ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Thursday, June 20, 2013
ប្រធាន​ក្រុម​យុវជន​គណបក្ស សម រង្ស៊ី និង​ជា​បេក្ខជន​តំណាង​រាស្ត្រ​មណ្ឌល​ប៉ៃលិន របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​ក្លែង​ឯកសារ​សាធារណៈ​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ នៅ​ក្នុង​បណ្ដឹង​នេះ ចោទ​លោក ហ៊ុន សែន ថា​បាន​អនុញ្ញាត​ឲ្យ​ជន​អន្តោប្រវេសន៍​វៀតណាម ជាង ៤​ម៉ឺន​នាក់ រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ស្រប​​ច្បាប់។

ដោយ ម៉ម មុនីរតន៍
2013-06-20
ហ៊ុន សែន ៣០៥ ថ្មី
១៥-មិថុនា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន
 ថ្លែង​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​
សាកលវិទ្យាល័យ​ វិទ្យាសាស្ត្រ​សុខាភិបាល
 រាជធានី​ភ្នំពេញ។
RFA/Sok Serey
បណ្ដឹង​ដែល​ដាក់​ចូល​ដល់​ដៃ​តុលាការ នៅ​ថ្ងៃ​ទី២០ មិថុនា របស់​លោក សួង សុភណ្ឌ នេះ​មាន​ពីរ​ករណី។ ទី​មួយ គឺ​ស្នើសុំ​ឲ្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សើរើ​បណ្ដឹង​ដែល​លោក​ប្ដឹង​កាល​ពី​ចុង​ឆ្នាំ​២០១១ ដែល​តុលាការ​ទុក​ឥត​ចាត់​ការ និង​ទីពីរ ប្ដឹង​ពី​លោក ហ៊ុន សែន ថា​បាន​ឲ្យ​ជន​អន្តោប្រវេសន៍​រស់នៅ​ដោយ​ស្រប​ច្បាប់​នៅ​ក្នុង​ប្រទេស​ កម្ពុជា
លោក សួង សុភណ្ឌ ដែល​នឹង​ឈរ​ជា​​បេក្ខជន​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​យុវជន​គណបក្ស សម រង្ស៊ី ផង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២០ មិថុនា ថា ខ្លួន​នឹង​មិន​ខ្លាច​ញញើត​តតាំង​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​លោក ហ៊ុន សែន ឡើយ។ លោក​អះអាង​ថា ព្រោះ​លោក​មាន​ឯកសារ​ផ្លូវ​ច្បាប់​យ៉ាង​រឹងមាំ ដែល​រក​ឃើញ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិត​ជា​មាន​កំហុស​ក្នុង​ការ​អនុញ្ញាត​នាំ​ឲ្យ​មាន​ជន​អន្តោប្រវេសន៍​វៀតណាម រស់នៅ​ក្នុង​អធិបតីភាព​កម្ពុជា ជិត​ស្មើ​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ប្រទេស ដោយ​ពុំ​មាន​ការ​ទប់ស្កាត់។

លោក សួង សុភណ្ឌ៖ «ខ្សែ​វីដេអូ ខ្លី​មួយ បាន​បញ្ជាក់​លោក ហ៊ុន សែន បាន​និយាយ​ដោយ​ខ្លួន​ឯង​ច្បាស់​មែន​ទែន​ថា ក្រោយ​ឆ្នាំ​៧៩ មាន​កងទ័ព​យួន​ជាង ១០​ម៉ឺន​នាក់។ ហើយ​លោក​ជា​យ៉ង​វៀតណាម ហើយ​មូលហេតុ​ដែល​ទាក់ទង​នឹង​រឿង​នេះ ដោយសារ​តែ​លោក​មិន​អាច​ធ្វើ​អី​បាន ដោយសារ​លោក​ក្រោម​គំនាប។ ហ្នឹង ខ្ញុំ​មាន​សំដី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និយាយ​ដោយ​ផ្ទាល់»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ស្នើសុំ​ការ​បំភ្លឺ​ពី​បញ្ហា​នេះ​បាន​ទេ​ពី​មន្ត្រី​តុលាការ​រាជធានី​ភ្នំពេញ​មួយ​ចំនួន។
ក៏ប៉ុន្តែ លោក សួង សុភណ្ឌ បញ្ជាក់​ថា បណ្ដឹង​របស់​លោក​បាន​ចូល​ដល់​ដៃ​ក្រឡា​បញ្ជី​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ហើយ នៅ​ថ្ងៃ​ទី២០ មិថុនា។

ចំណែក​លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ចាត់​ទុក​ថា​អ្វី​ដែល​លោក លោក សួង សុភណ្ឌ ធ្វើ​នេះ គឺ​កំពុង​តែ​ចង់​ចំណេញ​ផ្នែក​នយោបាយ​របស់​ខ្លួន​ប៉ុណ្ណោះ និង​ពុំ​មាន​អ្វី​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​ឡើយ។ លោក​គិត​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ពលរដ្ឋ​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ប្រឆាំង​នឹង​អ្វី​ដែល​គេ​គិត​ថា​ មិន​ពេញ​ចិត្ត។ តែ​ទោះ​ជា​យ៉ាង​ណា លោក ផៃ ស៊ីផាន មិន​ប្រាកដ​ថា​នឹង​ចាត់​វិធាន​ការ​តប​យ៉ាង​ណា​នោះ​ទេ​ក្នុង​រឿង​នេះ ព្រោះ​ជា​សមត្ថកិច្ច​របស់​តុលាការ។

លោក ផៃ ស៊ីផាន៖ «ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ពីព្រោះ​គ្រាន់​តែ​ជា​ការ​បញ្ចេញ​យោបល់​ទាមទារ​អ្វី​ដែល​ជា​គេ​យល់​ឃើញ​ថា ជា​ផល​ប្រយោជន៍​របស់​គេ អា​ហ្នឹង​ទី​មួយ។ ប៉ុន្តែ​ទី​ពីរ អ្វី​ដែល​ខ្ញុំ​មើល​សត្យានុម័ត ដែល​ធាតុ​ផ្សំ​នៃ​ពាក្យ​បណ្ដឹង​ហ្នឹង តើ​វា​ស្រប​តាម​ច្បាប់​ដែរ​ទេ អា​ហ្នឹង​ជា​ជំនាញ​ខាង​តុលាការ»

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ​យល់​ឃើញ​ថា នេះ​ជា​មធ្យោបាយ​ដ៏​ប្រសើរ​ដែល​អាច​វាស់​ស្ទង់​ពី​ឆន្ទៈ និង​ជំហរ​របស់​តុលាការ ថា​តើ​ប្រព័ន្ធ​ការពារ​យុត្តិធម៌​មួយ​នេះ​អាច​ដំណើរ​ដោយ​ឯករាជ្យ ឬ​យ៉ាង​ណា បើ​ប្រៀបធៀប​នឹង​បណ្ដឹង​ចេញ​ពី​បក្ស​ប្រឆាំង និង​បណ្ដឹង​រវាង​រដ្ឋាភិបាល​នោះ៖ «ជា​ការ​វាយ​តម្លៃ​បន្ថែម​ទៀត​ដែរ តើ​តុលាការ​ហ្នឹង​ចាត់​ការ​ប្រញាប់​ដូច​អ៊ីចឹង​ដែរ​ទេ ដូច​ជា​ពី​រឿង​អា​ដែង​ការ​ចោទ​ប្រកាន់​ទៅ​លើ​ថ្មីៗ​នេះ គឺ​លោក កឹម សុខា អី​ជាអាទិ៍។ បាទ! អ៊ីចេះ តើ​ចាត់​ការ​ស្មើ​ភាព​គ្នា​ទេ​ចំពោះ​មុខ​ច្បាប់ និង​ចំពោះ​មុខ​តុលាការ​ហ្នឹង»

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ គេហទំព័រ​របស់ ហ្គូហ្គល (Google) បាន​ចេញ​ផ្សាយ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា ជន​អន្តោប្រវេសន៍​វៀតណាម រស់នៅ​ក្នុង​ទឹកដី​កម្ពុជា មាន​ចំនួន ៦០​ម៉ឺន​នាក់។ ចំនួន​នេះ បើ​ប្រៀបធៀប​នឹង​ប្រទេស​ថៃ និង​ឡាវ កើន​ឡើង​ជាង ៣​ដង​នៃ​ប្រជាពលរដ្ឋ​សរុប។ ក៏ប៉ុន្តែ កាល​ពី​ថ្ងៃ​ទី១៩ មិថុនា លោក ហ៊ុន សែន អះអាង​ថា ជនជាតិ​វៀតណាម រស់នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ប្រមាណ ១០​ម៉ឺន​នាក់​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

0 comments:

Post a Comment

Thank you for your comments!













Search