ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews

ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Friday, June 28, 2013
កម្មករ​រោងចក្រ​កាត់​ដេរ​សាប៊្រីណា (Sabrina) ប្រមាណ​ជាង ៤០០​នាក់ ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ស្នាក់​ការ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​ កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ។ ការ​ជួបជុំ​គ្នា​នៅ​ព្រឹក​ថ្ងៃទី​២៧ មិថុនា ដើម្បី​ដង្ហែ​ញត្តិ​ទៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក និង​អង់គ្លេស ឲ្យ​ជួយ​អន្តរាគមន៍​សំណើ​សុំ​ដោះស្រាយ​បញ្ហា​វិវាទ​អំពើ​ហិង្សា​ទៅ​លើ​ កម្មករ។
ដោយ ហ៊ុំ ចំរើន
2013-06-27
កម្មករ សាប៊្រីណា ៦១០
ក្រុម​សមត្ថកិច្ច និង​កម្មករ​រោងចក្រ​កាត់ដេរ សាប្រ៊ីណា (Sabrina) នៅ​ខេត្ត​កំពង់ស្ពឺ ប៉ះ​ទង្គិច​គ្នា នៅ​ថ្ងៃ​ទី​៣ មិថុនា ឆ្នាំ​២០១៣។
IDEA Photo
ញត្តិ​នេះ​បាន​ទាមទារ​សុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ករណី​ពិសេស​មួយ​ទៅ​ លើ​ក្រុមហ៊ុន​សាប៊្រីណា (Sabrina) ដែល​បាន​បង្ក​អំពើ​ហិង្សា​ទៅ​លើ​កម្មករ រហូត​ដល់​ការ​ចាប់ និង​ការ​ទាមទារ​សុំ​ដោះលែង​កម្មករ​ចំនួន​ប្រាំបី​នាក់​ចេញ​ពី​ពន្ធនាគារ។
តំណាង​កម្មការនី​ម្នាក់ គឺ​អ្នកស្រី នី ឌីណា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី២៧ មិថុនា ថា កម្មករ​បាន​ស្នើសុំ​ទៅ​តុលាការ​ច្រើន​លើក​រួច​មក​ហើយ តែ​តុលាការ​មិន​បាន​អន្តរាគមន៍​ដោះលែង​កម្មករ​ចេញ​ពី​ពន្ធនាគារ​ដដែល ទើប​ឈាន​ចូល​ដល់​ការ​ប្រមូល​ផ្ដុំ​គ្នា​ដង្ហែ​ញត្តិ​សុំ​អន្តរាគមន៍​ពី​ ស្ថានទូត​អង់គ្លេស វិញ​ម្ដង។
រីឯ​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​លោក ជា មុនី មាន​ប្រសាសន៍​ជុំវិញ​ការ​ដង្ហែ​ញត្តិ​សុំ​អន្តរាគមន៍​នេះ​ថា កម្មករ​មាន​គ្នា​ប្រមាណ​ជាង ៤០០​នាក់ និង​មក​ពី​រោងចក្រ​នានា​ចំនួន​៣៣ នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​បន្ត​ថា ក្នុង​គោល​បំណង​យក​សំណើ​របស់​កម្មករ​ទៅ​ដាក់​ស្ថានទូត​អង់គ្លេស និង​អាមេរិក នៅ​កម្ពុជា និង​បន្ត​ទៅ​ក្រុមហ៊ុន​ណៃគី (Nike) ដែល​ជា​ក្រុមហ៊ុន​ទទួល​ទិញ​ទំនិញ​ដ៏​ធំ​ពី​ក្រុមហ៊ុន​សាប៊្រីណា។
ប្រធាន​ការិយាល័យ​ស្ថិតិ​ទំនាក់ទំនង​ក្រៅ​នាយកដ្ឋាន​ពេទ្យ​ការងារ​នៃ​ ក្រសួង​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហាន់ នព្យគុណ មាន​ប្រសាសន៍​ថា ការ​ប្រមូល​គ្នា​ដង្ហែ​ញត្តិ គឺ​មិន​អាច​ធ្វើ​ទៅ​រួច​ទេ​ប្រសិន​បើ​គ្មាន​ការ​យល់ព្រម​ពី​អាជ្ញាធរ​ឲ្យ​ បាន​ត្រឹមត្រូវ​ទៅ​តាម​នីតិវិធី​ច្បាប់​នោះ។
តែ​យ៉ាង​ណា​ក៏ដោយ ក្រុម​កម្មករ​នៅ​តែ​តស៊ូ​ទាមទារ​រហូត​ដង្ហែ​ញត្តិ​ដល់​ស្ថានទូត​សហរដ្ឋ​ អាមេរិក និង​អង់គ្លេស។ ហើយ​មន្ត្រី​ស្ថានទូត​បាន​ចេញ​មក​ទទួល​យក​ញត្តិ​របស់​កម្មករ​ទាំង​នោះ ដើម្បី​ធ្វើ​ការ​ពិនិត្យ​វាយ​តម្លៃ​នូវ​បញ្ហា​នេះ​ជា​បន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

Thank you for your comments!

ឧបត្ថម្ភដោយ ក្រុមហ៊ុនតេឡេខំម្ញូណេត្សិន
សេវាកម្មទូរស័ព្ទផ្ទះផ្តល់ជួនតម្លៃពិសេសនិងអាចតេទៅកាន់80ប្រទេស ដោយគ្មានកំណត់⁣ ថែមទាំងលោកអ្នកអាចប្រើមិនគិតថ្លៃ បើលោកអ្នករកបានអតិថិជនដែលប្រើសេវាកម្មដូចគ្នាបាន៥នាក់សម្រាប់អតិថិជននៅក្នុងប្រទេសទាំងនេះ

សូមចុចតាមប្រទេសលោកអ្នករស់នៅ ដើម្បីពត៌មានបន្ថែមឬក៍ជាវ

សហរដ្ឋអាមេរិក
កាណាដា
អូស្រ្តាលី
បារាំង
​​​​​​​​​​​​​​​​​​កូរ៉េខាងត្បូង
និងប្រទេសជាច្រើនទៀត