ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews

ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Friday, June 14, 2013
ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍ លោក តាំង ស៊ុនឡាយ បាន​ប្រកាស​សាល​ដីកា​បន្ធូរបន្ថយ​ទោស​អ្នកស្រី យ៉ោម បុប្ផា ១ឆ្នាំ គឺ​អ្នកស្រី យ៉ោម បុប្ផា នៅ​ជាប់​ទោស ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២០​លាន​រៀល ឲ្យ​ជន​រងគ្រោះ​ពីរ​នាក់​ជា​អ្នក​រត់​ម៉ូតូ​ឌុប។ ចៅក្រម​ចោទ​ពី​បទ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស​នៃ​ក្រម​ព្រហ្មទណ្ឌ។

ដោយ ទីន ហ្សាការីយ៉ា
2013-06-14

យ៉ោម បុប្ផា ៦១០
សកម្មជន​ដីធ្លី​នៅ​តំបន់​បឹង​កក់ លោកស្រី យ៉ោម បុប្ផា នា​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​៥ មិថុនា ឆ្នាំ​២០១៣។
RFA/Quoc Viet 
ការ​ប្រកាស​សាល​ដីកា​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សាលា​ឧទ្ធរណ៍​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​តាំង​ពី​ ម៉ោង ២​រសៀល ថ្ងៃ​ទី១៤ មិថុនា នេះ ហើយ​សាលា​ឧទ្ធរណ៍​បាន​ប្រកាស​សាល​ដីកា​នៅ​វេលា​ម៉ោង ៧​យប់​នេះ ឲ្យ​អ្នកស្រី យ៉ោម បុប្ផា ឲ្យ​ជាប់​ទោស​ចំនួន ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២០​លាន​រៀល។
អ្នកស្រី យ៉ោម បុប្ផា ជាប់​ពន្ធនាគារ​ជិត​មួយ​ឆ្នាំ​ហើយ​គិត​ពី​ថ្ងៃ​ចាប់​ខ្លួន​មក​ទល់​ពេល​នេះ។ អ្នកស្រី​ត្រូវ​ជាប់​ឃុំឃាំង​ជាង​មួយ​ឆ្នាំ​ទៀត។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មេធាវី​របស់​អ្នកស្រី យ៉ោម បុប្ផា លោក ចាន់ សុជាតិ ជា​មេធាវី​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ មាន​ប្រសាសន៍​ថា ទោះ​បី​ជា​សាលា​ឧទ្ធរណ៍​បាន​បន្ធូរបន្ថយ​ទោស​កូន​ក្ដី​របស់​លោក​ចំនួន ១​ឆ្នាំ​ក្ដី ប៉ុន្តែ​ការ​សម្រេច​នេះ​នៅ​តែ​មាន​ភាព​មិន​ប្រក្រតី ពីព្រោះ​ថា​តុលាការ​គ្មាន​ភស្តុតាង​ណា​មួយ​ជាក់​លាក់​ដើម្បី​ដាក់​ទោស​កូន​ ក្ដី​របស់​លោក គឺ​អ្នកស្រី យ៉ោម បុប្ផា ទេ។
លោក​មេធាវី ចាន់ សុជាតិ អះអាង​ថា លោក​នឹង​ដាក់​ពាក្យ​បណ្ដឹងសាទុក្ខ​ទៅ​តុលាការ​កំពូល​ទៀត អំពី​ករណី​អ្នកស្រី យ៉ោម បុប្ផា នេះ។

ប៉ុន្តែ កាល​ពី​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១២ អ្នកស្រី យ៉ោម បុប្ផា ត្រូវ​បាន​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ៣​ឆ្នាំ និង​ឲ្យ​សង​ជំងឺ​ចិត្ត​ទៅ​បុរស​អ្នក​រត់​ម៉ូតូ​ឌុប​ពីរ​នាក់​ចំនួន ៦០​លាន​រៀល​ទៀត។

អ្នកស្រី យ៉ោម បុប្ផា អ្នក​តវ៉ា​ដីធ្លី​ដ៏​សកម្ម​នៅ​តំបន់​បឹងកក់ អាយុ ២៩​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី៤ ខែ​កញ្ញា ឆ្នាំ​២០១២ ពី​បទ​ចោទ​ប្រកាន់​ថា អ្នកស្រី​បាន​ចូលរួម​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​លើ​បុរស​អ្នក​រត់​ម៉ូតូ​ ឌុប​ពីរ​នាក់​ឲ្យ​រង​របួស។ ក៏ប៉ុន្តែ សាក្សី​នៅ​តំបន់​បឹងកក់ និង​អ្នកស្រី យ៉ោម បុប្ផា ផ្ទាល់ បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

Thank you for your comments!

ឧបត្ថម្ភដោយ ក្រុមហ៊ុនតេឡេខំម្ញូណេត្សិន
សេវាកម្មទូរស័ព្ទផ្ទះផ្តល់ជួនតម្លៃពិសេសនិងអាចតេទៅកាន់80ប្រទេស ដោយគ្មានកំណត់⁣ ថែមទាំងលោកអ្នកអាចប្រើមិនគិតថ្លៃ បើលោកអ្នករកបានអតិថិជនដែលប្រើសេវាកម្មដូចគ្នាបាន៥នាក់សម្រាប់អតិថិជននៅក្នុងប្រទេសទាំងនេះ

សូមចុចតាមប្រទេសលោកអ្នករស់នៅ ដើម្បីពត៌មានបន្ថែមឬក៍ជាវ

សហរដ្ឋអាមេរិក
កាណាដា
អូស្រ្តាលី
បារាំង
​​​​​​​​​​​​​​​​​​កូរ៉េខាងត្បូង
និងប្រទេសជាច្រើនទៀត