living a Perfect Life
អាចារ្យមៀននិងខ្មោចយួនហួជីមិញ
ល្បិចកលយួន 1 2
អង្គការប្រហាជីវិត្ត
ចលនាចំនួន៥ស្ថិតក្នុងបញ្ជីខ្មៅ
ហូជីមិញសម្លាប់ខ្លួនដើម្បីអ្វី?
លោកហ៊ុនសែន&ទ្រង់ធម្មិកោ
និស្សិតមួយក្រុមចំអកអោយ លោក ស៊ូប៊ែឌី
ស្តាប់ចំររៀងរបស់លោក កុយ វណ្ណា
មហិច្ចតាលោកហ៊ុនសែន
Secret to Living a Perfect Life
អាចារ្យមៀននិងខ្មោចយួនហួជីមិញ
ល្បិចកលយួន 1 2
អង្គការប្រហាជីវិត្ត

វេបសាយកំណាព្យល្អៗ
- សៀវភៅកាព្យនិទានសម្រាប់កុមារកម្ពុជា
- សំនៀងកំណាព្យស្នេហ៍ - ផែន សុផល
- កំណាព្យ - អឿន សុខន
- ប្រជុំកំណាព្យខ្មែរ -នាក់ វ៉ាននី
- ផ្ទះកវីខ្មែរ -ប្រជុំកវី
- កំណាព្យ -យឹម កិច្ចសែ
- ក្លឹបកំណាព្យខ្មែរ
- ការស្រាវជ្រាវកំណាព្យខ្មែរ
- របៀបសូត្រកំណាព្យ

វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs

អត្តបទទាក់ទង់រឿងសុខភាព
Bee Venom Can Kill HIV
ផឹកទឹកតិចប្រយ័ត្នកើតរោគមហារីក
15 food For Kidney Disease
15 Food For Kidney Health
ផឹកទឹកតិចប្រយ័ត្នកើតរោគមហារីក
15 food For Kidney Disease
15 Food For Kidney Health

កំណាព្យ Poems
បើចង់ឯករាជ្យ កុំឲ្យយួនត្រួត
ខ្មាំងរបស់ខ្មែរ
ចង់រឹតត្បិតសេរីភាព
ក្មេងសម័យឥឡូវ
ធម្មជាតិត្រូវបានគ្រប់គ្រងដោយក្រឹត្យក្រម
Success
បណ្តាំកវី សេក សេរី
ខ្មែរឆីត្រកួន យួនឆីស្រុកខ្មែរ
សង្គមខ្មែរ
ខ្មាំងរបស់ខ្មែរ
ចង់រឹតត្បិតសេរីភាព
ក្មេងសម័យឥឡូវ
ធម្មជាតិត្រូវបានគ្រប់គ្រងដោយក្រឹត្យក្រម
Success
បណ្តាំកវី សេក សេរី
ខ្មែរឆីត្រកួន យួនឆីស្រុកខ្មែរ
សង្គមខ្មែរ

Powered by Blogger.

Saturday, June 15, 2013
បណ្ដាញសហគមន៍ព្រៃឡង់ជាង ១០០នាក់ នៅខេត្តកំពង់ធំ នៅថ្ងៃទី១៥ ខែមិថុនា ចុះល្បាតព្រៃដើម្បីទាមទារឲ្យក្រុមហ៊ុនវៀតណាម ស៊ី.អ.ស៊ី.ខេ (CRCK) គោរពកិច្ចសន្យាដែលធ្លាប់ប្រាប់ថា នឹងបញ្ឈប់ការឈូសឆាយដីព្រៃសហគមន៍។
ដោយ វណ្ណ វិចារ
2013-06-15
-->
ដោយ វណ្ណ វិចារ
2013-06-15

ក្រុមអ្នកភូមិដែលមកតវ៉ាដើម្បីទប់ស្កាត់ការកាប់បំផ្លាញ
ព្រៃឈើនៅតំបន់ព្រៃឡង់ ស្ថិតក្នុងខេត្តកំពង់ធំ
កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១១។
RFA/Kim Peou
ក្រុមប្រជាពលរដ្ឋបញ្ជាក់ថា ដំណើរល្បាតព្រៃរបស់ប្រជាសហគមន៍ រកឃើញថា ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ នៅតែបំផ្លាញព្រៃឈើសហគមន៍ និងរំលោភបំពានលើដីចម្ការរបស់ប្រជាពលរដ្ឋដោយមិនមានសំណងសមរម្យនៅ ឡើយ។
ក្រុមប្រជាសហគមន៍នៅខេត្តកំពង់ធំ បញ្ចប់កិច្ចការល្បាតព្រៃឡង់ហើយនៅល្ងាចម៉ោង៥ និង ៣០នាទី បន្ទាប់ពីពួកគេចេញល្បាតព្រៃតាំងពីព្រលឹមរួចមក។ ក្រុមសហគមន៍បញ្ជាក់ថា ក្រុមហ៊ុនវៀតណាម ស៊ី.អ.ស៊ី.ខេ មិនបានគោរពកិច្ចសន្យារបស់ខ្លួនទេ។
សមាជិកប្រជាសហគមន៍ លោក ហឿន សុភាព ដែលបានចុះល្បាតព្រៃពេញមួយថ្ងៃនោះ ឲ្យដឹងថា ក្រុមហ៊ុនវៀតណាម ស៊ី.អ.ស៊ី.ខេ នៅតែមានសកម្មភាពកាប់បំផ្លាញព្រៃឈើ និងរំលោភសិទ្ធិមនុស្ស ដូចជា កាប់ព្រៃឈើនៅតំបន់ព្រៃស្រោង កាប់ព្រៃសហគមន៍សណ្ដាន់ និងរំលោភយកចម្ការស្វាយចន្ទីរបស់ប្រជាពលរដ្ឋ។ លោកបន្តថា ប្រជាសហគមន៍មានបំណងចង់ឲ្យអាជ្ញាធរ និងក្រុមហ៊ុន ផ្តល់សំណងជូនពលរដ្ឋដែលរងផលប៉ះពាល់ និងបញ្ឈប់រាល់ការកាប់បំផ្លាញព្រៃឈើ។
ប្រជាសហគមន៍ដែលចុះល្បាតព្រៃឡង់ បញ្ជាក់ថា ក្រុមល្បាតមិនបានជួបគ្រឿងចក្រ និងរណារយន្តដែលបានកាប់បំផ្លាញព្រៃឈើអស់ជាច្រើនរយហិកតារនោះទេ។ ប៉ុន្តែ ឃើញមានស្នាមឈូសឆាយ និងកាប់បំផ្លាញព្រៃឈើថ្មីៗជាច្រើនកន្លែង។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអាជ្ញាធរស្រុកសណ្ដាន់ និងក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ បានទេ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៣។
ទោះយ៉ាងណាក្តី នៅក្នុងកំឡុងខែកុម្ភៈ ឆ្នាំ២០១៣ ក្នុងការតវ៉ារបស់បណ្ដាញសហគមន៍ ត្រូវបានលោក ស៊ឹម វណ្ណា អភិបាលស្រុកសណ្ដាន់ បានចុះហត្ថលេខាលើលិខិតមួយច្បាប់ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣ ដោយក្នុងខ្លឹមសារលិខិតបញ្ជាក់ថា អាជ្ញាធរសន្យាថានឹងដោះស្រាយបញ្ហាការរំលោភដីស្រែចម្ការជូនពលរដ្ឋ ប៉ុន្តែមិនទាន់មានដំណោះស្រាយនៅឡើយ។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីសម្របសម្រួលគម្រោងរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ឈឹម សាវុធ ដែលឃ្លាំមើលការល្បាតព្រៃឡង់របស់ពលរដ្ឋ បញ្ជាក់ថា ក្រុមប្រជាសហគមន៍មិនបានចាត់វិធានការទប់ស្កាត់បទល្មើសព្រៃឈើនោះ ទេ តែមានបំណងចង់ជួបតំណាងក្រុមហ៊ុនតទល់គ្នា ដើម្បីសាកសួរពីការបំផ្លាញព្រៃឈើប៉ុណ្ណោះ។ លោកបន្តថា ក្រុមអាជ្ញាធរបានត្រៀមកម្លាំងសមត្ថកិច្ចចម្រុះរាប់សិបនាក់នៅមុខ ផ្លូវចូលក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ ដើម្បីរារាំងពលរដ្ឋ ប៉ុន្តែមិនមានការប៉ះទង្គិចណាមួយទេ ដោយសារប្រជាសហគមន៍ធ្វើដំណើរវាងផ្លូវនោះ។
សេចក្តីជូនដំណឹងរបស់ប្រជាសហគមន៍ ឲ្យដឹងថា ចាប់ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនបានធ្វើការឈូសឆាយដីព្រៃស្រោង ក្នុងតំបន់ព្រៃឡង់ ស្រុកសណ្ដាន់ ប៉ះពាល់ដូចជា ដើមច្បោះជ័រ អស់រាប់ម៉ឺនដើម ដីព្រៃសហគមន៍ក្បាលតាគង់ ដីព្រៃសហគមន៍ក្បាលអូរត្នោត និងដីស្រែចម្ការរបស់បណ្ដាញសហគមន៍ដោយគ្មានសំណង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

Labels:ទឹកដីកម្ពុជា
Subscribe to:
Post Comments
(Atom)
សេវាកម្មទូរស័ព្ទផ្ទះផ្តល់ជួនតម្លៃពិសេសនិងអាចតេទៅកាន់80ប្រទេស ដោយគ្មានកំណត់ ថែមទាំងលោកអ្នកអាចប្រើមិនគិតថ្លៃ បើលោកអ្នករកបានអតិថិជនដែលប្រើសេវាកម្មដូចគ្នាបាន៥នាក់សម្រាប់អតិថិជននៅក្នុងប្រទេសទាំងនេះ

0 comments:
Post a Comment
Thank you for your comments!